អ្វីទាំងអស់ដែលអ្នកត្រូវការ
ពេលខ្ញុំកំពុងអង្គុយ នៅតុអាហារ ខ្ញុំក៏បានមើលទៅភាពច្របូកច្របល់ដ៏រីករាយ នៅជុំវិញខ្លួនខ្ញុំ។ ពូមីង បងប្អូនជីដូនមួយ ក្មួយស្រី និងក្មួយប្រុសរបស់ខ្ញុំ កំពុងតែអរសប្បាយនឹងម្ហូបអាហារ និងការចំណាយពេលជាមួយគ្នា នៅក្នុងការជួបជុំក្រុមគ្រួសាររបស់យើង។ ខ្ញុំក៏អរសប្បាយជាមួយពួកគេផងដែរ។ ប៉ុន្តែ មានគំនិតមួយ ដែលបានចាក់ទំលុះចិត្តរបស់ខ្ញុំ ដោយប្រាប់ខ្លួនឯងថា មានតែខ្ញុំទេដែលជាស្រ្តីគ្មានកូន គ្មានគ្រួសារផ្ទាល់ខ្លួន។
ស្រ្តីនៅលីវជាច្រើន ក៏មានបទពិសោធន៍ស្រដៀងខ្ញុំផងដែរ។ ក្នុងវប្បធម៌របស់ខ្ញុំ ដែលជាជនជាតិអាស៊ី គេឲ្យតម្លៃខ្ពស់មកលើជីវិតអាពាហ៍ពិពាហ៍ និងការមានកូន ដូចនេះ ការមិនមានគ្រួសារផ្ទាល់ខ្លួន អាចនាំឲ្យគេគិតថា យើងអសមត្ថភាព។ បញ្ហានេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកខ្វះអ្វីមួយ ដែលបញ្ជាក់ថា អ្នកជានរណា ហើយធ្វើឲ្យអ្នកមានភាពពេញលេញ។
ហេតុនេះហើយខ្ញុំមានការកម្សាន្តចិត្តយ៉ាងខ្លាំង ពេលដែលសេចក្តីពិតរបស់ព្រះបានចែងថា ព្រះទ្រង់ជាទីពឹងនៃចិត្ត(ទំនុកដំកើង ៧៣:២៦)។ ពេលដែលពូជអំបូរទាំងឡាយ នៃសាសន៍អ៊ីស្រាអែលបានទទួលចំណែកដី ពូជអំបូរលេវី ដែលជាពួកសង្ឃ មិនបានទទួលចំណែកនឹងគេទេ។ ផ្ទុយទៅវិញ ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងធ្វើជាមរដករបស់ពួកគេ(ចោទិយកថា ១០:៩)។ ពួកគេអាចរកឃើញភាពស្កប់ចិត្តក្នុងព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់ពួកគេ។
សម្រាប់អ្នកខ្លះ ការមានអារម្មណ៍ថាខ្វះអ្វីមួយ គឺមិនមានអ្វីទាក់ទងនឹងគ្រួសារទេ។ ជួនកាល យើងស្រេកឃ្លានចង់បានការងារល្អជាងមុន ឬចង់រៀនឲ្យបានខ្ពស់ជាងមុន។ ទោះយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងអាចឱបក្រសោបព្រះ ក្នុងលក្ខណៈទ្រង់ជាទីពឹងនៃចិត្តរបស់យើង។ ព្រះអង្គធ្វើឲ្យយើងមានភាពពេញលេញឡើង។ ក្នុងព្រះអង្គយើងមិនខ្វះអ្វីឡើយ។—Karen…
រួបរួមគ្នា ដូចវង់តន្រ្តី
ភរិយាខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលខ្ញុំបានទិញសំបុត្រ ចូលសាលមហោស្រព ដើម្បីស្តាប់អ្នកចម្រៀងម្នាក់ ដែលនាងតែងតែចង់ឃើញផ្ទាល់ភ្នែក ជាយូរមកហើយ។ អ្នកចម្រៀងដែលមានអំណោយទានរូបនោះ បានប្រគំជាមួយវង់តន្រ្តីខូឡូរ៉ាដូ ស៊ីមហ្វូនី ក្នុងសាលមហោស្រពបើកចំហ ដែលល្អគ្មានគូប្រៀប ដែលជញ្ជាំងខាងក្រោយសង់ឡើងពីផ្ទាំងថ្មកម្ពស់៩០ម៉ែត្រពីរផ្ទាំង ដែលមានស្រាប់នៅលើចង្កេះភ្នំ ស្ថិតនៅរយៈកម្ពស់ ១៨២៨ ម៉ែត្រ នៅលើនីវ៉ូសមុទ្រ។
