ពេល ខ្ញុំ​នៅក្នុង​ប្រទេស​ប្រេ​ស៊ីល ខ្ញុំ​ទៅ​លេង​ជ្រោះអ៊ី​គូ​ហ្ស៊ូជាទឹក​ជ្រោះមួ​យ​ស្អាតជាង​គេនៅ​លើពិ​ភ​ព​លោក។ ខ្ញុំ​រំភើប​ចិត្ត​ណាស់​ពេល​បាន​ឃើញ​ទឹក​ជ្រោះ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំចា​ប់អារម្មណ៍​ជាង​គេ មិន​មែន​ជា​ទេសភាព​ទឹក​ជ្រោះ ឬ​ទឹក​ធ្លាក់​នោះទេ​ តែជា​សម្លេង​ទឹក​ធ្លាក់។ សម្លេង​ទឹក​ធ្លាក់​ធ្វើ​ឲ្យ​ខ្ញុំល​ង់​ស្មារតី ខ្ញុំ​មាន​អារម្មណ៍ថា​​ ខ្លួន​ខ្ញុំស្ថិ​ត​នៅក្នុ​ងស​ម្លេង​ទឹក​ជ្រោះ។ នេះជា​ប​ទ​ពិសោធន៍​ដ៏វិសេស​វិសាល ដែល​រំលឹក​ខ្ញុំ​ឲ្យ​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​ដ៏​តូច​មួយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ទឹក​​ជ្រោះ។

ក្រោយ​មក​ទៀត រូប​ភាព​នេះស្ថិត​នៅ​ជា​ប់​នៅ​​​ក្នុង​​គំនិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏គិ​តដ​ល់​បទ​គម្ពីរ​វិវរណៈ ១:១៥ កាល​លោក​យ៉ូហាន​នៅកោះ​ប៉ាតម៉ូស គាត់​និមិត្ត​ឃើញ​ព្រះ​គ្រីស្ទ​ដែ​លមា​ន​ព្រះជ​ន្មរ​ស់ឡើ​ង​វិញ។ លោ​កយ៉ូ​ហាន​ពិព៌ណនា​អំពី​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រ​ស់​ឡើង​វិញ​ ពេ​​ញ​ដោយ​សិរីរុង​រឿង​នៅ​ព្រះពស្ត​ និង​ព្រះ​កាយទ្រ​ង់។«ព្រះ​បាទ​ទ្រង់​ដូច​ជាល​ង្ហិន​រលីង ដែល​ភ្លឺ​ផ្លេក​ៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ​ព្រះសូ​រសៀង​ទ្រង់​ដូ​ចជា​សូ​រនៃ​ទឹក​ច្រើន» (ខ១៥)។

ពេលនោះ​ ខ្ញុំមិ​ន​អាច​យល់​ពី​បទ​គម្ពី​រ​នេះ​ទេ រហូត​ទាល់​តែ​ខ្ញុំបាន​ទៅលេង​ទឹក​ជ្រោះអ៊ី​គូហ្ស៊ូ ហើយ ​សម្លេង​ទឹ​កធ្លាក់​ធ្វើ​អោយ​ខ្ញុំវិសេស​ជាង​គេ។ ពេល​ខ្ញុំ​ឮ​សម្លេង​ទឹក​ធ្លាក់ ធ្វើ​ឲ្យ​ខ្ញុំដឹ​ងថា​ខ្ញុំ​ជា​មនុស្ស​តូច​មួយ ហើយ​រឹត​តែធ្វើឲ្យ​ខ្ញុំ​យល់ច្បា​ស់ជា​ង​មុន ពេល​លោក​យ៉ូហាន​ឃើញ​ព្រះ​យេស៊ូវ គាត់​ដួល​សន្លប់​បា​ត់ស្មារតី​នៅ​ទៀប​ជើង​ព្រះ​យេស៊ូវ(ខ១៧)។

ខ្ញុំជឿថា​ ការពិ​ព៌ណនា​បែប​នេះជួ​យ​អ្នក​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​ភាព​អស្ចារ្យ​របស់​វត្ត​មាន​ព្រះយេ​ស៊ូវ ហើយ​ជួយ​អ្នក​អោយចេះ​ថ្វា​យប​ង្គំ​ព្រះ​អង្គ​សង្រ្គោះដូ​ច​ជា​លោក​យ៉ូហាន​ដែរ។-Bill Crowder