ប្រភេទ  |  October

ការអធិស្ឋាន និងសរសើរដំកើងព្រះ នៅលើឆ្នេរសមុទ្រ

ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​ធ្វើ​ដំណើរ ទៅ​ធ្វើ​ខួប​អាពាហ៍​ពិពាហ៍​គំរប់​២៥​ឆ្នំា​របស់​យើង យើង​ក៏​បាន​អាន​ព្រះ​គម្ពីរ​នៅលើ​ឆ្នេរ​សមុទ្រ។ ខណៈ​ពេល​ដែល​អ្នក​លក់​ធ្វើ​ដំណើរ​កាត់​តាម​នោះ ដោយ​ប្រាប់​យើង​អំពី​តម្លៃ​របស់​ទំនិញ​ពួក​គេ យើង​ក៏​បានអរគុណ​ពួក​គេ តែ​មិន​បាន​ទិញ​អ្វី​ទេ។ មាន​អ្នក​លក់​ម្នាក់ ឈ្មោះ ហ្វឺនែនដូ(Fernando) បាន​បញ្ចេញ​ទឹក​មុខ​ញញឹម​ស្រស់ ពេល​ដែល​យើង​បដិសេធ​មិន​ព្រម​ទិញ​ទំនិញ​គាត់ ហើយ​ក៏​បាន​ទទូច​យើង ឲ្យ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ខ្លះ សម្រាប់​មិត្ត​ភក្តិ​យើង។ ប៉ុន្តែ យើង​នៅ​តែ​មិន​បាន​ទិញ​ទំនិញ​របស់​គាត់។ គាត់​ក៏​បាន​លើក​ឥវ៉ាន់​គាត់ ដើរ​ទៅ​មុខ​ទៀត ដោយ​ទឹក​មុខ​នៅ​តែ​ញញឹម​ជាប់​។ ខ្ញុំ​ក៏​បាន​និយាយ​ថា “ខ្ញុំ​អធិស្ឋាន​សូម​ព្រះ​ប្រទាន​ពរ​អ្នក”។

លោក​ហ្វឺនែនដូ​ក៏​បាន​ងាក​មក​រក​ខ្ញុំ ហើយ​និយាយ​ថា ព្រះ​យេស៊ូវ​បាន​កែ​ប្រែ​ជីវិត​គាត់។ គាត់​ក៏​បាន​លុត​ជង្គង់​នៅ​ចន្លោះ​កៅ​អីរបស់​យើង ហើយ​ប្រាប់​យើង​ថា គាត់​មាន​អារម្មណ៍​ថា ព្រះ​វត្ត​មាន​របស់​ព្រះ​កំពុង​តែ​គង់​នៅ​ទីនេះ។ បន្ទាប់​មក គាត់​ក៏​បាន​ចែកចាយ អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​គាត់ ឲ្យ​រួច​ពី​ការ​ញៀន​ថ្នាំ និង​ស្រា កាល​ពី​ជាង​១៤​ឆ្នាំ​មុន។​

ទឹក​ភ្នែក​ខ្ញុំ​ក៏​បាន​ស្រក់​ចុះ ខណៈ​ពេល​ដែល​គាត់​សូត្រ​ខគម្ពីរ​ទំនុក​ដំកើង ហើយ​អធិស្ឋាន​ឲ្យ​យើង។ យើង​ក៏​បាន​សរសើរ​ដំកើង​ព្រះ និង​អរ​សប្បាយ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ ទាំង​អស់​គ្នា។​

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៨ គឺ​ជា​សេចក្តី​អធិស្ឋាន ដែល​សរសើរ​ដំកើង​ព្រះ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​លើកទឹក​ចិត្ត​មនុស្ស​ទាំង​អស់ ​ឲ្យ​សរសើរ​ព្រះ​នាម​ព្រះ​អម្ចាស់ ដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ ហើយ​របស់​ទាំង​នោះ​បាន​កើត​មក(ខ.៥) ដ្បិត​មាន​តែ​ព្រះនាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរ សិរីល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ​ទៅ​ទៀត(ខ.១៣)។

ព្រះ​ទ្រង់​បាន​អញ្ជើញ​យើង ឲ្យ​ទូល​ថ្វាយ អំពី​តម្រូវ​ការ​របស់​យើង នៅ​ចំពោះ​ព្រះ​អង្គ…

