ក្នុងអំឡុង​ពេល​ទស្សន​កិច្ច​ស្វែង​យល់​ពី​មុខ​ជំនួញ ខ្ញុំ​តែង​ដើរ​កាត់​តាម​ផ្លូវ​ដដែល​ៗ​រាល់​ព្រឹក ដើម្បី​ទៅ​ជិះ​រថ​ភ្លើង។ រាល់​ថ្ងៃ​ខ្ញុំ​ដើរ​កាត់​ហ្វូង​មនុស្ស​រង់​ចាំ​នៅ​ទីនោះ។ មាន​មនុស្ស​គ្រប់​វ័យ មាន​ទាំង​ជន​ជាតិ​ដើម និង​ជន​ជាតិ​ផ្សេង​​ៗ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​សម្រេច​ចិត្ត​សាក​សួរ​បុរស​​ម្នាក់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ឈរ​ជា​ជួរ​លើ​ចិញ្ចើម​ផ្លូវ​ដូច្នេះ​។ គាត់​ប្រាប់​ខ្ញុំ​ថា ពួក​គេ​កំពុង​តែ​ពិសោធមុន​ពេល​ត្រូវ​​គេ​​​ដោះលែ​ង ថា​តើ​ពួក​គេ​ជាម​នុស្ស​ស្អាត​ស្អំ ឬ​យ៉ាង​ណា?​​​

វា​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ ដើម្បី​អោយ​ខ្ញុំ​រស់​នៅ​​ស្អា​ត​ស្អំខាង​វិញ្ញាណ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ នៅ​ពេល​អ្នក​និពន្ធ​គម្ពីរ​ទំនុក​តម្កើង នាំ​យើង​គិត​អំពី​ជីវិត​ស្អាត​ស្អំ​ មាន​គន្លឹះ​តែមួ​យ​គត់​ គឺ​ការ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់។ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រ​ង់​ទុក​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យទូល​បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ឱ​ព្រះយេហូវ៉ា​អើយ ​ទ្រង់​មាន​ពរ​ហើយ សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ដល់​ទូល​បង្គំ។ ទូល​បង្គំ​នឹង​មាន​ចិត្ត​រីក​រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ​បន្ទូល​ទ្រង់​ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។

ដោយសារ​ពន្លឺ​នៃ​ព្រះ​បន្ទូ​ល​ទ្រង់ យើង​មើល​ឃើញ​ថា​ ខ្លួន​ជា​មនុស្ស​មាន​បាប ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ​គ្រីស្ទ។ “បើយើ​ង​លន់​តួ​បាប​វិញ នោះទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះត្រ​ង់ ហើយ​សុច​រិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យយើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពី​ទុច្ច​រិត​​ទាំ​ងអ​ស់​ផង”(១យ៉ូហាន ១:៩)។

ដោយ​សារ​ព្រះ​គុណ​ទ្រង់…​ យើង​បាន​ស្អាត​រួច​ហើយ។-David McCasland