បុណ្យខួបកំណើត គម្រប់១០០០ ឆ្នាំ
លោកយ៉ូណាថាន វេន័រ(Jonathan Weiner) គឺជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា ការប្រាថ្នាចង់បានលោកិយនេះ ។ ក្នុងសៀវភៅនេះ គាត់បានសរសេរអំពីវិទ្យាសាស្រ្ត ដែលបានសន្យាថានឹងជួយឲ្យមនុស្ស មានអាយុកាន់តែវែង ។ នៅក្នុងផ្នែកពាក់កណ្តាលនៃសៀវភៅនេះ លោកអូបឺរី ដឺ ក្រេយ៏(Aubrey de Grey) ដែលជាអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស បានព្យាករណ៍ថា ថ្ងៃណាមួយវិទ្យាសាស្រ្តនឹងជួយឲ្យមនុស្សរស់បានមួយពាន់ឆ្នាំ ។ លោកអូបឺរីបានអះអាងថា នៅទីបំផុត តាមការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ និងមុខនាទីនៃជាតិគីមីចម្រុះ បានឲ្យដឹងថា ការព្យាបាលភាពចាស់ជរារបស់មនុស្ស គឺជាអ្វីដែលគេអាចធ្វើបាន ។
ប៉ុន្តែ បន្ទាប់ពីមនុស្សយើងរស់បាន១០០០ឆ្នាំហើយ ពួកគេនឹងត្រូវស្លាប់ទៅវិញដដែល តើមានអ្វីប្លែក? ការព្យាករណ៍របស់លោកដឺ ក្រេយ គឺគ្រាន់តែពន្យាពេលនៃការប្រឈមមុខនឹងសំណួរដ៏សំខាន់បំផុតមួយ គឺសំណួរដែលសួរថា តើមានរឿងអ្វីកើតឡើង បន្ទាប់ពីយើងស្លាប់ទៅ ? ដូចនេះ ការព្យាករ-ណ៍នោះមិនបានឆ្លើយសំណួរមួយនេះទេ ។
ព្រះគម្ពីរបានចែងថា សេចក្តីស្លាប់មិនមែនជាចុងបំផុត នៃជីវិតរបស់មនុស្សឡើយ ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានបញ្ជាក់ថា មនុស្សម្នាក់ៗនឹងត្រូវឈរនៅចំពោះព្រះគ្រីស្ទ ។ ពេលនោះ អ្នកជឿព្រះនឹងទទួលរង្វាន់ ចំពោះកិច្ចការដែលខ្លួនបានធ្វើថ្វាយទ្រង់ ហើយអ្នកមិនជឿវិញ គឺនឹងត្រូវមានទោស ដោយសារខ្លួនបានបដិសេធទ្រង់(យ៉ូហាន ៥:២៥-២៩ វិវរណៈ…
រឿងរបស់កំផែងមួយ
ពេលដែលខ្ញុំកំពុងទស្សនាកំផែងនៃអធិរាជ្យហេឌ្រាន(Hadrian ’s Wall) នៅភាគខាងជើងនៃប្រទេសអង់គ្លេស ខ្ញុំក៏បានដឹងថា តាមពិត កំផែងនេះអាចជាស្នាដៃ ដែលធ្វើឲ្យគេមានការនឹកឃើញខ្លាំងបំផុត អំពីអធិរាជ្យរ៉ូមុំាងអង្គនេះ ដែលបានឡើងកាន់អំណាច នៅឆ្នាំ ១១៧ នៃគ្រីស្ទសគរាជ ។ នៅសម័យនោះ មានទាហានរ៉ូមុំាងប្រហែល១៨០០០នាក់ បានប្រចាំការ នៅកំផែងការពារ ដែលមានប្រវែង ១២៨ គីឡូម៉ែត្រនេះ ដែលគេបានសង់ដើម្បីទប់ទល់កុំឲ្យពួកកុលសម្ព័ន្ធ នៅភាគខាងជើង ឈ្លានពានតំបន់ខាងត្បូង ។