ចូរមានកម្លាំង និងចិត្តក្លាហានឡើង

ខេលិប(Caleb) ជា​ក្មេង​ដែល​មាន​ការ​ភ័យ​ខ្លាច​ច្រើន។ រៀង​រាល់​ពេល​យប់ ពេល​គាត់​បាន​បិទ​ភ្នែក គាត់​មាន​អារម្មណ៍​ថា ភាព​ងងឹត​បាន​ហ៊ុម​ព័ទ្ធ​ជុំ​ជិត។ ភាព​ស្ងប់​ស្ងាត់​ក្នុង​បន្ទប់​គាត់ ត្រូវ​បាន​រំខាន​ជា​ទៀង​ទាត់ ដោយ​សម្លេង​ក្រេត​ក្រត​ៗ​នៃ​ផ្ទះ​របស់​គាត់ ដែល​សង់​ពី​ឈើ នៅ​ប្រទេស​ខូស្តារីកា។ បន្ទាប់​មក សត្វ​ប្រជៀវ​នៅ​ក្នុង​បន្ទប់​តូច​ក្រោម​ដំបូល​ផ្ទះ មាន​សកម្ម​ភាព​កាន់​តែ​ខ្លាំង​ឡើង។ ម្តាយ​របស់​គាត់​បាន​ដាក់​អំពូល​ពេល​យប់ ក្នុង​បន្ទប់​គាត់ តែ​ក្មេង​តូច​ម្នាក់​នេះ នៅ​តែ​ខ្លាច​ភាព​ងងឹត។ នៅ​ពេល​យប់​មួយ​នោះ ឪពុក​របស់​ខេលិប​បាន​យក​ខគម្ពីរ​មួយ​ខ មក​បិទ​នៅ​ជាប់​គ្រែ​គេង​គាត់។ ខគម្ពីរ​នោះ​ចែង​ថា​ “​ចូរ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង”(យ៉ូស្វេ ១:៩)។ ខេលិប​ក៏​បាន​ចាប់​ផ្តើម​អាន​ខគម្ពីរ​នេះ​រៀង​រាល់​យប់ ហើយ​ខគម្ពីរ​អំពី​ព្រះ​បន្ទូល​សន្យា​នោះ​នៅជាប់​នឹង​គ្រែ​គាត់ រហូត​ដល់​ពេល​ដែល​គាត់​ទៅ​រៀន​នៅ​មហា​វិទ្យា​ល័យ។​

បទ​គម្ពីរ យ៉ូស្វេ ជំពូក១ បាន​ពិពណ៌នា អំពី​ការ​ផ្ទេរ​តួនាទី​ជា​អ្នក​ដឹកនាំ ទៅ​លោក​យ៉ូស្វេ បន្ទាប់​ពី​លោក​ម៉ូសេ​ស្លាប់។ ព្រះ​ទ្រង់បាន​បង្គាប់​លោក​យ៉ូស្វេ​ជា​ច្រើន​ដង ឲ្យ “មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន” ហើយ​ក៏​បាន​បង្គាប់​ពួក​អ៊ីស្រាអែល​ឲ្យ​យល់​ច្បាស់ អំពី​សារៈ​សំខាន់​នៃ​ព្រះ​រាជ​បញ្ជា​មួយ​នេះ​(ខ.៦-៧,៩)។ ជា​ការ​ពិត​ណាស់ ពួក​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច ខណៈ​ពេល​ដែលពួក​គេ​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដែល​មិន​ច្បាស់​លាស់ តែ​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ធានា​ដល់​ពួក​គេ​សារ​ជា​ថ្មី​ថា “អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ”(ខ.៥)។

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខុសភាព​ផ្លូវ​កាយ ចិត្ត…

ធន់នៅ ក្នុងពេលរាំងស្ងួត

កាល​ពី​ខែ មេសា ឆ្នាំ២០១៩ តំបន់​ជាយ​ក្រុង​វិចតូវីល រដ្ឋ​កាលីហ្វូញ៉ា ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ដើម​គុម្ពោត​រមាល។ កម្លាំង​ខ្យល់​ដ៏​ខ្លាំង​បាន​បក់​បោក​ដើម​គុម្ពោត​ទំាង​នោះ ឲ្យប៉ើង និង​រមាល​ចេញ​ពី​វាល​រហោ​ស្ថាន​ម៉ូចាវេ ជា​កន្លែង​ដែល​ពួក​វាដុះ​។ ដើម​គុម្ពោត​ទំាង​នោះ​អាច​លូត​កម្ពស់​ជិត​២​ម៉ែត្រ ពេល​ដែល​វា​ពេញ​វ័យ ហើយ​វា​ក៏​បាន​ផ្តាច់​ខ្លួនដ៏​ធំ​របស់​វា​ចេញ​ពី​ឫស ដើម្បី “រមាល” តាម​ខ្យល់ ហើយ​បាច​សាច​គ្រាប់​របស់​វា។​

