តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Randy Kilgore

កន្លែងដែលត្រូវនៅ

ពេលវេលា ព្រឹត្តិការណ៍ និងមនុស្សមានទំនាក់ទំនងគ្នា ដូចអំបោះរាប់ពាន់សសៃ ដែលត្បាញចូលគ្នា ដូចក្រណាត់ បង្កើតជាទីកន្លែង។ ផ្ទះជាទីកន្លែងដ៏ល្អ នៅពេលដែលយើងប្រឹងប្រែងអស់ពីសមត្ថភាព ដោយក្តីស្រឡាញ់ឥតលក្ខខ័ណ្ឌ ដើម្បីធ្វើឲ្យវាក្លាយជាកន្លែងដ៏មានន័យ មានភាពកក់ក្តៅ និងមានសុវត្ថិភាព។ ទីកន្លែងនាំមកនូវអនុស្សាវរីយ កប់ជ្រៅក្នុងវិញ្ញាណរបស់យើង។ ទោះទីកន្លែងរបស់យើងមិនល្អឥតខ្ចោះក៏ដោយ ក៏វាបានចងភ្ជាប់ចិត្តយើង ដោយមនោសញ្ចេតនា ហើយទាក់ទាញចិត្តយើង ដូចដែកឆក់។

ជាញឹកញាប់ ព្រះគម្ពីរបានចែងអំពីទីកន្លែងសំខាន់ៗ។ ឧទាហរណ៍ ព្រះគម្ពីរបាននិយាយ អំពីការដែលលោកនេហេមា ចង់កសាងទីក្រុងយេរូសាឡិមឡើងវិញ(នេហេមា ១:៣-៤ ២:២)។ ម្យ៉ាងទៀត ព្រះយេស៊ូវក៏បានលើកទឹកចិត្តយើង ដោយមានបន្ទូល អំពីទីកន្លែងដ៏សំខាន់បំផុត។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:១-២)។

សម្រាប់អ្នកដែលមានអនុស្សាវរីយ៍ល្អជាច្រើន នៅលើផែនដីនេះ ពួកគេងាយយល់អំពីទីកន្លែងដែលព្រះយេស៊ូវបានមានបន្ទូលសន្យានោះ ហើយក៏រំពឹងថា ខ្លួននឹងបានទៅទីនោះផង។ ហើយសម្រាប់អ្នកដែលស្វែងរកកន្លែង ដែលមានការកម្សាន្តចិត្ត និងសុវត្ថិភាព ព្រះយេស៊ូវបានសន្យាថា ថ្ងៃណាមួយ ពួកគេនឹងឮចម្រៀងដ៏ពិរោះ ដែលគេច្រៀង ក្នុងនគរស្ថានសួគ៌ ដ្បិតពួកគេនឹងបានទៅរស់នៅទីនោះ ជាមួយទ្រង់ ដោយសារពួកគេបានទទួលសេចក្តីសង្រ្គោះហើយ។

ទោះដំណើរនៃសេចក្តីជំនឿរបស់អ្នក មានការពិបាក…

កែប្រែទស្សនៈ

រិយាខ្ញុំចូលចិត្តក្រោកពីព្រលឹម។ មុនពេលក្រុមគ្រួសារភ្ញាក់ពីដំណេក គាត់ចូលចិត្តចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយអានព្រះគម្ពីរ និងអធិស្ឋាន។ ថ្មីៗនេះ ពេលគាត់អង្គុយនៅលើកៅអីដែលគាត់ចូលចិត្ត ដើម្បីចំណាយពេលស្ងាត់ស្ងៀម គាត់ក៏បានជួបភាពរញេរញ៉ៃ នៅលើកៅអីវែង ដែលត្រូវបានបន្សល់ទុក ដោយ “អ្នក” ដែលបានមើលបាល់ទាត់ កាលពីពេលយប់។ ភាពរញេរញ៉ៃនេះបានរំខានគាត់ ធ្វើឲ្យគាត់បែកអារម្មណ៍នៅក្នុងការចំណាយពេលជាមួយព្រះ។

បន្ទាប់មក គាត់ក៏បានគិតឃើញដំណោះស្រាយមួយ។ គាត់ក៏បានផ្លាស់ទៅអង្គុយ នៅលើកៅអីវែងនោះវិញ។ ពេលគាត់អង្គុយទៅលើកៅអីវែងនោះ គាត់អាចមើលទៅបង្អួចផ្ទះខាងមុខ ឃើញថ្ងៃរះពីលើមហាសមុទ្រអាត្លង់ទិច ហើយភាពរញេរញ៉ៃនោះ លែងនៅចំពីមុខគាត់ទៀតហើយ។ សម្រស់នៃទេសភាព ដែលព្រះទ្រង់បានរចនា នៅពេលព្រឹកនោះ ក៏បានកែប្រែទស្សនៈរបស់គាត់។

ពេលគាត់ចែកចាយ អំពីរឿងនេះដល់ខ្ញុំ យើងទាំងពីរក៏បានរៀនបាននូវមេរៀនដ៏សំខាន់មួយ នៅពេលព្រឹកនោះ។ យើងមិនតែងតែអាចគ្រប់គ្រងបញ្ហាក្នុងជីវិត ដែលមានផលប៉ះពាល់មកលើការរស់នៅប្រចាំថ្ងៃឡើយ តែយើងមានជម្រើស។ តើយើងចង់សម្រេចចិត្តបន្តខ្វល់ពី  “ភាពរញេរញ៉ៃ”នោះទៀត  ឬយើងចង់កែប្រែទស្សនៈរបស់យើង?  ពេលសាវ័កប៉ុលនៅទីក្រុងអាថែន “គាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ”(កិច្ចការ ១៧:១៦)។ ប៉ុន្តែ គាត់ក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ហើយក៏បានប្រើភាពរញេរញ៉ៃនោះ ជាឱកាសប្រកាសអំពីព្រះដ៏ពិត ដែលមានព្រះនាមយេស៊ូវគ្រីស្ទ(ខ.២២-២៣)។

ពេលដែលភរិយាខ្ញុំចេញទៅធ្វើការបាត់ ខ្ញុំក៏ត្រូវដល់ពេលកែប្រែទស្សនៈរបស់ខ្ញុំផងដែរ ដោយអនុញ្ញាតឲ្យព្រះអម្ចាស់ ជួយឲ្យខ្ញុំមើលឃើញភាពរញេរញ៉ៃ ជាឱកាសដែលមានប្រយោជន៍ដូចដែលភរិយាខ្ញុំ និងទ្រង់បានមើលឃើញផងដែរ។-Randy Kilgore

ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២) ហើយ “នឹងមិននឹកចាំ អំពីអំពើបាបរបស់យើងទៀតទេ”(អេសាយ ៤៣:២៥)។

ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់…

អ្នកនិទានរឿង

នៅក្រោយសម័យសង្រ្គាមស៊ីវិលអាមេរិក(ឆ្នាំ១៨៦១ ដល់ ១៨៦៥) លោកលូវ វ៉លលេស(Lew Wallace)  ដែលជាឧត្តមសេនីយនៃរដ្ឋសហព័ន្ធ បានបម្រើការជាអភិបាលនៃទឹកដីញូមិចស៊ីកូ ដែលកាលនោះ ញូមិចស៊ីកូមិនទាន់ក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយសារគាត់បានធ្វើការនៅទីនោះ គាត់ក៏បានមានទំនាក់ទំនងជាមួយមនុស្សល្បីៗជាច្រើន ក្នុងសង្គមខៅប៊យ បាញ់បោះសេរី ក្នុងតំបន់ខាងលិចនៃសហរដ្ឋអាមេរិក ដែលមានដូចជាលោក ប៊ីលី ដឺ ឃីត(Billy the Kid) និងលោកមេតំរួត ផាត ហ្ការេត(Pat Garrett) ជាដើម។ គឺនៅតំបន់នោះហើយ ដែលលោកវ៉លលេសបាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ប៊េន ហរ : រឿងនិទាន អំពីព្រះគ្រីស្ទ” ដែលអ្នកខ្លះបានហៅសៀវភៅនេះថា “សៀវភៅគ្រីស្ទបរិស័ទ ដែលមានឥទ្ធិពលបំផុត” ក្នុងសតវត្សរ៍ទី១៩។

លោកវលលេសបានធ្វើជាសាក្សី ដែលបានឃើញផលវិបាកដ៏អាក្រក់បំផុត ដែលអំពើបាបមានចំពោះមនុស្សជាតិ ពេលដែលគាត់បានឃើញអំពើហឹង្សាក្នុងសង្រ្គាមស៊ីវិល និងក្នុងសង្គមខោប៊យបាញ់បោះសេរី។  ក្នុងជីវិត និងសៀវភៅដែលលក់ដាច់បំផុតរបស់លោកវលលេស គាត់បានដឹងថា មានតែរឿងដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលមានអំណាចនាំឲ្យមនុស្សទទួលការប្រោះលោះ និងការផ្សះផ្សាឲ្យជានឹងព្រះវិញ។

សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ជីវិតយើងឈានដល់កម្រឹតដែលប្រសើរបំផុត នៅពេលដែលព្រះ “ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់”(កូល៉ុស ១:១៣-១៤)។ សព្វថ្ងៃនេះ យើងមានអភ័យឯកសិទ្ធិ…

ក្លិននៅក្នុងក្រោលសត្វ

តើព្រះយេស៊ូវពិតជាបានប្រសូត្រនៅក្នុងក្រោលសត្វមែនឬ? ហេតុអ្វីបានជាព្រះមែស៊ីយាងមកប្រសូត្រ នៅកន្លែងកខ្វក់បែបនេះ? បន្ទាប់ពីព្រះសង្រ្គោះបានប្រសូត្រជាទារកនៅទីនោះ ក្លិននឹងសម្លេង ដែលព្រះអង្គបានជួបដំបូងបំផុតនោះ  គឺជាក្លិន និងសម្លេងដ៏រំខាន នៅក្នុងក្រោលសត្វ។ ព្រះអង្គប្រហែលជាបានឮសម្លេងសត្វ និងសម្លេងមនុស្សដែលដើរនៅក្បែរស្នូកសត្វដែលព្រះអង្គកំពុងផ្ទំនោះ គឺមិនខុសពីទារកដទៃទៀតទេ។

ព្រះអង្គប្រហែលជាបានសម្រក់ទឹកភ្នែកជាលើកទីមួយ នៅពេលនោះឯង។ ព្រះអង្គបានយាងមកទទួលរងការបាត់បង់ និងទុក្ខព្រួយដូចមនុស្សជាទូទៅ ព្រះអង្គជ្រាបអំពីការសង្ស័យ ដែលប្អូនៗ និងក្រុមគ្រួសារព្រះអង្គ មានចំពោះព្រះអង្គ  ហើយក៏បានជ្រាបអំពីការឈឺចាប់  ដែលមាតាព្រះអង្គទទួលរង ពេលដែលគាត់បានឃើញព្រះអង្គទទួលរងទារុណកម្ម និងត្រូវគេឆ្កាងសម្លាប់។

ការឈឺចាប់ទាំងនេះ និងការឈឺចាប់ជាច្រើនទៀត បានរង់ចាំព្រះឱរសយេស៊ូវ ដែលកំពុងផ្ទំលក់ នៅពេលយប់ដំបូង បន្ទាប់ពីព្រះអង្គមានកំណើតជាមនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវជា “ព្រះដែលគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣) តាំងពីពេលដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ហើយព្រះអង្គជ្រាបថា ការរស់នៅជាមនុស្សមានការពិបាកប៉ុណ្ណា។ ព្រះអង្គបានជួបការលំបាកសព្វបែបយ៉ាង ក្នុងសាច់ឈាមជាមនុស្ស អស់រយៈពេលបីទសវត្សរ៍ រហូតដល់ពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាង។

ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមាន ចំពោះអ្នកនិងខ្ញុំ នោះព្រះអង្គបានយាងមកប្រសូត្រជាមនុស្ស១រយភាគរយ។ ហើយដោយសារព្រះអង្គធ្លាប់រស់នៅជាមនុស្សដូចយើងដែរ នោះព្រះអង្គយល់ពីទុក្ខលំបាករបស់យើង។ ដូចនេះ យើងមិនអាចនិយាយថា ក្នុងលោកនេះ គ្មាននរណាយល់ពីទុក្ខលំបាករបស់យើងនោះឡើយ។ ព្រះយេស៊ូវពិតជាយល់ពីទុក្ខលំបាករបស់យើង។ សូមឲ្យព្រះអង្គ ដែលជាពន្លឺ ដែលបានចុះមកក្នុងលោកិយ នៅពេលយប់នោះ បានចែងចាំងរស្មី ចូលទៅក្នុងទីជម្រៅនៃវិញ្ញាណរបស់យើង ក្នុងរដូវកាលនៃបុណ្យណូអែល ដោយនាំឲ្យយើងមានសន្តិភាព នៅលើផែនដី…

វីវរៈបុរសម្នាក់ទៀត នៃបុណ្យណូអែល

កាលពីមុនមក ខ្ញុំមិនបានគិតដល់សារៈសំខាន់នៃតួនាទីរបស់លោកយ៉ូសែប នៅក្នុងរឿងបុណ្យណូអែលទេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានក្លាយជាស្វាមី និងឪពុកម្នាក់ ខ្ញុំក៏បានឲ្យតម្លៃកាន់តែខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏សុភាពរបស់លោកយ៉ូសែប។ ពេលដែលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់បានសម្រេចចិត្តថា គាត់នឹងមិនធ្វើឲ្យនាងខ្មាស់គេ ឬដាក់ទោសនាងឡើយ(ម៉ាថាយ ១:១៩)។

ខ្ញុំមានការស្ងើចសរសើរចំពោះការស្តាប់បង្គាប់ និងការបន្ទាបខ្លួនរបស់គាត់ ដ្បិតគាត់មិនគ្រាន់តែបានធ្វើតាមបង្គាប់របស់ព្រះប៉ុណ្ណោះទេ(ខ.២៤) ប៉ុន្តែ ថែមទាំងមិនបានរួមដំណេកជាមួយនឹងនាងម៉ារា មុនពេលដែលព្រះយេស៊ូវប្រសូត្រឡើយ(ខ.២៥)។ យើងដឹងទៀតថា ក្រោយមក លោកយ៉ូសែបបានស្ម័គ្រចិត្តភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ដើម្បីការពារព្រះឱរសយេស៊ូវ(២:១៣-២៣)។

សូមយើងស្រម៉ៃថា លោកយ៉ូសែប និងនាងម៉ារាបានទទួលសម្ពាធប៉ុណ្ណា ពេលដែលពួកគេដឹងថា ខ្លួនត្រូវមើលថែរ និងចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ បើអ្នកជាពួកគេវិញ តើអ្នកនឹងមានអារម្មណ៍ស្មុគ្រស្មាញ និងទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ពេលដែលព្រះរាជបុត្រានៃព្រះរស់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃ ដោយអ្នកត្រូវសម្អាតខ្លួនជាបរិសុទ្ធជានិច្ច ដើម្បីនៅក្បែរព្រះអង្គ។ តើលោកយ៉ូសែបត្រូវមានលក្ខណៈជាមនុស្សល្អប៉ុណ្ណា ដើម្បីឲ្យអាចទទួលកិច្ចការដែលព្រះទ្រង់ឲ្យធ្វើនោះ? គាត់ពិតជាបានធ្វើជាគំរូដ៏ល្អ សម្រាប់ឲ្យយើងយកតម្រាប់តាម ទោះយើងកំពុងចិញ្ចឹមកូន ឬមើលថែរអ្នកដទៃ ដែលព្រះប្រទានមកក៏ដោយ។

សូមព្រះប្រទានឲ្យយើងមានកម្លាំង ឲ្យមានចិត្តស្មោះត្រង់ និងការស្តាប់បង្គាប់ ដូចលោកយ៉ូសែប ទោះបីជាយើងមិនយល់ច្បាស់ អំពីផែនការរបស់ព្រះអង្គក៏ដោយ។-Randy Kilgore

ការជម្រុះភាពល្វីងជូរចត់

ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គ្រួសាររបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) មានអាជីវកម្មផលិតនាឡិការ នៅប្រទេសហូឡង់ ហើយពួកគេបានព្យាយាមការពារគ្រួសារជនជាតិយូដា ឲ្យរួចពីការតាមប្រហាររបស់ពួកអាឡឺម៉ង់។ ទីបំផុត គេក៏បានបញ្ជូនក្រុមគ្រួសាររបស់អ្នកស្រី ខូរី ទៅមន្ទីរប្រមូលផ្តុំ ដែលនៅទីនោះបានតែ១០ថ្ងែ ឪពុករបស់គាត់បានលាចាកលោក។ បេតស៊ី(Betsie)ប្អូនស្រីរបស់គាត់ ក៏បានស្លាប់ក្នុងជំរុំនោះផងដែរ។ ក្តីជំនឿរបស់ប្អូនស្រីគាត់ បានជួយពង្រឹងជំនឿរបស់គាត់ ពេលអ្នកទាំងពីរកំពុងជាប់ឃុំជាមួយគ្នា។

ក្តីជំនឿនោះបាននាំឲ្យអ្នកស្រីខូរី មានការអត់ទោស ចំពោះពួកមនុស្សដ៏សាហាវព្រៃផ្សៃ ដែលជាអ្នកយាមក្នុងគុក ដែលគេបានដាក់ក្រុមគ្រួសារគាត់។ សេចក្តីសម្អប់ និងគំនុំ ដែលចង់សងសឹកបានបន្តបំផ្លាញជីវិតមនុស្សជាច្រើន បន្ទាប់ពីគេបានបិទជំរុំប្រមូលផ្តុំនោះ ពេលសង្រ្គាមចប់ តែអ្នកស្រីខូរីបានដឹងអំពីការពិត ដែលក្នុងនោះ សេចក្តីសម្អប់ធ្វើឲ្យអ្នកដែលស្អប់គេ មានការឈឺចាប់ ខ្លាំងជាងអ្នកដែលគេស្អប់ទៅទៀត ទោះបីជាគេមានហេតុផលយ៉ាងណាក៏ដោយ។

យើងមានឱកាសស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយសម្រេចចិត្តអត់ទោសឲ្យគេ ដូចអ្នកស្រីខូរីដែរ។ ការអត់ទោស មិនបានធ្វើឲ្យទង្វើខុស ក្លាយជាត្រូវទេ តែពេលដែលយើងអត់ទោស  យើងបង្ហាញ  ឲ្យលោកិយស្គាល់ព្រះគ្រីស្ទ។ “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(អេភេសូរ ៤:៣២)។

ព្រះទ្រង់នឹងជួយឲ្យយើងជម្រុះសេចក្តីសម្អប់ និងកំហឹងចោល ពេលដែលយើងប្រែចិត្ត ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណកែប្រែជីវិតយើង ឲ្យអ្នកដទៃបានឃើញព្រះសង្រ្គោះគង់ក្នុងជីវិតយើង។-Randy Kilgore

តើព្រះទ្រង់ខ្វល់ពីយើងខ្ញុំទេ?

អ្កស្រីមីននី(Minnie) និងលោកចច លេស៊ី(George Lacy) មានសំណួរខ្លះដែលត្រូវឆ្លើយ ដែលមានដូចជា : “តើព្រះយេស៊ូវមានភាពគ្រប់គ្រាន់ សម្រាប់យើងទេ? តើទំនាក់ទំនងជាមួយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតយើងឬទេ? តើព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ល្មមនឹងជួយឲ្យយើង មានចិត្តចង់បន្តរស់នៅឬទេ? តើព្រះអង្គខ្វល់ពីយើងទេ?”

