ក្នុងអំឡុងពេលទស្សនកិច្ចស្វែងយល់ពីមុខជំនួញ ខ្ញុំតែងដើរកាត់តាមផ្លូវដដែលៗរាល់ព្រឹក ដើម្បីទៅជិះរថភ្លើង។ រាល់ថ្ងៃខ្ញុំដើរកាត់ហ្វូងមនុស្សរង់ចាំនៅទីនោះ។ មានមនុស្សគ្រប់វ័យ មានទាំងជនជាតិដើម និងជនជាតិផ្សេងៗទៀត។ បីថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តសាកសួរបុរសម្នាក់ថាតើហេតុអ្វីបានជាពួកគេឈរជាជួរលើចិញ្ចើមផ្លូវដូច្នេះ។ គាត់ប្រាប់ខ្ញុំថា ពួកគេកំពុងតែពិសោធមុនពេលត្រូវគេដោះលែង ថាតើពួកគេជាមនុស្សស្អាតស្អំ ឬយ៉ាងណា?
វាជាការបង្ហាញយ៉ាងច្បាស់ ដើម្បីអោយខ្ញុំរស់នៅស្អាតស្អំខាងវិញ្ញាណនៅចំពោះព្រះជាម្ចាស់។ នៅពេលអ្នកនិពន្ធគម្ពីរទំនុកតម្កើង នាំយើងគិតអំពីជីវិតស្អាតស្អំ មានគន្លឹះតែមួយគត់ គឺការស្តាប់បង្គាប់ព្រះជាម្ចាស់។ “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ។ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។
ដោយសារពន្លឺនៃព្រះបន្ទូលទ្រង់ យើងមើលឃើញថា ខ្លួនជាមនុស្សមានបាប ដែលត្រូវការសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហប្ញទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើងពីគ្រប់អំពីទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។
ដោយសារព្រះគុណទ្រង់… យើងបានស្អាតរួចហើយ។-David McCasland