នៅ ក្នុងវប្បធម៌ខ្លះ មុខតំណាងដែលដាក់ខាងក្រោមឈ្មោះរបស់អ្នកសំខាន់ណាស់ ព្រោះវាកំណត់អំពីឋានៈរបស់អ្នក។ មនុស្សម្នាគោរពអ្នករាល់គ្នាអាស្រ័យលើឋានៈរបស់អ្នកប្រៀបធៀបជាមួយមនុស្សនៅជុំវិញអ្នក។ បើសិនជានៅសម័យនោះ លោកប៉ូលមាននាមប័ណ្ណដែរ គាត់ប្រាកដជាមានឋានៈជាសាវក(១ធីម៉ូថេ ១:១)មានន័យថា មនុស្សម្នាក់ដែលព្រះជាម្ចាស់ចាត់បញ្ជូនមក។ គាត់មិនអាងឋានៈនោះទេ តែវាជាការអស្ចារ្យមកពីព្រះអម្ចាស់។ ឋានៈនេះបានមកមិនមែនដោយសារគាត់ខំប្រព្រឹត្តទេ តែគាត់បានទទួលមកពីព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះនៃយើងវិញទេតើ។ ម្យ៉ាងវិញទៀត ឋានៈនេះមិនមែនមកពីមនុស្សទេ គឺជាការតែងតាំងមកពីព្រះជាម្ចាស់ កាលដើមឡើយលោកប៉ូលធ្លាប់ប្រមាថ បៀតបៀន និង ប្រព្រឹត្តអំពើឃោរឃៅ(ខ១៣)។ គាត់ចាត់ទុកខ្លួនឯងថាជាអ្នកប្រព្រឹត្តអំពើបាបលេខមួយ(ខ១៥)។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ឥឡូវនេះគាត់ក្លាយជាសាវករបស់មហាក្សត្រគង់នៅអស់កល្បជានិច្ច (ខ១៧) ដែលបានបញ្ជូនគាត់អោយប្រកាសដំណឹងល្អដ៏មានសិរីរុងរឿង។ តែអ្វីដែលអស្ចារ្យជាងនេះគឺថា យើងមិនខុសពីសាវកប៉ូលទេ ដែលត្រូវបានចាត់បញ្ជូនទៅប្រកាសដំណឹងល្អគ្រប់ជាតិសាសន៍ដោយមហាក្សត្រលើអស់ទាំងមហាក្សត្រ (ម៉ាថាយ ២៨:១៨-២០ និង កិច្ចការ ១:៨)។ ចូរទទួលមហាបេសកកម្មដោយចិត្តទន់ទាប ដែលយើងមិនសក្តិសមសោះ។ យើងមានឯកសិទ្ធិបានធ្វើជាតំណាងព្រះអង្គ និង សេចក្តីពិតរបស់ទ្រង់តាមរយៈពាក្យសម្តី និងកាយវិការជារៀងរាល់ថ្ងៃជាមួយមនុស្សនៅជុំវិញយើង ដោយស៊ី ភី ហៃ (C.P. Hia)។
នាមប័ណ្ណ
អាន: ១ធីម៉ូថេ ១:១,១២-១៧ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ២របាក្សត្រ ៣៤-៣៦ យ៉ូហាន ១៩:១-២២
«សំបុត្រប៉ុលខ្ញុំជាសាវកនៃព្រះយេស៊ូគ្រីស្ទ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និង ព្រះយេស៊ូគ្រីស្ទដ៏ជាទីសង្ឃឹមនៃយើងរាល់គ្នា» ១ធីម៉ូថេ ១:១
ព្រះជាម្ចាស់ត្រាស់ហៅយើងអោយចេញទៅ យើងបានទទួលការប្រោសលោះដោយព្រះលោហិតដ៏ថ្លៃវិសេស ទ្រង់បានបង្ហាញក្តីស្រឡាញ់ និង ប្រទានជីវិតដល់យើង យើងប្រកាសព្រះបន្ទូលទ្រង់ ហើយព្រះគុណទ្រង់បង្ហូរ
ព្រះជាម្ចាស់ប្រទានព្រះរាជសារដល់អ្នក ចូរប្រកាសទៅ!
Our Daily Bread Topics:
June