ខណៈពេលដែលអ្នកទាំងពីរកំពុងបម្រើព្រះ ជាបេសកជន ក្នុងឆ្នំា១៩០៤ កូនស្រីពៅរបស់ពួកគេក៏បានមានជម្ងឺ។ បន្ទាប់មក កូនរបស់ពួកគេទាំង៥នាក់ក៏បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី ដោយសារជម្ងឺគ្រុនក្តៅស្កាលេត ហើយគ្មានកូនណាម្នាក់នៅមានជីវិត បានឃើញឆ្នាំថ្មីទេ។ លោកចន លេសីក៏បានសរសេរសំបុត្រផ្ញើទៅកាន់គណៈកម្មការបេសកកម្ម អំពីភាពឯកកោដ៏ធ្ងន់ធ្ងរ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រនោះថា “ជួនកាល យើងមានអារម្មណ៍ថា ទុក្ខព្រួយនេះហាក់ដូចជាលើសពីសមត្ថភាព ដែលយើងអាចទ្រាំទ្ររួច។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ហើយបានប្រទានជំនួយផ្លូវចិត្តដ៏អស្ចារ្យ”។  ក្នុងពេលដ៏ខ្មៅងងឹតបំផុតនោះ  ពួកគេបានដឹងថា ព្រះយេស៊ូវតែងតែគង់នៅក្បែរ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ពួកគេ។

មានមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ដែលធ្វើឲ្យពួកគេសួរខ្លួនឯងថា តើពួក គេអាចបន្តទៅមុខទៀតឬអត់។ បើសិនជាយើងធ្លាក់ខ្លួនឈឺ បើការងាររបស់យើងត្រូវបាត់បង់ បើយើងបាត់បង់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត តើយើងនឹងនៅតែគិតថា ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់មានភាពគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបន្តមមុលទៅមុខទៀតឬទេ?

អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពីព្រះវត្តមាន និងភាពស្មោះត្រង់របស់ព្រះ(ទំនុកដំកើង ៣០)។ ពេលដែលគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង គាត់បានស្រែកឡើងថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ…

ផ្លាស់ប្រែពីអ្នកលាក់ខ្លួន ទៅជាអ្នកស្វែងរក

ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។

លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។

អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។  ប៉ុន្តែ  យើងមិនត្រូវខ្លាចព្រះអង្គទត  ឬស្តាប់យើងឮឡើយ។  ផ្ទុយទៅវិញ នេះពិតជាការកម្សាន្តចិត្តដ៏អស្ចារ្យ ពេលដែលយើងដឹងថា ព្រះអង្គគង់នៅក្បែរ ហើយមើលថែរយើងជានិច្ច!-Randy…

ចូលចិត្តនិទានរឿងរបស់ព្រះអង្គ

ពេល​ដែល​លោ​ក​ស្តាត់ ធើកែល(Studs Terkel) ដែល​ជាអ្ន​ក​និ​ពន្ធ​ដ៏ល្បី​ឈ្មោះ​ កំពុង​ស្វែង​រកប្រ​ធាន​ប​ទ ​សម្រាប់និ​ព​ន្ធ​សៀ​វភៅ​ថ្មី​មួ​យ​ទៀត​ មិត្ត​ភក្តិ​រ​បស់​គាត់​ម្នា​​ក់បាន​ឲ្យ​យោ​បល់​​​ថា គាត់គួរ​និ​ពន្ធ​អំ​ពី​ “សេចក្តីស្លា​ប់”។ ពីដំ​បូ​ងគា​ត់​មិ​នច​ង់​ស​រសេរអំ​ពី​ប្រ​ធាន​បទ​នេះទេ​ តែក្រោយ​មក​ គំនិតនេះ​ក៏​បា​ន​កើត​ចេ​ញ​ជារូ​បរា​ង្គ​បន្តិ​ច​ម្ត​ង​ៗ ក្នុង​ទំព័​រ​សៀ​វ​ភៅ ហើយគា​ត់​ក៏​បាន​ដឹង​ច្បាស់ថា​ ខ្លួន​ត្រូវ​សរ​សេ​រអំ​ពី​ “សេចក្តីស្លាប់” នៅពេ​ល​ដែ​ល​ភ​រិយារ​ប​ស់​គាត់​ បាន​លាចា​កលោក​ក្នុងវ័​យ៦​០​ឆ្នាំ​។ ពេល​នោះ គាត់ក៏​បា​នធ្វើ​កា​រស្រា​វជ្រា​វ​ដោយ​ផ្ទាល់​ខ្លួ​ន ក្នុង​ការ​និ​ពន្ធ​សៀវ​ភៅ​នោះ ​ដោយ​ស្រេក​ឃ្លា​នច​ង់​ដឹ​ងថា​ ពេល​មនុ​ស្សស្លា​ប់ តើ​​វិញ្ញាណ​របស់​ពួក​គេ​នឹង​​ទៅ​​ទីណា ហើយតើប្រព​ន្ធ​ជាទី​ស្រ​ឡា​ញ់រ​បស់​គាត់ បានលាចាក​លោក​ ទៅស្ថា​នណាហើ​យ។ សៀវភៅ​រ​បស់​គាត់​បា​ន​រំឭកយើង អំពី​កា​រ​ដែល​យើ​ង​ស្វែង​រក​ព្រះ​យេស៊ូវ និង​អំពី​សំ​ណួរ និង​ការ​ខ្វល់​ខ្វាយ​រ​បស់​យើ​ង អំពី​ភាព​អស់​ក​ល្ប​ជានិ​ច្ច​ ខណៈ​ពេល​ដែល​យើងកំ​ពុ​ង​ស្ថិត​ក្នុ​ង​កា​រ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿរប​ស់​​យើង។

ដូច​នេះ ​ខ្ញុំសូ​ម​អរ​ព្រះ​គុណព្រះ​អ​ង្គ​ ដែល​បាន​ធា​នា​ថា​ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ បន្ទាប់​ពី​​យើង​ស្លា​ប់​ទៅ​ បើ​សិន​ជាយើ​ងបា​ន​ទ​ទួល​កា​រអ​ត់​ទោ​ស​បាប​ពី​ព្រះ​អង្គ។ និយាយ​រួម គ្មាន​ក្តីស​ង្ឃឹម​អ្វី​ ​ដែល​ធំ​ប្រសើរ​ជា​ង​នេះ​ទៀ​ត​ឡើ​យ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​កា​រ​ចែក​ចា​យ​អំពី​ក្តីស​ង្ឃឹម​នោះ ​ទៅដ​ល់ម​នុស្ស​ជា​ច្រើ​ន តាម​ដែល​មានឱ​កាស​។​ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើ​ក​ទឹក​ចិ​ត្ត​យើ​ង​ ឲ្យ​​ប្រុង​​ប្រៀ​ប​​​ជានិច្ច ដោយ​​សុភាព ហើយ​កោត​ខ្លាច ដើម្បី​​នឹ​ង​​តប​​ឆ្លើយ​​ ដល់​​​អ្ន​ក​​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​យើងរាល់គ្នា។ ម្យ៉ាងទៀត  ​ស្តេច​ដាវី​ឌក៏​បា​ន​មា​ន​​ប​ន្ទូល​ផ​ង​ដែរ​ថា​ យើងមា​ន​ឱកា​ស​​អំ​ពាវ​នា​វ​​ដ​ល់​​ព្រះ​នាម​​​ទ្រង់​ ហើយ​សំដែ​ង​​ពី​​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍(១របាក្សត្រ…

ប្រធានបទដែលទាក់ទង

> April

យឺតពេក

ពេល​ខ្ញុំប​ង្រៀន​និស្សិត​ឆ្នាំ​ទី​១ ក្នុង​ថ្នាក់​សំណេ​រមហាវិ​ទ្យាល័យ  ជា​ញឹក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ ឲ្យខិ​ត​ខំ​​សរសេរ​តែង​សេចក្តី​ជា​ច្រើ​ន ដែល​គ្រូដា​ក់​​ឲ្យ​ធ្វើ​​នៅ​​ផ្ទះ​ ដើ​ម្បីឲ្យ​​អាចរៀន​ជាប់។​ ប៉ុន្តែ នៅក្នុង​ឆមាស​ស្ទើរ​តែ​ទាំង​អស់​ ​មានសិ​ស្សខ្លះ​មិ​នជឿ​ខ្ញុំ​ទេ។ ពួក​គេ​ជា​អ្នក​ដែល​ផ្ញើអ៊ីមេ​លទាំ​ងត​ក់​ក្រហ​ល់ បន្ទាប់ពី​​ម៉ោងរៀនចុង​ក្រោយ​បា​នប​ញ្ច​ប់ទៅ​ហើ​យ ដោយ​រៀប​រា​ប់​ប្រាប់ ​អំពីមូ​ល​ហេតុ​ដែ​ល​ពួក​គេមិ​នបា​ន​យ​កចិ​ត្ត​ទុក​ដា​ក់ ចំ​ពោះ​កា​រ​ធ្វើកិ​ច្ច​ការ​ទាំ​ងនោះ​។ ខ្ញុំ​មិន​ចង់​ទម្លាក់​ពួក​គេ​ទេ​ តែខ្ញុំ​ត្រូ​វ​តែនិ​យាយ​ប្រាប់​ពួ​កគេថា​ “​សូម​ទោ​ស​។  ប្អូនយ​កកិ​ច្ចកា​រម​ក​ដា​ក់​យឺត​ពេក គ្រូ​មិន​អាចឲ្យ​ប្អូ​ន​ជាប់​បា​ន​ទេ”។​

សម្រាប់និ​ស្សិ​តឆ្នាំ​ទី​១ ការរៀ​ន​ធ្លាក់ ហើយ​ត្រូវ​ខា​ត​​ថ្លៃ​សាលាជា​ច្រើ​ន នាំឲ្យ​មាន​ផ​លវិ​បាក​ច្រើ​ន​ណាស់​ទៅ​ហើយ​។ ប៉ុន្តែ មា​នកា​រ​ធ្លាក់​មួ​យទៀ​ត​   ដែល​ធ្ងន់​ធ្ង​រជា​ង​នេះទៀ​ត ​   ហើយ​ក៏ស្ថិ​ត​ស្ថេរជារហូ​ត​ផង​ ដែល​មនុស្ស​ជួប​នៅចុ​ង​បញ្ចប់​នៃជី​វិត បើសិ​​នជា​ពួក​គេ​មិន​បា​ន​យក​ចិ​ត្តទុ​ក​ដា​ក់ ចំពោះ​បញ្ហានៃ​អំ​ពើបា​ប​ ដែលត្រូ​​វ​ដោះស្រាយជា​មួ​យព្រះ​ ឲ្យទា​ន់​ពេល​វេ​លា​ទេ​នោះ​។ ក្នុង​ករ​ណី​នេះ ​បើសិន​ជាម​នុ​ស្ស​ស្លា​ប់​ទៅ ​ដោយ​មិន​បា​ន​ទទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ​ទេ ពួក​គេ​ត្រូវ​ធ្លា​ក់​ចូ​លទៅ​ក្នុ​ងសេច​ក្តីហិ​នវិ​នាស​អស់កល្បជា​និ​ច្ច។

តើ​យើង​នឹ​ងមា​នការ​ត​ក់​ស្លត់​យ៉ាង​ណា​  ពេល​ដែល​បានឈ​រ​នៅចំ​ពោះព្រះ​អ​ង្គ នៅគ្រា​ចុ​ងក្រោ​យ ហើ​យឮ​ព្រះអ​ង្គមា​នប​ន្ទូ​ល​ថា “អញ​​មិន​​​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ!”(ម៉ាថាយ ៧:២៣)។  អ្នក​​និពន្ធ​ព្រះគម្ពីរ​ហេព្រើ  បានដា​ស់​តឿន​យើ​ង​ ឲ្យ “ឈោងឲ្យ​ដល់​”(៤:១) ការ​សម្រាក​អ​ស់ក​ល្ប​ជា​និច្ច ដែល​ព្រះបា​នប្រ​ទា​ន​។ ដំណឹង​ល្អនោះ​គឺ​ថា​   អ្នក​ដែល​នៅ​មាន​ជីវិត គឺ​មិ​ន​ទាន់​យឺ​ត​ពេល​​ទេ។ សព្វ​ថ្ងៃនេះ​ ព្រះ​យេស៊ូវ​បាន​ប្រទាន​សេចក្តី​ស​ង្រ្គោះ និង​ការ​អត់ទោ​សបា​ប​ដោយ​ឥត​គិត​ថ្លៃ​…

ព្រះគ្រីស្ទ នៅក្នុងព្យុះ

ពេល​លោក​រេមប្រិន(Rembrandt) មាន​អាយុ២​៧​ឆ្នាំ គាត់​បាន​គូ​រគំ​នូ​ទេសភា​ពសមុទ្រ​មួយផ្ទាំ​ង ដោយ​ដាក់​ចំ​ណ​ង​ជើង​​ថា ព្រះយេ​ស៊ូវ​ នៅក្នុ​ង​ព្យុះ​នៅ​សមុទ្រ​កាលីឡេ  ដែល​ផ្អែក​ទៅលើ​រឿ​ង​ ដែល​មា​នចែ​ង​ក្នុ​ង​ប​ទគ​ម្ពី​រ​ម៉ា​កុស ជំពូក៤​។ លោករេ​មប្រិ​ន​បា​នដា​ក់​ព​ន្លឺ និង​ស្រមោ​លក្នុ​ង​ផ្ទាំ​ងគំ​នូ​រនេះ​យ៉ា​ង​ច្បា​ស់ ដើម្បីប​ង្ហាញ​ថា មានទូ​កតូ​ចមួ​យ កំពុងទ​ទួល​រ​ង​ការ​គំរាមកំហែង ពី​វិនាសក​ម្មនៃខ្យ​ល់​ព្យុះដ៏​កំណាច​។ ខណៈពេ​ល​ដែ​ល​ពួ​កសិ​ស្សកំ​ពុង​តែ​ទប់​ខ្លួ​ន ពេល​ដែល​មាន​ខ្យ​ល់ និង​រលកប​ក់​បោ​កម​ក​ខ្លាំ​ង ព្រះយេ​ស៊ូវ​នៅផ្ទុំ​លក់​ ដោយ​គ្មា​ន​​កា​រ​ភ្ញា​ក់​ផ្អើល​អ្វី​ទាំង​អស់​។ ប៉ុន្តែ​ អ្វីដែ​ល​ចំ​ឡែក​បំ​ផុត​នោះ​ គឺ​ក្នុង​ផ្ទាំ​ងគំ​នូ​នោះ​ គេ​ឃើញ មាន​សាវ័​ក១​៣​នា​ក់ បាន​ជាអ្ន​កឯ​កទេ​ស​ផ្ទែក​សិ​ល្បៈ​បា​​​ននិយាយថា រូ​ប​អ្នក​ទី​១​៣នោះ​ ​គឺជា​លោ​ករេមប្រិន​នោះឯ​ង​។

ដំណឹង​ល្អតា​ម​លោ​កម៉ា​កុស បាន​ពិព​ណ៌នា ​អំពីកា​រដែ​លព្រះ​យេស៊ូវ​បាន​ប​ង្រៀ​​ន​ពួក​សា​វ័​កយ៉ា​ងច្បា​ស់​ថា ព្រះអ​ង្គ​ជាន​រណា ហើយ​ព្រះអ​ង្គ​អា​ច​ធ្វើអ្វី​បា​ន​។​ ពេលដែ​លពួ​ក​គេ​កំ​ពុង​ព្យា​យាម​​ទប់ទូកមិ​ន​ឲ្យលិ​ច​ ទាំង​ជ្រួ​លច្រ​ប​ល់ ព្រះយេ​ស៊ូវ​កំពុ​ង​ផ្ទុំល​ក់យ៉ា​ង​សុខ​សាន្ត។ តើព្រះ​អ​ង្គមិ​នខ្វ​ល់ទេ​ឬ​ថា ពួក​គេជិ​តស្លា​ប់ហើ​​យ?(ខ.៣៨) ពេ​លដែ​ល​ព្រះយេ​ស៊ូ​វ​បាន​ធ្វើ​ឲ្យ​ខ្យល់ព្យុះ​ស្ង​ប់​ហើយ(ខ.៣៩) ព្រះអ​ង្គ​បាន​សួ​រ​ពួ​កគេ​ថា​ ​“ហេតុ​​អ្វី​​បាន​ជា​អ្នក​រាល់​គ្នា​​ភ័យ​ដល់​​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ?”(ខ.៤០) បន្ទាប់​​មក ពួកគេ​មា​ន​​សេ​ចក្តី​​ស្ញែ​ង​​ខ្លា​ច​​​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ”(ខ.៤១)។

យើង​ក៏អា​ច​ចូល​ទៅ​ក្នុងរឿង​នេះ​ ហើយ​រក​ឃើ​ញថា​ ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​បើ​កបង្ហាញ​មនុស្ស​​ម្នាក់​ៗ​ ដែល​ទុក​ចិត្ត​ព្រះ​អង្គ ឲ្យ​ឃើញ​​ព្រះ​វត្ត​​មា​ន សេចក្តី​អាណិត និង​ការ​គ្រ​ប់​គ្រង​រ​បស់​ព្រះ​អ​ង្គ ក្នុង​ខ្យ​​ល់ព្យុះ​​ទាំង​អ​​ស់​នៃ​​ជី​វិ​​តរ​ប​ស់យើ​ង​ គឺ​​ដូច​ដែ​លព្រះ​អ​ង្គ​​បានប​​ង្ហាញពួ​​ក​សាវ័​​ក​​។-David McCasland

សំណួរដែលពិបាកឆ្លើយ

មាន​ពេល​មួ​យ​លោ​កឧ​ត្តម្ភសេ​នីយ លូ វលលេស(Lew Wallace) នៃ​កង​ទ័ព​សហ​ព័ន្ធ ​បានជួ​បលោ​ក​វរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែ​ល​គា​ត់កំ​ពុងធ្វើដំ​ណើរ​តាម​រ​ថ​ភ្លើង​ បន្ទាប់​ពី​សង្រ្គាម​ស៊ីវិល​អាមេរិក​បា​នប​ញ្ច​ប់ បា​ន​ពីរ​បីឆ្នាំ​។  ក្នុង​សត​វត្សរ៍​ទី​១៩  លោក​អ៊ីងហ្គ័រ​សូល ស្ថិតក្នុ​ង​ចំណោម​អ្នក​ដែ​លនាំមុខគេ ក្នុង​ការ​មិ​ន​​ជឿ​ថា​​ព្រះមាន​ពិត​មែន ហើយ​លោ​កវ​លលេសជា​បុរ​សនៃ​សេចក្តី​ជំនឿ។ ពេល​ដែល​កា​រស​ន្ទនារ​បស់ពួ​ក​គេ​ បាន​ឈាន​ចូល​ដល់​ការ​ជ​ជែក​គ្នា​អំ​ពីភា​ពខុ​ស​គ្នាខា​ង​វិ​ញ្ញាណ លោក​វលលេស​ក៏បា​ន​ដឹ​ងខ្លួ​ន​ថា​ គាត់​មិន​អាច​ឆ្លើយ​សំណួរ និងប​ក​ស្រាយ​ចម្ងល់​រប​ស់លោ​កអ៊ីនហ្គ័រសូលបា​ន​ទេ។ លោក​វលលេ​ស មាន​ការ​អៀន​ខ្មា​ស់ ដោយ​សា​រកា​រ​ខ្វះ​ការ​យ​ល់ដឹ​ង អំពី​ក្តីជំ​នឿរ​បស់​ខ្លួ​ន​ បាន​ជាគា​ត់​ចា​ប់ផ្តើ​ម​រក​មើ​លច​ម្លើយ ក្នុង​ព្រះ​គម្ពីរ​។ ក្រោយ​មក ការ​នេះបា​ន​នាំ​ឲ្យ​គាត់និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក​ដ៏ល្បី​ល្បា​ញមួយ​ក្បាល​ មាន​ចំណ​ងជើ​ង​ថា ប៊េន ហ៊រ(Ben-Hur): ជារឿង​និទា​​ន អំ​ពីព្រះ​គ្រី​ស្ទ​ ដែល​​នៅក្នុ​ង​​នោះ គាត់បា​ន​ប្រកា​ស់​ដោយចិ​ត្ត​ជឿ​ជា​ក់​​ ​អំពី​ព្រះ​អង្គ​ស​ង្រ្គោះ។​

