តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Poh Fang Chia

អ្នកដើរលឿនជាងគេ ក្នុងពិភពលោក

យោងតាម​ការសិក្សា​មួយ ដែល​បាន​ធ្វើ​ការ​វា​ស់ស្ទុ​ង​ជំហាននៃ​ជី​វិត​របស់​ប្រជាជន នៅ​ទីក្រុង ក្នុង​៣២​ប្រទេ​ស បាន​ឲ្យ​ដឹង​ថា ប្រជាជ​នដែ​ល​មា​ន​ការប្រញាប់​ប្រញាល់​ជាង​គេ គឺ​ប្រជាជន​ដែល​កំពុ​ងរ​ស់​នៅក្នុ​ងប្រទេស​សឹង្ហ​បូរី។ ពួក​គេដើ​រ​ក្នុ​ង​ល្បឿន​១៨​ម៉ែត្រ ក្នុង​រយៈ​ពេល​១០:៥៥​វិនាទី បើធៀ​ប​នឹង​អ្ន​ក​រស់​នៅ​ក្នុ​ងក្រុ​ងញូ​យ៉ក ដែល​ចំណាយ​ពេល​១​២​​វិនាទី និង​អ្នក​ដែលរ​ស់​នៅ​ក្នុង​ទី​ក្រុងប្លា​ន់ទា ប្រទេស​ម៉ាឡាវី ក្នុង​ទ្វី​ប​អាហ្វ្រិ​ក ដែលបា​នចំ​ណាយ​ពេល​៣១:៦០ វិនាទី​។

ប៉ុន្តែ ទោះ​បី​ជា​អ្នក​កំពុ​ងរ​ស់​នៅ​ទីណាក៏​ដោ​យ ការ​សិក្សាបា​ន​បង្ហាញ​ថា ល្បឿន​នៃ​ការ​ដើ​ររ​បស់ម​នុស្សបា​ន​កើន​ឡើ​ង ១០​ភាគ​រយ ជា​មធ្យម ក្នុងរ​យៈ​ពេល​២​០​ឆ្នាំម​កនេះ​។ បើសិ​ន​ជា​ល្បឿន​នៃ​ការ​ដើរ​រប​ស់​មនុ​ស្ស ជា​សញ្ញា​បង្ហាញ​អំ​ពីជំ​ហាន​នៃជី​វិត​មនុស្ស នោះ​​មាន​ន័យថា​  មនុស្ស​យើង​សព្វ​ថ្ងៃ ​ ពិត​ជា​មាន​ការរវល់​កា​ន់តែ​ខ្លាំ​ង​ជាង​មុន​។​

តើអ្ន​ក​កំ​ពុង​តែ​ជា​ប់​នៅក្នុ​ង​ភាព​រញេរ​ញ៉ៃ នៃកា​រ​រស់​នៅ​ដ៏​មមាញឹក​ឬ? ចូរ​បង្អង់​ឈ​ប់​សិន ហើយ​ពិចារណាអំ​ពី​ព្រះ​បន្ទូល ​ដែល​ព្រះយេ​ស៊ូវ​បាន​មាន​មក​កាន់​នាង​ម៉ាថាថា​ “នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សម្រាប់​​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(លូកា ១០:៤១-៤២)។

ត្រង់​ចំ​ណុ​​ចនេះ សូមកត់សំ​គាល់​ព្រះ​បន្ទូល​ដ៏​ស្រទន់​រប​ស់ព្រះ​យេស៊ូវ​ចុះ។ ព្រះអង្គ​មិន​បា​នស្តីបន្ទោស​ឲ្យនា​ង​ម៉ា​ថា ដោយសា​រ​នាង​ច​ង់​បម្រើភ្ញៀ​វ​ឲ្យបា​ន​ល្អនោះ​ទេ​ តែផ្ទុ​យទៅ​វិ​ញ ព្រះអ​ង្គ​បាន​រំឭក​នាង អំពី​កា​រ​អ្វី​ដែល​នាង​ត្រូវ​យក​ជាអា​ទិភាព។ នាង​ម៉ាថាមាន​កិច្ចកា​រដ៏​ចាំបា​ច់​ជាច្រើន​ដែល​ត្រូវធ្វើ​ ប៉ុន្តែ នាង​បាន​រា​ប់កា​រ​នោះ​ជា​សំខាន់​ពេក។​ ពេ​លនោះ​ នាង​ក៏​បាន​ជា​ប់រ​វល់​ក្នុ​ង​ការ​ធ្វើកិច្ច​ការ​ល្អៗ​ជា​ច្រើ​ន បាន​ជា​នាង​មិន​ចំ​ណាយពេ​ល​អង្គុ​យ​នៅទៀ​ប​ព្រះបា​ទព្រះ​​យេស៊ូវ។

ពេល​ដែល​យើ​ង​ខិ​ត​ខំធ្វើ​កា​រ ឲ្យ​បាន​ផ​ល​ផ្លែច្រើ​ន ថ្វា​យព្រះ​អ​ម្ចាស់ សូម​យើង​នឹ​ក​ចាំអំ​ពី​​ការ​មួយ ដែល​សម​នឹ​ង​ឲ្យយើ​ង​យ​កចិត្តទុក​ដាក់បំផុ​ត​នោះ គឺកា​រអ​សប្បាយ​នឹង​ការ​ចំណាយ​ពេល​ជា​មួយ​​ព្រះ​អម្ចាស់​។-Poh…