គេបាននឹកចាំពីស្តេចហេឌ្រាន ដោយសារស្តេចអង្គនេះបានសង់កំផែងការពារមិនឲ្យមនុស្សឈ្លានពាន ។ ផ្ទុយទៅវិញ គេនឹកចាំពីព្រះយេស៊ូវ ដោយសារទ្រង់បានផ្តួលរំលំកំផែងខាងវិញ្ញាណ ដើម្បីឲ្យមនុស្សអាចចូលមកឯងទ្រង់ ។
នៅពេលពួកជំនុំដំបូងកំពុងជួបប្រទះនឹងភាពតានតឹង រវាងពួកសាសន៍យូដា និងពួកសាសន៍ដទៃ សាវ័កប៉ុលបានប្រាប់ពួកគេថា ពួកគេមានភាពស្មើរគ្នា នៅក្នុងគ្រួសារនៃព្រះ តាមរយៈព្រះគ្រីស្ទ ។ “ដ្បិត ទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ … ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ … ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១”(អេភេសូរ ២:១៤-១៥,១៨)។
ការរួបរួមជាមួយអ្នកដើរតាមព្រះយេស៊ូវ គឺស្ថិតក្នុងចំណោមផ្នែកដ៏ស្រស់ស្អាតបំផុត នៃសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ ។ ព្រះគ្រីស្ទបានសុគត នៅលើឈើឆ្កាង…
មិនត្រូវការពេលនេះទេ
អ្នកនិពន្ធដែលមិនមានឈ្មោះល្បី អាចមានការបាក់ទឹកចិត្ត នៅពេលដែលគេបដិសេធ មិនព្រមទទួលស្នាដៃនិពន្ធរបស់ខ្លួន ម្តងហើយម្តងទៀតនោះ ។ នៅពេលពួកគេផ្ញើអត្ថបទរបស់ខ្លួន ទៅអ្នកបោះពុម្ភផ្សាយ ជាញឹកញាប់ពួកគេបានឮពាក្យឆ្លើយតប តាមសំបុត្រមកវិញថា “សូមអរគុណ ប៉ុន្តែ យើងខ្ញុំមិន ត្រូវការអត្ថបទរបស់អ្នក នៅពេលនេះទេ”។ ជួនកាល ការឆ្លើយតបនេះពិតជាមានន័យថា “មិនត្រូវការនៅពេលនេះទេ ឬ មិនដែលត្រូវការឡើយ ”។ ដូចនេះ ពួកគេក៏ព្យាយាមផ្ញើទៅអ្នកបោះពុម្ភផ្សាយ ម្នាក់ហើយម្នាក់ទៀត ។
ខ្ញុំបានរកឃើញថា ចំពោះឃ្លាដែលថា ពេលនេះយើងខ្ញុំមិនត្រូវការអត្ថបទរបស់អ្នកនៅពេលនេះទេ ឬមិនដែលត្រូវការឡើយ អាចជាពាក្យសម្តីដ៏មានប្រយោជន៍ នៅក្នុងដំណើរជីវិតរបស់ខ្ញុំ ជាគ្រីស្ទបរិស័ទ ព្រោះវាអាចជួយឲ្យខ្ញុំប្រែចិត្តជាថ្មី ហើយផ្តោតគំនិតរបស់ខ្ញុំ ទៅរកព្រះអម្ចាស់ ។
ឧទាហរណ៍ នៅពេលយើងចាប់ផ្តើមមានការព្រួយបារម្ភ យើងអាចរំឭកខ្លួនឯងថា “ខ្ញុំមិនត្រូវការ ព្រួយបារម្ភ នៅពេលនេះទេ ឬមិនដែលត្រូវការឡើយ ។ អ្វីដែលចិត្តខ្ញុំត្រូវការ គឺការទុកចិត្តព្រះ ។ ខ្ញុំនឹង “មិនខ្វល់ខ្វាយអ្វីឡើយ”(ភីលីព ៤:៦)។
