អតីតៈសហការី ផ្នែកបោះពុម្ភម្នាក់បានរស់នៅ ដោយការភ័យខ្លាចគេបណ្តេញចេញពីការងារ អស់រយៈពេលជិតមួយឆ្នាំ ។ គេមិនដឹងថាហេតុអ្វី បានជាប្រធានផ្នែកថ្មីរបស់គាត់ បានធ្វើការវាយតម្លៃអវិជ្ជមានជាច្រើន នៅក្នុងឯកសារគាត់ទេ ។ ថ្ងៃមួយ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានយល់ថា គេមុខជាដេញគាត់ចោលជាមិនខានទេ តែផ្ទុយទៅវិញ អ្នកដែលត្រូវបានគេបណ្តេញចេញនោះ គឺជាប្រធានផ្នែកថ្មីរបស់គាត់ទៅវិញទេ ។
មានជនជាតិយូដាម្នាក់ឈ្មោះម៉ាដេកាយ បានជួបប្រទះនឹងស្ថានភាពដូចនេះផងដែរ ក្នុងសម័យដែលប្រជាជនអ៊ីស្រា-អែល បានជាប់ជាឈ្លើយ នៅចក្រភពបាប៊ីឡូន។ ហាម៉ាន ដែលមន្ត្រីធំជាងគេ របស់ស្តេចអ័ហាស៊ូរុស ចង់ឲ្យមន្ត្រីទាំងអស់លុតជង្គុងគោរពខ្លួន ប៉ុន្តែ លោកម៉ាដេកាយព្រមឱនខ្លួនចុះគោរពចំពោះព្រះតែប៉ុណ្ណោះ(នាងអេសធើរ ៣:១-២)។ ការនេះបានធ្វើឲ្យហាមានខឹងសម្បាយ៉ាងខ្លាំង ហើយក៏បានរៀបគម្រោងកំចាត់លោកម៉ាកាយ ព្រមទាំងជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចក្រភពពើរស៊ី(ខ.៥-៦)។ ហាមានក៏បានបញ្ចុះបញ្ចូលស្តេចអ័ហាស៊ូរ៉ុស ឲ្យចេញព្រះរាជក្រឹត្យ ដើម្បីប្រហារជីវិតជនជាតិយូដាទាំងអស់ ហើយបានឲ្យគេចាប់ផ្តើមដំឡើងឈើ សម្រាប់ព្យួរកលោកម៉ាដេកាយទៀត(៥:១៤)។ ទោះជាយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ ហាម៉ានត្រូវគេព្យួរកនៅលើឈើ ដែលគាត់បានឲ្យគេដំឡើងសម្រាប់ប្រហារជីវិតលោកម៉ាដេកាយ ហើយប្រជាជនយូដាក៏បានរួចជីវិត(៧:៩-១០; ៨)។
នៅក្នុងអក្សរសាស្រ្ត គេហៅរឿងនេះថា សេចក្តីយុត្តិធម៌ដែលសក្តិសមនឹងទទួល ។ មនុស្សយើងម្នាក់ៗ មិនសុទ្ធតែទទួលបាននូវយុត្តិធម៌ដូចនេះឡើយ ប៉ុន្តែ ព្រះគម្ពីរបានសន្យាថា ព្រះទ្រង់នឹងសងសឹកឲ្យអ្នកដែលទទួលរងភាពអាយុត្តិធម៌ នៅថ្ងៃណាមួយជាមិនខាន (រ៉ូម ១២:១៩)។ ទន្ទឹមនឹងពេលដែលយើងកំពុងទន្ទឹមរង់ចាំថ្ងៃនោះ យើងត្រូវធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីនាំឲ្យមានភាពយុត្តិធម៌ និងថ្វាយលទ្ធផលទៅក្នុងព្រះហស្ថព្រះ ។ – Julie Ackerman Link