វង់តន្រ្តីនេះបានប្រគំនូវបទភ្លេចចាស់ៗ និងបទភ្លេងប្រពៃណី ដែលគេស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង។ នៅចុងបញ្ចប់ពួកគេក៏បានប្រគំបទ “ព្រះគុណអស្ចារ្យ” ជាបទចាស់បុរាណ ដែលនាំមកនូវភាពស្រស់ថ្លា។ ការរៀបចំដ៏ស្រស់ស្អាត និងសុខដុមនេះ ពិតជាគួរឲ្យចង់ទស្សនាណាស់។
ភាពសុខដុមមានចំណុចដ៏ស្រស់ស្អាត ដែលក្នុងនោះ ឧបករណ៍តន្រ្តីនីមួយៗបានប្រគំគ្នា តាមរបៀបដែលបង្កើតឲ្យមានទិដ្ឋភាពនៃសូរសម្លេងកាន់តែធំ និងកាន់តែច្រើនស្រទាប់។ សាវ័កប៉ុលបានចង្អុលបង្ហាញនូវសម្រស់នៃភាពសុខដុម ដោយប្រាប់ពួកជំនុំនៅទីក្រុងភីលីព ឲ្យ “មានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១”(ភីលីព ២:២)។ គាត់មិនបានប្រាប់ពួកគេឲ្យក្លាយជាមនុស្សដូចគ្នានោះទេ តែឲ្យឱបក្រសោបយកអាកប្បកិរិយាដែលបន្ទាបខ្លួន និងក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលមានការលះបង់អាត្មាខ្លួនឯង។ ដំណឹងល្អដែលសាវ័កប៉ុលបានស្គាល់ និងបង្រៀន មិនបានលុបបំបាត់លក្ខណៈពិសេសដែលយើងមានខុសៗគ្នានោះទេ តែអាចបំបាត់ការបែកបាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកប្រាជ្ញព្រះគម្ពីរជាច្រើនជឿថា ពាក្យពេចន៍របស់សាវ័កប៉ុលត្រង់ចំណុចនេះ(ខ.៦-១១) បាននាំឲ្យគេនិពន្ធបទទំនុកសកលដ៏ចំណាស់មួយ។ ចំណុចសំខាន់នៃពាក្យពេចន៍របស់គាត់នោះគឺ កាលណាយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើការតាមរយៈជីវិតយើងដែលមានលក្ខណៈខុសគ្នា និងបរិបទនៃជីវិតរបស់យើង ដោយធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ នោះយើងនឹងអាចរួមគ្នាបង្កើតជាបទភ្លេងដ៏ពីរោះ ដែលបង្ហាញចេញនូវក្តីស្រឡាញ់ដែលមានការបន្ទាបខ្លួន ដូចព្រះគ្រីស្ទ។—Glenn…
សម្រស់នៃការទទួលចិញ្ចឹម ក្នុងមហាគ្រួសារព្រះ
ខ្សែភាពយន្តមានចំណងជើងថា ចំហៀងដែលមើលមិនឃើញ ដែលគេបានចាក់បញ្ចាំង កាលពីឆ្នាំ២០០៩ បានពិពណ៌នា អំពីរឿងពិតរបស់លោកម៉ៃឃល អូហ័រ(Michael Oher) ជាក្មេងជំទង់ដែលរស់នៅអនាថា។ មានគ្រួសារមួយបានឲ្យគាត់រស់នៅជាមួយ ហើយក៏បានជួយគាត់ ឲ្យជម្នះការលំបាកនៅក្នុងការរៀនសូត្រ ហើយគាត់ក៏បានទទួលជោគជ័យដ៏ល្អប្រសើរ ក្នុងកីឡាបាល់ទាត់អាមេរិក។ ក្នុងឈុតមួយនោះ ក្រុមគ្រួសារនោះក៏បានជជែកជាមួយម៉ៃឃល អំពីលទ្ធភាពដែលពួកគេអាចទទួលគាត់ជាកូនចិញ្ចឹមជាផ្លូវការ បន្ទាប់ពីគាត់បានរស់នៅជាមួយពួកគេអស់ជាច្រើនខែហើយ។ គាត់ក៏បានឆ្លើយតបដោយពាក្យផ្អែមល្ហែម និងសុភាពថា គាត់គិតថាគាត់បានក្លាយជាផ្នែកមួយនៃគ្រួសារនេះហើយ។
