តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Poh Fang Chia

តើមានវ៉ាយហ្វាយដែរឬទេ?

នៅ​ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ខ្លួន ធ្វើ​ដំណើរ​បំពេញ​បេសក​កម្ម ជា​មួយ​យុវ​ជន​មួយ​ចំនួន មាន​សំណួរ​មួយ ដែល​ពួក​គេ​សួរ​ញឹក​ញាប់​បំផុត​គឺ “តើ​នៅ​ទីនោះ មាន​វ៉ាយ​ហ្វាយ​ទេ?” ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ទីនោះ​ច្បាស់​ជា​មាន។ ដូច្នេះ សាក​គិត​ល​មើល ប្រសិន​បើ​នៅ​យប់​មួយ ស្រាប់​តែ​ដាច់​វ៉ាយ​ហ្វាយ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ប្រើ​អ៊ីន​ធឺណិត​កើត នោះ​តើ​ពួក​គេ​នឹង​រអ៊ូរទាំ​ប៉ុណ្ណា!

មនុស្ស​ជា​ច្រើន មាន​អារម្មណ៍​អន្ទៈ​សារ នៅ​ពេល​ដែល​ពួក​គេ​នៅ​ឆ្ងាយ ពី​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន។ ហើយ​   នៅ​ពេល​ដែល​យើង​មាន​ទូរស័ព្ទ​ទំនើប ក្នុង​ដៃ​របស់​យើង នោះ​ភ្នែក​របស់​យើង ច្បាស់​ជា​ផ្ដោត​លើ​អេក្រង់​របស់​វា​មិន​ខាន។

បណ្ដាញ​អ៊ីនធឺណិត និង​អ្វី​ៗ​ទាំង​អស់ ដែល​វា​អនុញ្ញាត​ឲ្យ​យើង​ចូល​ប្រើ​ប្រាស់ អាច​ក្លាយ​ជា​ការ​រំខាន ឬ​ជា​ព្រះ​ពរ​។ ការ​អ្វីជា​ច្រើន​ទៀត នៅ​ក្នុង​លោក​នេះ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ​វា​អាស្រ័យ​ទៅ​លើ ថា​តើ​យើង​ប្រើ​ប្រាស់​វា ដើម្បី​អ្វី​។ ក្នុង​បទ​គម្ពីរ សុភាសិត យើង​ឃើញ​ថា “. . . ​អ្នក​ណា​ដែល​មាន​យោបល់​ហើយ  នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងីល្ងើ​ តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្តី​ចំកួត​វិញ” (១៥:១៤)។

ដើម្បី​អនុវត្ត​តាម​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ជីវិត យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​យើង​ចេះ​តែ​ឆែក​មើល​បណ្តាញ ​សង្គម ​ពេញ​មួយ​ថ្ងៃ​ ដោយ​អត់​មិន​បាន​ឬ​? តើ​មាន​រឿង​អ្វី​ខ្លះ ដែល​យើង​ស្រេក​ឃ្លាន ចង់​ដឹង? ហើយ​តើ​រឿង​ដែល​យើង​អាន​តាមអនឡាញ ឬ​បណ្តាញ​អ៊ីនធឺណិត ជួយ​លើក​ទឹក​ចិត្ត​យើង…

ការធ្លាក់ដល់បាត

នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​សេដ្ធ​កិច្ច​នៅ​អាស៊ី នៅ​ឆ្នាំ១៩៩៧ មាន​មនុស្ស​ជា​ច្រើន​ស្វែង​រក​ការងារ​ធ្វើ លើស​ចំនួន​ការងារ ដែល​មាន​ស្រាប់។ ហើយ​ខ្ញុំ​ជា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​។ ​បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​ស្វែង​រក​ការងារ អស់​រយៈ​ពេល​៩​ខែ ដោយ​ចិត្ត​ថប់​បារម្ភ ខ្ញុំ​ក៏​រក​បាន​ការងារ​មួយ ធ្វើ​ជា​អ្នក​និពន្ធ សម្រាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ ប៉ុន្តែ មិន​បាន​ប៉ុន្មាន​ផង ក្រុម​ហ៊ុន​នោះ​ក៏​បាន​ជួប​បញ្ហា ហើយ​ខ្ញុំ​ក៏​អត់​ការងារ​ធ្វើ​ទៀត។

តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ពេល​នោះ អ្នក​មាន​អារម្មណ៍​ថា រឿង​អាក្រក់​បំផុត​ហាក់​ដូច​ជា បាន​កន្លង​ផុត​ហើយ ប៉ុន្តែ អ្នក​ស្រាប់​តែ​ជួប​បញ្ហា​ថ្មី​មួយ​ទៀត​ ធ្វើ​ឲ្យ​ធ្លាក់​ដល់​បាត​តែ​ម្តង។ ស្រ្តី​មេ​ម៉ាយ​នៅ​ក្រុង​សា​រិបតា​ក៏​មាន​បទ​ពិ​សោធន៍​ដូច​នេះ​ដែរ (១ពង្សាវ​តារ​ក្សត្រ ១៧:១២)។ ក្នុង​ពេល​ដែល​មាន​អំណត់​ នៅ​ក្នុង​ស្រុក ស្រ្តី​មេម៉ាយ​នោះ​បាន​រៀប​ចំ​អាហារ​ ចុង​ក្រោយ​សម្រាប់​រូប​នាង និង​កូន​របស់​នាង។ តែ​នៅ​ពេល​នោះ ហោ​រា​អេលីយា ក៏បាន​សុំ​ទទួល​ទាន​អាហារ​ជា​មួយ​ដែរ។ ស្រ្តី​មេ​ម៉ាយ​បាន​ព្រមឲ្យ​នំបុ័ង ដល់​ហោរា​អេលីយ៉ា ទាំង​ស្ទាក់​ស្ទើរ ហើយ​ព្រះ​ជា​ម្ចាស់ក៏​បាន​បន្តរ​ផ្គត់​ផ្គង់ ម្សៅ និង​ប្រេង​អូលីវ​រហូត សម្រាប់​នាង និង​កូន​របស់​នាង (ខ.១០-១៦)។

ក្រោយ​នោះ​មក កូន​ប្រុស​របស់​នាង ក៏​ចាប់​មាន​ជម្ងឺ។ ជំងឺ​នោះ​ធ្ងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ឡើយ។ ដូច្នេះ នាង​ក៏​និយាយ​ទៅ​អេលីយ៉ា​ថា “ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំ និង​លោក មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯណេះ ដើម្បី​រំលឹក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំលាប់​កូន​ខ្ញុំ​ឬ?”(ខ.១៨)។

ប្រហែល​ជា​នៅ​ពេល​ខ្លះ…

ពិភពលោកដ៏ល្អឥតខ្ចោះ

មាន​ពេល​មួយ​គ្រូ​បាន​ដាក់​កិច្ច​ការ​សាលា​ឲ្យ​ខេធី​(Katie)ធ្វើ​នៅ​ផ្ទះ ដោយ​សរសេរ​តែង​សេចក្តី ក្រោម​ចំណង​ជើង​ថា “ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ”។  នាង​បាន​សរសេរ​ថា “ក្នុង​ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ … ខ្ញុំ​អាច​ញាំ​ការ៉េម ​ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ណា​ក៏​មាន​ស្ករ​មូល​ៗ​ដោត​ឈើ ហើយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​គ្រប់​ពេល មាន​ពពក​តែ​បន្តិច​បន្តួច ដែល​មាន​រូប​រាង្គ​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ បន្ទាប់​មក តែង​សេចក្តី​របស់​នាង ក៏​បាន​ចូល​ដល់​ចំណុច​ដែល​មាន​អត្ថ​ន័យ​ស៊ី​ជម្រៅ។ នាង​បាន​បន្ត​សរសេរ​ទៀត​ថា “​ក្នុង​ពិភព​លោក​ល្អ​ឥត​ខ្ចោះ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ចូល​ផ្ទះ​ទេ។ និយាយ​រួម គ្មាននរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ទៅ​ប្រាប់​អ្នក​ដទៃ​ឡើយ”។

គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ​ទេ។ តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ដែល​គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ? រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​យេស៊ូវ។ ដ្បិត​ទ្រង់​នឹង “ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រែជា​ថ្មី​ឡើង” ដោយ​ប្រោស​ឲ្យ​ជា និង​ធ្វើ​ឲ្យ​ពិភព​លោក​របស់​យើង​បាន​ផ្លាស់​ប្រែ​ឡើង​(វិវរណៈ ២១:៥)។

ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ដែល “គ្មាន” ការ​អាក្រក់ សេចក្តី​ស្លាប់ ការ​ទួញ​យំ ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក​ទៀត​ឡើយ​(ខ.៤)។ វា​ជា​កន្លែង​ដែល​យើង​អាច​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ ជា​មួយ​ព្រះ​ជា​ម្ចាស់ ដែល​ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​ទ្រង់​បាន​ប្រោស​លោះ និង​ទទួល​យក​យើង​ជា​រាស្រ្ត​ទ្រង់​(ខ.៣)។ ក្តី​អំណរ​ដ៏​អស្ចារ្យ​នេះ កំពុង​តែ​រង់​ចាំ​យើង​ហើយ។