យើង​មិន​ត្រូ​វ​ឲ្យជំ​នឿរ​បស់យើ​ង​ចុះ​ខ្សោយ ដោយសា​រ​សំណួររប​ស់អ្ន​ក​មិ​នជឿ​ព្រះ​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​ សំណួរ​ទាំង​នោះ​អា​ច​នាំ​ឲ្យយើ​ងមា​ន​កា​រ​ស្វែង​យ​ល់កា​ន់​តែ​ស៊ី​ជម្រៅ​ ហើយ​បង្រៀ​ន​យើង​ឲ្យ​​ចេះឆ្លើយត​ប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ដល់​អ្នក​ដែ​ល​ចោទ​​សួរ អំពី​សេចក្តី​ជំនឿ​របស់​យើង។​ សាវ័កពេ​ត្រុស​បាន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ដេញ​តា​ម​ប្រាជ្ញារ​បស់​ព្រះ​ ក្នុង​ព្រះ​គ​ម្ពីរ​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ង​ថា​ “​ចូរ​​ប្រុ​ង​​ប្រៀប​ជា​និច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:១៥)។

យើង​មិន​អាច​ឆ្លើ​យ​សំ​ណួរ​បាន​ទាំង​អស់​ឡើ​យ ប៉ុន្តែ យើងត្រូ​វកា​រ​សេចក្តី​ក្លា​ហាន ទំនុក​ចិត្ត…

> August

ការលះបង់ដ៏ធំបំផុត

ពេល​ដែល​លោ​កដេង ជីនជេ(Deng Jinjie) ឃើញ​មនុ​ស្ស​កំពុង​ប្រវេប្រ​វា ក្នុង​ទឹក​ទន្លេ​ស៊ុនស៊ី ក្នុងខេ​ត្តហួរ​ណាម ប្រទេសចិ​ន គាត់​មិន​បាន​ដើ​រប​ង្ហួស​ឡើយ។ គាត់​បាន​លោត​ចូល​ទៅក្នុ​ងទឹ​ក​ដោយ​ចិ​ត្តក្លា​ហា​ន ហើយ​ក៏បា​ន​ជួយ​សង្រ្គោះមនុ​ស្ស​បួន​នា​ក់ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ​។ តែ​គួ​រ​ឲ្យ​ស្តាយ​ណា​ស់ បន្ទាប់​ពីគា​ត់​បា​ន​ជួយ​ស​ង្រ្គោះហើ​យ ក្រុម​​គ្រួសា​រ​នោះក៏​បា​ន​ចាក​ចេ​ញ​ពី​កន្លែង​កើត​ហេតុ​នោះ ​ពេល​ដែល​គា​ត់កំ​ពុ​ង​នៅក្នុ​ងទឹ​ក​នៅ​ឡើ​យ។ លោក​ជីន​ជេ​​​ក៏បានខ្សោះអស់កម្លាំង ដោយសារការប្រឹ​ងជួ​យ​សង្រ្គោះ​ពួក​គេ​ ហើយ​​មិ​នអា​ចហែ​លទឹ​ក​ទៀត​បា​ន ក៏​បាន​ត្រូវ​ចរន្ត​ទឹក​ទន្លេ​គួច​នាំ​ទៅ ធ្វើឲ្យ​គា​ត់​លង់​ទឹក​​ស្លាប់។

ពេលដែ​ល​យើ​ង​កំពុ​ង​លិ​ច​លង់ ​នៅ​ក្នុ​ងអំពើបាប​របស់​យើង ព្រះយេ​ស៊ូវ​បាន​លះ​ប​ង់​ព្រះ​ជន្ម​ ដើម្បី​ជួយ​ស​ង្រ្គោះយើ​ង។ យើង​ជា​អ្នក​ដែ​លព្រះ​​អង្គ​បាន​យា​ង​មក​ជួ​យ​សង្រ្គោះ​។ ព្រះ​អង្គ​បា​ន​យាង​ចុះ​មក​ពីស្ថា​នសួ​គ៌ ហើយ​បាននាំ​​យ​ក​យើង​ទៅ​ក​ន្លែង​ដែល​មាន​សុវត្ថិ​ភាព​។ ព្រះ​អង្គ​បា​ន​ជួយ​ស​ង្រ្គោះយើ​ង ដោយ​ទទួល​ទោស និង​ទណ្ឌក​ម្ម​នៃ​អំពើបា​បរ​បស់យើ​ង ដោយ​​សុគត​នៅ​លើឈើ​ឆ្កាង​(១ពេត្រុស ២:២៤) ហើយ​បី​ថ្ងៃក្រោ​យ​ម​ក ព្រះអ​ង្គក៏​បា​ន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ​។​ ព្រះគ​ម្ពីរ​បា​នចែ​ង​ថា​ “ដោយសារ​​សេច​ក្តី​នេះ យើង​រាល់​​គ្នា​​​បា​ន​ស្គាល់​​សេចក្តី​​ស្រឡាញ់ គឺ​​ដោ​យ​ទ្រ​ង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ”(១យ៉ូហាន ៣:១៦)។ ​សេចក្តី​ស្រឡាញ់​ដែល​​ព្រះយេ​ស៊ូវ​បាន​ប្រទាន​ ដោ​​យកា​រលះបង់ចំ​ពោះយើ​ង​ អាច​បណ្តា​លចិ​ត្ត​យើង​ឲ្យ​បង្ហា​ញ​ក្តី​ស្រឡាញ់​ដ៏ពិ​ត​ “ដោយ​​ការ​​ប្រ​ព្រឹត្ត និង​​សេ​ច​ក្តី​​ពិត​”(ខ.១៨) ចំពោះ​អ្នក​​ដទៃ ដែល​នៅ​ជុំវិញ​យើង។

បើ​សិន​ជា​យើ​ង​មើ​លរំល​ងកា​រ​លះប​ង់រ​ប​ស់​ព្រះ​យេ​ស៊ូវ ដែល​ព្រះ​អ​ង្គ​បា​ន​ធ្វើ​ជំនួ​ស​យើង នោះ​យើង​នឹង​មិ​ន​បា​នស្គា​ល់ និង​ពិសោធ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ឡើ​យ។ នៅ​ថ្ងៃនេះ​ ចូរ​ពិចារណា អំពី​ទំនាក់​ទំន​ង​រ​វាង​កា​រ​លះប​ង់​ និង​សេចក្តី​ស្រឡា​ញ់ ដែល​ព្រះ​អ​ង្គ​មាន​ចំ​ពោះអ្ន​ក​ចុះ។ ព្រះអង្គបា​​នយា​ង​ម​ក ដើម្បីជួ​យ​ស​ង្រ្គោះអ្ន​ក​​។-Jennifer Benson…

ការហ៊ានអនុវត្តភ្លាមៗ

ពេល​ដែល​សត្វ​កំប្រុក​ដី​ បាន​ចាប់​ផ្តើម​កកេរ​ជញ្ជាំង​បន្ទប់​ដាក់​ឡាន​រប​ស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ទិញ​អន្ទាក់​មក​ដាក់​ចាប់​វា​ឲ្យបា​នទាំ​ង​រ​ស់ ដោយ​មាន​គម្រោង​យក​វា​ទៅលែង ​​នៅ​ឧទ្យាន​ជាតិ​ណាមួ​យ​។​ ខ្ញុំ​ក៏​បាន​​យក​​នំ​ឆ្ងា​​ញ់​ៗ​​ម​ក​ធ្វើ​ជា​នុយ​បញ្ឆោត​​វា ហើយ​បើក​ចំហរ​ទ្វា​អន្ទាក់។  នៅពេលព្រឹ​ក​ថ្ងៃ​ប​ន្ទាប់ ខ្ញុំ​មា​ន​​ចិ​ត្ត​រំភើបរី​ករា​យ ពេល​បាន​ឃើញ​សត្វ​ដ៏​តូច​​នោះ ជាប់​ក្នុង​ទ្រុង​របស់​ខ្ញុំ តែពេលចូ​លមើ​លជិ​ត ទើប​ដឹង​ថា វាមិ​ន​មែន​ជាស​ត្វកំ​ប្រុក​ដី​ទេ។ តាម​ពិត ខ្ញុំ​ចាប់​បាន​សត្វ​ស្កាំង ​ដែល​ចេះបាញ់សា​ជាតិ​​ស្អុយ​ដូច​ផោម​ឲ្យ​ជា​ប់​ខ្លួន​យើង បើ​សិន​ជា​យើ​ង​ទៅ​ក្បែរ​វា​ពេក។

ខ្ញុំក៏​បានស្រា​វ​ជ្រាវ​ពត៌មា​ន​នៅតា​មប​ណ្តាញអ៊ី​ន​ធើណែត​ អំពី​របៀប​ដោះសត្វ​នោះ ចេញ​ពី​អន្ទាក់ ព្រោះ​បើ​មិ​នចេះ​​ដោះវា​ទេ​ ខ្ញុំ​មុខ​ជា​ត្រូវ​វា​បាញ់​ក្លិ​ន​ឲ្យ​ស្អុយ​ជាប់​ខ្លួន​ជា​មិន​ខា​ន។​ ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ដំណោះ​ស្រាយ​មួយ​ចំនួន ​នៅតា​ម​បណ្តាញ​អ៊ីន​ធើណិត ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​​ការ​ប្រុង​ប្រយ័ត្នខ្ព​ស់ នៅ​ក្នុង​ការពារ​ខ្លួន​យើង  ​ពេល​ដែល​យើង​ដោះ​វា​ចេញ​ពី​អន្ទាក់​។  គឺ​យើង​ត្រូវ​មា​ន​ថ​ង់​ផ្លាស្ទិច ស្រោម​ដៃ តង់​កៅស៊ូ​​ ភួយ និង​វែន​តា​ការពារ​ភ្នែក។ កិច្ច​ការ​​នេះ​មើល​ទៅគួ​រឲ្យញញើត និង​គ្រោះថ្នា​ក់ផ​ង។

បន្ទាប់​មក អេវីង កូន​ប្រសា​រប្រុ​សរ​ប​ស់​ខ្ញុំ ក៏បា​នចេ​ញ​មក​ជួយ​ខ្ញុំ។ គាត់​គ្រាន់​តែដើ​រ​ទៅ​រក​អន្ទាក់​នោះ ដោយដៃ​​ទទេតែ​ម្ត​ង គាត់​បើក​ទ្វារ​អន្ទាក់​នោះ ហើយ​ក៏លួ​ង​ស​ត្វដែ​លមា​នសំ​បុរ​ខ្មៅ លាយ​ឆ្នូត​ពណ៌​សរនោះ​ ឲ្យ​​ចេ​ញ​ទៅ​ក្រៅ ​ដោយយក​ទុ​យោ​ទឹក​សម្រាប់​ស្រោច​ផ្កា មក​បាញ់​ដា​ក់​វាតែ​ពី​រ​បី​ច្រូ​ច វាក៏​ចេញ​ទៅ​បា​ត់។

ជួន​កាល ​ការភ័​យ​ខ្លាច​រ​ប​ស់​យើង អា​ច​ធ្វើ​ឲ្យយើ​ងអ​សកម្ម។​ យើង​មាន​ការ​ព្រួយបា​រម្ភ​​អំ​ពីសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ពេក បាន​ជាយើង​រ​ក​ធ្វើ​អ្វីមិ​ន​កើ​ត។ ពេលដែ​ល​ស្តេច​អេ​សា​ជ្រាប​ថា​ ព្រះ​អម្ចា​ស់​សព្វ​ព្រះទ័​យ​ឲ្យ​ទ្រង់​ដករូ​បព្រះចេ​ញពី​ទឹ​កដីអ៊ី​ស្រាអែ​ល​ “ទ្រង់​ក៏មា​នព្រះ​ទ័យ​ក្លាហា​ន​ឡើង”(២របាក្សត្រ ១៥:៨)។ ការ​បំបា​ត់​រូប​ព្រះ​ក្នុ​ងទឹ​ក​ដីអ៊ីស្រាអែល អាច​នាំឲ្យ​មា​ន​ការបះបោ​រប្រ​ឆាំងនឹ​ង​ទ្រ​ង់ តែ​ទ្រង់​បានអ​នុវត្ត​តាម​ព្រះ​អម្ចាស់…

កិច្ចព្រមព្រៀង

មុន​ពេល​ខ្ញុំ​ព្រ​ម​ទទួ​លសេ​វ៉ាកម្ម ពីក្រុ​ម​ហ៊ុន​ណា​មួ​យ​ តាមប្រ​ព័ន្ធ​អ៊ីនធើណែត ខ្ញុំកម្រ​អា​ន​កិច្ចព្រមព្រៀ​ងរ​ប​ស់​ក្រុម​ហ៊ុ​ន​នោះណា​ស់។ កិច្ចព្រ​ម​ព្រៀ​ងនោះ​មា​ន​ច្រើន​ទំព័​រ ហើយ​ប្រើសុ​ទ្ធ​តែ​ពាក្យ​បច្ចេ​ក​ទេ​ស​ច្បាប់ ដែល​ភាគ​ច្រើ​ន ពិបាក​ឲ្យ​ម​នុស្ស​សាមញ្ញ​ដូច​ខ្ញុំ​យល់។

ហេតុ​នេះហើ​យ​បាន​ជាខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើល​ ពេល​ដែ​លមិ​ត្ត​ភក្តិរ​បស់ខ្ញុំ​ម្នា​ក់ម​ក​ពី​អាហ្រ្វិក បាន​ឲ្យ​ខ្ញុំអា​ន​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្លែក របស់​សេវ៉ាកម្ម​លក់​កម្មវិ​ធី​កំព្យូទ័រ​តាមប្រ​ព័ន្ធ​អ៊ីន​ធើណែត។ កិច្ច​ព្រម​ព្រៀ​ង​នោះ​មិន​បាន​ប្រើ​ពាក្យប​ច្ចេក​ទេ​ស​​​ដែល​ពិ​បា​កយ​ល់​នោះ​ទេ​ តែ​ផ្ទុ​យទៅ​វិ​ញ ក្នុងកិច្ច​ព្រម​ព្រៀង​នោះ អ្នក​ផ​លិ​តក​ម្ម​វិធី​កំ​ព្យូទ័រ​នោះ​បា​នជូ​ន​ពរ ដោយ​លើក​ទឹ​កចិ​ត្ត​គេ​ឲ្យប្រើ​កម្ម​វីធី​រ​ប​ស់គា​ត់ ឲ្យមា​នប្រ​យោជន៍ យ៉ាង​ដូច​នេះថា​

        “សូមលោ​ក​ប្រើកម្ម​វិធី​នេះ ដើម្បីធ្វើ​កា​រល្អ​ មិន​មែន​ធ្វើ​ការ​អា​ក្រ​ក់ឡើ​យ។ សូមលោ​កអ្ន​ក​រក​ឃើញ​ការ​អ​ត់​ទោស​ស​ម្រាប់​ខ្លួ​ន​ឯង និង​អ​ត់ទោ​ស​ឲ្យ​អ្នក​ដ​ទៃ។ សូមចែ​ករំ​លែ​ក ដោយ​ចិត្ត​ជ្រះ​ថ្លា​ ហើយមិ​ន​ត្រូ​វច​ង់បាន​អ្វីពី​អ្នក​ដទៃ លើស​ពី​អ្វី​ដែល​ខ្លួ​ន​បាន​ឲ្យ​គេនោះ​ឡើយ​”។

គ្រាន់​តែបា​ន​មើលកិច្ច​ព្រម​ព្រៀង​នោះភ្លា​ម ខ្ញុំក៏​បាន​នឹ​ក​ស្រ​មៃថា​ បើសិ​ន​ជាកិច្ច​ព្រម​ព្រៀង​នៃសេ​វ៉ា​កម្ម​ជាច្រើ​ន​ទៀត ត្រូវ​បាន​គេ​សរសេរ​ជា​ពាក្យ​ជូន​ពរ ជាជាង​​ធ្វើ​ជាឯ​កសារផ្នែកច្បា​ប់ មិន​ដឹង​ជាប្រ​សើរ​យ៉ាង​ណាទេ​ ។ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​នឹ​កចាំ​ថា​ កិច្ច​ព្រម​ព្រៀង​ដែ​ល​ព្រះយេ​ស៊ូវ​បានធ្វើជា​មួយ​យើង​ ក៏មាន​លក្ខណៈសា​មញ្ញ និង​ល្អដូ​ច​នេះ​ផង​ដែ​រ​។ ព្រះអ​ង្គបា​ន​យល់​ព្រ​មប្រ​ទាន​ការ​អត់​ទោស​បា​ប​ ផ្សះ​ផ្សា​យើ​ងឲ្យ​ជា​នឹ​ងព្រះ​ ហើយប្រ​ទា​ននូ​វ​ព្រះវិញ្ញាណប​រិសុទ្ធ​ដ​ល់យើង​។ ហើយ​ព្រះអ​ង្គ​ស​ព្វព្រះ​ទ័យឲ្យ​យើងឆ្លើ​យត​ប​វិ​ញ ដោយ​ព្រម​ទទួ​ល​ជឿ​ព្រះអង្គ​(យ៉ូហាន ៣:១៦) ធ្វើ​ការ​ល្អ(កាឡាទី ៦:១០) អត់​ទោ​សឲ្យ​គេ​ ​ដូចដែល​ព្រះ​អ​ង្គ​បា​នអ​ត់ទោ​ស​ឲ្យ​យើ​ង​ដែរ(លូកា ៦:៣៧) និង​ស្រឡា​ញ់អ្ន​ក​ដ​ទៃ ដូច​ដែល​ព្រះ​អ​ង្គ​បា​ន​ស្រឡាញ់យើ​ង(យ៉ូហាន ១៣:៣៤)។

កិច្ច​ព្រម​ព្រៀ​ង ដែល​ព្រះយេ​ស៊ូវ​បា​ន​ធ្វើ​ជាមួ​យ​យើ​ង ងាយស្រួ​លអា​ន​ ហើយ​យើង​អាច​ធ្វើ​បាន​ ដោយ​ពឹ​ង​ផ្អែក​លើ​ព្រះ​អង្គ…

> December

ឈរនៅមាត់ជ្រោះ

មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។  ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល?

ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ   ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ?

ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។

បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ  និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ  ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt

ព្រះអង្គដឹកនាំខ្ញុំ

កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។

ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។

យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។

ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។-Dave Egner

ការពន្យាពេលមិនមែនជាការ​បដិសេធ​ឡើយ​

កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។

មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។

នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ ដែលប្រសើរជាងការប្រោសជម្ងឺទៅទៀត គឺការប្រោសឲ្យគាត់រស់ឡើងវិញ។

ការរង់ចាំការឆ្លើយតបរបស់ព្រះ ក៏អាចនាំឲ្យយើងទទួលនូវការអស្ចារ្យ លើសពីការរំពឹងគិតរបស់យើងទៅទៀត។-Marion…

> February

អំពើបាបដែលដេញតាម

មានគ្រូគង្វាលម្នាក់ បាននិយាយអំពីរឿងរបស់គាត់ ក្នុងទំព័រកាសែតប្រចាំតំបន់របស់ខ្លួន។ គាត់មានប្រសាសន៍ថា មានពេលមួយ គាត់បានជជែកគ្នាលេង ជាមួយបុរសម្នាក់ ដែលមានវ័យចំណាស់ជាងគេ ដែលគាត់ទើបតែណែនាំខ្លួនឲ្យស្គាល់។ លោកគ្រូគង្វាលបានសួរគាត់ថា “តើលោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះទេ?” បុរសនោះក៏បានឆ្លើយថា “បាទ ខ្ញុំធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះមែន”។ ពេលនោះ លោកគ្រូគង្វាលរូបនោះក៏បាននឹកចាំ កាលពីក្មេង គាត់ឃើញខ្សែភ្លើងរបស់ក្រុមហ៊ុននោះ ត្រូវបានគេតកាត់ពីលើដីឡូរបស់ឪពុកម្តាយគាត់។ បុរសនោះក៏បានសួរលោកគ្រូគង្វាលថា “តើកាលពីមុន លោកមានទីលំនៅ នៅកន្លែងណា?” ពេលលោកគ្រូគង្វាលឆ្លើយប្រាប់គាត់ គាត់ក៏បាននិយាយថា “ខ្ញុំនៅចាំថា ខ្ញុំមានការពិបាក នៅក្នុងការចងព្យួរផ្លាកសញ្ញាដាស់តឿន នៅលើខ្សែភ្លើង ក្នុងដីឡូមួយកន្លែង។ ព្រោះក្មេងៗចេះតែយកចំពាមកៅស៊ូបាញ់ទម្លាក់ផ្លាកសញ្ញានោះ ម្តងហើយម្តងទៀត”។

ពេលដែលលោកគ្រូគង្វាលទម្លាក់ទឹកមុខ ដោយការអៀនខ្មាស់ បុរសនោះក៏បានសួរគាត់ថា “តើកាលនោះ លោកក៏ជាក្មេងដែលធ្លាប់បាញ់ទម្លាក់ផ្លាកសញ្ញានោះ ជាមួយក្មេងៗដទៃទៀតមែនទេ?” ជាការពិតណាស់ កាលពីក្មេង គាត់ពិតជាបានបាញ់ទម្លាក់ផ្លាកសញ្ញានោះមែន។

លោកគ្រូគង្វាលក៏បានចែកចាយ អំពីរឿងនៃការសារភាពកំហុសកាលពីក្មេង ដោយដាក់ចំណងជើងថា “បាបឯងរាល់គ្នានឹងតាមឯងទាន់”។ គាត់បានដាក់ចំណងជើងនេះ ដោយដកស្រង់ពាក្យសម្តីរបស់លោកម៉ូសេ ក្នុងបទគម្ពីរ ជនគណនា ៣២:២៣ ដែលបានចែងថា “ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”។ អំពើបាបដែលយើងមិនទាន់បានដោះស្រាយ អាចនាំឲ្យមានលទ្ធផលដ៏ធ្ងន់ធ្ងរនៅពេលអនាគត។

គឺដូចដែលស្តេចដាវីឌទ្រង់បានធ្វើបទទំនួញ ក្នុងទំនុកដំកើង ជំពូក៣២ថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ…

ការមិនលះចោលសេចក្តីជំនឿ

ពេលខ្ញុំកំពុងសិក្សាកណ្ឌគម្ពីរដានីយ៉ែល ខ្ញុំក៏បានដឹងថា ដានីយ៉ែលអាចជៀសវាងទោសប្រហារជីវិតដែលត្រូវគេទម្លាក់ចូលក្នុងរូងសឹង។ ពួកមន្ត្រីរបស់ស្តេចមានការច្រណែនឈ្នានីស ចំពោះដានីយ៉ែល ហើយពេលពួកគេដឹងថា គាត់អធិស្ឋានទៅរកព្រះជាប្រចាំថ្ងៃ មិនដែលខាន ពួកគេក៏បានរកវិធីបង្កើតច្បាប់ដាក់ទោសអ្នកណាដែលអធិស្ឋានទៅព្រះ(ដានីយ៉ែល ៦:១-៩)។ ដានីយ៉ែលបានដឹងច្បាស់ថា គេមានគម្រោងធ្វើបាបគាត់ ហើយគាត់អាចសម្រេចចិត្តទៅអធិស្ឋាន នៅកន្លែងស្ងាត់កំបាំង ក្នុងរយៈពេលមួយខែ ទំរាំតែច្បាប់នោះលែងមានប្រសិទ្ធិភាព។ ប៉ុន្តែ គាត់មិនមែនជាមនុស្សប្រភេទនោះទេ។

កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហរ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន(ខ.១០)។ ដានីយ៉ែលមិនមានការតក់ស្លត់ ឬតថ្លៃជាមួយព្រះទេ។ ផ្ទុយទៅវិញ គាត់បានបន្តអធិស្ឋាន ដូចសព្វមួយដង(ខ.១០)។ គាត់មិនខ្លាចគេយកទៅប្រហារជីវិតឡើយ។

រឿងនេះបានបង្រៀនខ្ញុំ អំពីអំណាចនៃការប្តេជ្ញាចិត្ត ដែលដានីយ៉ែលមានចំពោះព្រះ។ កម្លាំងរបស់គាត់ គឺទទួលបានពីព្រះ ដែលគាត់តែងតែចង់បំពេញព្រះទ័យទ្រង់ជារៀងរាល់ថ្ងៃ។ ពេលគាត់ជួបវិបត្តិ គាត់មិនបានបញ្ឈប់ទម្លាប់អធិស្ឋានប្រចាំថ្ងៃ ដើម្បីឲ្យខ្លួនរួចពីទោសប្រហារជីវិតឡើយ។ ផ្ទុយទៅវិញ គាត់នៅតែបន្តប្តេជ្ញាចិត្ត ចំពោះព្រះរបស់គាត់។-David McCasland

កែប្រែទស្សនៈ

រិយាខ្ញុំចូលចិត្តក្រោកពីព្រលឹម។ មុនពេលក្រុមគ្រួសារភ្ញាក់ពីដំណេក គាត់ចូលចិត្តចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយអានព្រះគម្ពីរ និងអធិស្ឋាន។ ថ្មីៗនេះ ពេលគាត់អង្គុយនៅលើកៅអីដែលគាត់ចូលចិត្ត ដើម្បីចំណាយពេលស្ងាត់ស្ងៀម គាត់ក៏បានជួបភាពរញេរញ៉ៃ នៅលើកៅអីវែង ដែលត្រូវបានបន្សល់ទុក ដោយ “អ្នក” ដែលបានមើលបាល់ទាត់ កាលពីពេលយប់។ ភាពរញេរញ៉ៃនេះបានរំខានគាត់ ធ្វើឲ្យគាត់បែកអារម្មណ៍នៅក្នុងការចំណាយពេលជាមួយព្រះ។

បន្ទាប់មក គាត់ក៏បានគិតឃើញដំណោះស្រាយមួយ។ គាត់ក៏បានផ្លាស់ទៅអង្គុយ នៅលើកៅអីវែងនោះវិញ។ ពេលគាត់អង្គុយទៅលើកៅអីវែងនោះ គាត់អាចមើលទៅបង្អួចផ្ទះខាងមុខ ឃើញថ្ងៃរះពីលើមហាសមុទ្រអាត្លង់ទិច ហើយភាពរញេរញ៉ៃនោះ លែងនៅចំពីមុខគាត់ទៀតហើយ។ សម្រស់នៃទេសភាព ដែលព្រះទ្រង់បានរចនា នៅពេលព្រឹកនោះ ក៏បានកែប្រែទស្សនៈរបស់គាត់។

ពេលគាត់ចែកចាយ អំពីរឿងនេះដល់ខ្ញុំ យើងទាំងពីរក៏បានរៀនបាននូវមេរៀនដ៏សំខាន់មួយ នៅពេលព្រឹកនោះ។ យើងមិនតែងតែអាចគ្រប់គ្រងបញ្ហាក្នុងជីវិត ដែលមានផលប៉ះពាល់មកលើការរស់នៅប្រចាំថ្ងៃឡើយ តែយើងមានជម្រើស។ តើយើងចង់សម្រេចចិត្តបន្តខ្វល់ពី  “ភាពរញេរញ៉ៃ”នោះទៀត  ឬយើងចង់កែប្រែទស្សនៈរបស់យើង?  ពេលសាវ័កប៉ុលនៅទីក្រុងអាថែន “គាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ”(កិច្ចការ ១៧:១៦)។ ប៉ុន្តែ គាត់ក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ហើយក៏បានប្រើភាពរញេរញ៉ៃនោះ ជាឱកាសប្រកាសអំពីព្រះដ៏ពិត ដែលមានព្រះនាមយេស៊ូវគ្រីស្ទ(ខ.២២-២៣)។

ពេលដែលភរិយាខ្ញុំចេញទៅធ្វើការបាត់ ខ្ញុំក៏ត្រូវដល់ពេលកែប្រែទស្សនៈរបស់ខ្ញុំផងដែរ ដោយអនុញ្ញាតឲ្យព្រះអម្ចាស់ ជួយឲ្យខ្ញុំមើលឃើញភាពរញេរញ៉ៃ ជាឱកាសដែលមានប្រយោជន៍ដូចដែលភរិយាខ្ញុំ និងទ្រង់បានមើលឃើញផងដែរ។-Randy Kilgore

> January

ទ្វារដែលកំពុងបិទ

ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ?

យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់  ដែលយើងត្រូវតែចូល  មុនពេលទ្វារនោះបិទជារៀងរហូត។  ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។

ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។

ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ ព្រះយេស៊ូវបានអញ្ជើញយើងថា “ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល…

ការជិះក្តារំអិល និងការអធិស្ឋាន

ពេលព្រឹលធ្លាក់ នៅរដ្ឋមីឈីហ្គិន ខ្ញុំចូលចិត្តនាំចៅៗរបស់ខ្ញុំ ជិះស្គីលេងកម្សាន្ត ដោយយកបន្ទះក្តាជ័រ ទៅជិះស្គីរំអិលចុះពីលើទួល នៅក្រោយទីធ្លាផ្ទះយើង។ បន្ទាប់ពីយើងជិះក្តារំអិលចុះពីលើទួលមកក្រោម ក្នុងរយៈពេល១០វិនាទី យើងក៏បានឡើងទួល ហើយជិះក្តារំអិលចុះមកម្តងហើយម្តងទៀត។

ពេលខ្ញុំធ្វើដំណើរទៅលេងរដ្ឋអាឡាស្កាជាមួយក្មេងជំទង់មួយក្រុម យើងក៏បានជិះក្តារំអិលលេងផងដែរ។ យើងបានជិះឡានក្រុងឡើងទៅជិតដល់កំពូលភ្នំ រួចយើងក៏បានជិះក្តារំអិលលើព្រឹលចុះមកក្រោម ក្នុងរយៈពេល១០ ទៅ២០នាទី អាស្រ័យទៅលើកំរឹតនៃសេចក្តីក្លាហានរបស់យើង។ យើងជិះក្តារំអិលចុះមក ក្នុងល្បឿនដ៏គ្រោះថ្នាក់ តែយើងក៏មានការប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។

សរុបមក ការជិះក្តារំអិលលើព្រឹលក្រោយផ្ទះខ្ញុំចុះពីទួលទៀបៗចុះមកក្រោម មិនមានថេរៈវេលាវែង ដូចការជិះស្គីចុះពីលើភ្នំ នៅរដ្ឋអាឡាស្កាទេ តែការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរយៈពេលខ្លី និងការអធិស្ឋានដែលចំណាយពេលយូរ ដែលសុទ្ធតែមានការចាំបាច់ដូចគ្នា។ ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមានការអធិស្ឋានរយៈពេលខ្លី មុនពេលយើងចេញដំណើរ ឬមុនពេលញាំអាហារជាដើម។ តែជាញឹកញាប់ យើងក៏ត្រូវការចំណាយពេលអធិស្ឋាន នៅកន្លែងស្ងប់ស្ងាត់ ឲ្យបានរយៈពេលវែង ដែលតម្រូវឲ្យយើងមានការផ្តោតចិត្ត និងបង្កើនភាពស្និទ្ធស្នាលជាមួយទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទាំងពីរប្រភេទ សុទ្ធតែមានចំណែក និងតួនាទីយ៉ាងសំខាន់ ចំពោះជីវិតរបស់យើង។

មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានអធិស្ឋានជាញឹកញាប់ ហើយជួនកាល ទ្រង់អធិស្ឋានអស់រយៈពេលយូរ(លូកា ៦:១២ ម៉ាកុស ១៤:៣២-៤២)។ ចូរយើងថ្វាយចិត្តយើងដាច់ដល់ទ្រង់ នៅពេលយើងអធិស្ឋាន ទោះការអធិស្ឋាននោះ មានរយៈពេលវែងឬខ្លីក្តី។-Dave Branon

ប្រភពនៃជំនួយរបស់យើង

ញ្ញាឡាយហ្កន ស្ទីវិនស៍(Lygon Stevens)អាយុ២០ឆ្នាំ ដែលជាកីឡាករឡើងភ្នំមានបទពិសោធន៍ខ្ពស់  បានឡើងដល់កំពូលភ្នំ មែកឃីលនី ភ្នំរេននា  ជួរភ្នំអ៊ែនឌីននៅប្រទេសអេក្វាឌ័រ និងបានឡើងដល់កំពូលភ្នំទាំង៣៩ ដែលខ្ពស់បំផុត នៅរដ្ឋខូឡូរ៉ាដូ។ នាងថា “ខ្ញុំឡើងភ្នំ ព្រោះខ្ញុំស្រឡាញ់ភ្នំ ហើយខ្ញុំចូលចិត្តប្រកបជាមួយព្រះនៅទីនោះ”។ ក្នុងខែមករា ឆ្នាំ២០០៨ កញ្ញាឡាយហ្គុនបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ធ្លាក់ព្រឹលទឹកកកពីលើភ្នំ ពេលដែលនាងកំពុងឡើងភ្នំលីធល ប៊ែរ នៅភាពខាងត្បូងរដ្ឋខូឡូរ៉ាដូ ជាមួយប្អូនប្រុសរបស់នាង ឈ្មោះនីគលីស(Nicklis)  ដែលបានរួចជីវិតក្នុងហេតុការណ៍នោះ។

ពេលឪពុកម្តាយរបស់នាងរកឃើញសៀវភៅកំណត់ហេតុរបស់នាង គេក៏បានដឹងថា នាងមានការប្រកបស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយព្រះគ្រីស្ទ ក្នុងដំណើរជីវិតរបស់ខ្លួន បានជាពួកគាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ម្តាយរបស់នាងក៏បានមានប្រសាសន៍ថា “ឡាយហ្គនតែងតែបានធ្វើជាពន្លឺចែងចាំង ថ្វាយព្រះគ្រីស្ទជានិច្ច។ នាងបានពិសោធន៍នឹងការប្រកបស្និទ្ធស្នាល    និងមានភាពស្មោះត្រង់ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ ដែលសូម្បីតែគ្រីស្ទបរិស័ទជើងចាស់ខ្លះក៏ចង់មានជំនឿដូចនាងផងដែរ”។

នៅក្នុងទំព័រចុងក្រោយ ដែលនាងបានសរសេរក្នុងសៀវភៅកំណត់ហេតុ មុនពេលគ្រោះថ្នាក់នោះកើតឡើងបីថ្ងៃ នាងបានសរសេរថា  “ព្រះទ្រង់ល្អ  ហើយទ្រង់មានផែនការសម្រាប់ជីវិតយើង ដែលល្អប្រសើរ ហើយមានពរជាងផែនការ ដែលយើងបានជ្រើសរើសសម្រាប់ខ្លួនឯង ហើយខ្ញុំមានការដឹងគុណចំពោះទ្រង់ណាស់។ សូមអរព្រះគុណព្រះអម្ចាស់ ដែលបាននាំទូលបង្គំរហូតមកដល់ពេលនេះ និងឲ្យនៅទីកន្លែងនេះ។ ទូលបង្គំសូមថ្វាយពេលអនាគតរបស់ទូលបង្គំ នៅក្នុងព្រះហស្តទ្រង់ ហើយសូមអរព្រះគុណទ្រង់”។ កំណត់ហេតុរបស់នាង ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំណេររបស់អ្នកនិពន្ធទំនុកដំកើង ដែលបានចែងថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ…

> July

ខ្ញុំមកថ្វាយខ្លួន

ពេលខ្ញុំ​កំ​ពុង​អង្គុយ​នៅក្នុ​ង​មហោស្រ​ព ខ្ញុំ​ក៏បា​ន​នឹក​ឃើញ​អនុស្សាវ​រីយ៍​ល្អៗ​ជាច្រើ​ន។ ពេល​នោះ អ្នក​ដឹក​នាំ​ក្រុ​មច​ម្រៀងទើ​ប​តែបា​ន​ប្រាប់​ចំណង​ជើង​បទ​ចម្រៀង ដែល​ពួក​គេ​រៀប​នឹង​ច្រៀង​ គឺបទ “ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន”(ក្នុ​ងសៀ​វភៅ​ទំនុ​ក​ដំ​កើង លេខ​២០១)។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ ​នៅចុ​ង​បញ្ច​ប់​នៃកា​រ​អធិប្បាយ​រប​ស់គ្រូ​គង្វា​ល​ខ្ញុំ គាត់​បាន​ប្រាប់​​អ្នក​មក​ចូល​រួម​ ឲ្យដើរ​មក​ខាង​មុខ ខណៈ​ពេល​ដែល​យើ​ងកំ​ពុង​ច្រៀង​ចម្រៀង​មួយ​បទ​នោះ​ ដែល​ការ​នេះបា​ន​បង្ហា​ញថា​ ពួក​គេចង់​ទទួល​ការ​អត់​ទោស​បាប​រ​ប​ស់ព្រះ​គ្រី​ស្ទ​។ ប៉ុន្តែ អ្នក​ដឹក​នាំក្រុ​​មច​ម្រៀង​នៅ​ម​ហាស្រព​បានមាន​ប្រសាសន៍​ថា ​គាត់​ចង់​ច្រៀង​ប​ទ​នេះជា​មួយ​យើ​ង​ម្ត​ងទៀ​ត នៅ​ពេល​ក្រោយ គឺ​នៅពេ​ល​ដែ​ល​គាត់លា​ចាក​លោក ទៅ​នៅជា​មួ​យ​ព្រះ​អម្ចាស់ ដែល​នៅថ្ងៃ​នោះ​ ​គាត់​នឹង​ច្រៀ​ងថ្វា​យ​ព្រះ​អង្គ​ នៅ​នគរ​ស្ថាន​សួគ៌ ដោយចិត្ត​កត្តុ​ញ្ញូថា​ :

ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន ​ឥ​ត​មាន​អ្វី​អា​ង

អាងតែ​ឈា​មទ្រ​ង់​ហូ​រ​លើ​ឈើឆ្កា​ង​

នឹ​ងព្រះ​ប​ន្ទូល​ជា​ទី​សំអា​ង ​

ឱ​ព្រះស​ង្រ្គោះ​អើ​យ​ ខ្ញុំម​ក!

រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ មុ​នពេ​ល​អ្ន​ក​ស្រីឆាឡុត អេលាត(Charlotte Elliott) និពន្ធ​​ទំនុក​មួយ​នេះ​​ គាត់​​បាន​សួរ​អ្នក​ដឹ​កនាំ​គ្រី​ស្ទប​រិ​ស័ម្នា​ក់ អំពី​របៀប​ទទួល​ជឿ​ព្រះ​។ គាត់​ក៏បា​ន​ប្រា​ប់នា​ង ឲ្យ​ចូល​ទៅរ​ក​ព្រះអ​ង្គ ទោះ​ជា​ជីវិត​នាង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោ​យ។ នាង​ក៏បា​នចូ​ល​ទៅរ​ក​ព្រះអង្គ ហើយ​ក្រោយ​មក ពេល​នាង​កំពុ​ងបា​ក់ទឹ​ក​ចិត្ត​ដោយ​សារ​មាន​ជម្ងឺ នាង​ក៏បា​ននិ​ពន្ធ​បទ​ចម្រៀង​ទំនុក​ដំកើ​ងមួ​យ​ប​ទនេះ​ ដែល​និយា​យអំ​ពី​ថ្ងៃ​​ដែល​នាង​ទ​ទួ​ល​ជឿព្រះ​គ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បាន​អត់ទោស​បាប​ឲ្យ​នា​ង។​

ព្រះ​អម្ចាស់បាន​លើក​ទឹ​ក​ចិ​ត្ត​យើង​ ឲ្យស្វែ​ង​រ​កព្រះ​អ​ង្គ​ គឺ​ដូច​ដែ​លមា​ន​ចែ​ង​ក្នុ​ងព្រះ​ប​ន្ទូល​ព្រះអង្គថា​ “ចូរ​​ស្វែ​ង​​រក​ព្រះ​យេហូវ៉ា ក្នុង​​កាល​​ដែល​អាច​​នឹង​​រក​​​ទ្រង់​​ឃើញ ហើយ​​អំពាវ​នាវ​​ដ​ល់​​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ”(អេសាយ ៥៥:៦)។ ព្រះ​អង្គ​បានមា​ន​បន្ទូល​មក​កាន់​ចិ​ត្ត​យើង​ថា “អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ … ចូរ​ស្តាប់​ចុះ…

សញ្ញាសំគាល់របស់គ្រួសារ

ប្ជុំកោះ​អារ៉ាន មាន​ទីតាំង​នៅ​ឆ្នេរ​ខាង​លិច នៃ​ប្រទេស​អៀរ​ឡ​ង់។ នៅទី​នោះមា​ន​ភាព​ល្បីល្បាញ ដោយ​សារ​ប្រជា​ជន​នៅ​ទី​នោះ ពូកែ​ចាក់​អាវ​រងា​ពី​រោម​ចៀម​យ៉ាង​ស្រស់​ស្អាត​។ ភាគ​ច្រើន​នៃអា​វចា​ក់​ទាំង​នោះ​ មាន​ការ​ផ្សា​ភ្ជាប់​នឹង​វប្ប​ធម៌ និង​រឿងនិ​ទាន​នៅ​ប្រ​ជុំ​កោះតូ​ច​ៗ​ទាំង​នោះ ប៉ុន្តែ អា​វចា​ក់​ខ្លះមា​ន​ល​ក្ខណៈ​ជាបុ​គ្គល​។ គ្រួសារ​នីមួយ​ៗ ​នៅ​លើ​កោះនោះ​ មាន​រចនា​បថ​នៃការ​ចាក់​អាវ​រៀង​ៗ​​ខ្លួន ដែល​មាន​សញ្ញា​សំគាល់​ពិសេស​ខុស​ៗ​គ្នា បាន​ជានៅ​ពេ​លដែ​លមា​ន​អ្នក​នេសាទ​ណា​លង់​ទឹក​ស្លាប់ គេអា​ចពិ​និត្យ​ដឹង​អត្ត​សញ្ញាណរ​បស់​សព ដោយ​គ្រាន់​តែ​មើល​រចនា​បថ​នៃអាវចា​ក់ ដែ​លស​ពនោះ​បាន​ពាក់​ក៏​បាន​។

សំបុត្រ​ទីមួយ​របស់​សាវ័ក​យ៉ូហា​ន បាន​ពិពណ៌នា​អំ​ពី​សញ្ញាសំគាល់​របស់​អ្នក​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ ក្នុង​១​យ៉ូហាន ៣:១ សាវ័​កយ៉ូហា​នបា​នប​ញ្ជាក់​ថា យើង​ជា​​ផ្នែក​មួយនៃ​គ្រួ​សាររបស់​ព្រះ គឺដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “មើល សេចក្តី​​ស្រឡាញ់​​យ៉ា​ង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​​បាន​​ផ្ត​ល់​​មក​​យើ​ង​​រាល់​​គ្នា​ ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”។ បន្ទាប់​មក គាត់​ក៏បា​ន​រៀបរា​ប់អំ​ពី​សញ្ញាសំ​គាល់​របស់​អ្នក​ដែល​ជា​កូន​របស់​ព្រះ​ថា​ “ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ”(៤:៧)។

ដោយ​សារ “សេចក្តី​ស្រឡាញ់ម​កពី​ព្រះ​” នោះវិ​ធីដ៏​ល្អ​បំផុ​ត ដើម្បី​ឆ្លុះប​ញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះទ័យ​ព្រះ​វរ​បិតា គឺ​យើង​ត្រូវ​បង្ហាញ​ចេញនូវសេ​ចក្តី​ស្រឡាញ់ ដែលជា​​លក្ខណៈសម្បត្តិរបស់​ព្រះអ​ង្គ។​ ចូរយើ​ងអ​នុញ្ញាត​ឲ្យ​សេ​ចក្តី​ស្រឡាញ់​ព្រះអ​ង្គ ​​ឈោង​ចាប់​អ្ន​កដ​ទៃ តាម​រយៈ​យើង​ ដ្បិត​សេចក្តី​ស្រឡាញ់ជា​ស​ញ្ញាសំ​គាល់​រប​ស់គ្រួ​សារ​យើ​ង។-Dennis Fisher

ចូលទៅរកព្រះអង្គដោយចិត្តក្លាហាន

កោះ​ម៉ន់ សង់ មីកែល ជា​កោះដែ​ល​មាន​ទឹ​កជោ​រ​ដ៏​គ្រោះថ្នា​ក់ ដែល​មាន​ទីតាំង​ប្រហែល​ជិត​មួយ​គីឡូ​ម៉ែត្រ​​​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​នរមែនឌី ប្រទេស​បារាំង​។​ កោះ​មួយ​នេះបា​ន​ធ្វើ​ជា​ព្រះវិហារ និង​កន្លែ​ងស្នា​ក់​នៅ​រប​ស់ស​ង្ឃ​កាតូលិក អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើ​យ ហើយ​ក៏បា​នទា​ក់​ទា​ញអ្ន​ក​ធ្វើធម្ម​យាត្រាជា​​ច្រើន​ឲ្យម​ក​ទីនោះ​។​ មុន​ពេល​គេ​ធ្វើស្ពាន​ដ៏វែ​ងស​ម្រាប់​ឆ្លង​ទៅកោះ​នោះ​ គេ​បាន​​ឮ​ល្បីថា​ ផ្លូវ​ទៅ​កាន់​កោះ​នោះមា​នគ្រោះ​ថ្នាក់​ណាស់ ​បាន​ជាមា​ន​អ្នក​ធម្ម​យាត្រា​ខ្លះបា​ន​បា​ត់ប​ង់ជី​វិ​ត។ នៅពេ​លទឹ​កនាច កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ច្រាំង​ខ្សាច់​ជាច្រើ​ន ហើយ​ពេល​ទឹក​ជោរ កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័​ទ្ធ​ដោយ​ទឹ​ក បាន​ជា​គេមា​ន​កា​រ​ភ័យ​ខ្លា​ច​នៅក្នុ​ងកា​រ​ឆ្លង​ទៅ​រកកោះនោះ​។​​

នៅស​ម័​យគ្រា​ស​ញ្ញាចា​ស់​​ ជ​នជាតិ​យូដា​​មា​នកា​រ​ភ័យ​ខ្លាច នៅ​ក្នុង​​ការ​​ចូ​លទៅរក​ព្រះ​។ ពេល​ដែល​ព្រះ​អង្គ​មាន​ប​ន្ទូល​ជា​ផ្គរលាន់ នៅលើ​​ភ្នំស៊ីណៃ ពួក​បណ្តាជ​នមា​ន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​ទៅក្បែ​រ​ព្រះអ​ង្គ​(និក្ខមនំ ១៩:១០-១៦)។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​អនុញ្ញាត​   ឲ្យពួក​គេចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ   តាម​រយៈ​សម្តេច​សង្ឃ ដោយ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​ដ៏ជា​ក់​លាក់​មួយ​ចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយ​សេចក្តី​ស្លាប់​អាច​កើត​មា​នភ្លា​ម​ៗ ចំពោះអ្ន​ក​ដែល​ច្រឡំ​ប៉ះ​ហិប​នៃ​សេច​ក្តីស​ញ្ញា ដែល​តំណាង​ឲ្យ​ព្រះវត្ត​មាន​ដ៏​បរិសុទ្ធ របស់​ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។

ប៉ុន្តែ ដោយ​សារ​កា​រសុ​គត និង​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ​រប​ស់ព្រះ​យេ​ស៊ូវ នោះ​យើង​អាច​ចូល​ទៅជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លា​ច។​ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​បាប​យើង​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ព្រះអ​ង្គបា​នអ​ញ្ជើញ​យើង​ឲ្យ​ចូល​ក្នុ​ងព្រះវ​ត្តមា​ន​ព្រះ​អង្គ​។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា​ “ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សម្រាប់​​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។

ដោយ​ព្រោះ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ចូ​ល​ទៅរ​ក​ព្រះ តាមរយៈកា​រអ​ធិស្ឋាន ទោះ​ជា​នៅ​ទីណា និងនៅ​​ពេល​ណាក៏​ដោ​យ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។-Dennis Fisher

> June

ការវិលត្រឡប់យ៉ាងអស្ចារ្យ

លោក​ឆាត​ ផែននីងតុន(Chad Pennington) ជាអ​តីតៈ​កី​ឡា​ករ​បា​ល់​ទាត់​អាមេរិក ដែលធ្លាប់​មាន​របួ​ស​ជា​ច្រើ​នលើ​ក ដែល​ជា​ការ​គំរាម​កំហែង មក​លើ​អាជីព​របស់​គាត់​។ របួស​របស់​គា​ត់​បា​ននាំ​ឲ្យ​គា​ត់ ជួបកា​រពិ​បាក​​ពី​រលើ​ក ដែលមា​នដូ​ច​ជា ការវះ​កាត់ ការ​ព្យាបាល​ផ្លូ​វ​កាយ​ជា​ច្រើ​នខែ និង​ការ​ហ្វឹក​ហាត់​ឡើ​ងវិ​ញ​អ​ស់​ជាច្រើ​ន​ខែ មុននឹ​ង​ត្រឡប់​ទៅ​ទីលាន​ប្រកួត​វិ​ញ។​ ប៉ុន្តែ បន្ទាប់ពីបា​​ន​ព្យាបា​លរ​បួ​សទាំ​ង​ពី​រ​លើក​នោះ គាត់​មិន​គ្រា​ន់​តែ​បា​នត្រ​ឡប់​មក​ការ​ប្រកួ​ត​វិញ​ប៉ុ​ណ្ណោះ​ទេ ​តែ​ថែម​ទាំង​បា​ន​ទ​ទួល​ល​ទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​ណាស់ ក្នុង​កំរិ​ត​ដ៏​ខ្ពស់​មួយ ​ដែលនាំ​ឲ្យ​គេ​ដាក់រ​ហ័សនា​ម​គា​ត់ថា កីឡាក​រ​ដែ​លត្រ​ឡប់​មក​​ការប្រកួតប្រចាំ​ឆ្នាំ ​ ក្នុងស​ហព័ន្ធ​បាល់​ទាត់​ជា​តិ។​ ​ សម្រាប់​ខ្លួន​លោក​ភែន​ធីងតុ​នផ្ទា​ល់ ការ​ប្រឹង​ប្រែ​ងរ​ប​ស់​គា​ត់ ជាកា​រប​ង្ហាញអំ​ពី​ការ​ដែល​គាត់​បាន​ប្តេ​ជ្ញាត្រ​ឡប់​មក​ការ​ប្រ​កួត​បាត់​ទា​ត់​វិញ។​

បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ នោះយើងសង្កេត​ឃើញ​ថា ពេលដែ​លអំ​ពើ​បាប និងប​រា​ជ័យ​បំបែក​ទំនាក់ទំ​នងដែ​ល​យើង​មាន​ជាមួ​យ​ព្រះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងារ​បម្រើព្រះ​អង្គ​ នោះយើ​ង​ត្រូវ​តែ​មាន​ការប្តេជ្ញាចិ​ត្ត​ឡើង​វិញ ដើម្បីស្អាង​ទំនាក់ទំ​នង​ជា​មួយ​ព្រះអ​ង្គឡើ​ងវិ​ញ ហើយធ្វើខ្លួ​ន​ឲ្យ​មានប្រយោជន៍​ចំពោះ​ន​គរ​ព្រះ​អង្គ។ ពេល​ដែល​យើង​វង្វេង​ចេញ ដោយ​សារ​អំពើបា​ប នោះដើ​ម្បី​រកផ្លូ​វ​ត្រឡ​ប់ម​ក​វិញ យើង​ក៏​ត្រូវ​លន់​តួ​បាប​ផ​ង​ដែរ។​ “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។

ដើម្បី​ឲ្យយើ​ង​អាច​ជា​សៈស្បើ​យ​ ពីបរា​ជ័យ​ខា​ង​វិញ្ញា​ណរ​បស់​យើង យើងត្រូ​វ​តែពឹង​ផ្អែក​ទាំង​ស្រុង ​ទៅលើ​ព្រះ​អង្គ ដែល​បាន​លះប​ង់​ព្រះជ​ន្ម ដើម្បី​យើង​រា​ល់គ្នា​។ ហើយកា​រនេះ​នាំ​ឲ្យយើង​មាន​សង្ឃឹម​​ឡើង។ ព្រះគ្រី​ស្ទ​ដែលបា​នសុ​គត​ជួ​ស​យើ​ង ព្រះអ​ង្គបា​ន​ស្រ​ឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​អស់កល្បជា​និ​ច្ច ហើយ​នឹង​ឆ្លើយ​ត​ប ដោយ​ព្រះគុ​ណ ពេល​ដែល​យើង​សា​រភាព​ទោស​កំហុស​របស់​យើង…

ការផ្តោតទៅលើដំណើរការ

លោក​វីលៀម ហ្ស៊ីនស័រ(Williams Zinsser) បាន​និព​ន្ធសៀ​វ​ភៅ​ដែ​ល​មា​ន​ចំណងជើង​ថា ការ​សរសេរ​បាន​ល្អ  ដែលក្នុ​ង​នោះ​ គាត់​បាន​មាន​ប្រ​សាសន៍​ថា អ្នក​និពន្ធជាច្រើន​បរាជ័យ ដោយ​សារ​ពួក​គេ “គិត​អំពី​កា​រ​លក់​សៀវភៅរ​បស់​ខ្លួន​ខ្លាំ​ង​ពេ​ក”។ ពួកគេ​ខ្វ​ល់​អំពី​ការ​លក់​អត្ថបទ ឬសៀ​វភៅ​រ​បស់​ខ្លួ​ន​ខ្លាំង​ណា​ស់ បាន​ជា​ពួក​គេ​មិ​នបា​នអើ​ពើរ ចំពោះកា​រ​រៀន​សូត្រអំពីដំ​ណើរកា​រ​នៃស​រ​សេរ ដែល​ត្រូវ​គិត ធ្វើគ​ម្រោង និង​រៀប​ចំ​ការស​រសេរ​​ឲ្យ​បាន​ល្អ។ លោក​ហ្ស៊ីនស័រជឿ​ថា​ អ្នកនិ​ពន្ធ​ស​រសេរ​មិន​បា​ន​ល្អ ពេល​ដែល​ពួ​ក​គេ “សរសេរ ដូច​កីឡា​ករ​ដែល​​ផ្តោត​ទៅ​លើ​គោល​ដៅ​​​​ពេក ហើយមិន​បាន​គិ​តពី​របៀ​បរ​ត់​ប្រណាំងឲ្យ​បានល្អ”​។​ ត្រង់ចំ​ណុច​នេះ លោក​អេ ដាប់ប៊លយូ តូហ្ស័រ(A. W. Tozer) ដែល​ជាអ្នក​និ​ពន្ធ និង​អ្ន​ក​ប​ម្រើព្រះ​ បាន​មាន​ប្រសាសន៍​ថា ​យើងក៏​ប្រើ​គោលការ​ណ៍​ដូច​នេះ​ ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែ​រ។​ គាត់បា​ននិ​ពន្ធ​សៀវ​ភៅមា​នចំណ​ងជើ​ង​ថា​ ឫស​គល់ នៃ​ពួកប​រិសុទ្ធ ដែល​ក្នុង​នោះ គាត់បា​ន​រៀប​រា​ប់​អំពី​កា​រ​ដែល​យើង​ច្រើនតែ​ខ្វល់​​​អំ​ពីផ​ល​ផ្លែ … ហើយ​មិន​បា​ន​អើពើ​ចំពោះឫ​សគុ​ល ដែល​នាំឲ្យមា​ន​ផ​លផ្លែ​នោះទេ​”។

យ៉ាង​ណាមិ​ញ សាវ័​កពេ​ត្រុ​សបា​ន​រំ​ឭក​ពួ​កជំ​នុំ នៅ​សតវត្សរ៍​ទី១​ថា​ ការ​រស់​នៅ​ដែ​ល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ និងកា​រ​ធ្វើ​ការ​បម្រើព្រះដែ​លមា​ន​ប្រសិទ្ធិ​ភា​ព  គឺ​ជាល​ទ្ធផ​ល​ដែលទទួល​​បា​ន  ដោយ​សារ​​មាន​​​ដំ​ណើរ​ការ​​ល្អ​។  គាត់​បាន​លើ​ក​​ទឹក​ចិត្ត​ពួក​​គេ​ឲ្យមា​នកា​រ​លូត​លា​ស់ ក្នុងផ្នែ​កទាំ​ង​៨​ នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ ដែល​មាន​ដូ​ចជា សេចក្តី​ជំនឿ គុណធម៌ ចំ​ណេះ​ដឹង ការដឹ​ង​ខ្នា​ត ការ​អត់​ធ្មត់ ការ​គោរព​ប្រតិ​បត្តិ​ព្រះ ការ​រាប់​អាន​គ្នា​ជា​ប​ងប្អូ​ន…

ធ្វើឲ្យមានភាពទាក់ទាញ

មាន​រឿង​មួ​យបាន​ដំណា​លថា​   តាំង​ពី​យូរ​ម​ក​ហើយ   មាន​ក្មេង​ប្រុស​ម្នា​ក់បាន​​ឡើ​ង​ជិះ​រថ​ភ្លើង ក្នុង​បំណង​រក​កំរៃ ពីកា​រល​ក់​ផ្លែប៉ោ​ម។ វា​ក៏​បាន​ដើ​រ​កាត់​តា​ម​ទូរ​ថ​ភ្លើង ដោយ​អំពាវ​នាវ​ថា “ផ្លែប៉ោ​ម អើយ ផ្លែប៉ោម មានន​រណា​ចង់​ទិ​ញ​ផ្លែ​ប៉ោម​ទេ​?” ​វាដើ​រ​រ​ហូត​ដល់​ក​ន្ទុយ​រថភ្លើង​ហើយ​ នៅតែ​ល​ក់​មិន​បានផ្លែ​ប៉ោម​មួយ​សោះ។​

