កាល​ពីរ​បី​ឆ្នាំ​មុន មាន​ស្ត្រី​ម្នាក់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់ ឲ្យ​ខ្ញុំ​ស្តាប់។ គាត់​ថា មាន​ពេល​មួយ គាត់​ឃើញ​កូន​ប្រុស​គាត់​ដែល​មិន​ទាន់​ដល់​វ័យ​ជំទង់​នៅ​ឡើយ កំពុង​តែ​មើល​ពត៌​មាន​ផ្សាយ​ផ្ទាល់ អំពី​ហេតុការណ៍​ដែល​មាន​អំពើ​ហឹង្សា​។ ពេល​នោះ គាត់​ក៏​បាន​ប្រញាប់​ដើរ​ទៅ​រក​តេឡេ​បញ្ជា​ទូរទស្សន៍ ហើយ​ក៏​បាន​ប្តូរ​ប៉ុស្តិ៍។ គាត់​ក៏​បាន​ប្រាប់​កូន​ប្រុស​គាត់​ភ្លាម​ៗ​ថា “កូន​មើល​ពត៌​មាន​អញ្ចឹង មិន​ល្អ​ទេ”។ បន្ទាប់​មក ការ​ប្រកែក​គ្នា​ក៏​បាន​កើត​ឡើង ហើយ​ទី​បំផុត គាត់​ក៏​បាន​ចែក​ចាយ អំពី​ការ​អ្វី​ដែល​កូន​ប្រុស​គាត់​ត្រូវ​ទទួល​នៅ​ក្នុង​គំនិត​របស់​ខ្លួន ដែល​មាន​ដូច​ជា “សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់…”(ភីលីព ៤:៨)​។ បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​ចប់ ​នាង និង​ស្វាមី​របស់​នាង​បាន​អង្គុយ​មើល​ពត៌​មាន ហើយ​ភ្លាម​នោះ កូន​ស្រី​អាយុ​៥​ឆ្នាំ​របស់​ពួក​គេ ក៏​បាន​រត់​ចូល​មក ​ហើយ​ក៏​បាន​បិទ​ទូរទស្សន៍។ នាង​និយាយ​ធ្វើ​សម្លេង​ត្រាប់​តាម​ម្តាយ​របស់​នាង​ថា “មើល​ពត៌​មាន​អញ្ចឹង មិន​ល្អ​ទេ។ គួរ​តែ​គិត​អំពី​ខគម្ពីរ​វិញ​ល្អ​ជាង”។

ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ យើង​អាច​ស្រូប​យក និង​ពិនិត្យ​មើល​ពត៌​មាន​បាន​ល្អ​ជាង​ក្មេង​ៗ។ ប៉ុន្តែ កូន​ស្រី​របស់​អ្នក​ទាំង​ពីរ​ចេះ​កំប្លែង​លេង ហើយ​ឆ្លាត​វ័យ ពេល​ដែល​នាង​ធ្វើ​ត្រាប់​តាម​សម្លេង​ម្តាយ​របស់​នាង ដែល​បាន​ស្តី​ប្រដៅ​បង​ប្រុស​រស់​នាង មុន​នោះ។ សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ដែល​ចេះ​សម្រប​ខ្លួន​បាន​ល្អ ក៏​អាច​ទទួល​ផល​ប៉ះ​ពាល់ ពី​ភាព​ងងឹត ដែល​ស្ថិត​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ជីវិត ដែល​យើង​ចេះ​តែ​ទទួល​យក​ឥត​ឈប់​ឈរ។ ការ​ជញ្ជឹង​គិត អំពី​សេចក្តី​ទាំង​ប៉ុន្មាន ​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ ក្នុង​បទ​គម្ពីរ​ភីលីព ៤:៨ គឺ​ជា​ថ្នាំ​បន្សាប​ដ៏​មាន​អំណាច ដែល​អាច​ជម្នះ​ភាព​ងងឹត ដែលជួន​កាល​បាន​គ្រប​សង្កត់​យើង ពេល​ដែល​យើង​មើល​ទៅ​ស្ថាន​ភាព​នៃ​ពិភព​លោក។

ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ការ​សម្រេច​ចិត្ត ទទួល​យក​អ្វី​មួយ ដាក់​ក្នុង​គំនិត​យើង គឺ​ជា​វិធី​ដ៏​ល្អ​ប្រសើរ ដើម្បី​ថ្វាយ​កិត្តិ​នាម​ដល់​ព្រះ និង​ការពារ​ចិត្ត​របស់​យើង​ផង​ដែរ។ —RANDY KILGORE