ពេលនោះជាពេលដ៏រំភើបរីករាយណាស់។ ការទទួលចិញ្ចឹមកូន ជារឿងដ៏គាប់ប្រសើរ។ សេចក្តីស្រឡាញ់បានពង្រីកកាន់តែធំទូលាយ ហើយការរាប់បញ្ចូលទាំងស្រុងក្នុងគ្រួសារក៏បានកើតមាន ខណៈពេលដែលគ្រួសារមួយបានបើកចំហ ទទួលសមាជិកថ្មី។ ការទទួលចិញ្ចឹម នាំឲ្យជីវិតផ្លាស់ប្តូរ គឺដូចដែលជីវិតរបស់ម៉ៃឃលមានការផ្លាស់ប្តូរយ៉ាងខ្លាំង។
ក្នុងព្រះយេស៊ូវ អ្នកជឿទំាងឡាយក្លាយជា “កូនព្រះ” ដោយសារជំនឿលើព្រះអង្គ(កាឡាទី ៣:២៦)។ ព្រះទ្រង់បានទទួលចិញ្ចឹមយើង ហើយយើងក្លាយជាកូនប្រុសស្រីរបស់ព្រះអង្គ(៤:៥)។ ក្នុងនាមយើងជាកូនចិញ្ចឹមរបស់ព្រះ យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហើយយើងហៅព្រះអង្គថា “ព្រះវរបិតា”(ខ.៦) ហើយយើងក៏បានក្លាយជាអ្នកស្នងមរតករបស់ព្រះអង្គ(ខ.៧) និងស្នងមរតកជាមួយព្រះគ្រីស្ទ(រ៉ូម ៨:១៧)។ យើងក៏ក្លាយជាសមាជិកពេញសិទ្ធិនៃមហាគ្រួសាររបស់ព្រះអង្គ។
ពេលដែលលោកម៉ៃឃល អូហ័រ ក្លាយជាកូនចិញ្ចឹម ការផ្លាស់ប្តូរក៏បានកើតមាន ក្នុងជីវិត អត្តសញ្ញាណ និងអនាគតរបស់គាត់។ ចុះទំរាំតែយើងដែលព្រះទ្រង់បានទទួលចិញ្ចឹម តើយើងមានការផ្លាស់ប្តូរច្រើនជាងអម្បាលម៉ាន។ ជីវិតយើងផ្លាស់ប្តូរ ពេលដែលយើងបានដឹងថា ព្រះអង្គជាព្រះវរបិតា។ អត្តសញ្ញាណរបស់យើងផ្លាស់ប្តូរ ពេលដែលយើងបានក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គ។…
ព្រះយេស៊ូវជាស្ពានមេត្រី
លោកតេលេម៉ាកូស(Telemachus) ជាអ្នកបម្រើព្រះ ដែលបានរស់នៅក្នុងជីវិតស្ងៀមស្ងាត់ តែការស្លាប់របស់គាត់ នៅចុងសតវត្សរ៍ទី៤ បាននាំមកនូវការផ្លាស់ប្តូរ ក្នុងពិភពលោក។ គាត់បានធ្វើដំណើរពីទិសខាងកើត មកទីក្រុងរ៉ូម ហើយក៏បានជ្រៀតជ្រែក នៅក្នុងការប្រកួតស្លាប់រស់របស់អ្នកប្រយុទ្ធ ក្នុងទីលានប្រយុទ្ធ។ គាត់បានផ្លោះរបងស្តាត ចូលទៅក្នុងទីលានប្រយុទ្ធ ដើម្បីព្យាយាមបញ្ឈប់ការកាប់សម្លាប់គ្នា របស់អ្នកប្រយុទ្ធស្លាប់រស់ទាំងនោះ។ ប៉ុន្តែ ហ្វូងមនុស្សមានការខឹងសម្បារ ហើយក៏បានចោលគាត់នឹងថ្មសម្លាប់។ ទោះជាយ៉ាងណាក៏ដោយ អធិរាជហូន័ររាស(Honorius) មានការប៉ះពាល់ចិត្ត ចំពោះសកម្មភាពរបស់លោកតេលេម៉ាកូស ហើយក៏បានចេញព្រះរាជក្រឹត្យឲ្យគេបញ្ចប់ការប្រកួតដ៏សាហាវព្រៃផ្សៃនេះ ដែលមានរយៈពេលប្រហែល៥០០ឆ្នាំមកហើយ។