មាន​សុភាព​បុ​រ​ស​ម្នាក់បា​នក​ត់សំ​គាល់ អំពី​ការ​លំបាក​រប​ស់​វា ក៏បា​ន​ហៅវា​ឲ្យ​មក​ក្បែ​រ​គាត់ ហើយសុំ​មើ​ល​ផ្លែប៉ោ​មមួ​យផ្លែ​។ គាត់​ក៏បា​ន​យក​ផ្លែ​ប៉ោម​នោះ​ ដើរទៅ​​ក្បាលរ​ថ​ភ្លើង ដោយ​យក​កូន​ក​ន្សែង​ជូ​ត​ផ្លែប៉ោ​ម​នោះ​ ឲ្យភ្លឺ​រ​លោង រួច​ក៏​ដើរ​កាត់​តាម​ទូរថ​ភ្លើង​ប​ណ្តើរ ញាំ​ផ្លែ​ប៉ោម​នោះប​ណ្តើ​រ  ព្រម​ទាំង​លាន់​មាត់​ថា ផ្លែប៉ោ​មនោះ​នៅ​ស្រស់​ ហើយ​ឆ្ងាញ់​ណាស់។ បន្ទាប់ម​ក​  គាត់​ក៏​បានប្រា​ប់​ក្មេង​ប្រុ​ស​នោះ​  ឲ្យសា​ក​ដើ​រល​ក់​ម្តង​ទៀ​ត។ ពេល​នេះ វា​ក៏​បាន​លក់​ផ្លែ​ប៉ោ​មអ​ស់​ពី​ក្នុ​ងស្បោ​ង។​ តើ​លោ​ក​អ្នក​ឃើ​ញ​មាន​អ្វីប្លែកទេ​? បុរសម្នា​ក់​នោះបា​ន​​ធ្វើ​ឲ្យ​ផ្លែប៉ោម​មាន​ភា​ពទាក់​ទាញ​យ៉ាងខ្លាំង ដល់​អ្នក​ទិ​ញ​ដ៏​មាន​ស​ក្តានុ​ពល​ទាំង​ឡាយ។​

រឿងនេះ​​បាន​រំឭ​ក​យើង អំពី​វីធី​ដែល​យើ​ងអា​ច​នាំ​អ្ន​កដ​ទៃ ឲ្យ​ចាប់​អារ​ម្ម​ណ៍​ចំ​ពោះ​ដំ​ណឹង​ល្អនៃ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺធ្វើឲ្យ​ដំ​ណឹង​ល្អមានភា​ពទា​ក់​ទា​ញចំ​ពោះ​ពួ​ក​គេ ដោយ​បង្ហាញ​ពួក​គេ​អំពី​ការ​ផ្លាស់​ប្រែ   ​ដែល​ដំណឹង​ល្អ​បា​ន​ធ្វើ​ឲ្យមា​ន   ក្នុង​ជីវិ​ត​យើង។  យើង​អាច​ធ្វើ​ឲ្យគេមា​ន​ការ​ទា​ក់​ទាញ​បំ​ផុត ពេលដែ​ល​យើ​ង​អនុវត្ត​តាម​​ការ​បង្រៀនរ​បស់​សាវ័​កប៉ុ​ល ក្នុង​បទ​គម្ពីរ ​កូល៉ុស ៤:៥ ដែល​បាន​ចែ​ង​ថា​ “ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង”។ បើ​យើង​ប​ង្ហាញ​ចេ​ញ​នូ​វ​ចិត្ត​ស​ប្បុ​រស សេចក្តី​ស្រឡាញ់ និងក្តី​អាណិ​ត ដល់​អ្នក​ដទៃ នោះអ្នកដែ​លស​ង្កេត​មើ​លយើ​ង​នឹងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​យើង​មាន​ចរិយា​សម្បត្តិ​ល្អ​ដូចនេះ ហើយ​ពេ​ល​​នោះ  យើង​នឹង​មាន​ឱកាស  ​ប្រាប់ពួក​គេ​អំពីសេ​ចក្តី​ស្រឡា​ញ់ដ៏​អស្ចា​រ្យ  ដែល​​ព្រះអ​​​ង្គ​​មា​ន​ចំ​ពោះ​ពួ​ក​គេ។-Dave Branon

> March

អ្នកបញ្ចាំងពន្លឺ

ភូមិរីជូកានជាភូមិដ៏តូចមួយ ដែលមានភាពកក់ក្តៅ នៅប្រទេសនរវេយ ជាកន្លែងដ៏សប្បាយរីករាយ គួរឲ្យចង់រស់នៅ លើកលែងតែក្នុងរដូវរងារ ដែលមិនមានពន្លឺព្រះអាទិត្យអស់ជាច្រើនខែ។ ភូមិនេះមានទីតាំង ក្នុងជ្រលងភ្នំមួយ នៅជើងភ្នំហ្គូស្តាតូភេន ដ៏ខ្ពស់ត្រដែត បានជារៀងរាល់ឆ្នាំ ភូមិនេះមិនបានទទួលពន្លឺថ្ងៃដោយផ្ទាល់ អស់រយៈពេលកន្លះឆ្នាំ។ អ្នកភូមិបាននាំគ្នាគិតចង់ដាក់កញ្ចក់ នៅលើកំពូលភ្នំ ដើម្បីឲ្យចាំងពន្លឺថ្ងៃចូលភូមិរបស់ពួកគេ តាំងពីយូរមកហើយ។ ប៉ុន្តែ គំនិតនេះ មិនអាចឲ្យគេអនុវត្តតាមបាន។  តែក្នុងឆ្នាំ ២០០៥ មានសិល្បៈករក្នុងភូមិម្នាក់ បានចាប់ផ្តើម “គម្រោងកញ្ចក់” ដើម្បីនាំអ្នកភូមិទាំងនោះ ឲ្យរួមគ្នាធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត។ ៨ឆ្នាំក្រោយមក ក្នុងខែតុលា ឆ្នាំ២០១៣ គេក៏បានចាប់ផ្តើមដាក់កញ្ចក់ឲ្យមានដំណើរការ។ អ្នកភូមិក៏បានទៅប្រមូលផ្តំគ្នា ក្នុងទីលានភូមិ ដើម្បីទទួលពន្លឺដែលបានចាំងពីពន្លឺថ្ងៃនោះ។

បើយើងងាកមកគិត ក្នុងន័យខាងវិញ្ញាណវិញ យើងឃើញថា ភាគច្រើននៃតំបន់ក្នុងពិភពលោក មានលក្ខណៈមិនខុសពីភូមីរីយូកានទេ ព្រោះតំបន់ទាំងនោះមានបញ្ហាដែលគរដូចភ្នំដ៏ខ្ពស់ ដែលបាំងមិនឲ្យពន្លឺរបស់ព្រះយេស៊ូវ ចាំងចូលបាន។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រើយុទ្ធសាស្ត្រ ចាត់កូនរបស់ទ្រង់ជាច្រើន ឲ្យចេញទៅនាំពន្លឺចូលក្នុងតំបន់ទាំងនោះ គឺមិនខុសពីកញ្ចក់ដែលចាំងពន្លឺថ្ងៃចូលភូមិដែលត្រូវការពន្លឺនោះឡើយ។ លោកយ៉ូហានបាទ្ទីស ស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានចាត់ទៅនោះ។ គាត់បានមកសម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីព្រះយេស៊ូវ ដែលជាពន្លឺ ដល់ “អ្នកដែលកំពុងរស់នៅក្នុងភាពងងឹត និងក្នុងស្រមោលនៃសេចក្តីស្លាប់”(យ៉ូហាន ១:៧ លូកា ១:៧៩)។

ដែលពន្លឺថ្ងៃ…

គ្រួសារនៃសេចក្តីជំនឿ

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ថ្នាក់រៀនព្រះគម្ពីរសម្រាប់អ្នកបាត់បង់ប្តីឬប្រពន្ធ នៅព្រះវិហាររបស់ខ្ញុំ បានក្លាយជាគ្រួសារមួយ ដែលមានចំណងដ៏ជិតស្និទ្ធ សម្រាប់មនុស្សជាច្រើន ដែលបានបាត់បង់ប្តីឬប្រពន្ធ ដោយសារការលែងលះគ្នា ឬដោយសារប្តីឬប្រពន្ធបានស្លាប់។ ពេលដែលគ្នាយើងណាម្នាក់ ចង់ផ្លាស់ប្តូរទីលំនៅ យើងក៏បានជួយរៀបអីវ៉ាន់ដាក់ក្នុងប្រអប់ឲ្យគាត់ ជួយសែងគ្រឿងសង្ហារឹម និងផ្តល់អាហារឲ្យគាត់។ គ្មានសមាជិកណាម្នាក់ធ្វើពិធីខួបកំណើត ឬចំណាយពេលថ្ងៃឈប់សម្រាកដោយភាពឯកកោដូចមុនទៀតឡើយ ដោយសារក្តីជំនឿ និងមិត្តភាពយើងបានរួមគ្នា ក្លាយជាទំនាក់ទំនងដ៏ជាប់លាប់ ដែលមានការលើកទឹកចិត្ត។ គ្នាយើងជាច្រើននាក់ ដែលបានបង្កើតចំណងមិត្តភាពជាមួយគ្នា ក្នុងពេលដែលមានទុក្ខលំបាក កាលពី៣ទសវត្សរ៍មុន បានបន្តមានភាពរីកចម្រើន ព្រមទាំងបន្តជួយទ្រទ្រង់បុគ្គល និងក្រុមគ្រួសារដទៃទៀត ក្នុងពេលសព្វថ្ងៃផងដែរ។

សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើរទៅអ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងថែស្សាឡូនិច ក៏បានបង្ហាញឲ្យយើងឃើញទំនាក់ទំនងដែលជួយជ្រោងគ្នាឡើង ក្នុងគ្រួសារនៃព្រះផងដែរ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងសំបុត្រនោះថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។  “ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ”(ខ.៩)។ “ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង”(ខ.១១)។ សាវ័កប៉ុល និងគូកនការងាររបស់គាត់ មានទំនាក់ទំនងជាបងប្អូនរួមជំនឿ នៅក្រុងថែស្សាឡូនិច ដូចជាម្តាយ ឪពុក និងបងប្អូនប្រុសស្រី…

យុត្តិធម៌ និងសេចក្តីមេត្តា

ពេលដែលជនជាប់ចោទ ឈរនៅចំពោះមុខចៅក្រម គឺមានន័យថា គាត់នឹងត្រូវជាប់ទោស ឬរួចខ្លួន តាមការសម្រេចក្តីរបស់អង្គជំនុំជម្រះ។ បើជនជាប់ចោទជាមនុស្សស្លូតត្រង់ នោះតុលាការជាកន្លែងដែលគាត់ពឹងអាង។ តែបើគាត់មានទោស នោះគេរំពឹងថា តុលាការនឹងដាក់ទោសគាត់ ឲ្យសមនឹងកំហុស។

ក្នុងព្រះគម្ពីរណាហ៊ុម យើងឃើញថា ព្រះទ្រង់ជាទីជ្រកកោន និងហើយទ្រង់ក៏ជាចៅក្រមផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក”(១:៧)។ ប៉ុន្តែ បទគម្ពីរនេះក៏បានចែងផងដែរថា “ទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត”(ខ.៨)។ កាលពីជាង១០០ឆ្នាំមុន ទីក្រុងនីនីវេបានប្រែចិត្ត បន្ទាប់ពីលោកយ៉ូណាសបានទៅប្រកាស ដល់ប្រជាជននៅទីនោះ អំពីការអត់ទោសរបស់ព្រះ ហើយទឹកដីពួកគេក៏បានរួចពីការជំនុំជម្រះរបស់ទ្រង់(យ៉ូណាស ៣:១០)។ ប៉ុន្តែ ក្នុងសម័យហោរ៉ាណាហ៊ុម ទីក្រុងនីនីវេបានរៀបគម្រោង “ធ្វើការអាក្រក់ ទាស់ប្រឆាំងនឹងព្រះអម្ចាស់”(ណាហ៊ុម ១:១១)។  ក្នុងជំពូក៣  លោកណាហ៊ុមបានរៀបរាប់ជាលម្អិត អំពីសេចក្តីអន្តរាយ ដែលនឹងកើតឡើង នៅទីក្រុងនីនីវេ។

មនុស្សជាច្រើនបានគិតថា ព្រះមានដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់មនុស្សជាតិ គឺគ្មានដំណោះស្រាយអ្វីផ្សេងទេ។ ពួកគេគិតថា ទ្រង់បរិសុទ្ធ ហើយសព្វព្រះទ័យនឹងដាក់ទោសយើងតែប៉ុណ្ណោះ ពុំនោះទេ ទ្រង់មានពេញដោយក្តីមេត្តា ហើយសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់មនុស្ស គឺមិនជំនុំជម្រះពួកគេឡើយ។ តាមពិត ទ្រង់ជាចៅក្រម ហើយក៏ជាទីជ្រកកោនផងដែរ។ បទគម្ពីរពេត្រុសបានចែងថា ព្រះយេស៊ូវ “បានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ”(១ពេត្រុស ២:២៣)។…

> May

សដូចព្រឹល

ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួល​ចៅ​ប្រុសរ​បស់​ខ្ញុំ​ ចេញ​ពីសា​លារៀ​ន។ ពេល​យើង​កំ​ពុង​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ត្រឡប់​មក​ផ្ទះ​វិញ ព្រឹលក៏បា​ន​ចា​ប់​ផ្តើម​ធ្លា​ក់។ ព្រឹល​ដែល​មាន​ពណ៌​សក្បោះ​ដូច​សំឡី បាន​ធ្លាក់​ចុះ​មក​យ៉ា​ងលឿ​ន ឥតឈ​ប់​ឈរ។ ទី​បំផុត ខ្ញុំក៏​​បា​នប​ន្ថយ​ល្បឿន​ឈប់ ​ដោយសា​រ​ការ​ស្ទះច​រាច​រណ៍។ យើង​ក៏បា​ន​មើ​ល​ពីខាង​ក្នុង​ឡា​នរ​បស់​យើង ​ឃើញកា​រ​ផ្លាស់​ប្តូរ​​កើ​តឡើង​នៅខា​ងក្រៅ​។ ផ្ទៃ​ដី​ពណ៌​ក្រម៉ៅ បាន​ប្រែ​ក្លា​យ​ជា​ពណ៌ស​។ ព្រឹល​បាន​លប់​​ជ្រុង​អគារ​ស្រួច​ៗ ហើយ​គ្រប​ដណ្តប់​​ពីលើឡា​នដែ​លនៅ​ក្បែរ​យើ​ង និង​ពីលើ​ដើ​ម​ឈើដែ​ល​យើ​ងបា​ន​ឃើញ​​ផង។

ការ​ធ្លាក់​ព្រឹ​ល​នេះ​​​បាន​រំ​ឭ​ក​ខ្ញុំ អំពី​សេចក្តី​ពិត​ខា​ង​​វិញ្ញាណ។ ព្រះគុណ​រ​បស់​ព្រះ​បា​ន​គ្រប​បាំង​អំពើបាបរ​បស់យើ​ង​ ដូច​ព្រឹល​ដែលបា​ន​គ្រប​ពី​​លើអ្វី​ៗ​ដែ​ល​នៅចំ​ពោះ​មុខ​យើ​ង​។ ប៉ុន្តែ ព្រះ​គុណ​មិនគ្រា​ន់​តែ​បា​ន​គ្រប​បាំ​ង​អំពើ​បាប​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំង​បានលប់​អំពី​បាប​រ​ប​ស់យើ​ង​ទៀត​ផ​ង។ ព្រះ​អម្ចាស់​បា​ន​មាន​បន្ទូល​ទៅកាន់ប្រ​ជាជ​នអ៊ី​ស្រាអែល តាម​រយៈ​ហោរាអេសាយ​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះ​ជាព្រះ​ប​ន្ទូល​សន្យារបស់​ព្រះ​អង្គ ពេលដែលកូនរបស់ព្រះអង្គ​មាន​ប​ញ្ហានៃ​អំ​ពើបា​បដ៏​គួ​រឲ្យ​ឈឺ​ចាប់​។ ព្រះអ​ង្គ​ក៏បា​ន​ប្រៀបប្រ​ដូច​ពួក​គេ ទៅ​នឹង​រូប​កាយ​ដែល “មាន​​សុ​ទ្ធ​​តែ​​របួស និង​​ជាំ ហើយ​​ស្នាម​​រំពាត់​​ថ្មី ឥត​​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ”(ខ.៦)។

ព្រះអង្គ​សព្វ​ព្រះ​ទ័​យនឹ​ង​ប្រ​ទាន​ព្រះ​គុណ​ដល់​ពួ​កគេ​ ទោះ​អំពើបា​បរ​បស់​ពួក​គេ​​ប្រែ​ជាអាក្រក់​យ៉ាង​ណាក៏​ដោ​យ។​ ស​ព្វ​ថ្ងៃនេះ​ ក្នុង​នាម​ជា​កូ​នរ​ប​ស់​ព្រះ​អង្គ យើង​ក៏​មាន​កា​រ​ធានា​ដូ​ចពួ​ក​អ៊ីស្រាអែល​ផង​ដែ​រ។​ អំពើ​បា​បធ្វើ​ឲ្យ​ជីវិត​យើង​ប្រឡាក់​ប្រឡូ​ក តែពេ​ល​ដែល​យើង​ប្រែចិ​ត្ត ហើយ​លន់​តួ​អំពើបាប​យើង​ ព្រះអ​ង្គប្រ​ទា​នកា​រអ​ត់​ទោ​សបា​ប តាម​​ព្រះ​គុណ​​​ដ៏​​ធ្ងន់​​ក្រៃលែង​នៃ​​ទ្រង់(អេភេសូរ ១:៧)។-Jennifer Benson Schuldt

ដំណើរជីវិតរបស់កញ្ញាយ័រឌីន

ញ្ញា​យ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បាន​ពិការ​ភ្នែក​ពី​កំ​ណើត។ ប៉ុន្តែ គាត់នៅ​តែ​អា​ច​រស់​នៅក្នុ​ង​ជីវិត​ដែល​ពេញ​លេញ និង​មាន​ផ្លែ​ផ្កា ទោះបី​ជា​គា​ត់មា​ន​បញ្ហា​នេះក៏​ដោ​យ។​ មាន​ខ្សែភាព​យ​ន្ត​ឯកសា​រ​មួយ ដែ​លមា​នចំ​ណ​ងជើ​ង​ថា តើអ្ន​កអា​ច​មើល​ឃើញ​ដូ​ចខ្ញុំ​ទេ​? ខ្សែ​ភាព​យន្ត​ឯកសារ​នេះបា​ន​និយាយ​អំពី​ដំណើរ​ជីវិត​របស់​គាត់។ គាត់​ជា​សិស្ស​ពូកែ នៅសា​លា​រៀន ហើយ​គាត់ចូ​ល​ចិ​ត្តជិះ​ក​ង់ និង​ជិះ​ស្គី​ចុះជ​ម្រាល ដោយមា​នជំ​នួ​យប​ន្តិច​បន្តួ​ចប៉ុ​ណ្ណោះ។