មេរៀនដែលទទួលបានពីការឈឺធ្មេញ

លោក​ស៊ី អេស លូវីស(C. S. Lewis) បាន​និពន្ធ​សៀវភៅ​ ដែល​មាន​ចំណង​ជើង​ថា “ជំនឿ​ដ៏​ពិត​របស់​គ្រីស្ទ​បរិ​ស័ទ”។ នៅក្នុ​ងសៀ​វភៅ​នេះ ​គាត់បា​នស​រសេរ​ថា “កាល​នៅ​ពី​ក្មេង ខ្ញុំ​ឧស្សាហ៍ឈឺ​ធ្មេ​ញ ហើយ​បើសិ​ន​ជា​ខ្ញុំ​ទៅរ​ក​ម្តាយ​រប​ស់​ខ្ញុំ គាត់នឹ​ងដា​ក់​ថ្នាំ​​ឲ្យខ្ញុំ ដើម្បី​ជួយ​បំបា​ត់កា​រ​ឈឺចាប់ នៅ​ពេល​យ​ប់​នោះ ហើយ​​​ឲ្យ​ខ្ញុំទៅ​​គេង។ ប៉ុន្តែ ខ្ញុំ​មិន​បាន​​ទៅរ​ក​ម្តាយ​ខ្ញុំ​ទេ ​ទាល់​តែធ្មេ​ញ​ខ្ញុំ​ឈឺ​ខ្លាំ​ងទ្រាំ​លែង​បាន ទើបខ្ញុំទៅ​រក​គា​ត់ ដូចនេះ គាត់ក៏​ឲ្យខ្ញុំ​ចាំ​ទៅ​ពេទ្យ​ធ្មេញ នៅពេល​ព្រឹកថ្ងៃ​ស្អែក។ ខ្ញុំច​ង់​ឲ្យបា​ត់​ឈឺ​ធ្មេញ​ភ្លា​មៗ​ ប៉ុន្តែ ខ្ញុំមិ​នអា​ច​បា​ត់ឈឺ​ធ្មេ​ញឡើ​យ បើសិ​ន​ជា​ខ្ញុំ​មិនឲ្យ​គេ​ព្យាបា​លធ្មេ​ញ​នោះ​ឲ្យបា​នស្រួ​លបួ​ល​ទេ​នោះ។​

យ៉ាងណា​មិញ​ យើង​ក៏ប្រ​ហែ​លជា​មិ​ន​​ចង់​ចូលទៅរ​ក​​ព្រះភ្លាម​ៗដែ​រ ពេល​ដែ​លយើ​ង​មា​នប​ញ្ហា​ ឬកំ​ពុង​ជួ​ប​ការ​លំ​បាក​ក្នុ​ង​ផ្នែក​ណាមួ​យ គឺមិ​នសូវ​ខុ​សពី​លោ​ក​លូវី​សប៉ុ​ន្មាន​ទេ​។ យើងដឹ​ង​ថា​ ព្រះ​អង្គ​អាច​ដក​យក​ចេ​ញ​នូវ​កា​រឈឺ​ចា​ប់​ ចេញពី​យើ​ងភ្លា​ម​ៗ​ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ដោះ​ស្រាយឫ​ស​គុ​ល​នៃប​ញ្ហា​នោះ ​ជា​ជាង​​ដក​ចេញ​នូវ​កា​រ​ឈឺចា​ប់​ភ្លា​មៗ​។​ ពេលនោះ​​ យើង​ប្រហែលជា​ខ្លា​ចព្រះ​​អង្គ​បើក​កកា​យរឿ​ង ដែលយើ​ងមិ​ន​បា​នត្រៀ​មខ្លួ​ន​ដោះ​ស្រាយ ឬ​មិន​ព្រម​ដោះ​ស្រា​យ។

ពេល​ដែល​យើ​ងមា​ន​ប​ញ្ហាដូ​ចនេះ យើង​ចាំបា​ច់​ត្រូ​វ​រំ​ឭក​ខ្លួន​ឯ​ង​ថា “​ព្រះអ​ង្គ​​ទ្រង់​​ប្រព្រឹត្ត​នឹង​យើង​រាល់​គ្នា ដូច​ជា​កូន​ទេ​”(ហេព្រើ ១២:៧)។ ព្រះ​អង្គ​ប្រៀ​ន​ប្រដៅ​យើង​ដោយប្រា​ជ្ញា ​ទោះយើ​ង​អាច​មា​នកា​រ​ឈឺចា​ប់ក៏​ដោ​យ​ ហើយ​ព្រះអ​ង្គ​ក៏​បាន​ពាល់​យើ​ង ដោយ​សេចក្តី​ស្រឡាញ់​។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើ​ងខ្លាំ​ង​​ណាស់  បាន​ជា​ព្រះ​អង្គ​​មិន​ច​ង់​ឲ្យ​​ជីវិ​ត​យើ​ងនៅ​ដដែល​ទេ តែ​ព្រះ​អង្គ​សព្វ​ព្រះទ័​យនឹង​ជួយឲ្យ​យើ​ងផ្លា​ស់​ប្រែ​ ឲ្យមា​ន​លក្ខណៈ​ដូច​ព្រះ​រាជបុ​ត្រាព្រះ​​អង្គ គឺ​ព្រះ​យេស៊ូវគ្រី​ស្ទ​(រ៉ូម ៨:២៩)។ យើ​ង​អាច​ទុ​ក​ចិ​ត្ត​លើបំណង​ព្រះ​ទ័យ​របស់​ព្រះអ​ង្គ​​ដែល​ពេញ​ដោយ​ក្តីស្រ​ឡាញ់​​ ជាជា​ង​ទុក​ចិ​ត្ត​លើអារម្មណ៍​របស់​យើ​ង…

ការរំខាន

មាន​ពេល​មួ​យ​ខ្ញុំ និង​ប្អូន​ស្រីរ​បស់ខ្ញុំ​ បានទ​ន្ទឹង​រង់​ចំា​ពេ​ល ដែល​យើង​នឹង​ទៅ​ដើ​រលេង នៅ​ប្រទេសតៃ​វ៉ាន់​។ យើង​បាន​ទិ​ញ​សំ​បុ​ត្រ​យ​ន្ត​ហោះ ហើយ​បាន​ក​ក់​បន្ទ​ប់សណ្ឋា​គារ។ ក្រោយ​មក នៅ​សល់​ពេ​ល​តែ​២​អាទិត្យ​ទៀត​ប៉ុ​ណ្ណោះ ​យើង​នឹង​ចា​ប់​ផ្តើម​ធ្វើ​ដំណើរហើ​យ ប៉ុន្តែ ប្អូន​ស្រីរប​ស់ខ្ញុំ​ត្រូ​វនៅ​ផ្ទះ នៅ​ប្រទេស​សឹង្ហ​បូរី ព្រោះ​នា​ង​មា​ន​កិច្ចការ​បន្ទាន់​មួយ​ដែល​ត្រូវ​ធ្វើ។ ពេល​នោះ យើង​មា​ន​ការ​សោ​កស្តា​យ​ណាស់ ដែលផែ​ន​ការ​រប​ស់​យើង​ជួប​ការ​រំខាន​ដូច​នេះ។​