នៅពេលយើងច្រណែននឹងអ្វីដែលអ្នកដទៃមាន ឬបានធ្វើ នោះយើងអាចរំឭកខ្លួនឯងអំពីសេចក្តីពិត ដោយប្រាប់ខ្លួនឯងថា “ខ្ញុំមិនត្រូវការច្រណែន នៅពេលនេះទេ ឬមិនដែលត្រូវការទេ ។ តែខ្ញុំត្រូវការអរព្រះគុណព្រះ ។…
ឈើទាំងពីរ
ប្រាជ្ញាដ៏សាមញ្ញ ចោទសួរយើងថា តើយើងអាចសម្រេចកិច្ចការបានច្រើនប៉ុណ្ណា បើយើងប្រើធនធានតែបន្តិចបន្តួច ? យើងច្រើនតែជឿថា យើងនឹងអាចសម្រេចកិច្ចការបានកាន់តែច្រើន បើសិនជាយើងមានធនធានផ្នែកហិរញ្ញវត្ថុ មានមនុស្សឆ្លាតវ័យ និងមានគំនិតជឿនលឿនកាន់តែច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនបានរាប់ការទាំងនោះជាសំខាន់ទេ ។ ខ្ញុំសូមលើកឧទាហរណ៍មួយចំនួន ដូចតទៅ :
ក្នុងព្រះគម្ពីរពួកចៅហ្វាយ ៣:៣១ មានបុរសម្នាក់ឈ្មោះសាំកើរ បានរំដោះពួកអ៊ីស្រាអែលឲ្យរួចពីពួកភីលីស្ទីន ដោយប្រើដៃតែម្ខាងប៉ុណ្ណោះ ។ តើគាត់បានទទួលជ័យជម្នះដោយរបៀបណា? គឺគាត់បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយប្រើតែជន្លួញគោប៉ុណ្ណោះ ដើម្បីវាយសម្លាប់ពួកសាសន៍ភីលីស្ទីនអស់៦០០នាក់ ។
ក្នុងព្រះគម្ពីរនិក្ខមនំ ពេលដែលព្រះឲ្យលោកម៉ូសេនាំរាស្រ្តអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ លោកម៉ូសេខ្លាចពួកបណ្តាជនមិនព្រមស្តាប់គាត់ ឬដើរតាមការដឹកនាំរបស់គាត់ ។ ដូចនេះ ព្រះមានបន្ទូលថា “តើមានអ្វីនៅដៃឯងនោះ?” គាត់ឆ្លើយថា “មានដំបង”(៤:២)។ ដើម្បីធ្វើឲ្យពួកបណ្តាជនជឿទុកចិត្ត ហើយដើរតាមលោកម៉ូសេ ព្រះទ្រង់ក៏បានប្រើដំបងដែលនៅក្នុងដៃគាត់ ដើម្បីធ្វើឲ្យទឹកទន្លេនីលប្រែក្លាយជាឈាម ដើម្បីនាំឲ្យនគរអេស៊ីព្ទជួបគ្រោះចង្រៃ ដើម្បីញែកសមុទ្រក្រហម និងដើម្បីធ្វើការអស្ចារ្យ នៅក្នុងវាលរហោស្ថាន ។
តំបងរបស់លោកម៉ូសេ និងជន្លួញគោរបស់លោកសាំកើរ បានក្លាយជាឧបករណ៍ដ៏មានអំណាច នៅពេលដែលពួកគេបានថ្វាយឧបករណ៍ទាំងនោះដល់ព្រះ ។ ការនេះបង្រៀនឲ្យយើងដឹងថា ព្រះអាចប្រើរបស់តែបន្តិចបន្តួចដែលយើងមាន ដើម្បីធ្វើការអស្ចារ្យ នៅពេលយើងចុះចូលទ្រង់ ។ ព្រះទ្រង់មិនមែនកំពុងស្វែងរកមនុស្សដែលមានសមត្ថភាពអស្ចារ្យឡើយ ប៉ុន្តែ…
