ពិធីមង្គលការគឺជាឱកាសមួយបង្ហាញភាពហ៊ឺហា។ មង្គលការនាសម័យថ្មីនេះបានក្លាយជាឱកាសមួយសម្រាប់ស្ត្រីវ័យក្មេងបង្ហាញម៉ូថសម្លៀកបំពាក់ឡូយឆាយថាពួកគេជាម្ចាស់ក្សត្រីស្អាតជាងគេនៅថ្ងៃនោះ។ សម្លៀកបំពាក់ស្អាតៗ ចម្រុះព៌ណ រួមជាមួយនឹងម៉ូថសក់ ប្លែកៗ ផ្ការស្រស់ និង ម្ហូបអាហារសំបូរបែបញ៉ាំងអោយមិត្តសំឡាញ់ និងសមាជិកគ្រួសាររីករាយនឹងបរិយាកាសនៅថ្ងៃនោះ។ ឪពុកម្តាយជាច្រើនចាប់ផ្តើមសន្សំលុយកាក់ពីចម្ងាយ ដើម្បីអោយពួកគេអាចទិញសម្លៀកបំពាក់ថ្លៃៗក្នុងក្តីស្រមៃនៃកូនស្រីពួកគេ។ ចំណែកឯវិវាហមង្គលការរបស់រាជវង្សវិញ យើងជាមនុស្សសាមញ្ញកម្រនឹងឃើញណាស់។ ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ១៩៨១ យើងបានឈានឡើងដល់កំពូល ដោយបានឃើញការចាក់ផ្សាយពេញពិភពលោកនូវ ពិធីមង្គលការបស់ព្រះអម្ចាស់ ឆាល និង ម្ចាស់ក្សត្រីដាយអាណា។ មានវិវាហមង្គលការមួយទៀតគ្រោងនឹងរៀបចំឡើងពិសេសជាងគេទាំងអស់។ នៅក្នុងពិធីនោះ កូនកម្លោះជាមនុស្សពិសេសគឺជាព្រះគ្រិស្ត និង ក្រុមជំនុំទាំងអស់ជាកូនក្រមុំ ដែលជាអ្នកជឿទាំងអស់។ នៅក្នុងគម្ពីរវិវរណៈរបស់លោកយ៉ូហានប្រាប់យើងថា កូនក្រមុំបានតែងខ្លួនរួចជាស្រេចរង់ចាំកូនកម្លោះ(១៩:៧)ហើយសម្លៀកបំពាក់មង្គលការរបស់យើងគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់(ខ៨) ទោះជាពិធីមង្គលការនៅផែនដីនេះស្ថិតស្ថេរនៅតែមួយរយៈខ្លីក្តី តែកូនក្រមុំទាំងអស់ខិតខំធ្វើការដើម្បីធ្វើអោយពិធីមង្គលការល្អឥតខ្ចោះ។ តើយើងជាកូនក្រមុំរបស់ព្រះគ្រិស្តនឹងត្រៀមខ្លួនយ៉ាងណាទៀត ដើម្បីចូលមង្គលការអស់កល្បជានិច្ច ដោយជូលៀ អាកឃ័រមែន លីង (Julie Ackerman Link)។
វិវាហមង្គលការរបស់កូនចៀម
អាន: វិវរណៈ ១៩:១-១០ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: អែសរ៉ា ១-២ យ៉ូហាន ១៩:២៣-៤២
«ចូរអោយយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបចំខ្លួនជាស្រេច» វិវរណៈ ១៩:៧
ក្រុមជំនុំដែលជាកូនក្រមុំរបស់ព្រះគ្រិស្ត នឹងស្លៀកពាក់ស្អាតបាតពេញដោយពន្លឺ ដោយសេចក្តីសុចរិតរបស់ទ្រង់ ធ្វើអោយកូនកម្លោះរីករាយក្នុងព្រះទ័យជាខ្លាំង ដោយស្ព័រ (Sper)។
បើគ្រាន់តែប្រព្រឹត្តល្អគេមិនហៅថាគ្រិស្តបរិស័ទទេ តែគ្រិស្តបរិស័ទនឹងប្រព្រឹត្តល្អ។
Our Daily Bread Topics:
June