រូប​ភាព​នៃ​ដើម​គុម្ពោត​រមាល​បាន​លេច​ឡើង ក្នុង​គំនិត​ខ្ញុំ ពេល​ដែល​ខ្ញុំ​អាន​ការ​ពិពណ៌នា​របស់​លោក​យេរេមា អំ​ពី មនុស្ស​ម្នាក់ ដែល​មាន​ចិត្ត​ងាក​បែរ​ចេញ​ពី​ព្រះ​អម្ចាស់​(យេរេមា ១៧:៥)។ គាត់​ថា ​អ្នក​ដែល​ទីពឹង​ដល់​មនុស្ស និង​រូប​សាច់​របស់​ខ្លួន​ឯង ប្រៀប​បាន​នឹង “ដើម​ឈើ​សោះ​កក្រោះ នៅ​សមុទ្រ​ខ្សាច់” ហើយ​នឹង​មិន​ឃើញ​សេចក្តី​ល្អ ដែល​បាន​មក​ដល់​នោះ​ទេ(ខ.៥-៦)។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ទុក​ចិត្ត​ព្រះ ជា​ជាង​ទុក​ចិត្ត​មនុស្ស គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​មាន​ឫស​រឹង​មាំ​ទទួល​កម្លាំង​ពី​ព្រះ​អង្គ ដែល​ជួយ​ឲ្យ​ពួក​គេ នៅ​តែ​មាន​ជីវិត​ពេញ​បរិបូរ សូម្បី​តែ​នៅ​ក្នុង​ពេល​រាំង​ស្ងួត​យ៉ាង​ណា​ក៏​ដោយ។​

ដើម​គុម្ពោត​រមាល និង​ដើម​ឈើ​សុទ្ធ​តែ​មាន​ឫស។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ដើម​គុម្ពោត​រមាល មិន​នៅ​ជាប់​នឹង​ឫស​បាន​យូរឡើយ ធ្វើ​ឲ្យ​ពួក​គេ​ផ្តាច់​ខ្លួន​ពី​ប្រភព​នៃ​ជីវិត ហើយ​ក៏​បាន​ក្រៀម​ស្វិត និង​ស្លាប់។ ម្យ៉ាង​ទៀត ដើម​ឈើ​នៅ​តែ​ជាប់​នឹង​ឫស​របស់វា ដែល​ជួយ​ឲ្យ​វា​លូត​លាស់ ​និង​មាន​ផល​ផ្លែ ហើយ​ជួយ​ឲ្យ​វា​ឈរ​មាំ​មួន នៅ​ពេល​ព្យុះ​ភ្លៀង។​ ពេល​ណា​យើង​នៅ​ជាប់​នឹង​ព្រះ ដោយ​ទទួល​កម្លាំង និង​ការ​លើក​ទឹក​ចិត្ត ពី​ប្រាជ្ញា ដែល​ឃើញ​មាន​ក្នុង​ព្រះ​គម្ពីរ ហើយ​ជជែក​ជា​មួយ​ព្រះ​អង្គ…

សំណើចក្នុងទុក្ខព្រួយ

ពេល​ដែល​ខ្សែ​ភាព​យន្ត​គំនូរ​ជីវ​ចល រឿង​សត្វ​ក្តាន់​ប៊ែមប៊ី របស់​ផលិត​កម្ម​វល ឌីសនី​បាន​ចាប់​ផ្តើម​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត ឪពុក​ម្តាយ​ទំាង​ឡាយ ក៏​បាន​រំឭក​អនុស្សាវរីយ៍​កាល​នៅ​ក្មេង ជា​មួយ​កូន​ប្រុស​ស្រី​របស់​ខ្លួន។ ក្នុង​ចំណោម​ឪពុក​ម្តាយ​ទាំង​នោះ មាន​ស្រ្តី​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់ ដែល​ស្វាមី​របស់​នាង ជា​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ​ ដែល​មាន​បន្ទប់​ដាក់​តាំង​ក្បាល​សត្វក្តាន់​ដែល​គេ​បរ​បាញ់​បាន។ ខណៈ​ពេល​ដែល​នាង​អង្គុយ​ទស្សនា​រឿង​នោះ ជាមួយ​កូន​តូច​របស់​នាង​ នាង​ក៏​បាន​ពិសោធន៍​នឹងពេល​ដ៏​តាន​នឹង ជា​មួយ​កូន​ៗ​របស់​នាង ពេល​ដែល​ឃើញ​មេ​របស់​សត្វ​ក្តាន់​ប៊ែម​ប៊ី ត្រូវ​ព្រាន​ព្រៃ​បាញ់​សម្លាប់។ ​ពេល​នោះ​កូនប្រុស​ដ៏​តូច​របស់​នាង​បាន​ស្រែក​ឮ​ៗ​ពេញ​រោង​ភាព​យន្ត​ថា “បាញ់​បាន​ល្អ​ណាស់”  ។ រហូត​មក​ដល់​ថ្ងៃ​នេះ ពេល​ណា​មាន​ការ​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ នាង​បាន​និយាយ​រំឭក អំពី​ភាព​អៀន​ខ្មាស់​របស់​នាង ដោយ​សារ​កូន​នាង​ស្រែក​យ៉ាង​ដូច​នេះ នៅក្នុង​រោង​កុន។