គ្រឹះដ៏រឹងមាំ
មុនពេលចៅស្រីរបស់ខ្ញុំ គឺខេធី(Katie) មានអាយុ ២ឆ្នាំ នាង បានធ្វើឲ្យជីតារបស់វា មានមោទនះភាព ដោយសារនាងអាចស្គាល់ម៉ាក និងសេរីឆ្នាំរបស់ឡាន ។ ការនេះបានចាប់ផ្តើមឡើង នៅពេលនាង និងឪពុករបស់នាងចាប់ផ្តើមចំណាយពេលលេងកូនឡានជ័រ ដែលគាត់បានប្រមូលទុក ពីយូរមកហើយ ។ ឪពុករបស់នាងប្រាប់នាងថា “ខេធី យកឡានម៉ាកចេវី(Chevy)សារីឆ្នាំ១៩៥៧ ឲ្យប៉ា” ហើយនាងក៏រើសយកឡាននោះ ពីក្នុងចំណោមកូនឡានតូចៗរាប់រយ ។ មានពេលមួយ ពេលគាត់កំពុងអានសៀវភៅរឿងចច(George)ក្មេងពូកែឆ្ងល់ ឲ្យនាងស្តាប់ នាងក៏ចុះពីលើភ្លៅរបស់គាត់ ហើយរត់ទៅរើសកូនឡានម៉ាករ៉ូល រ៉យស៍(Rolls Royce) ដែលឡាននោះមានរូបរាង ដូចរូបឡាន នៅក្នុងសៀវភៅរឿងនោះដែរ ។
បើសិនជាកូនក្មេងអាយុ២ឆ្នាំ អាចយល់អំពីទំនាក់ទំនងយ៉ាងដូចនេះទៅហើយ តើការនេះមិនបានបង្ហាញអំពីសារះសំខាន់នៃការបង្រៀនកុមារ អំពីការដែលត្រឹមត្រូវ ចាប់តាំងពីពេលដែលវានៅតូចទេឬ? យើងអាចបង្រៀនពួកគេបាន ដោយប្រើគោលការណ៍មួយ ដែលមានចំណុចសំខាន់ៗដូចជា ការជិតដិត ការមានចំណាប់អារម្មណ៍ ការស្គាល់ និងការផ្តល់គំរូ ។ លោកម៉ូសេបានប្រើគោលការណ៍នេះ នៅក្នុងព្រះគម្ពីរចោទិយកថា ជំពូក៦ ដោយព្យាយាមឆក់យកឱកាសបង្រៀនអំពីសេចក្តីពិតក្នុងព្រះគម្ពីរ ដើម្បីឲ្យកុមារមានភាពជិតដិតនឹងសេចក្តីពិត ហើយធ្វើឲ្យសេចក្តីពិតក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្លួន ។ ដោយសារពួកគេមានចំណាប់អារម្មណ៍ ចំពោះការស្តាប់រឿងក្នុងព្រះគម្ពីរ នោះយើងអាចឆក់យកឱកាសនិយាយរឿងនោះឡើងវិញ ដើម្បីឲ្យពួកគេអាចស្គាល់រឿងនោះ ហើយទន្ទឹមនឹងនោះ យើងត្រូវបង្ហាញដល់ពួកគេ…
គ្រីស្ទបរិស័ទគំនរផេះ
មានមនុស្សម្នាក់សួរខ្ញុំថា គាត់នឹងបានដូចជាព្រះយេស៊ូវ នៅពេលគាត់បានទៅនៅនគរស្ថានសួគ៌(១យ៉ូហាន ៣:១-៣)ដូចនេះ តើហេតុអ្វីបានជាគាត់គួរតែមានលក្ខណៈដូចទ្រង់ នៅពេលឥឡូវនេះ? នេះគឺជាសំណួរដ៏ល្អណាស់! ជាពិសេស នៅពេលយើងដឹងថា ការបន្តមានលក្ខណៈផ្ទាល់ខ្លួន ជាកិច្ចការដែលងាយស្រួលជាងធ្វើជាងនោះ ។