យើង​អាច​អរសប្បាយ​ចំពោះ​ការ​ពិត​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ ចាប់​ពេល​នេះ​តទៅ។ ពេល​ដែល​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាលជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ នៃ​ព្រះ​វត្ត​មាន​ទ្រង់​(កូល៉ុស ១:១២-១៣)។ ហើយ​ខណៈ​ពេល​ដែល​យើង​តយុទ្ធ​នឹង​អំពើ​បាប យើង​កំពុង​តែ​ពិសោធន៍​នឹង​ជ័យ​ជម្នះ ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ(២:១៣-១៥) ដែល​ទ្រង់​បាន​ឈ្នះ​អំពើ​បាប…

ត្រឡប់ខ្លួនចុះឡើងៗ

តើ​មាន​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ នៅ​ពេល​យប់? ថ្មី​ៗ​នេះ ខ្ញុំ​មាន​ការ​ពិបាក​គេង​។ ខ្ញុំ​បាន​ត្រឡប់​ខ្លួន​ចុះ​ឡើង​ៗ នៅ​លើ​គ្រែ​របស់​ខ្ញុំ ដោយ​ព្យាយាម​គិត​រក​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​មួយ។ ទី​បំផុត ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ខ្លាច​គេង​មិន​គ្រប់​គ្រាន់ ដែល​នឹង​ធ្វើ​ឲ្យ​ពិបាក​ប្រឈម​មុខ​នឹង​ឧប​ស័គ្គ​នៅ​ថ្ងៃ​បន្ទាប់។

តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ដូច​នេះ​ទេ? ទំនាក់​ទំនង​ដែល​ប្រេះ​ស្រាំ​ ពេល​អនាគត​ដែល​មិន​ច្បាស់​លាស់ ហើយ​អ្វី​ក៏​ដោយ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​ណា​មួយ។

ស្តេច​ដាវីឌ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ពេល​ដែល​ទ្រង់​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤។ មាន​មនុស្ស​ដែល​កំពុង​តែ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ទ្រង់(ខ.២)។ ហើយ​អ្នក​ខ្លះ​ក៏​បាន​ចោទ​សួរ អំពី​សមត្ថ​ភាព​របស់​ទ្រង់ នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស(ខ.៦)។ នៅ​ពេល​នោះ ស្តេច​ដាវីឌ​អាច​មាន​ព្រះ​ទ័យ​ក្រោធ ដោយ​សារ​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់ ដោយ​អយុត្តិ​ធម៌​ ។ ជាការ​ពិត​ណាស់ ទ្រង់​អាច​ផ្ទំ​មិន​លក់ ដោយ​សារ​រឿង​នេះ។ ប៉ុន្តែ ទ្រង់​បាន​មាន​បន្ទូល​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ថា “ទូល​បង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្តី​ស្ងប់”(ខ.៨)។

លោក​ឆាល ស្ពើជិន(Charles Spurgeon) បាន​បក​ស្រាយ ខ.៨ យ៉ាង​មាន​ន័យ យ៉ាង​ដូច​នេះ​ថា “ពេល​ស្តេច​ដាវីឌផ្តេក​ព្រះ​កាយ​ចុះ … ទ្រង់​ថ្វាយ​ព្រះ​កាយ​ទ្រង់ ដល់​ព្រះ​ហស្ត​ព្រះ។ គឺ​ទ្រង់​បាន​ថ្វាយ​ដាច់​ដល់​ព្រះ ហើយ​ទ្រង់​ក៏​បាន​ផ្ទំលក់ ដោយ​គ្មាន​ការ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ព្រោះ​ទ្រង់​បាន​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់”។

តើ​មាន​អ្វី​ដែល​បណ្តាល​ចិត្ត​ឲ្យ​ទ្រង់​ទុក​ចិត្ត​ព្រះ​អម្ចាស់? តាំង​ពី​ដំបូង​មក ស្តេច​ដាវីឌ​ជឿ​ជាក់​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តបការ​អធិស្ឋាន​របស់​ទ្រង់​(ខ.៣)។ ហើយ​ទ្រង់​ជ្រាប​ច្បាស់​ថា ដោយ​សារ​ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ស្រឡាញ់​ទ្រង់…