ពេលដែលសាវ័កប៉ុលហៅព្រះយេស៊ូវថា “ស្ពានមេត្រីរបស់យើង” នោះគឺគាត់សំដៅទៅលើការបញ្ចប់នៃភាពជាសត្រូវរវាងជនជាតិយូដា និងសាសន៍ដទៃ(អេភេសូរ ២:១៤)។ ពួកយូដាដែលជារាស្រ្តជ្រើសតាំងរបស់ព្រះ មានលក្ខណៈពិសេសខុសពីសាសន៍ដទៃ ហើយក៏បានអរសប្បាយនឹងឯកសិទ្ធិពិសេសមួយចំនួន។ ឧទាហរណ៍ គេបានអនុញ្ញាតឲ្យសាសន៍ដទៃថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារទីក្រុងយេរូសាឡិម ដោយមានជញ្ជាំងមួយបានញែកពួកអ៊ីស្រាអែល ដែលនៅខាងក្នុង ចេញពីសាសន៍ដទៃដែលនៅខាងក្រៅ ហើយការបំពានបំរាមនេះនឹងត្រូវទទួលទោសស្លាប់។ ពួកសាសន៍យូដាបានចាត់ទុកសាសន៍ដទៃ ថាមិនស្អាត ហើយពួកគេក៏មានការប្រឆំាងគ្នាទៅវិញទៅមក។ ប៉ុន្តែ ដោយសារការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់ នោះទាំងពួកសាសន៍យូដា និងសាសន៍ដទៃសុទ្ធតែអាចថ្វាយបង្គំព្រះដោយសេរី ដោយជំនឿលើព្រះអង្គ(ខ.១៨-២២)។ គ្មានជញ្ជាំងខ័ណ្ឌពួកគេចេញពីគ្នាទៀតឡើយ។ គ្មានក្រុមណាមានឯកសិទ្ធិជាងក្រុមផ្សេងទៀតនោះទេ។ ទាំងសាសន៍ដទៃ និងសាសន៍យូដាមានភាពស្មើគ្នា នៅចំពោះព្រះ។ លោកតេលេម៉ាកុសបាននាំមកនូវសន្តិភាពដល់អ្នកប្រយុទ្ធ តាមរយៈការស្លាប់របស់គាត់ តែព្រះយេស៊ូវបានប្រទានសន្តិភាព និងការផ្សះផ្សាដល់អស់អ្នកដែលជឿព្រះអង្គ តាមរយៈការសុគត…
ព្រះអង្គឆ្លើយតបតាមរយៈការបង្ហាញព្រះចេស្តា
ក្នុងពេលដែលមានព្យុះរន្ទះ ខ្ញុំ និងកូនស្រីខ្ញុំ អាយុ៦ឆ្នាំ កំពុងតែអង្គុយនៅលើកម្រាលឥដ្ឋ មើលតាមបង្អួចកញ្ចក់ ឃើញផ្លេកបន្ទោរកំពុងបញ្ចេញពន្លឺភ្លឺចិញ្ចាច។ នាងក៏បានលាន់មាត់ម្តងហើយម្តងទៀតថា "ព្រះអង្គពិតជាធំអស្ចារ្យណាស់”។ ខ្ញុំក៏មានអារម្មណ៍ដូចនេះដែរ។ ពេលនោះយើងដឹងច្បាស់ថា យើងតូចទាបប៉ុណ្ណា ហើយព្រះអង្គមានអំណាចចេស្តាប៉ុណ្ណា។ ខ្ញុំក៏បាននឹកចាំបទគម្ពីរយ៉ូបដែលបានចោទសួរថា "តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា?"(យ៉ូហាន ៣៨:២៤)។
ត្រង់ចំណុចនេះ លោកយ៉ូបចាំបាច់ត្រូវរំឭក អំពីអំណាចចេស្តាព្រះ(ខ.៣៤-៤១)។ ជីវិតរបស់គាត់ជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ។ កូនៗរបស់គាត់បានស្លាប់អស់។ គាត់បាត់បង់ទ្រព្យសម្បត្តិគ្មានសល់។ គាត់មានជម្ងឺជាប់ខ្លួន ហើយភរិយាគាត់បានលើកទឹកចិត្តគាត់ឲ្យបោះបង់ចោលសេចក្តីជំនឿទៀត(២:៩)។ ទីបំផុត លោកយ៉ូបក៏បានទូលសួរព្រះថា ហេតុអ្វី? (ជំពូក២៤) ហើយព្រះអង្គក៏បានឆ្លើយតប ពីក្នុងខ្យល់ព្យុះមក(ជំពូក ៣៨)។