ពេល​ខ្លះ យើង​អស់​សំណើច ដោយ​សារ​ពាក្យ​សម្តី​​គួរ​ឲ្យ​ខ្មាស់​អៀន ដែល​កូន​ៗ​របស់​យើង​និយាយ។ ប៉ុន្តែ តើ​យើង​ត្រូវនិយាយ​ថា​ដូច​ម្តេច ពេល​ដែល​ប្រជា​ជន ​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១៣៦ បាន​ធ្វើ​នូវ​រឿង​ដែល​ស្រដៀងក្មេង​ទាំង​នោះ​ដែរ? ប្រជា​ជន​អ៊ីស្រាអែល ​ជា​រាស្រ្ត​ដែល​ព្រះ​ទ្រង់​បាន​រើស និង​សង្រ្គោះ បាន​ត្រេក​អរ​ចំពោះ​សេចក្តី​ស្រឡាញ់ ដ៏​ស្ថិត​ស្ថេរ​ចំពោះ​ស្នារ​ព្រះ​ហស្ត​ទំាំង​អស់ ក៏​ដូច​ជា​សម្រាប់​ពួក​គេ។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​បាន​សរសើរ​ព្រះ សម្រាប់​ការ​សម្លាប់​កូន​ច្បង​របស់​សាសន៍​អេស៊ីព្ទ(ខ.១០ និងមើលនិក្ខមនំ ១២:២៩-៣០ ផងដែរ)។

តើ​ការ​ត្រេក​អរ ចំពោះ​ការ​ស្លាប់​របស់​កូន បង​ប្រុស ឬ​ឪពុក​របស់​អ្នក​ដទៃ ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​ចាំ​បាច់​ត្រូវ​អាន​រឿង​ក្នុង​ព្រះ​គម្ពីរ ឲ្យ​ចប់​ចុង​ចប់​ដើម។ លោកិយ​ពិបាក​យល់​អំពី​រឿង​នេះ ប៉ុន្តែ…

ការឈោងចាប់ នៅកន្លែងបោកគក់ខោអាវ

ពេល​ដែល​លោក​គ្រូ​គង្វាល ឆាត ក្រាហាំ(Chad Graham) បើក​បរ កាត់​តាម​តំបន់​ចំណូល​ទាប នៅ​ក្បែរ​ព្រះ​វិហារ​គាត់ ក្នុងរដ្ឋ​ខូឡូរ៉ាដូ គាត់​ក៏​បាន​ចាប់​ផ្តើម​អធិស្ឋាន ឲ្យ​ប្រជាជន​នៅ​ទីនោះ ដែល​ជា “អ្នក​ជិត​ខាង”របស់​គាត់។ ពេល​គាត់​ឃើញ​ហាងបោក​គក់​តូច​មួយ គាត់​ក៏​បាន​ឈប់​ឡាន ដើម្បី​ចូល​មើល​ខាង​ក្នុង​ហាង​នោះ ហើយ​ក៏​ឃើញ​មាន​ភ្ញៀវ​ពេញ​ ។ មាន​ពួក​គេ​ម្នាក់បាន​សុំ​លុយ​លោក​ក្រាហាំ​មួយ​កាក់ សម្រាប់​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ ដើម្បី​បោក​ខោអាវ​របស់​ខ្លួន។ ការ​ស្នើ​សុំ​ដ៏​តូច​នេះ ក៏​បាន​នាំ​ឲ្យ​មាន “កម្ម​វិធី​បោក​គក់​ខោអាវ” ប្រចាំ​សប្តាហ៍ ដែល​បាន​ទទួល​ការ​ឧបត្ថម​ពី​ព្រះវិហា​របស់​លោក​ក្រាហាំ។ សមាជិក​ពួក​ជំនុំ​របស់​គាត់​បាន​បរិច្ចាក​ប្រាក់​កាក់ និង​សាប៊ូ ដល់​ហាង​បោក​គក់​នោះ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​អ្នក​ដែល​មក​បោក​គក់​ខោ​អាវ ព្រម​ទាំង​ឧត្ថម្ភដល់​ម្ចាស់​ហាង​បោក​គក់​នោះ​ផង​ដែរ។​

ការ​ឈោង​ចាប់​តំបន់​ដែល​ពួក​គេ​រស់​នៅ ដែល​រាប់​បញ្ចូល​ទាំង​កន្លែង​បោក​គក់​ខោអាវ ​គឺ​បាន​ឆ្លុះ​បញ្ចំាង​ អំ​ពី​មហា​ព្រះ​រាជ​បញ្ជា ដែល​ព្រះ​យេស៊ូវ​បាន​ដាក់​ឲ្យ​ពួក​សាវ័ក​របស់​ព្រះ​អង្គ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ”(ម៉ាថាយ  ២៨:១៨-១៩)។