ស្រ្តីមេម៉ាយដែលមានសេចក្តីជំនឿ

អាពី(Ah-pi) បាន​ចេញ​ទៅ​ធ្វើ​ការ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ មិន​យូរ​ប៉ុន្មាន អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ ក៏​បាន​ភ្ញាក់​ពី​គេង ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចំការ​កៅ​ស៊ូ។ ការ​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ ស្ថិត​ក្នុង​ចំណោម​ប្រភព​នៃ​ប្រាក់​ចំណូល​សំខាន់​ជាង​គេ សម្រាប់​ប្រជា​ជន​រស់​នៅ​ក្នុង​ភូមិ ហុង​ហ្សួង ប្រទេស​ចិន។ ដើម្បី​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ​ឲ្យ​បាន​ច្រើន​ជា​អតិ​បរមា  គេ​ត្រូវ​ចៀរ​ជ័រ​កៅស៊ូ​ពី​ព្រលឹម​ស្រាង​ៗ មុន​ពេល​ថ្ងៃ​រះ។ អាពី​នឹង​ទៅ​ចូល​រួម​ជា​មួយ​អ្នក​ចៀរជ័រ​ទាំង​នោះ​ដែរ ប៉ុន្តែ ជា​ដំបូង នាង​នឹង​ចំណាយ​ពេល​ប្រកប​ជា​មួយ​ព្រះ​ជា​មុន​សិន។

ឪពុក ស្វាមី និង​កូន​តែ​មួយ​របស់​អាពី​បាន​ស្លាប់​អស់ ហើយ​នាង​និង​កូន​ប្រសារ​ស្រី​របស់​នាង កំពុង​ផ្គត់​ផ្គង់​ម្តាយ​ចាស់ជរា និង​ចៅ​ប្រុស​ពីរ​នាក់  ដែល​នៅ​ក្មេង​នៅ​ឡើយ។ រឿង​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្រី​មេម៉ាយ​ម្នាក់​ទៀត​ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ជឿ​ព្រះ។

ប្តី​របស់​ស្រ្តី​ម្នាក់​នេះ បាន​ស្លាប់ ហើយ​បាន​បន្សុល​ទុក​នូវ​បំណុល​ជា​ច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នោះ នាង​ក៏​បាន​ងាក​ទៅ​រក​ព្រះ ដើម្បី​ស្វែង​រក​ជំនួយ ដោយ​ទៅ​រក​អ្នក​បម្រើ​ទ្រង់ ឈ្មោះ អេលីសេ។ នាង​ជឿ​ថា​ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នាង​បាន។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ជួយ​នាង។ ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ​(ខ.៥-៦)។ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​អាពី​ផង​ដែរ តាម​រយៈ​ការងារ​ដែល​នាង​បាន​ធ្វើ​ដោយ​ដៃ និង​ផល​ពី​ដី និង​អំណោយ​របស់​រាស្រ្ត​ទ្រង់ ទោះ​នាង​មិន​បាន​ជួប​ការ​ដែល​អស្ចារ្យ​ខ្លាំង ដូច​ស្រ្តី​មេម៉ាយ​ក្នុង​ព្រះ​គម្ពីរ​ក៏​ដោយ។

ទោះ​ជីវិត​យើង អាច​ជួប​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ទទួល​កម្លាំង​ពី​ព្រះ។ យើង​អាច​ថ្វាយ​ទុក្ខ​កង្វល់​របស់​យើង​ដល់​ទ្រង់ និង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​ដែល​ទ្រង់​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​យើង។—POH FANG CHIA

ប្រាជ្ញាចាស់បុរាណ

កាល​ពី​ឆ្នាំ ២០១០ មាន​កាសែត​ក្នុង​ស្រុក​មួយ នៅ​ប្រទេស​សឹង្ហ​បូរី បាន​ចុះផ្សា​យអំ​ពី​របាយ​ការណ៍​ពិសេស ដែល​និយាយ​អំពី​មេរៀន​ជីវិត ដែល​ចែក​ចាយ​ដោយ​ពល​រដ្ឋ​វ័យ​ចំណាស់​ប្រាំ​បីនា​ក់។ របាយ​ការណ៍​នោះ​​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ការ​មាន​វ័យ​កាន់​តែចាស់ នាំ​ឲ្យ​មាន​ការ​ពុះ​ពារ នៅ​ក្នុង​គំនិត និង​រូប​កាយ តែ​ទន្ទឹម​នឹង​នោះ វា​ក៏​នាំ​ឲ្យ​មា​​ន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ផ្នែក​ដទៃ​ទៀត​ផង​ដែរ។ គឺ​ការ​ចម្រើ​នឡើ​ង​នៃ​ចំណេះ​ដឹ​ង​ផ្នែក​អារម្មណ៍ និង​សង្គម ដែល​ជា​លក្ខ​ណៈ​សម្បត្តិ ដែល​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​ចា​ប់​ផ្តើម ឲ្យ​និយម​ន័យ​ថា វា​ជា​ប្រាជ្ញា … គឺ​ប្រាជ្ញា​របស់​មនុស្ស​ចាស់”។