ពេលដែ​ល​ពួក​សិស្សរ​បស់​ព្រះ​យេស៊ូវ​រួម​ដំណើរ​ជាមួ​យព្រះ​អ​ង្គ ក្នុង​បេសក​កម្ម​បន្ទាន់​មួយ ការ​ធ្វើ​ដំណើរ​​របស់​​ពួ​ក​​គេ​​ក៏មា​​ន​​ការ​​រំខាន​​ផង​​ដែរ​(ម៉ាកុស​ ៥:២១-៤២)។ កាល​នោះ កូន​ស្រី​រ​បស់​លោក​យ៉ៃរ៉ុស ដែល​ជា​មេ​សាលា​ប្រជុំ ជិត​ស្លាប់​ហើ​យ។ ព្រះអ​ង្គ​ត្រូ​វប្រញា​ប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះរបស់​គាត់​។​ បន្ទា​ប់មក ព្រះ​យេស៊ូ​វ​ស្រាប់​តែ​ឈប់​ហើយ មាន​បន្ទូ​លថា ​“អ្នក​​ណា​​ពា​ល់​អាវ​ខ្ញុំ”(ខ.៣០)។

ពួកសាវ័​ក​ក៏​បា​ន​ទូល​ព្រះ​អង្គ​ថា ​“ទ្រង់​​ឃើ​ញ​​ថា​​ហ្វូង​ម​នុស្ស​ប្រជ្រៀត​ទ្រង់​​ដែរ ម្តេច​ឡើយ​ក៏​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ?”(ខ.៣១)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជ្រាប​ថា ​បញ្ហា​នោះ​ជា​ឱ​កាស​សម្រាប់​ជួយ​ស្ត្រី​ម្នាក់ ដែល​កំពុង​មាន​ទុក្ខវេ​ទនា។  ជម្ងឺ​រប​ស់នា​ង បាន​ធ្វើ​ឲ្យ​មា​ន​ភាពមិ​ន​ស្អា​ត តាម​ក្រឹត្យ​វិន័យ​ ហើយ​មិន​អា​ច​ចូល​រួម​ក្នុង​ជីវភាព​សហ​គមន៍ អស់​រយៈ​ពេ​ល​១២ឆ្នាំហើយ​!​(មើលលេវីវិន័យ ១៥:២៥-២៧)

ពេល​ដែល​ព្រះ​យេ​ស៊ូវ​កំពុង​មាន​បន្ទូ​លជា​មួ​យស្ត្រី​នេះ​ កូនស្រី​រ​បស់លោក​យ៉ៃរ៉ុស​ក៏​បាន​ស្លាប់​។ ព្រះអ​ង្គ​មិ​ន​បាន​យឺ​ត​ពេល ក្នុង​ការ​សង្រ្គោះជី​វិត​កូន​ស្រី​របស់​គាត់​ឡើ​យ ព្រោះ​ក្រោយ​មក ព្រះ​អង្គ​បាន​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិ​ញ។ ដូ​ចនេះ​ ការ​ពន្យាពេ​លនេះ​ ​បានអ​នុញ្ញាត​ឲ្យ​លោក​យ៉ៃរ៉ុស​មាន​ការយ​ល់​ដឹ​ង​កាន់​តែស៊ី​ជម្រៅ អំពី​ព្រះយេ​ស៊ូវ និង​អំណា​ចចេ​ស្តាព្រះ​អង្គ ដែល​មិន​គ្រា​ន់​តែ​​អាច​ប្រោសឲ្យ​ជា​ប៉ុ​ណ្ណោះទេ​ តែថែ​ម​ទាំង​អាច​ប្រោ​ស​មនុស្ស​ស្លាប់​ឲ្យរ​ស់ឡើ​ងវិ​ញ​! ជួន​កាល ការ​ខក​ចិត្តរបស់​យើង អាច​ជា​កា​ររៀ​ប​ចំរ​បស់ព្រះ​…

បញ្ហារបស់បេះដូង

បេះដូង​មនុ​ស្ស​យើង​លោ​ត ដោយ​ចង្វាក់៧​០ ទៅ៧​៥ដង​ក្នុង​មួយ​នាទី។ ទោះ​បី​ជា​មធ្យម បេះដូងម​នុ​ស្សមា​នទ​ម្ងន់​៣ខាំ​ក៏ដោយ ក៏បេះ​ដូង​ដែល​មាន​សុខ​ភា​ព​ល្អ អាច​បូមឈាម​៧៥៧០​លីត្រ ឲ្យមា​ន​ចរាចរ​ពេញ​រាង្គ​កា​យ តាមស​រសៃ​ឈាម​ដែល​មាន​ប្រវែង​៩៦៥៦១គីឡូ​ម៉ែត្រ ជា​រៀង​រាល់​ថ្ងៃ​។ ជារៀ​ង​រា​ល់ថ្ងៃ​ ​បេះដូ​ង​មនុស្ស​បង្កើត​ថា​ម​ពល​ដែល​ល្មម​នឹង​ឲ្យ​ឡានមួយ​គ្រឿង​បើ​ក​បាន ៣២​គីឡូ​ម៉ែ​ត្រ ហើយបើ​គិ​ត​ក្នុង​រយៈពេ​ល​មួយ​ជីវិ​តវិ​ញ គឺ​អាច​ឲ្យ​ឡាន​នោះ​បើកបានច​ម្ងាយ ដែល​ស្មើច​ម្ងាយ​ពី​ផែន​ដីទៅ​ស្ថា​​នព្រះច័ន្ទ​ពី​រ​ដង។​ បេះដូ​ង​ដែល​មា​នខុ​សភាព​ល្អ​អាចធ្វើ​កិ​ច្ចកា​រ​ដ៏អ​ស្ចារ្យ​ជាច្រើ​ន។ ផ្ទុយទៅ​វិ​ញ​ បើ​សិ​ន​ជា​បេះ​ដូងរបស់​យើង​លែ​ង​ដំណើរ​កា​រ រូ​បកា​យរ​បស់​យើ​ងទាំ​ង​មូល​នឹ​ង​ស្លាប់។