ព្រះវត្ត​មាន​ដ៏​មាន​អំណាច នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ជួយ​ឲ្យ​គ្រីស្ទ​បរិស័ទ​អាច​ធ្វើ​ការ​ឈោង​ចាប់ មនុស្ស​បាត់​បង់ “នៅគ្រប់ទិសទី” ដោយ​រាប់​បញ្ចូល​ទាំង​កន្លែង​បោក​គក់​ខោអាវ​ផង​ដែរ។​ ជា​ការ​ពិត​ណាស់ យើង​មិន​ទៅ​តែ​ម្នាក់​ឯង​ទេ។ ដ្បិត​ព្រះយេស៊ូវ​បាន​សន្យា​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ខ.២០)។

លោក​គ្រូ​គង្វាល​ក្រាហាំ​បាន​ពិសោធន៍​នឹង​សេចក្តី​ពិត​នេះ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន នៅ​កន្លែង​បោក​គក់​នោះ ឲ្យ​ភ្ញៀវ​ម្នាក់ឈ្មោះ…

តើពិភពលោកមានរឿងអ្វី?

មាន​រឿង​ដ៏​ល្បី​ល្បាញ​មួយ​ដំណាល​ថា កាសែត​ឡុនដុន​ថែម បាន​ចោទ​ជា​សំណួរ​មួយ ដល់​ប្រិយ​មិត្ត​អ្នក​អាន​របស់​ខ្លួន​ នៅដើម​សតវត្សរ៍​ទី​២០ ថា តើ​ពិភព​លោក​កំពុង​មាន​រឿង​អ្វី?  នេះ​ជា​សំណួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ តើ​មែន​ទេ? គេ​អាច​ឆ្លើយ​តប ចំពោះ​សំណួរ​នេះ​ភ្លាម​ៗ​ថា “តើ​អ្នក​មាន​ពេល​ប៉ុន្មាន​ម៉ោង សម្រាប់​ឲ្យ​ខ្ញុំ​ឆ្លើយ​ប្រាប់​អ្នក​ អំពី​រឿង​ទាំង​នោះ?” នេះ​ជាសំណួរ​ដ៏​ត្រឹម​ត្រូវ ព្រោះ​ពិភព​លោក​យើង​មាន​បញ្ហា​ច្រើន​ណាស់។ រឿង​នេះ​ក៏​បាន​ដំណាល​ទៀត​ថា ការសែត​នេះ​បាន​ទទួល​នូវ​ការ​ឆ្លើយ​តប​ជា​ច្រើន តែ​មាន​ចម្លើយ​ដ៏​ខ្លី និង​ឆ្លាត​វ័យ​មួយ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។ លោក ជី ខេ ឆេស្ទ័រតុន(G. K. Chesterton) ដែល​ជា​អ្នក​និពន្ធ អ្នក​តែង​កំណាព្យ និង​ទស្សនវិទូ​អង់​គ្លេស បាន​ឆ្លើយ​សំណួរ​នេះ ដោយ​សរសេរ​ពាក្យមួយ​ឃ្លា​យ៉ាង​ខ្លី​ថា “បាទ លោក ខ្ញុំ​នេះ​ហើយ​ជា​បញ្ហា​របស់​ពិភព​លោក”។

ទោះ​រឿង​នេះ ជា​រឿង​ពិត ឬ​អត់ គេ​អាច​ជជែក​គ្នា​បាន។ ប៉ុន្តែ តើ​ការ​ឆ្លើយ​តប​របស់​គាត់ មាន​ន័យ​ដូច​ម្តេច? អ្វី​ដែល​គាត់​បានឆ្លើយ​នោះ គឺ​ជា​ការ​ពិត។ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន សាវ័ក​ប៉ុល បាន​ធ្វើ​ការ​សារ​ភាព អំពី​ចំណុច​ខ្វះ​ខាត​របស់​គាត់ កាល​ពី​អតីតកាល​ថា “ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ព្រហើន​ឈ្លានពាន”(ខ.១៣)។ បន្ទាប់​មក គាត់​ក៏​បាន​លើកឡើង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ ដើម្បី​សង្រ្គោះ​មនុស្ស​មាន​បាប  ហើយ​គាត់​ក៏​បាន​ធ្វើ​ការ​ប្រកាស​ថា គាត់​ជាមនុស្ស​មាន​បាប​ខ្លាំង​ជាង​គេ​(ខ.១៥)។ សាវ័ក​ប៉ុល​ដឹង​ច្បាស់​ថា ពិភព​លោក​កំពុង​តែ​មាន​បញ្ហា​អ្វី។…

