អ្នក និពន្ធឈ្មោះ ស៊ី អេស លេវីសមានប្រសាសន៍ថា គំនិតសាសនាប្រៀបបាននឹងទឹកសម្លរ ខ្លះក៏ខាប់ ខ្លះក៏រាវជាងគេបន្តិច។ តាមពិតទៅ នៅក្នុងព្រះគម្ពីរមានគំនិតខាប់ដែលស៊ីជម្រៅដូចជា អាថ៌កំបាំង ភាពវៃឆ្លាតនិងភាពសាំញ្ញ៉ាំដែលជំរុញអោយមនុស្សទទួលជោគជ័យ។ ឧទាហរណ៍ «ដូច្នេះទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហប្ញទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹង ក៏តាមព្រះហប្ញទ័យដែរ» (រ៉ូម ៩:១៨)។ ប៉ុន្តែដូចគ្នានេះដែរ ក៏មានគំនិតភ្លឺថ្លាដូចជា ធម្មតា ឆាប់សម្រចលទ្ធផល និង ងាយទទួល។ តើអ្វីធ្វើឲ្យអ្នកឆាប់ទទួលលក្ខណៈធម្មតា ដែលចែងក្នុងគម្ពីរ១យ៉ូហាន ៤:១៦ ថា «ព្រះជាម្ចាស់ជា សេចក្តីស្រឡាញ់»។
លោកចន កាម៉េរុណ ជាអ្នកនិពន្ធនៅសតវត្សទី១៥បានលើកឡើងថា៖ «នៅក្នុងវាលស្មៅដដែល សត្វគោស៊ីស្មៅ បក្សាបក្សីស៊ីគ្រាប់ស្មៅ តែមនុស្សស្វែងរកគុជវិញ។ ដូច្នេះនៅក្នុងបទគម្ពីរដដែល យើងអាចរកឃើញលក្ខខណ្ឌផ្សេងៗពីគ្នា។ ដូច្នេះ កូនចៀមអាចដើរឆ្លងទឹក សត្វដំរីអាចហែលទឹក ក្មេងៗអាចញ៉ាំទឹកដោះគោ ហើយសាច់សម្រាប់មនុស្សមានកម្លាំង»។
នៅក្នុងព្រះបន្ទូលរបស់ព្រះ យើងអាចស្វែងរកឃើញកំណប់នៃប្រាជ្ញា និងចំណេះដឹងបាន។ ជម្រៅមហាសមុទ្របានបំផុសគំនិតអោយជឿនលឿន ចំណែកឯទីទឹករាក់វិញ មានប្រយោជន៍សម្រាប់ព្រលឹងស្មោះត្រង់។
ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរទៀត? «គ្រប់ទាំងបទគម្ពីរ… ក៏មានប្រយោជន៍…»(២ធីម៉ូថេ ៣:១៦)។ ចូរប្រញាប់ឡើង។-David Roper