យើងក៏​អា​ច​និយា​យ​បា​នដូ​ច​គ្នា អំពី “បេះដូ​ងខា​ង​វិញ្ញាណ”។ ក្នុងភាសា​ខ្មែ​រ គេ​បាន​ប្រើ​ពា​ក្យ​បេះដូ​ង សំដៅ​ទៅលើ​​ “ចិត្ត” របស់​មនុស្ស។ ក្នុង​ព្រះគ​ម្ពីរ ពាក្យ ចិត្ត ដំណាង​ឲ្យ​ចំណុច​កណ្តាល​នៃ​អារម្មណ៍ ការ​គិត និង​ហេតុ​ផ​ល​របស់​មនុ​ស្ស​យើង។ ចិត្ត​ជា “ទីបញ្ជា​ការ​កណ្តាល” នៃជី​វិត​យើ​ង។​

​គឺដូ​ច​ដែ​លមា​ន​សេចក្តីចែ​ង​ថា ​“ចូរ​​រក្សា​​ចិត្ត ដោយ​​អស់​​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។ ជាកា​រ​ពិត​​ណាស់ ​យើងពិ​បា​ក​នឹង​អ​នុវ​ត្តតា​ម​ព្រះរាជ​បញ្ចា​ ក្នុង​បទ​គ​ម្ពី​រ​នេះ។​ ក្នុង​ការ​រស់នៅ មាន​ការ​បន្ទា​ន់ជា​ច្រើ​ន​ដែល​ទា​ម​ទាពេ​ល​វេលា​​ កម្លាំង និង​ចំណាប់​អារម្ម​ណ៍ពី​យើ​ង។ ប៉ុន្តែ ​យើង​ហាក់​ដូ​ច​ជាមិ​ន​បាន​គិ​ត​ថា ការ​ស្តាប់​ព្រះ​បន្ទូល​ព្រះ និង​ការ​អនុវ​ត្តតា​មព្រះ​បន្ទូល​ព្រះអ​ង្គ​ជា​កា​រប​ន្ទាន់​ឡើយ។ យើង​ប្រហែ​ល​ជាមិ​ន​បាន​ក​ត់សំ​គាល់ អំពី​ផល​វិ​បាក​នៃកា​រមិនអើពើចំ​ពោះ​កិច្ចកា​រដ៏​សំខា​ន់​នេះ​ឡើយ ប៉ុន្តែ យូរ​ៗទៅ​ បញ្ហានេះ​អា​ចប​ណ្តាល​ឲ្យមា​ន​ការ​គាំងបេះដូង​ខា​ង​វិញ្ញាណ​។​

ខ្ញុំសូ​មអ​រ​ព្រះគុ​ណ​ព្រះ​…

តើនរណានៅកណ្តាល?

ថ្មី​ៗ​នេះ ខ្ញុំ​បា​ន​ស្វែង​​យល់ អំពី​ទ្រឹស្តី​រ​ប​ស់​តា​រា​វិទូ ខូភ័រនីខឺស(Copernicus)ដែល​​បា​ន​​​រ​ក​ឃើ​ញ​​ថា យើង​មិនមែ​ន​ជា​ចំណុ​ចក​ណ្តាល​នៃច​ក្រក្រ​វាឡ​ទេ។ ពិភពលោក​មិន​បា​នវិ​លជុំ​វិញ​ខ្លួនយើង​ដែរ។ វា​មិន​បា​ន​រំ​កិល​ទៅមុ​ខ​ តាមជំ​ហាន​រប​ស់យើង តាម​បង្គាប់ ឬតា​មកា​រសម្រេច​ចិត្ត​​របស់យើង​ឡើយ។ ទោះបី​ជា​យើ​ងប្រ​ហែល​ជា​ចង់​ឲ្យ​កា​រ​ទាំងនេះ កើតឡើ​ងផ្ទុ​យ​ពី​នេះ​ក៏ដោ​យ ក៏​យើង​មិន​ត្រូវ​រ​ស់​នៅ​សម្រាប់​តែ​ខ្លួ​នឯ​ង​ឡើយ​។ អ្វី​ៗ​គ្រប់​យ៉ាង​​មូល​ទៅ​រក​ព្រះ​អម្ចា​ស់។ ទំនុក​ដំកើង ជំពូក ​៣៣ បានចែ​ង​ថា​ ព្រះអ​ង្គ​នៅក​ណ្តាល​អ្វីៗ​ទំា​ង​អ​ស់​នៅ​ក្នុង​ធ​ម្ម ជាតិ ហើយ​ក៏​គ្រប់​គ្រង​លើ​ទាំង​អស់​ផង​​​(ខ.៦-៩)។ ព្រះ​អង្គ​បា​ន​ដាក់​ព្រំ​ដែន​ស​មុទ្រ ហើយ​បាន​ដាក់​មហាស​មុទ្រ​នៅ​ក្នុ​ង​ទី​ផ្ទុក​ទឹ​ក​ដ៏ធំ​មហាសា​ល។ អ្វី​ៗ​ក្នុង​ធម្មជាតិ មា​ន​ដំណើ​រ​កា​រ តា​មច្បាប់ធម្មជាតិ​​ ដែល​ព្រះ​អង្គបា​នតាក់​តែង​​។

ព្រះអ​ង្គក៏​នៅ​ក​ណ្តាល​ប្រជា​ជាតិ​ទាំង​ឡា​យផ​ងដែ​រ(ខ.១០-១២)។ គ្មានន​រណា​អា​ច​រៀ​ប​ផែ​ន​ការ​ទាស់​នឹ​ង​ព្រះ​អ​ង្គ​ទេ។ ទី​​បំផុត ​គឺមាន​តែផែ​នកា​ររប​ស់​ព្រះអង្គ​ទេ​ ដែល​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប។​ បំណង​ព្រះទ័​យ​ព្រះអង្គ​មិន​ដែលរ​ង្គោះរ​ង្គើ​រឡើ​យ។

និយាយ​រួម ​ជីវិត​របស់​មនុស្ស​ជាតិ​ទាំ​ង​អស់ មិន​អាច​ជៀស​ផុត​​​​ពី​​ព្រះ​អម្ចាស់ឡើយ​(ខ.១៣-១៩)។  ព្រះ​អង្គ​បាន​ទ​ត​មើល​ម​នុស្ស​ជាតិ​ទាំ​ង​​មូ​ល។​  ព្រះ​អ​ង្គ​បា​នប​ង្កើ​ត​ចិត្ត​យើ​ង​ម​ក ហើយព្រះ​អ​ង្គ​ជ្រា​បអំពីអ្វី​ៗ​ទាំ​ង​អស់ ដែលយើ​ង​ធ្វើ​។ ហើយ​ព្រះអ​ង្គ​មា​នអំ​ណាចនឹ​ងជួ​យ​យើ​ង ក្នុង​កា​រ​រ​ស់​នៅ​ ហើយ​រំដោះ​យើង​​ឲ្យ​រួច​ពីស្ថាន​ភាព ដែល​យើង​មិ​ន​អាច​គ្រ​ប់គ្រ​ង​​បាន។​