ជា​ការ​ពិត​ណាស់ មនុស្ស​ចាស់​ដែល​មា​នប្រា​ជ្ញា មាន​ការ​ជា​ច្រើន​ដែល​អាច​បង្រៀន​យើង អំពី​ជីវិត។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ស្តេច​មួយ​អង្គ​ដែល​ទើប​ឡើង​សោយ​រាជ ដែល​មិន​បាន​ទទួល​ស្គាល់​ប្រាជ្ញា​របស់​មនុស្ស​ចាស់។

ស្តេច​សាឡូម៉ូន​ទើប​តែ​សុគត ហើយ​បទ​គម្ពី​រ​១ពង្សាវតាក្សត្រ ១២:៣ បានចែ​ង​ថា “ពួក​ជំនុំ​អ៊ីស្រា​អែល​ទាំង​អស់ ក៏បាន​មក​គាល់​ស្តេច​រេហូ​បោម” ដោយ​ថ្វាយ​ញ្ញតិ​មួយ​ដល់​ទ្រង់។ ពួក​គេ​បាន​សូម​ឲ្យ​ស្តេច​ថ្មី​មួយ​អង្គ​នេះ ឲ្យ​សម្រាល​បន្ទុក​នៃ​កា​រងារ និង​ពន្ត​អាករ​ដ៏​ធ្ងន់ ដែលស្តេច​សាឡូម៉ូន ដែល​ជា​បិតា​ទ្រង់ បាន​តម្រូវ​ដល់ពួកគេ។ ហើយ​ពួក​គេនឹ​ង​តប​ស្នង​ស្តេចរេហូបោម​វិញ ដោយ​បម្រើ​ទ្រង់ ដោយ​ភក្តី​ភាព។

ពី​ដំបូង​ស្តេច​ដ៏​ក្មេង​វ័​យ​អង្គ​នេះ បាន​ស្វែង​រក​ការ​ប្រឹក្សា​ពី​ពួក​ចាស់​ទុំ(ខ.៦)។ ប៉ុន្តែ  ទ្រង់​ក៏​បាន​បដិសេធ​ការ​ប្រឹក្សា​របស់​ពួក​គេ ហើយ​បែរ​ជា​ទទួល​ការ​ប្រឹក្សាដ៏​ល្ងង់​ខ្លៅ ពី​ពួក​យុវ​ជន ដែល​បាន​ធំធាត់​ជា​មួយ​ទ្រង់​វិញ(ខ.៨)។ ទ្រង់​បាន​ដាក់​បន្ទុ​ក​ទៅ​លើ​ប្រជា​រាស្រ្ត​កាន់​តែ​ធ្ងន់​ជាង​មុន។ ភាព​តុក​ក្រហល់​របស់ទ្រ​ង់ បាន​បណ្តាល​ឲ្យ​ទ្រង់​បាត់​បង់​នគរ​របស់​ទ្រង់​អស់​មួយ​ផ្នែក​ធំ។

យើង​រាល់​គ្នា​ត្រូវ​ការ​ការ​ប្រឹក្សា ដែល​មក​ពី​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ជា​ពិសេស គឺ​អ្នក​ដែល​បាន​ដើរ​ជា​មួយ​ព្រះ…

ចូរជឿខ្ញុំ

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​ក៏​រក​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ទាប។ ខ្ញុំ​មិន​សូវ​មាន​លុយ ហើយ​ជួន​កាល ពេល​ខ្ញុំ​ញាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ ខ្ញុំ​ក៏​គ្មាន​លុយ​គ្រប់​គ្រាន់ ដើម្បី​ទិញ​អាហារ​ពេល​ល្ងាច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​រៀន​ទុក​ចិ​ត្តព្រះ សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ប្រ​ចាំ​ថ្ងៃ

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​បទ​ពិសោធន៍​ដែល​ហោរា​អេលីយ៉ា​ធ្លាប់​ជួប​ប្រទះ។ ក្នុង​អំឡុង​ពេល​គាត់​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​នាម​ជា​ហោរា​របស់​ទ្រង់ គា​ត់បាន​រៀន​ទុក​ចិត្ត​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ប្រ​ចាំ​ថ្ងៃ។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ប្រកាស់​អំពី​ការ​ជំ​នុំ​ជម្រះ​របស់​ព្រះ ដោយ​ឲ្យ​ពួក​អ៊ីស្រា​អែល​ជួប​គ្រោះ​រាំង​ស្ងួត មិន​ទាន់​បាន​យូរ​ប៉ុន្មា​នផង ព្រះ​ទ្រ​ង់ក៏​បាន​បញ្ជូន​គាត់ ទៅ​កន្លែ​ង​មួយ ដែល​គ្មាន​មនុស្ស​រស់​នៅ គឺ​នៅ​ជ្រោះ​កេរីត ដែល​នៅ​ទី​នោះ ព្រះ​ទ្រង់​បាន​ប្រើ​សត្វ​ក្អែក ឲ្យ​ពាំ​អាហារ​មក​ឲ្យ​លោក​អេលីយ៉ា​ជា​​រៀ​ង​រាល់​ថ្ងៃ ហើយ​ក៏​បាន​ប្រទាន​ឲ្យគាត់​មាន​ទឹក​ជ្រោះ​ផឹក​ផង​(១ពង្សាវតាក្សត្រ ១៧:១-៤)។

