ថ្ងៃដំបូងដែលខ្ញុំឡើងជិះលើត្រាក់ទ័រកាត់តាមវាលស្រែ គឺនៅពេលព្រឹកព្រលឹមស្រាងៗ។ សម្លេងចង្រឹតនិង ភាពស្ងប់ស្ងាត់នៅទីជនបទលាន់ឮដោយសម្លេងម៉ាស៊ីន។ ត្រាក់ទ័រភ្ជួរដីទំាំងផ្ទាំងៗ ពាសពេញវាលស្រែ។ ពេលខ្ញុំជាន់ហ្គែរដាក់លេខ ហើយទម្លាក់ផាលភ្ជួរដីចុះ ហាក់ដូចមានកម្លាំងខ្លាំង។ ពេលភ្ជួររួចរាល់ហើយ ខ្ញុំក៏ក្រឡេកមើលក្រោយ ខ្ញុំសង្ឃឹមថា ភ្ជួរបានត្រង់ល្អ តែខ្ញុំបែរជាភ្ជួរវៀចក្រវេចក្រវៀន ដូចស្នាមសត្វពស់វាអញ្ចឹង គឺវៀចជាងផ្លូវឡានប្រណាំងទៅទៀត។
ពេលនោះវាធ្វើឲ្យយើងរៀនបានបទពិសោធន៍ មួយគឺថា «មុនភ្ជួររាស់សូមពិនិត្យមើលភ្លឺស្រែ ឬបង្គោលព្រំដីផង។ កាលណាយើងយកចិត្តទុកដាក់ លើគន្លងភ្ជួររាស់ដី អ្នកភ្ជួររាស់ដីស្រែ អាចប្រាកដថា គាត់ភ្ជួរបានត្រង់ល្អ។ ពេលពិនិត្យមើលវាលស្រែ នោះយើងអាចដឹងពីលទ្ធផលបាន។ ពេលនោះអ្នកនឹងភ្ជួរដីបានត្រង់ល្អ។ បើអ្នកបាត់ម្ចាស់ការ អ្នកមិនអាចភ្ជួរបានត្រង់តាមគន្លងទេ។
លោកប៉ុលបានទទួលប្រាជ្ញាមកពីព្រះ ខណៈគាត់សរសេរពីបទពិសោធន៍ជាមួយព្រះយេស៊ូវគ្រីស្ទ ហើយឥទ្ធិពលទាំងឡាយបានបង្ហូរមកគាត់។ គាត់មិនចង់ឃើញការបាក់បែកទេ (ភីលីព ៣:៨,១៣) រត់តម្រង់ទៅឯទី (ខ៨-១៤) ដោយដឹងពីលទ្ធផលទុកជាមុន(ខ៩-១១) ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឲ្យបងប្អូនឃើញ(ខ១៦-១៧)។
មិនខុសពីអ្វីដែលលោកប៉ូលមានប្រសាសន៍ស្រាប់ថា បើយើងសម្លឹងមើលព្រះ គ្រីស្ទយើងនឹងភ្ជួរត្រង់គន្លង ហើយនឹងសម្រេចគោលបំណងព្រះហប្ញទ័យព្រះ សម្រាប់ជីវិតយើងម្នាក់ៗ។-Randy Kilgore