ព្រះអង្គបានរំឭកលោកយ៉ូបថា ព្រះអង្គកំពុងតែគ្រប់គ្រងលើអ្វីៗទាំងអស់ នៅលើពិភពលោកនេះ(ជំពូក៣៨)។ ការនេះក៏បានកម្សាន្តចិត្តគាត់ ហើយគាត់ក៏បានឆ្លើយតបថា " កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ ”(៤២:៥)។ ដូចនេះ លោកយ៉ូបក៏បានយល់ច្បាស់ថា ព្រះអង្គមិនដូចអ្វីដែលយើងគិតឡើយ។
ពេលដែលជីវិតស្ថិតក្នុងភាពអស់សង្ឃឹម យើងត្រូវនឹកចាំថា ព្រះដែលបានបង្កើតពិភពលោក ទ្រង់ធំ និងមានក្តីស្រឡាញ់ល្មមនឹងអាចថែរក្សាយើង។ យើងថែមទាំងអាចចាប់ផ្តើមច្រៀងបទចម្រៀងថ្វាយបង្គំ ដែលរៀបរាប់អំពីព្រះចេស្តា និងភាពអស្ចារ្យរបស់ព្រះអង្គទៀតផង។—Daniel Ryan Day
ព្រះអង្គស្តាប់ឮយើង
លោកប្រធានាធិបតី ហ្វ្រែងគ្លីន ដឺ រូសឺវែល(Franklin D. Roosevelt) ច្រើនតែស៊ូទ្រាំ នឹងការពិបាក នៅក្នុងការស្វាគមន៍ ភ្ញៀវម្តងម្នាក់ៗ ដែលកំពុងឈររង់ចាំជាជួរ នៅសេតវិមាន។ មានរឿងមួយបានដំណាលថា គាត់បានរអ៊ូរទាំថា គ្មាននរណាម្នាក់យកចិត្តទុកដាក់ ចំពោះអ្វីដែលគាត់បាននិយាយទៅកាន់ពួកគេ ពេលគាត់ស្វាគមន៍ពួកគេម្តងម្នាក់ៗ។ ដូចនេះ គាត់ក៏បានសម្រេចចិត្តធ្វើការពិសោធន៍មួយ នៅក្នុងពិធីទទួលភ្ញៀវមួយ។ គាត់ក៏បានចាប់ដៃភ្ញៀវម្នាក់ៗ ដើម្បីស្វាគមន៍ពួកគេ ហើយនិយាយលេង ទៅកាន់ពួកគេម្តងម្នាក់ៗថា គាត់បានសម្លាប់ជីដូនរបស់គាត់ កាលពីពេលព្រឹកមិញ។ ភ្ញៀវទាំងឡាយក៏បានឆ្លើយតបយ៉ាងដូចនេះថា “ពិតជាគួរឲ្យស្ញប់ស្ញែងណាស់! សូមលោកបន្តធ្វើកិច្ចការដ៏ប្រពៃនេះទៀត។ សូមព្រះប្រទានពរលោកប្រធានាធិបតី”។ ទីបំផុតឯកអគ្គរាជទូតប្រទេសបូលីវី ដែលជាអ្នកចុងក្រោយគេ ក៏បានចាប់អារម្មណ៍ពាក្យសម្តីរបស់គាត់។ លោកឯកអគ្គរាជទូតក៏មានការភ័ន្តភាំង ហើយក៏បាននិយាយខ្សឹបៗថា “ខ្ញុំយល់ថា ជីដូនលោកប្រាកដជាមានទោសដែលសមនឹងស្លាប់ហើយ”។
តើអ្នកធ្លាប់ឆ្ងល់ទេថា អ្នកដទៃពិតជាស្តាប់អ្នកនិយាយឬអត់? ពុំនោះទេ តើអ្នកមានការបារម្ភថា ព្រះមិនស្តាប់ពាក្យអ្នកអធិស្ឋានឬទេ? តែយើងអាចដឹងថា គេកំពុងតែស្តាប់យើងនិយាយឬអត់ ផ្អែកទៅលើការឆ្លើយតប ឬរបៀបដែលពួកគេមើលមកយើង។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចដឹងថា ព្រះទ្រង់ពិតជាស្តាប់យើងអធិស្ឋាន? តើយើងគួរតែពឹងផ្អែកទៅលើអារម្មណ៍របស់យើងឬ? ឬផ្អែកទៅលើការឆ្លើយតបរបស់ព្រះ ចំពោះការអធិស្ឋានរបស់យើង?