កញ្ញា​យ័រឌីន​បានមា​នប្រ​សាសន៍ អំពី​ភាព​ពិការ​ភ្នែ​ករ​បស់ខ្លួ​ន​ថា​ ​“ខ្ញុំស្ម័គ្រ​ចិត្ត​បន្ត​រ​ស់​នៅ​ជាជ​ន​ពិការ​ភ្នែក។  ខ្ញុំ​យល់ថា​  ព្រះ​បានប​ង្កើត​ម​នុស្ស​យើ​ងម្នា​ក់​ៗ​ម​ក ឲ្យ​មាន​លក្ខ​ណៈខុ​ស​ៗគ្នា​​ដោយមា​ន​​ហេតុ​ផល​រប​ស់​ទ្រង់ … ហើយ​ខ្ញុំយ​ល់​ថា ភាព​ពិការ​ភ្នែក​រ​បស់​ខ្ញុំ ជាផ្នែកមួយ​នៃកិ​ច្ច​ការដែ​ល​ខ្ញុំ​នឹ​ង​ធ្វើ ក្នុង​ជីវិត​របស់​ខ្ញុំ”។ សព្វ​ថ្ងៃនេះ​ គាត់​ជា​និស្សិត​សកលវិ​ទ្យាល័យ ផ្នែក​បច្ចេក​វិទ្យា​កំព្យូទ័រ​។ គាត់​មាន​ក្តីស្រ​មៃ   ចង់​ជួយ​ក្នុង​ការអ​ភិវឌ្ឍន៍​កម្ម​​វិធី​កំព្យូទ័​រ​ថ្មីមួ​យ   ដែល​នឹង​ជួ​យ​​ដ​ល់​ជន​ពិបាក​ភ្នែ​ក​ទាំង​ឡាយ។

តើ​កញ្ញាយ័រ​ឌីន អាចប​ន្ត​មាន​គំ​និត​វិជ្ជ​មាន ចំ​ពោះកា​រ​រស់​នៅ ​ដោយរ​បៀប​ណា​? ក្នុងនា​ម​ជាអ្ន​ក​ដើរ​តា​មព្រះ​គ្រី​ស្ទ​ គាត់​បាន​យល់​ថា ព្រះ​​​គ្រប់​គ្រង​កាលៈទេ​សៈទាំ​ងអ​ស់ នៃ​ជីវិត​របស់​គាត់​។ ការ​នេះបា​ន​នាំ​​ឲ្យ​គាត់​មា​ន​ជំនឿ​ចិ​ត្ត ក្នុង​ការ​ស្វែក​រក​ឱកាស ដែល​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ជឿថា​ គាត់​អាច​ធ្វើ​បា​នឡើ​យ។​​

ជា​ការ​ពិ​តណា​ស់ ខ្សែ​ជីវិត​របស់​កញ្ញា​យ័រ​ឌីន បា​នឆ្លុះ​បញ្ចាំ​ង​អំពី​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ​ភីលីព ដែលបានចែ​ងថា​ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កំឡាំង​ដល់​ខ្ញុំ”(៤:១៣)។ ទោះបី​ជា​យើ​ងមា​ន​ចំណុច​ខ្លាំង ឬ​ខ្សោយ​យ៉ាង​ណា​ក៏​ដោ​យ ក៏​ព្រះហ​ស្តនៃ​កា​រ​ផ្គត់​ផ្គង់​របស់ព្រះ​ នៅ​តែ​អា​ច​ប្រទា​នដ​ល់យើ​ង នូវ​ការ​អ្វី​ដែ​លយើ​ង​ត្រូវ​កា​រ ដើម្បីនាំ​ឲ្យ​មា​ន​ការ​ផ្លាស់​ប្រែថ្វាយ​ព្រះ​អ​ង្គ ក្នុង​លោកិ​យ​។…

បេសកកម្មស្វែងរកទ្រព្យសម្បត្តិដែលបានបាត់

ក្នុង​រឿង​ហូប៊ីត ដែលជា​​ស្នាដៃ​និព​ន្ធរ​បស់​លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួក​មនុស្សតឿ​បា​នប្រ​មូល​ផ្តុំ​គ្នាឡើ​ង​ភ្នំ​ ដើម្បី​តតាំ​ង​នឹ​ង​សត្វ​នាគ​ដ៏សា​ហាវ ដែល​មាន​ឈ្មោះស្មោក​(Smaug) ដើម្បី​ដណ្តើម​ម​ក​វិញ នូវ​ទ្រព្យ​សម្បត្តិ​ដែល​ស​ត្វ​នាគ​នោះ​បាន​ប្លន់យក​​។ ទោះបី​​ជាបេសក​កម្ម​នោះ​មាន​គ្រោះថ្នា​ក់ ដ៏គួ​រ​​ឲ្យ​ខ្លាច​យ៉ា​ង​ណា​ក៏​ដោ​យ ក៏​បាលីន​(Balin) ដែល​ជា​មេបញ្ជា​ការ​រង​ បាន​បង្ហាញ​នូវ​កា​រ​ជឿជា​ក់​លើព្រះ​អង្គ​ម្ចាស់​ធ​រិន​(Thorin)បាន​ជា​គា​ត់​និយា​យ​ថា “មានមនុស្ស​ម្នាក់​ដែ​ល​ខ្ញុំ​អា​ច​ដើ​រ​តាម។ មាន​មនុ​ស្សម្នា​ក់​ដែ​ល​ខ្ញុំ​អាច​ហៅ​ថា​ស្តេ​ច”។ ការប្តេ​ជ្ញា​ចិត្ត​ដែល​គាត់មា​ន​ចំពោះ​បេ​សកក​ម្ម​ដ៏​គ្រោះថ្នា​ក់នេះ​ មាន​ភាព​រឹង​មាំ​កា​ន់​តែខ្លាំង ដោយ​សារ​ជំនឿ​ចិ​ត្ត​ដែល​គាត់​មា​ន​ចំពោះ​អ្នក​ដឹ​ក​នាំ​។​

នៅដើ​មដំ​បូ​ង​នៃ​ព្រះ​រាជ​កិច្ច​រ​បស់​ព្រះ​យេស៊ូ​វ ព្រះ​អង្គ​​បានប្រមូល​ផ្តុំ​មនុស្ស​មួយ​ក្រុ​ម ឲ្យចូ​ល​រួ​ម​ក្នុ​ង​ព្រះរា​ជកិ​ច្ច​នៃ​នគរ​របស់​ព្រះ​អង្គ ដែល​ជា​ការ​រំដោះ​ព្រ​លឹង​វិ​ញ្ញាណ ដែល​ជា​ទ្រព្យ​ដ៏​មាន​​តម្លៃបំផុត ពី​សាតាំ​ងដែល​ជា​ខ្មាំ​ង​សត្រូវ។ ពេល​ព្រះ​អ​ង្គ​ត្រាស​ហៅពួក​គេ ព្រះអ​ង្គ​បា​ន​មាន​ប​ន្ទូ​លថា ​“ចូរ​មក​តា​ម​ខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួ​ក​គេ ការ​ដើរ​តា​ម​ព្រះ​យេស៊ូវ គឺ​ជា​កា​រផ្លា​ស់​ប្រែ ពី​ការ​នេសាទ​ត្រី ទៅ​ជា​អ្ន​ក​នេសាទ​មនុ​ស្ស ដែល​បាន​បាត់​បង់​ក្នុង​ចំណងនៃអំពើ​បា​ប។ ប៉ុន្តែ ការ​នេសាទ​មនុស្ស​មិន​តែង​តែ​មាន​ភា​ព​ងាយ​ស្រួលជា​និច្ច​ឡើយ ព្រោះ​​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​ល​ថា មហា​បេសក​កម្ម​នោះ ​ជាកា​រ​លី​ឈើ​ឆ្កាង​ដើរ​តាម​ព្រះអ​ង្គ​​(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។

តើធ្វើ​ដូ​ច​ម្តេ​ចឲ្យ​យើង​នៅ​ជា​ប់ ក្នុង​ច​ម្បាំង​នោះ​ ដើម្បី​ដណ្តើម​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ព្រះគ្រី​ស្ទ​មក​វិ​ញ នៅ​ពេល​ដែល​​កិច្ច​ការ​នេះ​ហា​ក់​​ដូ​ចជា​​គួ​រឲ្យខ្លា​ច ឬ​មាន​ការ​ពិ​បាក​ខ្លាំង​នោះ? គឺយើ​ង​ត្រូវ​ផ្តោ​ត​ទៅ​លើ​អ្នកដឹក​នាំរ​ប​ស់​យើង​ ដែល​ជា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ ព្រះ​អង្គ​ពិ​ត​ជា​​សក្តិ​សម នឹ​ងឲ្យ​យើ​ង​ដើរ​តា​ម​ ហើយ​ហៅ​ព្រះ​អង្គ​ថា ស្តេច!-Joe…

> November

ព្រះអង្គបានបង់ថ្លែ

មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។

សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។

ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង  ពេលដែលជីវិតយើងបានខូច  និងត្រូវការការជួសជុល ឬកែប្រែ។ យើងក្លាយជាកម្មសិទ្ធិរបស់ព្រះ ពេលយើងទទួលជឿព្រះអង្គ ហើយព្រះអង្គក៏បានចាប់ផ្តើមជួសជុល…

ការបញ្ចប់ដ៏រីករាយ

ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។

នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។  តើមានសៀវភៅណា  ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់ ព្រះទ្រង់នឹងបញ្ចប់ការអាក្រក់គ្រប់យ៉ាង ដែលមានក្នុងលោកិយនេះ។

សម្រាប់អ្នកដែលមានអារម្មណ៍ថា ខ្លួនកំពុងជាប់ក្នុងការឈឺចាប់ ជម្ងឺ…

ភាពសុខសាន្ត

មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។  វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ   ប្រទេសកាណាដា។  វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។

ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល  នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។

យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។ ពេលណាយើងមានអារម្មណ៍ភ័យព្រួយ ឬថប់បារម្ភ សូមយើងចាំថា ព្រះវិញ្ញាណនៃព្រះ ជាវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់…

> October

សេចក្តីស្រឡាញ់ជាអ្វី

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់ ដែលបានភ្ជាប់ពាក្យ ជិតដល់ពេលរៀបការ។ ខ្ញុំក៏បានសួរគាត់ថា “តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកពិតជាស្រឡាញ់នាងមែន?”  នេះមិនមែនជាសំណួរដែលស្រួលឆ្លើយឡើយ តែវាបានជួយឲ្យគាត់ពិនិត្យមើលចិត្តខ្លួនឯង សម្រាប់មង្គលការ ដែលកំពុងរំគិលមកដល់។  បន្ទាប់ពីបានគិតមួយសន្ទុះហើយ គាត់ក៏បានឆ្លើយតបថា “ខ្ញុំដឹងថា ខ្ញុំពិតជាស្រឡាញ់នាងមែន ព្រោះខ្ញុំចង់ចំណាយពេលមួយជីវិត ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត”។ យើងក៏បានពិភាក្សាគ្នា អំពីអត្ថន័យនៃការស្វែងរកសុភមង្គល ឲ្យមនុស្សម្នាក់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងយកខ្លួនឯងជាទីមួយ។ សេចក្តីស្រឡាញ់ដ៏ពិត ត្រូវមានការលះបង់ខ្ពស់។

សេចក្តីបង្រៀននេះ មានភាពសមស្របតាមព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ មានសេចក្តីស្រឡាញ់ជាច្រើនប្រភេទ ដែលត្រូវបានសរសេរ ដោយប្រើពាក្យខុសៗគ្នា ក្នុងភាសាក្រិក ប៉ុន្តែ អាហ្កាពេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលប្រសើរជាងគេ ដែលបង្ហាញចេញ និងបណ្តាលឡើង ដោយការលះបង់ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌មានចំពោះយើង គឺជាសេចក្តីស្រឡាញ់ដ៏ពិត ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះអង្គបានឲ្យតម្លៃយើងខ្ពស់បំផុត។ គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។

ការលះបង់ជាភស្តុតាង ដ៏ពិតនៃសេចក្តីស្រឡាញ់ ដូចនេះគ្មានអំណោយអ្វី ដែលមានតម្លៃជាងព្រះយេស៊ូវឡើយ។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។-Bill Crowder

តន្រ្តី និងឧបករណ៍ចាក់តន្រ្តី

លោកគ្រីស្តូហ្វ័រ ឡក់(Christopher Locke) បានទិញឧបករណ៍ភ្លេងសម្រាប់ផ្លុំចាស់ៗ ដែលមានដូចជាត្រែ ត្រែទាញ និងស្នែងបារាំង ហើយបានកែឆ្នែឧបករណ៍ភ្លេងទាំងនោះ ឲ្យក្លាយជាអំភ្លី សម្រាប់ប្រើជាមួយទូរស័ព្ទអាយហ្វូន និងអាយផេត។ គាត់បានបង្កើតឧបករណ៍នោះ ឲ្យមានរូបរាង្គដូចឧបករណ៍បំពងសម្លេងដែលមានរាង្គដូចត្រែ ដែលគេបានប្រើ ក្នុងការចាក់សម្លេងស្តាប់ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត នៅចុងទសវត្សរ៍ឆ្នាំ ១៨០០។ ភ្លេងដែលគេបានចាក់ស្តាប់ ដោយប្រើអំភ្លីរបស់លោកគ្រីស្តូហ្វ័រ មានសម្លេង “ឮជាង ច្បាស់ជាង ងុំជាង ហើយជ្រៅជាង”ឧបករណ៍បំពងសម្លេង ឬអូប៉ាល័រតូចៗ ដែលគេប្រើជាមួយឧបករណ៍ឌីជីធល ដូចជាទូរស័ព្ទទំនើបជាដើម។ ឧបករណ៍របស់គាត់មិនគ្រាន់តែជាស្នាដៃសីល្បៈដ៏គួរឲ្យចាប់អារម្មណ៍នោះទេ តែថែមទាំងមិនត្រូវការថាមពលអគ្គីសនី ពេលដែលគេប្រើវាជាអំភ្លី សម្រាប់ចាក់តន្ត្រីដែលគេចូលចិត្តស្តាប់។

យ៉ាងណាមិញ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស ឲ្យរំឭកយើងនៅថ្ងៃនេះថា ពេលយើងរស់នៅថ្វាយព្រះគ្រីស្ទ និងនិយាយប្រាប់គេ អំពីព្រះអង្គ យើងមិនមែនជាតន្ត្រីទេ តែយើងជាឧបករណ៍ចាក់តន្រ្តី។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា    ដោយព្រោះព្រះយេស៊ូវដែរ”(២កូរិនថូស ៤:៥)។    គោលបំណងរបស់យើង  គឺមិនមែនដើម្បីធ្វើជាព្រះរាជសាររបស់ព្រះអង្គឡើយ  តែធ្វើជាអ្នកនាំព្រះរាជសារព្រះអង្គ ទៅប្រាប់គេ តាមរយៈទីបន្ទាល់នៃការរស់នៅ និងតាមរយៈបបូរមាត់របស់យើង។ គឺដូចមានសេចក្តីចែងថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(ខ.៧)។

បើសិនជាត្រែចាស់ៗ អាចធ្វើជាអំភ្លីចាក់ភ្លេងយ៉ាងពិរោះបាន…

ស្រមោល

ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។

លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។

ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន  ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ  ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ  ដូចនេះ  ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។ ជាច្រើនសតវត្សរ៍ក្រោយមកទៀត ព្រះម៊ែស៊ីដែលពួកគេបានរង់ចាំតាំងពីយូរមកហើយ បានយាងមកប្រសូត្រ ហើយបានសុគត ដើម្បីលោះបាបយើង…

> September

ការចាប់ផ្តើមជាថ្មី

ប្ទេសជាច្រើនបានបង្កើតច្បាប់សុខាភិបាល ដែលហាមមិនឲ្យគេយកពូកចាស់ៗ ទៅលក់ ឬប្រើឡើងវិញ ហើយតម្រូវឲ្យបោះចោលដូចសំរាម។ លោកធីម ឃីណាន(Tim Keenan) ក៏បានដោះស្រាយបញ្ហានេះ ហើយសព្វថ្ងៃនេះ មុខជំនួញរបស់គាត់បានជួលមនុស្សជាង១០នាក់ ឲ្យប្រមូលទុកនូវគ្រឿងផ្សំនីមួយៗ របស់ពូកចាស់ៗ ដែលមានដូចជា ដែក ក្រណាត់ និងអេប៉ុង សម្រាប់កែច្នៃឡើងវិញ។ ប៉ុន្តែ រឿងនេះមិនមែនមានតែប៉ុណ្ណេះទេ។ លោកប៊ីល វ៉ូគ្រីន(Bill Vogrin) ដែលជាអ្នកកាសែតបានសរសេរថា “លោកឃីណានយកទៅកែច្នៃគ្រឿងទាំងអស់នោះឡើងវិញ … តែគាត់មានជោគជ័យបំផុត នៅក្នុងការកែច្នៃមនុស្ស”(ដកស្រង់ចេញពីកាសែត ខូឡូរ៉ាដូ ស្ព្រីង)។ លោកឃីណាន បានជួលពួកប្រុសៗ  ដែលចេញពីមន្ទីកែប្រែ  និងអ្នកដែលរស់នៅតាមជញ្ចើមថ្នល់ ឲ្យពួកគេមានការងារធ្វើ និងមានឱកាសជាលើកទីពីរ។ គាត់មានប្រសាសន៍ថា “យើងបានជួលមនុស្ស ដែលគេមិនចង់រាប់រក ឲ្យធ្វើការជាមួយយើង”។

បទគម្ពីរលូកា ៥:១៧-២៦ បាននិយាយ អំពីការដែលព្រះយេស៊ូវបានប្រោសរូបកាយ  និងវិញ្ញាណរបស់ជនពិការម្នាក់។  បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើងហើយ លោកលេវីបានឆ្លើយតបការត្រាសហៅរបស់ព្រះយេស៊ូវ ឲ្យដើរតាមព្រះអង្គ ហើយបន្ទាប់មក គាត់ក៏បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ដែលជាពួកយកពន្ធដូចគ្នា និងមិត្តភ័ក្តិដទៃទៀត ឲ្យមកជប់លៀង ដើម្បីជាការគោរពដល់ព្រះអម្ចាស់(ខ.២៧-២៩)។ ពេលដែលអ្នកខ្លះបានចោទព្រះយេស៊ូវថា បានសោយអាហារជាមួយពួកអ្នកយកពន្ធ និងមនុស្សមានបាប(ខ.៣០) ព្រះអង្គក៏បានរំឭកពួកគេថា មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ ហើយមានបន្ទូលទៀតថា ព្រះអង្គមិនបានមកហៅពួកមនុស្សសុចរិតទេ…