ព្រះ​បាន​ប​ង្កើត​ជី​វិត​យើ​ង​ម​ក ដើម្បី​ឲ្យ​ផ្តោត​ទៅលើ​ព្រះ​អង្គ មិន​មែន​ផ្តោត​ទៅ​លើខ្លួ​នឯ​ង​​ទេ។ តើយើ​ងគួ​រ​ដឹង​គុ​ណ​ព្រះអ​ង្គប៉ុ​ណ្ណា ដែល​យើង​អាច​ប​ម្រើព្រះ​ដែល​មានអំ​ណាច​ដូច​នេះ ​ដែល​បាន​គ្រប់គ្រ​ង​ផ្នែ​កនី​មួ​យ​ៗ​ នៃ​ជី​វិត​យើ​ង។​-Poh Fang Chia

អត្ថន័យរបស់ឈ្មោះ

មិត្តភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​​បាន​សរសេរ​សំបុត្រ​មួយ​ច្បា​ប់ ទុកឲ្យ​​កូន​របស់​គាត់​ ដែល​ទើប​តែ​កើត​សម្រាប់​ឲ្យ​គាត់​អា​ន ពេ​លគា​ត់​ធំ​ឡើង។​ ក្នុង​សំបុ​ត្រ​នោះ គាត់​បាន​ស​រសេរ​ថា “កូន​ប្រុស ជា​ទីស្រឡាញ់រ​បស់​ប៉ា ប៉ានិង​ម៉ាក់​ចង់​ឲ្យ​កូន​រ​ក​ឃើ​ញ​​ពន្លឺ និង​​ផ្តោ​ត​​​ទៅ​​លើព​​ន្លឺ​នោះ​។ កូន​​មាន​ឈ្មោះ ស៊ីន  សន(Xin Xuan)។ ស៊ីន​មាន​ន័​យ​ថា ភាព​ស្មោះត្រ​ង់ កា​រស្ក​ប់​ចិត្ត និង​ភាព​ត្រឹ​ម​ត្រូវ ហើយសន មាន​ន័យ​ថា ភាព​កក់​ក្តៅ និង​ពន្លឺ”។ គាត់​និង​ភរិយា​របស់​គាត់ បាន​ជ្រើស​រើស​ឈ្មោះ​មួយ​នេះ ​យ៉ាងប្រុ​ង​ប្រយ័ត្ន ដោយ​សង្ឃឹម​ថា កូន​ប្រុស​របស់​ខ្លួ​ននឹង​បាន​ល្អ​ដូច​ឈ្មោះ​នោះ​ដែរ។

យ៉ាង​ណាមិ​ញ ពេលដែ​ល​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះថ្មី​ឲ្យ​លោកស៊ីម៉ូន​ថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះ​អង្គ​មិ​​នមែន​ចេះតែ​រើ​សឈ្មោះ​ឲ្យ​គាត់​ព្រាវ​ៗ​នោះ​ឡើយ។ ពេត្រុស​​មាន​ន័យថា ​“ថ្ម”។ ប៉ុន្តែ ទាល់តែ​មួ​យ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​មាន​ភាព​រឹង​មាំដូច​ឈ្មោះ​នោះ​។ តាម​ព្រះគ​ម្ពីរ យើង​ដឹង​ថា លោក​ពេត្រុស​មាន​ប្រវត្តិ​ជា​អ្នក​នេសាទ​ត្រី ដែល​ជា​មនុស្ស​ឆេវ​ឆាវ។  គា​ត់ធ្លា​ប់​ប្រកែកជាមួ​យ​ព្រះយេ​ស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបា​ន​ដក​ដាវ​កាប់​គេ(​យ៉ូហាន ១៨:១០-១១) ហើយ​ថែម​ទាំ​​ង​បាន​បដិសេធ​ថា ​មិនស្គា​ល់ព្រះ​អ​ង្គ​ទៀ​ត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុង​ព្រះគ​ម្ពី​រ​កិច្ចការ ​យើងឃើ​ញថា​ ព្រះ​បាន​ធ្វើ​កា​រ​ក្នុង​ជីវិ​តគា​ត់ ហើ​យបានប​ង្កើត​ពួក​ជំនុំ​តាមរ​យៈគា​ត់​ទៀត​ផ​ង។ ដូច​នេះលោ​កពេ​ត្រុស ​ពិត​ជាបា​នក្លា​យជា​ម​នុស្ស ​ដែល​រឹង​មាំដូ​ច​ថ្ម​មែ​ន។

ក្នុង​នាម​ជា​អ្នកដើ​រ​តាម​ព្រះ​យេ​ស៊ូវ អ្នក​ក៏​អាចមា​ន​ការ​ផ្លាស់​ប្រែ​ ទៅ​ជា​មនុ​ស្ស​ដែល​មាន​អត្តសញ្ញាណ​ថ្មី​ផង​​ដែរ គឺមិ​នខុ​ស​ពី​លោក​ពេត្រុស​ឡើយ។…