ប៉ុន្តែ ភាព​រាំង​ស្ងួត​ក៏​បាន​កើត​ឡើង​មែន។ ទឹក​ជ្រោះ​ក៏បា​ន​ប្រែ​ក្លាយ​ជា​ទឹក​អូរ​ដ៏​តូច​មួយ ហើយ​យូរ​ៗ​ទៅ នៅ​ស​ល់​តែចង្អូរ​ទឹ​កហូរដ៏​តូច។ នៅ​ពេល​ដែល​ទឹ​កជ្រោះ​នោះ​រីង​ស្ងួត​អស់ ព្រះ​អម្ចាស់​ក៏​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា “ចូរ​​ក្រោក​​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង”(ខ.៩)។ ស្រុក​សារិបតា មាន​ទីតាំង​នៅ​ក្នុង​នគរ​ស៊ីដូន ដែល​ប្រជា​ជន​នៅ​ទីនោះ ជា​ខ្មាំង​សត្រូវ​របស់​ពួក​អ៊ីស្រា​អែល។ តើ​មាន​នរណាផ្ត​ល់​ជម្រ​កឲ្យ​លោក​អេលីយ៉ា​នៅ​ទីនោះ​ឬ​ទេ? ហើយ​តើ​ស្រ្តី​មេម៉ាយ​ក្រី​ក្រ មាន​អាហារ​សម្រាប់​រំលែក​ឲ្យ​គាត់​ដែរ​ឬ​ទេ?

មនុស្ស​ភាគ​ច្រើន​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​ផ្គត់​ផ្គង់​ជា​បរិបូរ ឲ្យ​បាន​រយៈ​ពេល​យូរ មុន​ពេល​ធន​ធាន​របស់​ខ្លួន​រីង​ស្ងួត​អត់ ជាជាង​សូម​ឲ្យ​ទ្រង់​ប្រទាន​ឲ្យ​ខ្លួន​មានធន​ធាន​ល្មម តែ​នឹង​រស់​នៅ​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ ព្រះ​វរបិតា​នៃ​យើង​បាន​ខ្សិប​ថា ចូរ​ទុក​ចិត្ត​ខ្ញុំ​ចុះ ។ គ្មាន​ការ​អ្វី​ដែល​ទ្រង់​ធ្វើ​មិន​កើត​នោះ​ឡើយ គឺ​មិន​ខុស​ពី​ការ​ដែល​ទ្រង់​បាន​ប្រើ​សត្វ​ក្អែក និង​ស្រ្តីមេម៉ាយ ឲ្យ​ផ្គត់​ផ្គង់​លោក​អេលីយ៉ា​នោះ​ឡើយ។ យើង​អាច​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់…

ការចូលក្នុងចំណោមគេ

លោក​លី(Lee) ជា​បុគ្គលិក​ធនាគា ដែល​ឧស្សាហ៍​ព្យាយាម និង​អាច​ទុក​ចិត្ត​បាន។ ប៉ុន្តែ គាត់​ច្រើន​តែ​មាន​ការ​ពិបាក ក្នុង​ការ​ចូល​ក្នុង​ចំណោម​អ្នក​មិន​ជឿ​ព្រះ នៅ​កន្លែង​ធ្វើ​ការ។ គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់ ដូច​ជា នៅ​ពេល​ដែល​គាត់​ប្រញាប់​ចាក​ចេញ​ពី​បន្ទប់​សម្រាក ដែល​មាន​មនុស្ស​កំពុង​ជជែក​គ្នា  ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ។ នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ គាត់​ក៏​បាន​ចែក​ចាយ​ពី​អារម្មណ៍​របស់​គាត់ ដល់​មិត្ត​ភក្តិ​គាត់​ថា “ខ្ញុំ​ខ្លាច​បាត់​បង់​ឱកាស​ឡើង​ឋានៈ ​ដោយ​សារ​ខ្ញុំ​មិន​អាច​ចូល​ក្នុង​ចំណោម​គេ​ចុះ”។