ស្នាមសម្លាកពណ៌មាស

នៅ​ប្រទេស​ហូឡង់ មាន​អ្នក​ច្នៃ​ម៉ូត​សំលៀក​បំពាក់​មួយ​ក្រុម បាន​ផ្តល់​ឲ្យ​នូវ​វគ្គ​សិក្ខា​សាលា ​អំពី “ការ​ដេរ​ភ្ជាប់​ពណ៌​មាស”។ វគ្គ​សិក្សា​នេះ​ទទួល​ការ​បណ្តាល​ចិត្ត ពី​វិធី​សាស្រ្ត​ឃីនសូហ្គី របស់​ជប៉ុន ដែល​ក្នុង​នោះ គេ​បាន​យក​មាស​មក​បិទ​ភ្ជាប់​ពែង​ប៉សឺ​ឡែន ដែល​បាន​បែក ដូច​នេះ អ្នក​ចូល​រួម​ក៏​បាន​រៀន​ដេរ​ភ្ជាប់​ក្រណាត់​ដែល​រហែក តាម​របៀប​ដែល​ធ្វើ​ឲ្យ​បំណះ​ខោអាវ​នោះ​លេច​ច្បាស់ ជា​ជាង​ព្យាយាម​លាក់​បាំង​វា។ អ្នក​ដែល​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​សិក្ខា​សាលា​នេះ បាន​នាំ​យក​នូវ “ខោ​អាវ​រហែក ដែល​ខ្លួន​ស្រឡាញ់ ហើយ​ដេរ​ភ្ជាប់​ដោយ​អំបោះ​ពណ៌​មាស”។ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ជួស​ជុល​ខោអាវ​របស់​ខ្លួន ស្មាម​ជួស​ជុល​នោះ  ក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ ដែល​ជា “បំណះ​ពណ៌​មាស”។

ដូច​នេះ​ខោអាវ​ទាំង​នោះ​មាន​ការ​ផ្លាស់​ប្តូរ ​ឲ្យ​មាន​សម្រស់​ស្អាត ដោយ​ស្នាម​បំណះ​របស់​ពួក​វា​បាន​លេច​ឡើង​ច្បាស់។ រឿងនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ ២​កូរិនថូស ១១:៣០ ដែល​បាន​ចែង​ថា បើ​សិន​ជា​គួរ​នឹង​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ​វិញ។​ ទោះ​គាត់​បាន​ទទួល​ការ​បើក​សម្តែង​ដ៏​អស្ចារ្យ​ជា​ច្រើន​ពី​ព្រះ ក៏​គាត់​មិន​បាន​អួត​អំពី​ការ​នោះ​ឡើយ(២កូរិនថូស ១២:៦)។ គាត់​ថា បន្លា​នៅ​ក្នុង​សាច់​របស់​គាត់​(ខ.៧) បាន​រារាំង​គាត់ មិន​ឲ្យ​មាន​អំណួត និង​ទុក​ចិត្ត​លើ​សមត្ថ​ភាព​ខ្លួន​ឯង​ពេក។ គ្មាន​នរណា​ដឹង​ថា គាត់​បាន​និយាយ​អំពី​បន្លា​ក្នុង​សាច់​គាត់ សំដៅ​ទៅ​លើ​អ្វី​ទេ។ គាត់​ប្រហែល​ជា​និយាយ​អំពី​ទុក្ខ​លំបាក ជម្ងឺ ការ​បៀត​បៀន​ពី​ខ្មំាង​សត្រូវ ​ឬ​អ្វី​ផ្សេង​ទៀត។ ទោះ​បន្លា​នោះ​ជា​អ្វី​ក៏​ដោយ គាត់​បាន​ទូល​អង្វរ​ដល់​ព្រះ សូម​ព្រះ​អង្គដក​វា​ចេញ ប៉ុន្តែ ព្រះ​អង្គ​មាន​បន្ទូល​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”(ខ.៩)។

​ស្នាម​រហែក និង​ដាច់…

ខ្លាំងជាងសេចក្តីសម្អប់

ក្នុង​រយៈ​ពេល​២៤​ម៉ោង បន្ទាប់​ពី​អ្នក​ស្រី​សារុនដា(Sharonda) ដែល​ជា​ម្តាយ​របស់​លោក​គ្រីស(Chris) បាន​បាត់​បង់​ជីវិត លោក​គ្រីស​ក៏​បាន​ទន្ទេញ​ពាក្យ​ដ៏​មាន​អំណាច ប្រកប​ដោយ​ព្រះ​គុណ​ថា “សេចក្តី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ជាង​សេចក្តី​សម្អប់”។ ម្តាយ​របស់​គាត់ និង​មនុស្ស​៨​នាក់​ទៀត ត្រូវ​បាន​គេ​សម្លាប់​រង្គាល នៅ​ក្នុង​ម៉ោង​សិក្សា​ព្រះ​គម្ពីរ នៅ​ពេល​យប់​មួយ ក្នុងក្រុង​ឆាលតុន រដ្ឋ​ឃែរ៉ូឡាយណា ខាង​ត្បូង។ ស្ថិត​ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នេះ តើ​មាន​អ្វី​ដែល​ជួយ​ឲ្យ​គាត់​អាច​បន្លឺ​ពាក្យ​ទាំង​នេះ ចេញ​ពី​បបូរ​មាត់ និង​ចិត្ត​របស់​គាត់? តាម​ពិត លោក​គ្រីស​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ហើយ​ម្តាយ​របស់​គាត់ “ស្រឡាញ់​មនុស្ស​គ្រប់​គ្នា អស់​ពី​ចិត្ត”។​