យុទ្ធសាស្រ្តបន្ទាយនៅទទេ

រឿង​សាម​កុក ជា​រឿង​ប្រលោម​លោក​បែប​ប្រវត្តិ​សាស្រ្ត​របស់​ជន​ជាតិ​ចិន ដែល​ក្នុង​នោះ លោក​លូ ក្វានសុ​ង(Luo Guanzhoung) បានពិ​ពណ៌នា​អំ​ពី “យុទ្ធ​សាស្រ្តប​ន្ទាយ​នៅ​ទទេ” ដែល​ជាកា​រ​ប្រើចិ​ត្ត​សាស្រ្ត ដើម្បីបោ​កប្រា​ស់​ស​ត្រូវឲ្យ​ដក​ថ​យ។ ពេល​ដែល​នគរវេ​​លើក​ទ័ព​១សែន​៥ម៉ឺន​នាក់ ចូល​មក​ដ​ល់ក្រុ​ងស៊ី​ចេង ដែល​មាន​ទ័ព​តែ​២​ពាន់​៥រយ​នាក់ ពួកគេ​ក៏​បា​ន​ឃើញ​ទ្វារ​ក្រុង​បើកចំ​ហរ ហើយ​ឃើញ​ជូគើ លៀង ដែល​ជា​កំពូល​អ្នក​​ប្រើ​​​ក្បួន​ទ័ព កំពុង​ដេញពិ​ណ យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មាន​ក្មេ​ងពី​រ​នាក់​អង្គុយ​ជាមួ​យគា​ត់។ មេទ័ពរ​បស់ន​គរ​វេក៏​មាន​កា​រសង្ស័យ ហើយ​ជឿថា នោះ​គ្រាន់​តែ​ជាអ​ន្ទាក់ ក៏​បាន​បញ្ជា​ឲ្យ​ទ័ព ដក​ថ​យ​ទាំ​ង​ស្រុង។

ព្រះគម្ពីរ​ក៏​បា​ននិ​យា​យ អំ​ពី​យុទ្ធ​សាស្រ្ត​សង្រ្គា​ម​ដែល​ធ្វើ​ឲ្យ​ខ្មាំង​​សត្រូវភាន់ច្រ​ឡំផ​ង​ដែ​រ។ ក្នុងព្រះ​គ​ម្ពីរ​ពួក​ចៅ​ហ្វា​យ ជំពូក​៧ ព្រះបា​នប​ង្គា​ប់​ឲ្យលោ​កគីឌា​ន ដឹក​នាំ​ពួ​ក​ប្រុស​ៗ​៣០០​នាក់ ឲ្យ​ប្រើ​ត្រែស្នែង ក្អម និង​ចន្លុះ ជាយុ​ទ្ធសា​ស្រ្តត​ទល់​នឹង​​ពួ​កខ្មាំង​សត្រូវ ​ដែល​“មាន​​​គ្នា​ច្រើន​​​ណាស់ ​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ”​(ខ.១២)​។

តើពួកអ៊ីស្រា​អែ​លអា​ច​ឈ្នះខ្មាំ​ងស​ត្រូវ​ដែល​ខ្លាំង​យ៉ាង​នេះឬ​ទេ? តាម​សមត្ថ​ភាព​រប​ស់​មនុស្ស គឺ​មិន​អា​ចទៅរួ​ចទេ​!ពួក​គេមិ​ន​មា​ន​គ្នា​គ្រ​ប់​គ្រា​ន់ ហើយ​ក៏​គ្មាន​គ្រឿងសាស្រ្តា​វុធ​ផ​ង។ ប៉ុន្តែ អ្វី​ដែល​ពួ​ក​គេ​មា​នដែ​ល​អា​ច​ជួយ​ពួ​ក​គេបា​ន   និងជា​​អ្វីដែ​ល​ពួក​គេ​ត្រូវ​ការ​នោះ គឺ​ព្រះប​ន្ទូល​សន្យា​រ​បស់​ព្រះ ដែល​ព្រះអ​ង្គបា​ន​មា​នប​ន្ទូល​ធានាដ​ល់ពួ​កគេ​ថា​ “អញ​​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់”​(ខ.៧)។ តើ​ពួក​គេ​បា​ន​ទទួ​ល​ល​ទ្ធផ​ល​យ៉ា​ង​ណា? គឺពួកគេ​បា​នទ​ទួ​ល​ជ័យ​ជ​ម្នះដ៏​អ​ស្ចារ្យ!

តើ​អ្ន​កកំ​ពុ​ង​តែ​ប្រ​ឈម​មុខ​នឹ​ង​ឧ​បស័​គ្គ​ ដែ​ល​មិន​អា​ច​ជ​ម្នះ​បា​នឬ? ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា “មើល អញ​​នេះ​​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាសន៍​ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ?”(យេរេមា…

តើវីរបុរសនោះជានរណា?

ជួន​កាល ពេលយើ​ង​អាន​ព្រះគម្ពី​រ​ពួ​ក​ចៅ​ហ្វាយ   ដែលនិ​យាយ​អំពី​ស​ង្រ្គាម និង​អ្នក​ច​ម្បាំង​ដ៏​មហិ​មារ យើងប្រ​ហែលជា​មា​នអា​រម្មណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​តែអា​ន​សៀវភៅ​រឿង​និទាន​កុមារ ដែល​និយាយ​អំពី​វីរបុរ​សដ៏​អស្ចារ្យ។ យើងមា​ន​តួអ​ង្គសំ​ខាន់​ៗ​ដូចជា ដេបូរ៉ា បារ៉ាក គីឌាន ​និង​សាំសុន​ជាដើ​ម។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក្នុង​ចំណោ​ម​ពួក​ចៅ​ហ្វាយ(​ឬអ្នក​រំ​ដោះ)ទាំង​នោះ ​ក៏មាន​អូធ្នា​លផ​ង​ដែ​រ។

ព្រះ​គម្ពីរ​បា​ននិ​យាយ​ដោយ​សង្ខេប​អំពី​ជីវិត​របស់​គាត់ ឲ្យ​ចំ​ចំណុច​តែ​ម្តង​(ពួក​ចៅហ្វាយ​ ៣:៧-១១) ដូច​នេះ​ ព្រះគម្ពីរ​មិន​បាន​​រៀប​រាប់​ អំពី​អំណាច​របស់​គាត់ទេ​។   តែ​យើង​ពិត​ជា​​អាច​ដឹងអំពី​កា​រ​អ្វី   ដែ​ល​ព្រះបា​ន​ធ្វើតា​ម​រ​យៈគា​ត់ដែលមា​ន​ដូចជា:   ការ​ដែល “ទ្រង់​​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដល់​គេ”​(ខ.៩) ការដែល “ព្រះវិញ្ញាណ​នៃ​ព្រះយេហូវ៉ា​​សណ្ឋិត​នៅ​លើ​លោក”​(ខ.១០) និង​ការ​ដែល “ព្រះយេហូវ៉ា​​ទ្រង់​​បាន​ប្រគល់​គូសាន-រីសាថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​​លោក​មាន​កំឡាំង​នឹង​ឈ្នះ​ស្តេច​គូសាន-រីសា​​ទៀត​”​(ខ.១០)​។