ជាការពិតណាស់ យើងចាំបាច់ត្រូវមានលក្ខណៈដូចទ្រង់ ដោយសារមូលហេតុមួយចំនួន ប៉ុន្តែ មានមូលហេតុមួយដែលសំខាន់បំផុត ។ នៅពេលយើងបានទៅឈរនៅចំពោះទ្រង់ យើងនឹងត្រូវរៀបរាប់ ថាតើយើងបានរស់នៅតាមបំណងព្រះហឫទ័យទ្រង់ឬក៏អត់ ។ ឬយើងត្រូវសារភាព (ដូចដែលសាវ័កប៉ុលបានបង្រៀនយើង) ថាតើយើងបានយក “មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក” ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនោះឬទេ(១កូរិនថូស ៣:១២-១៣)។
កិច្ចការដ៏មានប្រយោជន៍ ដែលយើងធ្វើសម្រាប់នគររបស់ទ្រង់ ដូចជា ការរួមចំណែក នៅក្នុងការពង្រឹងពួកជំនុំរបស់ទ្រង់ ការបម្រើអ្នកក្រីក្រ និងជនទុរគត និងការលើកស្ទួយសេចក្តីសុចរិត និងយុត្តិធម៌ ដូចដែលទ្រង់បានធ្វើដែរ ។ ការទាំងនេះគឺមិនខុសពីការសាងសង់ ដោយប្រើសម្ភារៈដ៏ចាំបាច់ ដែលនឹងអាចធន់នឹងភ្លើងនៃការជំនុំជម្រះរបស់ទ្រង់បាន ។ ផ្ទុយទៅវិញ ការសាងសង់ ដោយប្រើគ្រឿង ដែលឆ្លុះបញ្ចាំងពីផ្លូវខុសរបស់យើង និងការរស់នៅ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម នឹងមិនអាចធន់នឹងភ្លើងនៃសិរីល្អទ្រង់បានឡើយ ពេលគឺនឹងត្រូវឆេះសុះទៅជាគំនរផេះ ។
ខ្ញុំមិនដឹងថា អ្នកកំពុងធ្វើការសាងសង់…
កាន់តែអាក្រក់ជាងមុខ
ខ្ញុំបានធ្វើខុសទៀតហើយ ។ ខ្ញុំមានចិត្តអន្ទះសារចង់សម្អាតការិយ៉ាល័យរបស់ខ្ញុំ ។ ពេលដែលខ្ញុំមិនទាន់បានជម្នះអារម្មណ៍នេះនៅឡើយផង ស្រាប់តែខ្ញុំបានធ្វើឲ្យមានភាពរញ៉េរញ៉ៃកាន់តែខ្លាំងឡើងទៅហើយ ។ ខ្ញុំបានធ្វើឲ្យគំនរមួយ ក្លាយជាគំនរជាច្រើនទៀត នៅពេលខ្ញុំបានចាប់ផ្តើមដាក់សៀវភៅ ក្រដាស់ឯកសារ និងទស្សនាវដ្តី ឲ្យត្រូវតាមប្រភេទរបស់វា ។ នៅពេលមានភាពរញ៉ៃរញ៉ៃកាន់តែខ្លាំងដូចនេះ ខ្ញុំក៏មានចិត្តសោកស្តាយចំពោះកិច្ចការដែលខ្ញុំបានចាប់ផ្តើមធ្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចឲ្យពេលវេលាដើរថយក្រោយបានឡើយ ។
