ការអ្វីដែលចូលក្នុងគំនិតយើង
កាលពីរបីឆ្នាំមុន មានស្ត្រីម្នាក់បានចែកចាយទីបន្ទាល់របស់គាត់ ឲ្យខ្ញុំស្តាប់។ គាត់ថា មានពេលមួយ គាត់ឃើញកូនប្រុសគាត់ដែលមិនទាន់ដល់វ័យជំទង់នៅឡើយ កំពុងតែមើលពត៌មានផ្សាយផ្ទាល់ អំពីហេតុការណ៍ដែលមានអំពើហឹង្សា។ ពេលនោះ គាត់ក៏បានប្រញាប់ដើរទៅរកតេឡេបញ្ជាទូរទស្សន៍ ហើយក៏បានប្តូរប៉ុស្តិ៍។ គាត់ក៏បានប្រាប់កូនប្រុសគាត់ភ្លាមៗថា “កូនមើលពត៌មានអញ្ចឹង មិនល្អទេ”។ បន្ទាប់មក ការប្រកែកគ្នាក៏បានកើតឡើង ហើយទីបំផុត គាត់ក៏បានចែកចាយ អំពីការអ្វីដែលកូនប្រុសគាត់ត្រូវទទួលនៅក្នុងគំនិតរបស់ខ្លួន ដែលមានដូចជា “សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់…”(ភីលីព ៤:៨)។ បន្ទាប់ពីអាហារពេលល្ងាចចប់ នាង និងស្វាមីរបស់នាងបានអង្គុយមើលពត៌មាន ហើយភ្លាមនោះ កូនស្រីអាយុ៥ឆ្នាំរបស់ពួកគេ ក៏បានរត់ចូលមក ហើយក៏បានបិទទូរទស្សន៍។ នាងនិយាយធ្វើសម្លេងត្រាប់តាមម្តាយរបស់នាងថា “មើលពត៌មានអញ្ចឹង មិនល្អទេ។ គួរតែគិតអំពីខគម្ពីរវិញល្អជាង”។
ក្នុងនាមជាមនុស្សពេញវ័យ យើងអាចស្រូបយក និងពិនិត្យមើលពត៌មានបានល្អជាងក្មេងៗ។ ប៉ុន្តែ កូនស្រីរបស់អ្នកទាំងពីរចេះកំប្លែងលេង ហើយឆ្លាតវ័យ ពេលដែលនាងធ្វើត្រាប់តាមសម្លេងម្តាយរបស់នាង ដែលបានស្តីប្រដៅបងប្រុសរស់នាង មុននោះ។ សូម្បីតែមនុស្សពេញវ័យដែលចេះសម្របខ្លួនបានល្អ ក៏អាចទទួលផលប៉ះពាល់ ពីភាពងងឹត ដែលស្ថិតនៅជ្រុងម្ខាងទៀតនៃជីវិត ដែលយើងចេះតែទទួលយកឥតឈប់ឈរ។ ការជញ្ជឹងគិត អំពីសេចក្តីទាំងប៉ុន្មាន ដែលសាវ័កប៉ុលបានរៀបរាប់ ក្នុងបទគម្ពីរភីលីព ៤:៨ គឺជាថ្នាំបន្សាបដ៏មានអំណាច ដែលអាចជម្នះភាពងងឹត ដែលជួនកាលបានគ្របសង្កត់យើង ពេលដែលយើងមើលទៅស្ថានភាពនៃពិភពលោក។
ការប្រុងប្រយ័ត្ន នៅក្នុងការសម្រេចចិត្ត…