បទ​គម្ពីរ​លូកា ២៣:២៦-៤៩ បាន​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រហារ​ជីវិត​ជន​ឧក្រិដ្ឋ​ពីរ​នាក់ ជា​មួយ​ព្រះយេស៊ូវ ដែល​ព្រះអង្គ​គ្មាន​ទោស​សោះ​(ខ.៣២)។ គេ​បាន​ឆ្កាង​អ្នក​ទាំង​បី​(ខ.៣៣)។ ក្នុង​ពេល​ដែល​មាន​ការ​ថប់​ដង្ហើម និង​ការ​ឈឺ​ចាប់​ជា​ពន់ពេក​នោះ ព្រះ​យេស៊ូវ​ក៏​បាន​បន្លឺ​ព្រះ​សូរ​សៀង​ថា “ឱ​ព្រះវរបិតាអើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេធ្វើ​អ្វី​ទេ​”(ខ.៣៤)។ ការ​ផ្សំ​គំនិត​ពេញ​ដោយ​សេចក្តី​សម្អប់ របស់​ពួក​អ្នក​ដឹក​នាំ​សាសនា បាន​នាំ​ឲ្យ​មាន​ការ​ឆ្កាង​ព្រះ​មួយ​អង្គ ដែល​ជា​អង្គ​បុគ្គល ដែល​មាន​ក្តី​ស្រឡាញ់​ច្រើន​ជាង​គេ។ ទោះ​ទ្រង់​មាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​មាន​ជ័យ​ជម្នះជានិច្ច។

តើ​អ្នក និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក បាន​ក្លាយ​ជា​គោល​ដៅ នៃ​ការ​ស្អប់ បំណង​អាក្រក់ ភាព​ល្វីង​ជូរ​ចត់ និង​ការ​រើស​អើងរបស់​អ្នក​ដទៃ ដោយ​របៀប​ណា? សូម​ឲ្យ​ការ​ឈឺ​ចាប់ បណ្តាល​ចិត្ត​អ្នក​ឲ្យ​អធិស្ឋាន និង​សូម​ឲ្យ​គំរូ​របស់​ព្រះ​យេស៊ូវ និង​មនុស្ស​ដូច​លោក​គ្រីស បាន​លើក​ទឹក​ចិត្ត​អ្នក ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ ដែល​បាន​ជ្រើស​រើស​សេចក្តី​ស្រឡាញ់ ជា​ជាង​រើស​យក​សេចក្តី​សម្អប់។​—Arthur…

ពេលស្ងាត់ស្ងៀម ដើម្បីស្តាប់ព្រះសូរសៀងព្រះ

សូម​យើង​នឹក​ស្រមៃ អំពី​ការ​រស់​នៅ ដោយ​គ្មាន ទូរស័ព្ទ​ស្មាត​ហ្វូន វ៉ាយ​ហ្វាយ ជីភីអេស ឧបករណ៍​ដែល​ភ្ជាប់​ដោយ​ប្ល៊ូធូត ឬទូរទស្សន៍​ជា​ដើម។ ក្រុង​គ្រីន ប៊ែង ជា​ក្រុង​តូច​មួយ នៅ​រដ្ឋ​វើជីនា​ខាង​លិច ។ នៅ​ទីនោះ គេ​រស់​នៅ យ៉ាង​ដូច​នេះ​ឯង បាន​ជាគេ​ដាក់​រហ័ស​នាម​ឲ្យ​ក្រុង​នេះ​ថា “ក្រុង​ស្ងាត់​ស្ងៀម​បំផុត នៅ​អាមេរិក”។ ក្រុង​នេះ​ក៏​ជា​ទីតំាង​នៃ​មន្ទីរ​សង្កេត​មើល​ផ្កាយ គ្រីន ប៊ែង ដែល​បំពាក់​ដោយ​កែវ​យឹត​វិទ្យុសាស្រ្ត ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក ដែល​អាច​បង្វែរ​ទិស​ដៅ​បាន។ កែវ​យឹត ឬ​តេឡេស្កូប​នេះ ត្រូវ​ការ “ភាព​ស្ងប់​ស្ងាត់” ដើម្បី “ស្តាប់” រលក​វិទ្យុ​ដែល​កើត​មាន​ក្នុង​ធម្មជាតិ ដែល​បញ្ចេញ​ដោយ​ចលនា​នៃ​ផ្កាយ និង​កាឡាក់ស៊ី ក្នុង​ទី​អាវកាស​ដ៏​សែន​ឆ្ងាយ។  មុខ​របស់​វា​មាន​ក្រឡា​ផ្ទៃ​ធំ​ជាង​ទីលាន​ប្រកួត​បាល់​ទាត់ ហើយ​វា​ឈរ​នៅ​លើ​ចំណុច​កណ្តាល ​នៃ​តំបន់​ស្ងប់​ស្ងាត់ នៃ​វិទ្យុ​សាស្រ្ត​ជាតិ នៅ​លើ​ផ្ទៃ​ដី​ជាង​២​ម៉ឺន​គឺឡូម៉ែត្រ​ការេ ដែល​គេ​បាន​កំណត់​យក ដើម្បី​ការពារ​ការ​រំខាន់​ពីឧបករណ៍​អេឡិចត្រូនិច មក​លើ​កែវ​យឺត​នោះ ដែល​មាន​កំរិត​នៃ​ការ​ទទួល​រលក​វិទ្យុ​ខ្លាំង​ក្រៃ​លែង។​