ពេលដែលព្រះទ្រង់បានជ្រើសតាំងលោកម៉ូសេ ឲ្យទៅរំដោះពួកសាសន៍ហេព្រើ ឲ្យរួចពីរបបទាសភាព ពួកគេក៏មានស្ថានភាពកាន់តែអាក្រក់ឡើងផងដែរ ។ គេពិតជាដឹងច្បាស់ថា លោកម៉ូសេចាំបាច់ត្រូវសម្រេចកិច្ចការនេះ ។ ពួកបណ្តាជនបានស្រែកអំពាវនាវ ឲ្យព្រះជួយ(និក្ខមនំ ២:២៣)។ លោកម៉ូសេក៏បានព្រមទៅគាល់ស្តេចផារ៉ោន ដោយការស្ទាក់ស្ទើរយ៉ាងខ្លាំង នៅក្នុងការធ្វើជាតំណាងឲ្យពួកសាសន៍ហេព្រើ ។ ការប្រឈមមុខដាក់គ្នាពេលនោះ មិនទទួលបានលទ្ធផលល្អទេ ។ ស្តេចផារ៉ោនមិនព្រមបើកឲ្យពួកបណ្តាជនចេញទៅឡើយ ផ្ទុយទៅវិញ ស្តេចអង្គនេះថែមទាំងបានធ្វើការទៀមទាជាច្រើនទៀត មកលើពួកគេ ដោយគ្មានហេតុផល ។ លោកម៉ូសេក៏បានទូលសួរព្រះ ព្រោះគាត់មិនដឹង ថាតើកិច្ចការដែលគាត់បានចាប់ផ្តើមធ្វើនោះ គឺជាកិច្ចការដែលខ្លួនគួរធ្វើឬក៏អត់ឡើយ(៥:២២-២៣)។ ទាល់តែដល់ពេលដែលមានបញ្ហាកាន់តែច្រើនថែមទៀត បានកើតឡើងចំពោះប្រជាជនអេស៊ីព្ទជាច្រើននាក់ ទើបស្តេចផារ៉ោនព្រមបើកឲ្យពួកបណ្តាជនចេញទៅ ។
ពេលណាដែលយើងចាប់ផ្តើមធ្វើការល្អ ដោយដឹងច្បាស់ថា ព្រះទ្រង់សព្វព្រះទ័យចំពោះការនោះ នោះយើងមិនគួរភ្ញាក់ផ្អើលឡើយ ពេលដែលស្ថានភាពកាន់តែអាក្រក់ឡើង មុនពេលដែលវាមានភាពល្អប្រសើរជាងមុន ។ ការនេះមិនបានបញ្ជាក់ថា…
កិច្ចការដ៏សំខាន់
ថ្មីៗនេះគេបានចាត់តាំង ឲ្យខ្ញុំទៅបំពេញមុខនាទីជាគណៈវិនិច្ឆ័យ ។ កិច្ចការនេះ គឺពិតជាសំខាន់ខ្លាំងណាស់ ហើយត្រូវចំណាយពេលច្រើនផង តែក៏ជាកិច្ចការដ៏សំខាន់ផងដែរ ។ ក្នុងអំឡុងពេលនៃការប្រជុំ នៅថ្ងៃទីមួយ ចៅក្រមបានបង្រៀនយើង អំពីការទទួលខុសត្រូវនៃកិច្ចការនោះ ។ យើងនឹងត្រូវអង្គុយនៅក្នុងទីជំនុំជម្រះក្តី ឲ្យមនុស្សដែលមានជម្លោះ(តុលាការខាងរដ្ឋបវេណី) ឬជំនុំជម្រះអ្នកដែលត្រូវបានចោទប្រកាន់ថាមានទោសឧក្រិដ្ឋ(តុលាការព្រហ្មទណ្ឌ)។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅមានការខ្វះខាត នៅក្នុងកិច្ចការដែលខ្ញុំកំពុងបំពេញនេះ ។ ការសម្រេចក្តីឲ្យអ្នកដទៃ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងជីវិតរបស់អ្នកនោះ ដូចនេះ វាមិនមែនជារឿងធម្មតាទេ ។ យើងជាមនុស្សដែលមិនល្អឥតខ្ចោះឡើយ ដូចនេះ យើងមិនអាចធ្វើការជំនុំជម្រះក្តី ឲ្យបានត្រឹមត្រូវជានិច្ចឡើយ ។