អ្នក​ជឿ​ព្រះ​ នៅ​សម័យ​ហោរា​ម៉ាឡាគី ក៏​បាន​ជួប​ប្រទះ​បញ្ហា​ស្រដៀង​នឹង​លោក​លី​ផង​ដែរ។ ពួក​គេ​បាន​វិល​ត្រឡប់​ពីការ​និរទេស ហើយ​ព្រះ​វិហារ​ក៏​បាន​សាង​សង់​ឡើង​វិញ​ហើយ តែ​ពួក​គេ​នៅ​តែ​មាន​ការ​សង្ស័យ ចំពោះ​ផែន​ការ​ដែល​ព្រះទ្រង់​មាន​សម្រាប់​ពេល​អនាគត​របស់​ពួក​គេ។ ពួក​អ៊ីស្រាអែល​ខ្លះ​បាន​និយាយ​ថា “ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី? ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើងឆ្មៃ ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បងល​ព្រះ ហើយ​ក៏​រួច​ផង”(ម៉ាឡាគី ៣:១៤-១៥)។

តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ឈរ​ឲ្យ​មាំមួន​ថ្វាយ​ព្រះ ក្នុង​សង្គម ដែល​ប្រាប់​យើង​ថា យើង​នឹង​បាត់​បង់​ឱកាស បើ​សិន​ជា​យើង​មិន​ចូល​ក្នុង​ចំណោម​គេ​ឲ្យ​ចុះ​ទេ​នោះ? យ៉ាង​ណា​មិញ ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អម្ចាស់ នៅ​សម័យ​លោក​ម៉ាឡាគី ក៏​បាន​ឆ្លើយ​តប  ចំពោះ​បញ្ហា​នេះ ដោយ​ជួប​ប្រជុំ​គ្នា ជា​មួយ​អ្នក​ជឿ​ដែល​មាន​ចិត្ត​ដូច​គ្នា ដើម្បី​លើក​ទឹក​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក។ គឺដូច​ដែល​លោក​ម៉ាឡាគី​ក៏​បាន​លើក​ទឹក​ចិត្ត​​​ថា “ព្រះ​អម្ចាស់​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ”(ខ.១៦)។

ព្រះ​ទ្រង់​កត់​សំគាល់ ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អស់​អ្នក…

មិនព្រងើយកន្តើយ

បន្ទប់​ទំាង​មូល​បាន​រំលេច​ទៅ​ដោយ​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ខណៈ​ពេល​ដែល​ស្រ្តី​ស្លៀក​សំពត់​សារី​កំពុង​ញាប់​ដៃ​ញាប់​ជើង នៅ​ក្នុង​សកម្ម​ភាព​ចុង​ក្រោយ​នៃ​កម្ម​វិធី​រ៉ៃអង្គាស​ប្រាក់។ ពី​ដើម ស្រ្តី​មួយ​ក្រុម​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា ហើយ​ក៏​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ការ​ខ្វល់​ខ្វាយ​ពី​ប្រទេស​កំណើត​របស់​ខ្លួន។ ពេល​ពួក​គេ​ដឹង​អំពី​ស្ថានភាព​របស់​សាលា​រៀន​មួយ​កន្លែង ដែល​គេ​បើក​សម្រាប់​ក្មេង​កើត​ជម្ងឺ​ខ្សោយ​បញ្ញា នៅ​ប្រទេស​ឥណ្ឌា ពួក​គេ​មិន​គ្រាន់​តែ​បាន​ដឹង​អំពី​តម្រូវ​ការ​របស់​សាលា​រៀន​នោះ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ថែម​ទាំង​បាន​ទុក​ដាក់​ដំណឹង​នេះ​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​ធ្វើ​ការ​ឆ្លើយ​តប។​

លោក​នេហេមា​មាន​មុខ​នាទី​ដ៏​ស្រណុក​ស្រួល​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច និង​បាន​ទទួល​ការ​ទុក​ចិត្ត​ពី​បុរស​ដែល​មាន​អំណាច​បំផុត​នៅ​សម័យ​នោះ តែ​ការ​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ភ្លេច​ខ្វល់​ពី​ជន​រួម​ជាតិ​របស់​គាត់​ឡើយ។ គាត់​បាន​ទៅ​ជួប​អ្នក​ដែល​មក​ពី​ទីក្រុង​យេរូសាឡិម ដើម្បី​សាក​សួរ​អំពី​ស្ថាន​ភាព​នៃប្រជា​ជន​ដែល​កំពុង​រស់​នៅ​ទីនោះ(នេហេមា ១:២)។ គាត់​ក៏​បាន​ដឹង​ថា “ពួក​អ្នក​ដែល​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្តី​វេទនា ហើយ​ត្រូវ​សេចក្តី​ត្មះតិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូសាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង”(ខ.៣)។