បន្ទាប់ពីរាស្រ្តរបស់ព្រះត្រូវគេនិរទេស ទៅចក្រភពបាប៊ីឡូន ព្រះទ្រង់ក៏បានសន្យាថា នឹងនាំរាស្រ្តព្រះអង្គត្រឡប់មកទីក្រុងយេរូសាឡិមវិញ ហើយធានាចំពោះពេលអនាគតរបស់ពួកគេ(យេរេមា ២៩:១០-១១)។ ពេលដែលពួកគេស្រែករកព្រះអង្គ ព្រះអង្គស្តាប់ពួកគេ(ខ.១២)។…
ការប្រឈមមុខដាក់ភាពងងឹត
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មានមនុស្សពីរនាក់ បានចូលរួម នៅក្នុងការស្រាវជ្រាវ អំពីឥទ្ធិពលរបស់ភាពងងឹត មកលើសតិអារម្មណ៍របស់មនុស្ស។ អ្នកស្ម័គ្រចិត្តបានចូលទៅក្នុងរូងភ្នំផ្សេងពីគ្នា ខណៈពេលដែលអ្នកស្រាវជ្រាវធ្វើការសង្កេតមើលទម្លាប់នៃការបរិភោគ និងការគេងរបស់ពួកគេ។ ក្នុងចំណោមពួកគេ មានម្នាក់ស្ថិតក្នុងភាពងងឹតអស់៨៨ថ្ងៃ ហើយម្នាក់ទៀត ១២៦ថ្ងៃ។ ពួកគេម្នាក់ៗក៏បានគិតស្មាន អំពីរយៈពេលដែលខ្លួនអាចស្ថិតក្នុងភាពងងឹត ហើយបានស្មានខុសចំនួនជាច្រើនខែ។ មានម្នាក់គិតថា គាត់គ្រាន់តែគេងថ្ងៃមួយស្របក់ តែក្រោយមក គាត់ក៏បានដឹងថា តាមពិតគាត់បានគេងអស់៣០ម៉ោង។ ដូចនេះ ភាពងងឹតបានធ្វើឲ្យគាត់វង្វេងស្មារតី។
នៅគ្រាសញ្ញាចាស់ រាស្រ្តរបស់ព្រះបានស្ថិតក្នុងភាពងងឹត នៃការនិរទេសដែលជិតមកដល់។ ពួកគេក៏បានរង់ចំា ដោយមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទេ។ ហោរាអេសាយក៏បាននិយាយ អំពីភាពងងឹត ដើម្បីប្រៀបប្រដូច អំពីការវង្វេងស្មារតីរបស់ពួក និងដើម្បីនិយាយ អំពីការជំនុំជម្រះរបស់ព្រះ(អេសាយ ៨:២២)។ កាលពីមុន សាសន៍អេស៊ីព្ទក៏ធ្លាប់ស្ថិតក្នុងភាពងងឹត ដែលស្ថិតក្នុងចំណោមគ្រោះកាចទាំង១០(និក្ខមនំ ១០:២១-២៩)។ តែនៅសម័យហោរាអេសាយ ពួកអ៊ីស្រាអែលក៏បានស្គាល់ភាពងងឹតផងដែរ។
ប៉ុន្តែ ពន្លឺក៏បានមកដល់។ គឺដូចមានសេចក្តីចែងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ ការសង្កត់សង្កិន និងការវង្វេងនឹងបញ្ចប់។ គាត់ក៏បានថ្លែងទំនាយថា ព្រះរាជបុត្រានៃព្រះក៏បានយាងមកប្រសូតជាមនុស្ស ដើម្បីកែប្រែអ្វីៗទាំងអស់ ហើយប្រទានយុគសម័យថ្មីមួយ គឺយុគសម័យនៃការអត់ទោស និងសេរីភាព(ខ.៦)។
ព្រះយេស៊ូវក៏បានយាងមកមែន។ ហើយទោះភាពងងឹតនៃពិភពលោកនេះ…
ការស្តាប់តាមយោបល់ប្រកបដោយប្រាជ្ញា
ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិល អាមេរិក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ចង់ផ្គាប់ចិត្តអ្នកនយោបាយម្នាក់ ដូចនេះ គាត់ក៏បានបង្គាប់ឲ្យកងទ័ពផ្លាស់ប្តូរទីតាំង ទៅកន្លែងផ្សេង។ ពេលដែលលោក អេដវីន ស្តាតុន(Edwin Stanton) ដែលជារដ្ឋមន្រ្តីការពារជាតិ បានទទួលបញ្ជានេះ គាត់ក៏បានបដិសេធមិនព្រមអនុវត្តតាម។ គាត់ថា លោកប្រធានាធិបតីជាមនុស្សភ្លីភ្លើ។ គេក៏បានជម្រាបលោកលីនខិន អំពីអ្វីដែលលោកស្តាតុនបាននិយាយ ហើយគាត់ក៏បានឆ្លើយតបថា “បើលោកស្តាតុនថា ខ្ញុំជាមនុស្សភ្លីភ្លើ នោះខ្ញុំប្រាកដជាភ្លីភ្លើមែនហើយ ព្រោះគាត់និយាយត្រូវស្ទើរតែគ្រប់ពេល។ ខ្ញុំយល់ហើយ”។ ខណៈពេលដែលអ្នកទាំងពីរពិភាក្សាគ្នា លោកប្រធានាធិបតីក៏បានដឹងថា ការសម្រេចចិត្តរបស់ខ្លួន គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ហើយគាត់ក៏បានដកបទបញ្ជានោះចេញវិញ ដោយគ្មានការស្ទាក់ស្ទើរ។ លោកស្តាតុន បានហៅលោកលីនខិនថា ជាជាមនុស្សភ្លីភ្លើមែន តែលោកលីនខិនក៏បានធ្វើនូវរឿងដ៏ឆ្លាតវ័យ ដោយមិនបានប្រកាន់យកចិត្តមានៈ ពេលដែលលោកស្តាតុនមិនយល់ស្របនឹងគំនិតគាត់។ ផ្ទុយទៅវិញ គាត់បានស្តាប់យោបល់របស់លោកស្តាតុន ហើយក៏បានផ្លាស់ប្តូរគំនិត។
តើអ្នកធ្លាប់ជួបនរណាម្នាក់ ដែលមិនព្រមស្តាប់យោបល់គេទេ?(មើល ១ពង្សាវតាក្សត្រ ១២:១-១១)។ រឿងនេះអាចធ្វើឲ្យយើងខឹង តើមែនទេ? ពុំនោះទេ តើអ្នកធ្លាប់បដិសេធមិនព្រមស្តាប់យោបល់របស់គេទេ? គឺដូចដែលបទគម្ពីរសុភាសិត ១២:១៥ បានចែងថា “មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ”។ មនុស្សមិនតែងតែត្រូវរហូតទេ។ មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា នរណាក៏ចេះធ្វើខុសដែរ…
រៀនសូត្រពីទង្វើដ៏ល្ងង់ខ្លៅ
មានបុរសម្នាក់បានដើរចូលទៅក្នុងហាងលក់ទំនិញមួយ នៅទីក្រុងវ៉ូឡុនហ្គុង ប្រទេសអូស្រ្តាលី គាត់បានដាក់ក្រដាស់ប្រាក់ ២០ដុល្លា មួយសន្លឹកនៅលើតុគិតលុយ ដើម្បីសុំដូរលុយ។ ពេលដែលអ្នកគិតលុយបើកថតតុ បុរសនោះក៏បានដកកំាភ្លើងចេញមក ហើយក៏បានបង្គាប់ឲ្យគាត់ប្រគល់លុយទំាងអស់ ដែលមាននៅក្នុងថតតុ។ អ្នកគិតលុយក៏ព្រមប្រគល់ឲ្យ។ បុរសនោះក៏បានយកលុយពីអ្នកគិតលុយ ហើយរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវក្រដាស់ប្រាក់២០ដុល្លា នៅលើតុ។ តាមពិត លុយក្នុងថតតុទាំងអស់ ដែលគាត់ប្លន់បាន មានតែ១៥ដុល្លា ប៉ុណ្ណោះ។
ពេលខ្លះ យើងបានប្រព្រឹត្តនូវទង្វើរដ៏ល្ងង់ខ្មៅ តែខុសពីចោរនោះ នៅត្រង់ថា យើងបានព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ អ្វីដែលសំខាន់នោះគឺ តើយើងបានរៀនសូត្រអ្វីខ្លះ ពីទង្វើរដ៏ល្ងង់ខ្លៅនោះ។ បើគ្មានការកែតម្រង់ទេ ការសម្រេចចិត្តដែលខ្វះប្រាជ្ញានេះ អាចក្លាយជាទម្លាប់ ដែលនឹងក្លាយជាចរិតលក្ខណៈអវិជ្ជមានរបស់យើង។ និយាយរួម យើងនឹងក្លាយជា “មនុស្សល្ងីល្ងើ ដែលខ្វះប្រាជ្ញា”(សាស្តា ១០:៣)។