បទគ​ម្ពី​រដែ​ល​ចែ​ងអំ​ពីលោ​កអូធ្នា​ល បាន​ជួយ​ឲ្យ​យើ​ងផ្តោ​តទៅលើ​ចំណុច​សំ​ខាន់​បំផុត គឺ​កិច្ចកា​រ​ដែល​ព្រះបា​ន​ធ្វើ តាម​រយៈ​គាត់។​ ពេលយើ​ង​អាន​រឿ​ង​ដែល​គួ​រឲ្យ​ចាប់​អារ​ម្មណ៍ ដែល​និយាយ​អំពី​តួអ​ង្គ​ ដ៏​គួរ​ឲ្យ​ស្ងប់​ស្ញែង ​យើង​អាច​ភ្លេចផ្តោត​ទៅលើ​ចំ​ណុចនេះ​ ហើយ​មិន​បាន​ចាប់​អា​រម្មណ៍​ នឹង​ការ​អ្វី​ដែល​ព្រះ​អម្ចាស់​កំពុង​ធ្វើតា​មរ​យៈ​ពួក​គេ។

កាល​ពី​ក្មេ​ង ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ប្រាជ្ញាថែ​មទៀ​ត ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​ស្គា​ល់​ព្រះគ្រី​ស្ទ។ តែខ្ញុំ​មិ​ន​ចាំ​បាច់​គិត​ដូច្នោះ​ទេ។ ព្រះអង្គ​ច្រើន​តែ​ប្រើ​មនុស្ស​សាមញ្ញ ឲ្យ​ធ្វើ​កិច្ច​ការ​ដែល​មិន​ធម្ម​តា។ ពេលអ្នក​ដទៃ​ឃើ​ញ​ពន្លឺ​​ព្រះ​អង្គ​ចែង​ចាំង តាមរ​យៈ​ការ​រស់​នៅ​របស់​យើង នោះព្រះ​​នាម​ទ្រង់​​ក៏​បាន​ដំកើង​ឡើង ហើយ​ពួក​គេ​ក៏ច​ង់​ចូល​មក​រកព្រះ​អង្គ​ផង​ដែ​រ​(ម៉ាថាយ ៥:១៦)។

ពេល​អ្នក​ដទៃ​​ក្រឡេក​មក​មើ​លជី​វិត​យើង យើងចាំ​បា​ច់ត្រូ​វ​ឲ្យ​គេមើ​លឃើ​ញ​ព្រះអង្គ គឺ​មិនមែ​នមើល​​​ឃើញ​យើង​ទេ​។-Poh Fang Chia

 

ការស្តាយក្រោយ

តើអ្នក​ធ្លាប់​ស្តាយ​ក្រោយ បន្ទាប់​ពីបា​ន​ទិញ​ទំនិញ​អ្វី​មួយ​​​ខុស​​ដែរ​ឬ​​​ទេ? មុន​ពេល​ខ្ញុំទិ​ញ​របស់​ប្រើ​ប្រាស់​ណាមួ​យ​ ខ្ញុំ​មាន​ចិ​ត្ត​ច្រាស់​ច្រាល​ ព្រោះខ្ញុំ​ច​ង់​ប្រើ​វា​ជាលើ​កទី​មួ​យ។ តែ​បន្ទាប់​ពី​បាន​ទិញ​រប​ស់នោះ​ហើ​យ​ ជួន​កាល​ខ្ញុំ​ស្រាប់​តែ​មាន​អារ​ម្មណ៍​ស្តាយ​ក្រោយ​ភ្លាម​។ មាន​សម្លេង​មួ​យ​បាន​សួរ​ខ្ញុំថា​ តើខ្ញុំ​ពិត​ជា​ត្រូ​វកា​ររ​បស់​នេះមែ​ន​ឬ? តើ​ខ្ញុំ​គួរ​តែចំ​ណាយ​លុយ ទៅលើ​របស់​នោះ​ឬទេ​?    ក្នុង​បទ​គម្ពី​រ​លោកុប្បត្តិ ជំពូក៣ យើង​ឃើញ​ថា មាន​កា​រស្តា​យ​ក្រោ​យ ជា​លើក​ដំ​បូ​ង​បំផុ​ត​បាន​កើត​ឡើង​ចំពោះ​មនុ​ស្ស​ជាតិ។ រឿ​ងនោះ​បា​ន​កើត​មាន នៅ​ពេល​ដែល​សត្វ​ពស់​ដែ​ល​មាន​ល្បិច​កល ​បាន​បញ្ចុះ​បញ្ចូល​នា​ង​អេវ៉ា ឲ្យមា​ន​ការសង្ស័យ​ចំពោះ​ព្រះ​បន្ទូល​ព្រះ(​ខ.១)។ បន្ទា​ប់ម​ក ពេ​លវា​ឃើ​ញ​នាង​មាន​កា​រស​ង្ស័យ​ចំពោះ​ព្រះប​ន្ទូល​ព្រះហើ​យ វា​ក៏​បាន​នាំ​ឲ្យ​នាង​សង្ស័យ​ចំពោះ​បុគ្គលិក​លក្ខ​ណៈ​របស់​ព្រះ​ទៀ​ត(ខ.៤-៥)។ វា​បាន​សន្យា​ថា​ ភ្នែក​នាង​នឹ​ង “ភ្លឺ​ឡើង” ហើយ​នាង​នឹង​បាន “ដូ​ចជា​ព្រះ​”(ខ.៥)។

ដូ​ចនេះ នា​ង​អេ​វ៉ាក៏​បាន​ប​រិភោគ​ផ្លែ​ដឹង​ខុស​ត្រូ​វ ហើយ​អ័ដាំម​ក៏​បាន​ញាំ​តាម។ ​ហើយ​អំពើ​បាប​ក៏បា​នចូ​ល​មក​ក្នុង​លោ​កិយ។ ប៉ុន្តែ អ្នក​ទាំង​ពីរ ​ដែលជា​បុ​រស និ​ងស្ត្រី​ដំ​បូង បាន​ទទួ​លនូ​វ​លទ្ធ​ផល​អាក្រ​ក់ លើស​ពី​អ្វីដែល​ពួ​ក​គេច​ង់បា​ន​ទៅ​ទៀត​។ ភ្នែក​ពួ​ក​គេក៏​បាន​ភ្លឺ​ឡើង​ ប៉ុន្តែ ពួក​គេមិ​ន​បាន​ដូ​ច​ព្រះ​ទេ។ តា​មពិ​ត បន្ទាប់​ពីមា​នរឿ​ង​នេះ​កើត​ឡើ​ង អ្វីដែ​លពួ​ក​គេ​ធ្វើមុ​ន​គេ គឺរ​ត់ទៅ​ពួ​ន គេច​ចេញ​ពី​ព្រះ​វត្ត​មាន​ព្រះ(ខ.៧-៨)។