ប្រព័ន្ធតុលាការនៅក្នុងពិភពលោកយើង អាចជួបការលំបាក ហើយមានការចុះខ្សោយ ដោយសារកំហុសឆ្គង ដែលមនុស្សយើងមាននៅក្នុងការគ្រប់គ្រង ប៉ុន្តែ យើងអាចទុកចិត្តព្រះជានិច្ច ដ្បិតទ្រង់មានប្រាជ្ញា និងយុត្តិធម៌ដ៏អស្ចារ្យ ។ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានច្រៀងថា “ព្រះយេហូវ៉ាគ្រប់គ្រង ឯលោកីយ៍ក៏បានតាំងមាំមួននៅ នឹងរង្គើមិនបានឡើយ ទ្រង់នឹងជំនុំជំរះគ្រប់ទាំងសាសន៍ដោយទៀងត្រង់”(ទំនុកតម្កើង ៩៦:១០)។ ព្រះទ្រង់ជំនុំជម្រះដោយសេចក្តីសុចរិត ព្រោះទ្រង់មានសេចក្តីយុត្តិធម៌ដ៏ឥតខ្ចោះ ហើយមានលក្ខណៈសម្បត្តិដ៏គ្រប់លក្ខណ៍ ។
យើងអាចទុកចិត្តព្រះ ក្នុងពេលឥឡូវនេះបាន នៅពេលជីវិតរបស់យើងជួបភាពអយុត្តិធម៌ ដោយដឹងថា ទ្រង់នឹងជំនុំជម្រះការទាំងអស់ ដោយយុត្តិធម៌នៅគ្រាចុងក្រោយ(២កូរិនថូស ៥:១០)។
- Bill Crowder
ការដែលប្រសើរជាង ផ្នត់គំនិតរបស់យើង
លោកបណ្ឌិត ជែក មេហ្ស៊ីរ៉ូ(Jack Mezirow) ជាសាស្រ្តាចារ្យកិត្តិយស ដែលបានចូលនិវត្ត នៅមហាវិទ្យាល័យគរុកោសល្យមួយ ។ គាត់ជឿថា ដើម្បីរួមចំណែកនៅក្នុងការជួយដល់ការសិក្សារបស់មនុស្សពេញវ័យ យើងត្រូវជំរុញផ្នត់គំនិតរបស់យើង ឲ្យមានការផ្លាស់ប្តូរ ហើយត្រួតពិនិត្យការយល់ដឹងរបស់យើង ដោយការរិះគិត ។ បណ្ឌិតមេហ្ស៊ីរ៉ូបានមានប្រសាសន៍ថា មនុស្សពេញវ័យមានការសិក្សាល្អបំផុត នៅពេលពួកគេជួបប្រទះនឹង “ការវង្វេងនៅក្នុងស្ថានភាពដែលខ្លួនត្រូវធ្វើការជ្រើសរើស” ដែលនោះជាការមួយ ដែល“ជួយឲ្យអ្នកគិតបានស៊ីជម្រៅ ដោយផ្អែកទៅលើការសន្និដ្ឋានដែលអ្នកបានទទួល”។ ការនេះគឺផ្ទុយនឹងការនិយាយថា “ខ្ញុំបានសម្រេចចិត្តហើយ ដូចនេះ កុំបើកបង្ហាញការពិត ដើម្បីឲ្យខ្ញុំយល់ច្រឡំឡើយ”។
ពេលដែលព្រះយេស៊ូវទ្រង់ប្រោសជម្ងឺ នៅថ្ងៃឈប់សម្រាក ទ្រង់បានកែរប្រែផ្នត់គំនិត ដែលអ្នកដឹកនាំសាសនាជាច្រើននាក់ បានប្រកាន់យក ជាយូរណាស់មកហើយ ហើយពួកគេក៏បានព្យាយាមបញ្ឈប់ទ្រង់(យ៉ូហាន ៥:១៦-១៨)។ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកគេថា “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ច អំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ”(ខ.៣៩-៤០)។