ជួនកាល យើងពិបាកទទួលស្គាល់ភាពល្ងង់ខ្លៅរបស់យើង ដោយសារយើងមិនចង់គិតអំពីវាច្រើន។ យើងប្រហែលជាចាំបាច់ត្រូវគិតពិចារណា អំពីភាពខ្វះចន្លោះ នៅក្នុងចរិតលក្ខណៈរបស់យើង ទោះវាមានការពិបាកក៏ដោយ។ ពុំនោះទេ យើងចាំបាច់ត្រូវទទួលស្គាល់ថា ពេលនោះ យើងបានធ្វើការសម្រេចចិត្តលឿនពេក ហើយពេលក្រោយ យើងនឹងមានការប្រុងប្រយ័ត្ន។ ទោះយើងធ្វើវា ដោយសារមូលហេតុអ្វីក៏ដោយ ទង្វើរល្ងង់ខ្លៅមិនដែលឲ្យយើងចំណេញឡើយ។
តែអរព្រះគុណព្រះ ដែលទ្រង់អាចប្រើភាពល្ងង់ល្ងើរបស់យើង ដើម្បីលត់ដំ និងកែប្រែយើង។ យើងប្រហែលមិនចូលចិត្តការលត់ដំទេ តែការហ្វឹកហាត់ នៅក្នុងការលត់ដំ…
រស់នៅក្នុងពន្លឺ
ពេលណាខ្ញុំត្រូវធ្វើដំណើរតាមយន្តហោះ ឆ្លងកាត់ទ្វីប ខ្ញុំបានព្យាយាមប្រើវិធីសាស្រ្តផ្សេងៗ ដើម្បីជៀសវាងការពិបាកសម្របខ្លួន នៅក្នុងការគេង និងញាំអាហារ ដោយសារប្រទេសផ្សេងគ្នាមានម៉ោងខុសគ្នា។ ខ្ញុំគិតថា ខ្ញុំបានសាកល្បងវិធីសាស្រ្តទាំងអស់នោះហើយ។ មានពេលមួយនោះ ខ្ញុំបានសម្រេចចិត្តសម្របពេលញាំអាហារក្នុងយន្តហោះ ទៅតាមពេលវេលារបស់ប្រទេសដែលខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅ។ ខ្ញុំមិនបានញាំអាហារពេលល្ងាច ជាមួយអ្នកដទៃទៀតក្នុងយន្តហោះឡើយ តែផ្ទុយទៅវិញ ខ្ញុំបានមើលខ្សែភាពយន្ត ហើយក៏បានព្យាយាមគេងឲ្យលក់។ ការអត់ទ្រាំមិនញំាអាហារអស់ជាច្រើនម៉ោង មានការពិបាក ហើយខ្ញុំក៏ស្តាយមិនបានញាំអាហារពេលព្រឹក ដែលគេបានចែកឲ្យ មុនពេលយន្តហោះចុះចត។ ប៉ុន្តែ ខ្ញុំមានការសប្បាយចិត្ត ដែលខ្ញុំអាចគេង និងញាំអាហារ តាមម៉ោងពេលរបស់ប្រទេសគេ។
សាវ័កប៉ុលដឹងថា បើអ្នកជឿព្រះយេស៊ូវ ចង់រស់នៅ ដោយនាំឲ្យគេស្គាល់ព្រះអង្គ ពួកគេចាំបាច់ត្រូវរស់នៅ ខុសពីលោកិយ។ កាលពីមុន ពួកគេរស់នៅក្នុងភាពងងឹត តែបន្ទាប់ពីបានទទួលជឿព្រះអង្គហើយ ពួកគេត្រូវរស់នៅជា “កូននៃពន្លឺ”(អេភេសូរ ៥:៨)។ ហើយតើការរស់នៅជាកូនពន្លឺ មានលក្ខណៈដូចម្តេចខ្លះ? ត្រង់ចំណុចនេះ សាវ័កប៉ុលបានបកស្រាយថា “ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត”(ខ.៩)។
ការដែលខ្ញុំគេងនៅលើយន្តហោះ ខណៈពេលដែលអ្នកដទៃទៀត នៅលើយន្តហោះ កំពុងញាំអាហារពេលល្ងាច អាចធ្វើឲ្យគេគិតថា ខ្ញុំកំពុងធ្វើរឿងដ៏ល្ងង់ខ្លៅ ប៉ុន្តែ ទោះពិភពលោកកំពុងតែមានភាពងងឹតដូចពេលពាក់កណ្តាលអាធ្រាតក៏ដោយ ក្នុងនាមយើងជាអ្នកជឿ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅក្នុងពន្លឺ ដូចនៅពេលព្រឹក។ ការនេះអាចនាំឲ្យគេស្អប់ខ្ពើម…