អំពើ​បាប​នាំ​ម​កនូ​វ​ផល​វិបាក​ដ៏​អា​ក្រក់​បំ​ផុ​ត។ វា​តែង​តែ​ព្យា​យាម​រារាំ​ង​មិន​ឲ្យ​យើង ទទួល​បាន​នូវ​របស់​ដ៏​ល្អបំ​ផុត​ពី​ព្រះ។ ប៉ុន្តែ ព្រះ​បាន​ដណ្តប់​កាយ​របស់​អ័ដាំម និងនា​ងអេ​វ៉ា ដោយ​ស្បែក​សត្វ ​ដោយសេ​ចក្តី​មេត្តា​ករុណា និង​ព្រះគុ​ណ​រប​ស់​ព្រះអ​ង្គ​(ខ.២១) ដែល​ជានិ​មត្ត​សញ្ញា នៃកា​រ​ដែល​ព្រះយេ​ស៊ូវ​បាន​​ធ្វើស​ម្រាប់​យើង ដោយសុគតនៅលើឈើឆ្កាង លោះ​​បាបយើង។…

លែងឃ្លានបាយ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​ជម្ងឺ​ផ្តាស់​សាយ​ធំ ខ្ញុំ​ស្រាប់​តែ​លែង​មាន​អារម្មណ៍​ចង់​ញាំអាហារដូច​ធម្មតា។ ខ្ញុំមិ​ន​ឃ្លាន​បាយ​ពេញ​មួយ​ថ្ងៃ ទោះ​ខ្ញុំ​បាន​ញាំ​អាហារ​តែ​បន្តិច​ក៏​ដោយ។ ទោះខ្ញុំ​ញាំ​តែ​ទឹក​សោះ ក៏​មាន​អារម្មណ៍​ថា មិ​នឃ្លា​ន​អ្វី​ទេ។ តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិនអា​ច​រស់​បាន​យូរ​ទេ បើ​ខ្ញុំ​ផឹក​តែទឹ​ក​នោះ។ ​ខ្ញុំចាំ​បាច់​ត្រូវ​មាន​​ចិត្ត​ចង់​ហូប​អាហារ​ឡើង​វិញ ព្រោះ​រូប​កាយរ​បស់​ខ្ញុំ ត្រូវ​ការ​អាហារ​បម្រុង​។

ពេល​ដែល​ប្រជា​ជន​អ៊ីស្រាអែល​វិល​ត្រឡប់ ពី​ការ​និរទេស ក្នុង​ចក្រ​ភព​បាប៊ីឡូន ពួក​គេ​មិន​សូវ​មាន​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​ទេ។ ពួក​គេ​បាន​បែរ​ចេញ​ពី​ព្រះ ​និង​ផ្លូវ​របស់​ព្រះ​អង្គ។ ដើម្បី​ជួយ​ឲ្យ​វិញ្ញាណ​របស់​ពួក​គេ​មាន​សុខ​ភាព​ល្អឡើង​វិញ លោក​នេហេមា​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ឲ្យ​លោក​អែសរ៉ា​ ធ្វើ​ជា​គ្រូបង្រៀន​របស់​ពួក​គេ។

លោក​អែស​រ៉ាក៏បា​ន​អាន​ក្រាំង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ឲ្យ​ពួក​បណ្តា​ជន​​ស្តាប់ ចាប់ពីពេល​ព្រឹក​ដល់​ពេល​ថ្ងៃត្រ​ង់ ដើម្បី​ចម្អែត​ពួក​គេ   ដោយសេ​ចក្តីពិ​ត​របស់​ព្រះ(នេហេមា ៨:៣)។ ហើយ​ពួក​បណ្តាជន​ក៏​បាន​ស្តាប់​គាត់អា​ន យ៉ាង​ប្រុង​ប្រយ័ត្ន។ តាម​ពិត ការ​នេះ​បាន​ធ្វើឲ្យ​ពួក​គេ​មាន​ចិត្ត​ស្រេក​ឃ្លាន​ព្រះ​បន្ទូល​យ៉ាង​ខ្លាំង បាន​ជា​ពួក​មេ​គ្រួសារ ពួក​សង្ឃ និង​ពួក​លេវី ​ក៏បា​នម​ក​ជួប​លោក​អែស​រ៉ា នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​សិក្សា​ក្រឹត្យ​វិន័យ​ឲ្យ​កាន់​តែ​លម្អឹត​ថែម​ទៀត ព្រោះ​ពួកគេ​ចង់​​យល់​ឲ្យ​ច្បាស់​​(ខ.១៣)។

ពេល​ដែល​យើង​មា​ន​អារម្មណ៍​ថា យើង​បាន​ងាក​ចេញ​ឆ្ងា​យ​ពី​ព្រះ ឬ​មាន​ភាព​ទន់​ខ្សោយ​ខាង​វិញ្ញាណ យើង​អាច​ស្វែង​រក​អាហារ​បម្រុង​ខាងវិ​ញ្ញាណ ក្នុង​​ព្រះ​បន្ទូ​ល​ព្រះ។ គឺដូ​ច​មាន​សេចក្តី​ចែងថា “នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ”(១ពេត្រុស ២:២)។ ចូរ​ទូល​សូ​ម​ឲ្យ​ព្រះប្រ​ទាន​ឲ្យ​អ្នក​មា​នចិ​ត្ត ដែល​ស្រេក​ឃ្លាន​ឡើង​វិញ ក្នុង​ទំនាក់​ទំន​ង​ជាមួយព្រះ​អ​ង្គ ហើយ​ចាប់​ផ្តើម​ចម្អែត​ចិត្ត វិញ្ញាណ និង​គំនិត​របស់​អ្នក ដោ​យព្រះ​ប​ន្ទូលព្រះ​អ​ង្គ។-POH…