លោក​នេហេមា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​ទួញ​សោក អធិស្ឋាន​តម ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ដល់​ប្រជា​ជន​គាត់ ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​នេះ(ខ.៤)។ ព្រះ​ទ្រង់​ក៏បាន​អនុញ្ញាត​ឲ្យ​លោក​នេហេមា​វិល​ត្រឡប់ ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ដឹក​នាំ​ការ​សាង​សង់​កំផែង​ក្រុង​ឡើង​វិញ​(២:១-៨)។ លោក​នេហេមា​ក៏​បាន​សម្រេច​នូវ​កិច្ចការ​ដ៏​ធំ​នេះ ​សម្រាប់​ប្រជា​ជន​គាត់ ព្រោះ​គាត់​បាន​ទូល​សូម​ដល់​ព្រះ​ដ៏​ធំ​ប្រសើរ ឲ្យ​ធ្វើ​ការ​ដ៏​ធំ ហើយ​ក៏​បាន​ពឹង​ផ្អែក​លើ​ទ្រង់​ផង។ សូម​ព្រះ​ទ្រង់​បើក​ភ្នែក​យើង ឲ្យ​មើល​ឃើញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង ហើយ​សូម​ទ្រង់​ជួយ​យើង ឲ្យ​ក្លាយ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ដោយ​ចិត្ត​អាណិត និង​មាន​ភាព​ប៉ិន​ប្រសប់ ដើម្បី​ធ្វើ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ។-Poh Fang Chia

ការស្រេកឃ្លានរកព្រះ

លោក​អាប៉ូឡាពី (A-poe-la-pi) ជា​សមាជិក​ពួក​ចាស់​ទុំ នៃ​កុល​សម្ព័ន្ធ​អាខា ដែល​រស់​នៅ​តំបន់​ជួរភ្នំ នៃ​ខេត្ត​យូណាន ប្រទេស​ចិន។ ពេល​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ​ក្នុង​ដំណើរ​បេសក​កម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ គាត់​បាន​ប្រាប់​យើង​ថា ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គាត់​នឹក​កាល​យើង​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍​ជា​មួយ​គ្នា។ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​យើង ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ​ដល់​គាត់​ទៀត។ លោក​អាប៉ូឡាពី មិន​ចេះ​អក្សរ​ទេ ដូច​នេះ ការ​ជួប​ប្រជុំ​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍ មាន​សារៈ​សំខាន់​ចំពោះ​គាត់​ណាស់។ ពេល​យើង​អាន​ព្រះ​គម្ពីរ​ឲ្យ​គាត់​ស្តាប់​ គាត់​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ភាព​ឆេះ​ឆួល​របស់​គាត់ បាន​រំឭក​ខ្ញុំ​ថា ពេល​យើង​ស្តាប់​រឿង​ក្នុង​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ គឺ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​ការ​គោរព​ចំពោះ​ទ្រង់។

ក្នុង​បទ​គម្ពីរ​ចោទិយក​ថា ជំពូក​៤ លោក​ម៉ូសេ​បាន​ជំរុញ​ពួក​អ៊ីស្រាអែល ឲ្យ​ប្រុង​ត្រចៀក​ស្តាប់ យ៉ាង​ប្រុង​ប្រយ័ត្ន ចំពោះ​ច្បាប់ និង​បញ្ញត្តិ ដែល​ទ្រង់​បាន​បង្រៀន​ពួក​គេ​(ខ.១)។ គាត់​បាន​រំឭក​ពួក​គេថា ប្រភព និង​ការ​បណ្តាល​ចិត្ត នៃ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ដែល​បាន​មាន​បន្ទូល​មក​កាន់​ពួក​គេ ដោយ “ភ្លើង” ​នៅ​ភ្នំ​ស៊ីណៃ(ខ.១២)។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា “ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្តី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង”(ខ.១៣)។

សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ឲ្យ​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្តាប់​ព្រះ​បន្ទូល​ព្រះ បន្ទាប់​ពី​យើង​បាន​ស្តាប់​ទី​បន្ទាល់​របស់​លោក​អាប៉ូឡាពី។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ ​២ធីម៉ូថេ ៣:១៥-១៦ ថា បទ​គម្ពីរ​ដែល​ព្រះ​បាន​បណ្តាល​ឲ្យ​គេ​និពន្ធ ត្រូវ​បាន​ទ្រង់​ប្រទាន​មក​សម្រាប់​ជា​ប្រយោជន៍…