លោកអូសវ៉ល ឆេមប័រ(Oswald Chambers) បានសង្កេតឃើញថា “ព្រះទ្រង់មានវិធីបង្ហាញនូវសេចក្តីពិត ដែលទាស់ប្រឆាំងនឹងទ្រឹស្តីរបស់មនុស្ស បើសិនជាទ្រឹស្តីទាំងនោះ រារាំងមិនឲ្យទ្រង់ជួយសង្រ្គោះវិញ្ញាណរបស់អ្នកនោះ”។
បទពិសោធន៍លំបាក់ៗ នាំឲ្យយើងចោទសួរអំពីការសន្និដ្ឋានរបស់យើង អំពីព្រះអម្ចាស់ ហើយវាក៏អាចនាំឲ្យយើងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះ និងទុកចិត្តទ្រង់កាន់តែខ្លាំង បើសិនជាយើងបានរិះគិតយ៉ាងល្អិតល្អន់ ហើយចូលមករកទ្រង់ ។…
មេរៀននៃការយំ
តើអ្នកធ្លាប់ឈឺចាប់នៅក្នុងចិត្តដែរឬទេ? តើមានអ្វីធ្វើឲ្យចិត្តរបស់អ្នកឈឺចាប់? តើភាពព្រៃផ្សៃ? បរាជ័យ? ភាពមិនស្មោះត្រង់? ឬក៏ការខាតបង់? ការឈឺចាប់នោះប្រហែលជាបាននាំឲ្យអ្នកចូលទៅកន្លែងងងឹត ដើម្បីយំហើយ ។
ការយំគឺជាការល្អទេ ។ លោកចច មែកដូណាល់(Geor-ge MacDonald) ដែលជាគ្រូអធិប្បាយជនជាតិស្កត់ បានមានប្រសាសន៍ថា “មានតែទឹកភ្នែកទេ ដែលអាចព្យាបាលការយំសោកបាន”។ ការយំតែបន្តិចបន្តួច ក៏មានប្រយោជ៍ដែរ ។
ព្រះយេស៊ូវទ្រង់បានព្រះកន្សែង នៅមាត់ផ្នូររបស់លោកឡាសា(យ៉ូហាន ១១:៣៥) ហើយទ្រង់ក៏បានព្រះកន្សែងជាមួយយើងដែរ(ខ.៣៣)។ ទ្រង់ក៏ឈឺចាប់ព្រះទ័យផងដែរ ។ ទឹកភ្នែករបស់យើងបាននាំឲ្យព្រះអម្ចាស់ទ្រង់បង្ហាញសេចក្តីសប្បុរស ដែលពេញដោយសេចក្តីស្រឡាញ់ និងការមើលថែរដ៏ស្រទន់ ។ ទ្រង់ជ្រាបអំពីបញ្ហារបស់យើង ហើយទ្រង់ក៏ជ្រាបអំពីការគេងមិនលក់របស់យើងផងដែរ ។ ព្រះទ័យទ្រង់បានឈឺចាប់ នៅពេលយើងទួញសោក ។ ទ្រង់ជាព្រះដ៏កម្សាន្តចិត្ត ដែលជួយឲ្យយើងធូរស្បើយ នៅពេល “មានទុក្ខវេទនា”(២កូរិនថូស ១:៣-៤) ហើយទ្រង់បានប្រើរាស្រ្តទ្រង់ ឲ្យកម្សាន្តចិត្តគ្នាទៅវិញទៅមក ។
ទោះជាយ៉ាងណាក៏ដោយ ការស្រក់ទឹកភ្នែក និងការកម្សាន្តចិត្ត គឺកើតមានឡើងម្តងហើយម្តងទៀត យ៉ាងញឹកញាប់ណាស់ នៅក្នុងជីវិតរបស់យើង ។ ដូចនេះ ការកម្សាន្តចិត្ត ដែលយើងមានពេលបច្ចុប្បន្ន គឺនឹងមិនជួយយើង ឲ្យជៀសផុតពីទុក្ខព្រួយនៅពេលក្រោយឡើយ ។ តែនៅពេលអនាគត នឹងមានថ្ងៃមួយ…