ដូច​នេះ​ភាព​ស្ងប់​ស្ងាត់​នេះ ត្រូវ​បាន​គេ​បង្កើត​ឡើង ដោយ​ចេតនា ដើម្បី​ឲ្យ​អ្នក​វិទ្យា​សាស្រ្ត​អាច ស្តាប់ “តន្រ្តី​នៃ​អាវកាស”។ រឿងនេះ​ក៏​បាន​រំឭក​ខ្ញុំ​ផង​ដែរ​ថា យើង​ក៏​ត្រូវ​ការ​ភាព​ស្ងប់​ស្ងាត់​ផ្ទាល់​ខ្លួន ល្មម​នឹង​ស្តាប់​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​ចក្រ​វាល។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ មក​កាន់​រាស្រ្ត​ដែល​វង្វេង​ថា “ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ…

ចិត្តដែលចូលចិត្តច្រៀងសរសើរព្រះ

មាន​ពេល​មួយ ខ្ញុំ​បាន​ឮ​សម្លេង​ច្រៀង​សរសើរ​ដំកើង​ព្រះ ពី​ជាន់​លើ​មក នៅ​ម៉ោង​៦:៣៣ ព្រឹក ថ្ងៃសៅរ៍។ ខ្ញុំ​គិត​ថា​ ក្នុង​ផ្ទះ​ខ្ញុំ មិន​ទាន់​មាន​នរណា​ម្នាក់​ក្រោក​ពី​ដំណេក​ទេ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​បាន​ឮ​សម្លេង​ច្រៀង​រដិប​រដុប​របស់​កូន​ស្រី​ខ្ញុំ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំគិត​ខុស​ហើយ។​ នាង​បាន​បន្លឺ​សម្លេង​ច្រៀង ទាំង​មិន​ទាន់​ស្វាង​នៅ​ឡើយ។

កូន​ស្រី​ពៅ​ខ្ញុំ គឺ​ជា​អ្នក​ចម្រៀង។ តាមពិ​ត នាង​មិន​អាច​ឈប់​ច្រៀង​បាន​ឡើយ។ នាង​ច្រៀង ពេល​ណា​នាង​ក្រោក​ពី​ដំណេក។ ពេល​នាង​ទៅ​សាលា។ ពេល​នាង​ចូល​គេង។ នាង​បាន​ចាប់​កំណើត​មក ដោយ​មាន​បទ​ចម្រៀង ក្នុង​ចិត្ត​នាង ហើយ​ភាគ​ច្រើន ​បទ​ចម្រៀង​របស់​នាង​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ។ នាង​សរសើរ​ព្រះ ដោយ​មិន​រើស​ពេល​វេលា និង​ទីកន្លែង។​

ខ្ញុំ​ចូល​ចិត្ត​សម្លេង​របស់​កូន​ស្រី​ខ្ញុំ ដែល​មាន​ភាព​សាមញ្ញ ភាព​ប្តូរ​ផ្តាច់ ​និង​ភាព​ស្មោះ​អស់​ពី​ចិត្ត។ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​នាង បន្លឺ​សម្លេង​ច្រៀង​ចេញ​ពី​ក្នុង​ចិត្ត ដោយ​ក្តី​អំណរ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​អញ្ជើញ​ឲ្យ​សរសើរ​ដំកើង​ព្រះ ដែល​មាន​ចែងពេញ​ព្រះ​គម្ពីរ​ប៊ីប។ គឺ​ដូច​ដែល​បទ​គម្ពីរ ទំនុកដំកើង ជំពូក៩៥  បាន​ចែង​ថា “មក​ចុះ យើង​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ចូរ​យើង​ឡើង​សំឡេង​ដោយ​អំណរ ដល់​ថ្មដា​នៃ​សេចក្តី​សង្គ្រោះ​របស់​យើង”(ខ.១)។ ពេល​ដែល​យើង​អាន​ខគម្ពីរ​បន្ទាប់​ទៀត យើង​ក៏​បាន​ដឹង​ថា ការ​សរសើរ​ដំកើង​នេះ បាន​ហូរ​ចេញ​មក  ពេល​យើង​ដឹង​ថា ព្រះ​អង្គ​ជា​នរណា​(“ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហាក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ”​ ខ.៣) និង​ដឹង​ថា​ ​យើង​ជា​នរណា​(“ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ

យើង​ខ្ញុំ​ក៏​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់…