ការឈឺចាប់នីមួយៗ

ក្រុង​អេន​ធើប្រាយ នៃ​រដ្ឋ​អា​ឡាបាម៉ា មាន​វិ​មាន​ដ៏​លេ​ច​ធ្លោ​មួ​យ​ គឺមិ​ន​ខុស​ពី​ក្រុ​ងជា​ច្រើន​ទៀត ​នៅ​ស​ហរ​ដ្ឋអា​​មេ​​រិក​​​។​ តែ​វិមាន​មួយ​នោះ ខុស​ពីវិ​មាន​ដទៃ​ទៀ​ត​។ ​ វិមាន​នោះ​មានរូ​ប​ចម្លា​ក់ ដែល​គេមិ​ន​បា​នឆ្លា​ក់​ឲ្យ​មា​ន​មុខ​ ដូច​ពល​រ​ដ្ឋ​ដ៏ឈា​នមុ​ខ​ណាម្នា​ក់​ទេ​ ​តែ​គេ​បាន​ឆ្លាក់​រូប​សត្វ​ខ្មូ​ត​មួយ​ក្បា​ល ​ដើម្បីឲ្យ​ត​ម្លៃ​ចំពោះ​កិច្ច​ការ​រប​ស់វា​។​ ក្នុងដើ​មទ​ស​វត្សរ៍ឆ្នាំ​១៩០០ សត្វ​ខ្មូត​កប្បាស​បាន​ផ្លា​ស់ទី​ពី​ប្រទេសម៉ិ​ចស៊ី​កូ ចូលតំ​បន់​ខា​ង​ត្បូង​រ​បស់​អា​មេ​រិក។ ក្នុង​រ​យៈពេ​ល​តែពី​រ​បី​ឆ្នាំ ​ពួក​បាន​បំ​ផ្លាញ​ដំ​ណាំក​ប្បាសអ​ស់​ទាំង​ស្រុ​ង​  ដែល​ដំណាំ​នេះជា​ប្រភ​ពចំ​ណូ​លមូ​ល​ដ្ឋាន​របស់​រដ្ឋ​មួយនេះ​។​​ ​   ពេ​ល​នោះ​កសិ​ករ​ទាំ​ង​ឡាយ​គ្មា​ន​ជ​ម្រើ​សអ្វី​ ​ក្រៅពី​ចាប់ផ្តើម​នាំគ្នា​ងា​កម​ក​ដាំស​ណ្តែកដី​វិ​ញ​។ ដំ​ណាំ​សណ្តែ​កដី​ក៏​បា​ន​ធ្វើ​ឲ្យ​ពួកគេ​មាន​ភា​ពស​ម្បូរសប្បា​យ​ជាង​មុ​ន​ ហើយ​​ពួក​គេ​បា​ន​ពឹ​ង​ផ្អែកលើដំ​ណាំនេះ​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ បានជា​ពួ​ក​គេឲ្យ​តម្លៃ​ស​ត្វខ្នូត ដែល​បាន​បង្ខំ​ឲ្យ​ពួក​គេ​ងាក​ម​កដាំ​ដំណាំស​ណ្តែក​ដី​។

សត្វខ្មូ​ត​នោះ​ គឺមិ​ន​ខុ​សពី​ប​ញ្ហា​ដែល​បា​ន​ចូល​ក្នុ​ង​ជីវិ​ត​របស់យើង ហើយ​បំផ្លា​ញ​កិច្ច​កា​រដែ​ល​យើ​ងបា​ន​ខិ​តខំ​ធ្វើ​ ​យ៉ាង​លំបាក។​ ពេលនោះ​ លទ្ធផ​ល​ដែល​យើ​ងទ​ទួល​គឺ​ភាព​ហិ​នហោ​ច​ ដែល​ជួនកាល​វា​ជា​ភាព​ហិ​នហោ​ច​  ផ្នែ​ក​ហិរ​ញ្ញ​វ​ត្ថុ  ផ្លូវ​អា​រម្មណ៍  ឬ​ផ្លូវ​​កាយ ដែល​គួរ​ឲ្យ​ខ្លា​ច​។ ទីបញ្ច​ប់ហា​ក់ដូ​ចជាម​ក​ដល់​ហើយ។ ប៉ុន្តែ អ្នក​ក្រុង​អេធើប្រាយ​រៀន​សូត្រ​បាន​ថា​ ការ​បាត់​ប​ង់រ​ប​ស់​ចាស់​ ជា​ឱ​កាស​ស​ម្រាប់​រ​ក​ឃើញ​រ​ប​ស់​ថ្មី​។ ព្រះ​ទ្រង់​អាច​ប្រើទុ​ក្ខ​លំបា​ក ដើម្បី​ឲ្យយើ​ង​លះប​ង់​ទំលា​ប់អា​ក្រ​ក់ ឬ​ដើម្បីឲ្យ​ប្រែ​ចិ​ត្ត​ជាថ្មី​។​​ ម្យ៉ាងទៀត ព្រះ​អង្គ​បា​ន​ប្រើ​បន្លាឲ្យ​ធ្វើ​ទុ​កក្នុ​ងសាច់​សា​វ័ក​ប៉ុ​ល ដើម្បីប​ង្រៀ​ន​គាត់​អំ​ពី​ព្រះ​គុណ​ព្រះអ​ង្គ​(២កូរិនថូស ១២:៧-៩)។

យើង​មិន​ត្រូ​វ​ព្យាយា​មរ​ក្សា​ទុ​កនូ​វទំ​លា​ប់​ចា​ស់ ដែ​ល​មិន​មា​នប្រ​សិ​ទ្ធិភា​ព​នោះ​ឡើ​យ ផ្ទុយ​ទៅ​វិញ យើង​អា​ចចា​ត់ប្រើ​ទុក្ខ​លំបា​ក​នី​មួ​យៗ​ ជា​ឱកាស​ស​ម្រាប់​ឲ្យ​ព្រះ​ជួយ​ ​ឲ្យយើង​មាន​លក្ខណៈ​សម្បត្តិ​ថ្មីមួ​យ​។​-Julie Ackerman Link

ព្រះគុណអស្ចារ្យ

ពីដំបូងឡើ​យ គេ​បាន​ប​ង្ខំ​លោក​ចន ញូតុន(John Newton) ឲ្យចូ​លប​ម្រើ​​ក្នុ​ង​ជួរទ័ព​ជើង​ទឹ​ក របស់​ចក្រ​ភ​ព​អង់​គ្លេ​ស តែក្រោ​យម​ក គេ​ក៏បា​ន​ប​ណ្តេញ​គា​ត់ចេ​ញ ដោយសា​រ​គាត់​មិន​​គោរព​ថ្នាក់លើ​ ហើយ​គាត់​ក៏​បាន​ងា​ក​ទៅរ​កអា​ជីព​ជាអ្ន​កជួ​ញដូ​រទា​សករ។ គេល្បី​ថា​ គាត់​ពូ​កែជេ​រ​ប្រទេចអ្នកដ​ទៃ ហើយពោ​ល​ពា​ក្យប្រ​មា​ថ​ព្រះ ​ពេល​ដែល​គា​ត់កំ​ពុ​ងធ្វើ​កា​រនៅ​លើទូក​ដឹកទា​សករ នៅ​សម័យ​ជួញ​ដូ​រទា​សក​រ កាត់​មហា​សមុទ្រ​អាត្ល​ង់​ទិច​ យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។​ ​ទីបំ​ផុត គាត់​ក៏​បាន​ខិត​ខំ​ធ្វើការ​រហូ​ត​ក្លាយ​ជាកា​ពីទែន។

ក្រោយ​​មក ក្នុង​ការ​ធ្វើ​ដំណើរតា​ម​មហា​សុ​ទ្រ គាត់​ក៏បា​ន​ប្រែ​ចិត្ត​ជឿព្រះ ហើយ​ក៏បា​ន​ងា​ក​ទៅរ​ក​ផ្លូវ​នៃ​ព្រះ​គុ​ណព្រះ​វិ​ញ។​ គាត់​តែង​តែ​មាន​អា​រម្ម​ណ៍ថា​ ខ្លួ​នមិ​ន​សក្តិស​ម​នឹង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ជីវិត​ថ្មី​ទេ។ តែ​ក្រោយ​មក គាត់​ក៏បា​ន​ក្លាយ​ជា​អ្ន​កផ្សា​យដំ​ណឹង​ល្អ​ឈាន​មុខ​​ម្នា​ក់ ហើយ​ទីបំ​ផុ​តក៏​បា​ន​ដឹក​នាំ​ច​លនាល​ប់​បំបាត់​ការជួញដូ​រ​ទា​ស​ករ​។ លោកញូ​តុន​ក៏​បា​ន​ចូរ​រដ្ឋ​ស​ភា​របស់​ចក្រ​ភព​អង់គ្លេ​ស ដោយធ្វើ​ជាសា​ក្សីនៃ​ភា​ពសា​ហាវ​ព្រៃផ្សៃ​ និង​ភាព​អសីលធម៌​នៃកា​រជួ​ញដូ​រ​ទា​សករ។ ម្យ៉ាងទៀ​ត ​គា​ត់បា​ន​និព​ន្ធចម្រៀង​ទំ​នុក​ដំកើង​ដ៏ល្បីល្បា​ញមួ​យ​ប​ទ ដែល​មាន​ចំ​ណង​ជើ​​ង​ថា “ព្រះគុ​ណអ​ស្ចារ្យ”។

ក្នុ​ង​ប​ទច​ម្រៀ​ង​នេះ លោក​ញូតុ​នបា​ន​រៀប​រាប់​ថា​ ការ​ល្អដែ​លមានក្នុង​ជី​វិត​គាត់ គឺសុទ្ធ​តែកើ​តឡើ​ង​ពីកិ​ច្ច​កា​រនៃ​ព្រះគុ​ណ​ព្រះ។​​ ជីវិ​តរ​បស់​គា​ត់បា​ន​ផ្លាស់​ប្រែ​ ដោ​យសារ​ព្រះ​គុណ​ព្រះ គឺ​មិន​ខុស​ពីវិវ​បុរ​សក្នុ​ងព្រះ​គម្ពី​រ  ដែល​មាន​ដូ​ចជា​​ស្តេច​ដាវីឌ​(ដែលធ្លាប់សម្លាប់គេ និង​ជា​ម​នុស្សកំ​ផិត)  សាវ័ក​​ពេត្រុស​(ដែលជា​ម​នុស្ស​កំ​សាក​ដែលធ្លាប់​​រ​ត់ចោ​ល​ព្រះយេ​ស៊ូវ) និង​សាវ័​កប៉ុ​ល​(​ដែល​ធ្លាប់​ធ្វើ​ជា​អ្នកបៀត​បៀន​គ្រីស្ទប​រិ​ស័ទ)។

ព្រះគុ​ណ​អស្ចា​រ្យ​ដែល​គា​ត់​បាន​ទ​ទួល ​គឺមា​ន​សម្រា​ប់​មនុ​ស្ស​គ្រប់​គ្នា​ ដែល​ប្រែ​ចិត្ត​ទទួល​ជឿព្រះ ដ្បិត “យើង​​បាន​​​សេច​ក្តី​​ប្រោ​ស​​លោះ​​នៅ​​ក្នុង​​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ ១:៧)។-Philip Yancey

> នំម៉ាណាប្រចាំថ្ងៃ

អ្នកបញ្ចាំងពន្លឺ

ភូមិរីជូកានជាភូមិដ៏តូចមួយ ដែលមានភាពកក់ក្តៅ នៅប្រទេសនរវេយ ជាកន្លែងដ៏សប្បាយរីករាយ គួរឲ្យចង់រស់នៅ លើកលែងតែក្នុងរដូវរងារ ដែលមិនមានពន្លឺព្រះអាទិត្យអស់ជាច្រើនខែ។ ភូមិនេះមានទីតាំង ក្នុងជ្រលងភ្នំមួយ នៅជើងភ្នំហ្គូស្តាតូភេន ដ៏ខ្ពស់ត្រដែត បានជារៀងរាល់ឆ្នាំ ភូមិនេះមិនបានទទួលពន្លឺថ្ងៃដោយផ្ទាល់ អស់រយៈពេលកន្លះឆ្នាំ។ អ្នកភូមិបាននាំគ្នាគិតចង់ដាក់កញ្ចក់ នៅលើកំពូលភ្នំ ដើម្បីឲ្យចាំងពន្លឺថ្ងៃចូលភូមិរបស់ពួកគេ តាំងពីយូរមកហើយ។ ប៉ុន្តែ គំនិតនេះ មិនអាចឲ្យគេអនុវត្តតាមបាន។  តែក្នុងឆ្នាំ ២០០៥ មានសិល្បៈករក្នុងភូមិម្នាក់ បានចាប់ផ្តើម “គម្រោងកញ្ចក់” ដើម្បីនាំអ្នកភូមិទាំងនោះ ឲ្យរួមគ្នាធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត។ ៨ឆ្នាំក្រោយមក ក្នុងខែតុលា ឆ្នាំ២០១៣ គេក៏បានចាប់ផ្តើមដាក់កញ្ចក់ឲ្យមានដំណើរការ។ អ្នកភូមិក៏បានទៅប្រមូលផ្តំគ្នា ក្នុងទីលានភូមិ ដើម្បីទទួលពន្លឺដែលបានចាំងពីពន្លឺថ្ងៃនោះ។

បើយើងងាកមកគិត ក្នុងន័យខាងវិញ្ញាណវិញ យើងឃើញថា ភាគច្រើននៃតំបន់ក្នុងពិភពលោក មានលក្ខណៈមិនខុសពីភូមីរីយូកានទេ ព្រោះតំបន់ទាំងនោះមានបញ្ហាដែលគរដូចភ្នំដ៏ខ្ពស់ ដែលបាំងមិនឲ្យពន្លឺរបស់ព្រះយេស៊ូវ ចាំងចូលបាន។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រើយុទ្ធសាស្ត្រ ចាត់កូនរបស់ទ្រង់ជាច្រើន ឲ្យចេញទៅនាំពន្លឺចូលក្នុងតំបន់ទាំងនោះ គឺមិនខុសពីកញ្ចក់ដែលចាំងពន្លឺថ្ងៃចូលភូមិដែលត្រូវការពន្លឺនោះឡើយ។ លោកយ៉ូហានបាទ្ទីស ស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានចាត់ទៅនោះ។ គាត់បានមកសម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីព្រះយេស៊ូវ ដែលជាពន្លឺ ដល់ “អ្នកដែលកំពុងរស់នៅក្នុងភាពងងឹត និងក្នុងស្រមោលនៃសេចក្តីស្លាប់”(យ៉ូហាន ១:៧ លូកា ១:៧៩)។

ដែលពន្លឺថ្ងៃ…

គ្រួសារនៃសេចក្តីជំនឿ

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ថ្នាក់រៀនព្រះគម្ពីរសម្រាប់អ្នកបាត់បង់ប្តីឬប្រពន្ធ នៅព្រះវិហាររបស់ខ្ញុំ បានក្លាយជាគ្រួសារមួយ ដែលមានចំណងដ៏ជិតស្និទ្ធ សម្រាប់មនុស្សជាច្រើន ដែលបានបាត់បង់ប្តីឬប្រពន្ធ ដោយសារការលែងលះគ្នា ឬដោយសារប្តីឬប្រពន្ធបានស្លាប់។ ពេលដែលគ្នាយើងណាម្នាក់ ចង់ផ្លាស់ប្តូរទីលំនៅ យើងក៏បានជួយរៀបអីវ៉ាន់ដាក់ក្នុងប្រអប់ឲ្យគាត់ ជួយសែងគ្រឿងសង្ហារឹម និងផ្តល់អាហារឲ្យគាត់។ គ្មានសមាជិកណាម្នាក់ធ្វើពិធីខួបកំណើត ឬចំណាយពេលថ្ងៃឈប់សម្រាកដោយភាពឯកកោដូចមុនទៀតឡើយ ដោយសារក្តីជំនឿ និងមិត្តភាពយើងបានរួមគ្នា ក្លាយជាទំនាក់ទំនងដ៏ជាប់លាប់ ដែលមានការលើកទឹកចិត្ត។ គ្នាយើងជាច្រើននាក់ ដែលបានបង្កើតចំណងមិត្តភាពជាមួយគ្នា ក្នុងពេលដែលមានទុក្ខលំបាក កាលពី៣ទសវត្សរ៍មុន បានបន្តមានភាពរីកចម្រើន ព្រមទាំងបន្តជួយទ្រទ្រង់បុគ្គល និងក្រុមគ្រួសារដទៃទៀត ក្នុងពេលសព្វថ្ងៃផងដែរ។

សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើរទៅអ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងថែស្សាឡូនិច ក៏បានបង្ហាញឲ្យយើងឃើញទំនាក់ទំនងដែលជួយជ្រោងគ្នាឡើង ក្នុងគ្រួសារនៃព្រះផងដែរ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងសំបុត្រនោះថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។  “ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ”(ខ.៩)។ “ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង”(ខ.១១)។ សាវ័កប៉ុល និងគូកនការងាររបស់គាត់ មានទំនាក់ទំនងជាបងប្អូនរួមជំនឿ នៅក្រុងថែស្សាឡូនិច ដូចជាម្តាយ ឪពុក និងបងប្អូនប្រុសស្រី…

យុត្តិធម៌ និងសេចក្តីមេត្តា

ពេលដែលជនជាប់ចោទ ឈរនៅចំពោះមុខចៅក្រម គឺមានន័យថា គាត់នឹងត្រូវជាប់ទោស ឬរួចខ្លួន តាមការសម្រេចក្តីរបស់អង្គជំនុំជម្រះ។ បើជនជាប់ចោទជាមនុស្សស្លូតត្រង់ នោះតុលាការជាកន្លែងដែលគាត់ពឹងអាង។ តែបើគាត់មានទោស នោះគេរំពឹងថា តុលាការនឹងដាក់ទោសគាត់ ឲ្យសមនឹងកំហុស។

ក្នុងព្រះគម្ពីរណាហ៊ុម យើងឃើញថា ព្រះទ្រង់ជាទីជ្រកកោន និងហើយទ្រង់ក៏ជាចៅក្រមផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក”(១:៧)។ ប៉ុន្តែ បទគម្ពីរនេះក៏បានចែងផងដែរថា “ទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត”(ខ.៨)។ កាលពីជាង១០០ឆ្នាំមុន ទីក្រុងនីនីវេបានប្រែចិត្ត បន្ទាប់ពីលោកយ៉ូណាសបានទៅប្រកាស ដល់ប្រជាជននៅទីនោះ អំពីការអត់ទោសរបស់ព្រះ ហើយទឹកដីពួកគេក៏បានរួចពីការជំនុំជម្រះរបស់ទ្រង់(យ៉ូណាស ៣:១០)។ ប៉ុន្តែ ក្នុងសម័យហោរ៉ាណាហ៊ុម ទីក្រុងនីនីវេបានរៀបគម្រោង “ធ្វើការអាក្រក់ ទាស់ប្រឆាំងនឹងព្រះអម្ចាស់”(ណាហ៊ុម ១:១១)។  ក្នុងជំពូក៣  លោកណាហ៊ុមបានរៀបរាប់ជាលម្អិត អំពីសេចក្តីអន្តរាយ ដែលនឹងកើតឡើង នៅទីក្រុងនីនីវេ។

មនុស្សជាច្រើនបានគិតថា ព្រះមានដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់មនុស្សជាតិ គឺគ្មានដំណោះស្រាយអ្វីផ្សេងទេ។ ពួកគេគិតថា ទ្រង់បរិសុទ្ធ ហើយសព្វព្រះទ័យនឹងដាក់ទោសយើងតែប៉ុណ្ណោះ ពុំនោះទេ ទ្រង់មានពេញដោយក្តីមេត្តា ហើយសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់មនុស្ស គឺមិនជំនុំជម្រះពួកគេឡើយ។ តាមពិត ទ្រង់ជាចៅក្រម ហើយក៏ជាទីជ្រកកោនផងដែរ។ បទគម្ពីរពេត្រុសបានចែងថា ព្រះយេស៊ូវ “បានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ”(១ពេត្រុស ២:២៣)។…

> រូបភាព សម្រាប់ពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។-កាឡាទី ២:២០

ការសុតតរបស់ព្រះយេស៊ូវ ...

ការសុគតរបស់ព្រះយេស៊ូវ នាំឲ្យយើងមានសេរីភាព និងជីវិតថ្មី។

> រូបភាព អមដោយពាក្យលើកទឹកចិត្ត អំពីសេចក្តីស្រឡាញ់របស់ព្រះ

> អត្ថបទនំម៉ាប្រចាំថ្ងៃ ដែលនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះ

យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។

កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…

ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។

លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…

ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។

កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។

ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។   ពេលដែលពួកសាវ័កជជែកគ្នាឮៗ   អំពីការដែលបុរសអ្នកមាននោះ…