ទី កន្លែងដែលអ្នករស់នៅ ផ្តល់ជូនអ្នកនូវរបៀបដែលអ្នកអាចរស់បាន។ នៅតំបន់ខ្ញុំរស់នៅ ក្រុមហ៊ុនប្រមូលសំរាមនៅព្រឹកថ្ងៃអង្គារ ហើយតួនាទីខ្ញុំត្រូវយកសំរាមមកដាក់ខាងក្រៅផ្ទះមួយយប់មុន។ ធ្វើដូច្នេះ អ្នកជិតខាងខ្ញុំមិនសូវសប្បាយចិត្តសោះ ព្រោះមានក្មេងៗលេងខាងក្រៅផ្ទះ។ ដូច្នេះគេដាក់ស្លាកសញ្ញាគ្រប់ទីកន្លែងប្រាប់ដំណឹងដល់អ្នកបើកបរឲ្យបន្ថយល្បឿន។ មានន័យថា ខ្ញុំត្រូវបើកយឺតៗ សម្លឹងមើលក្មេងៗកំពុងតែរត់ដេញចាប់បាល់នៅជុំវិញនោះ។
ជាការប្រពៃណាស់ ដែលធ្វើឲ្យយើងនឹកចាំថា ព្រះជាម្ចាស់បានដាក់នគររបស់ព្រះបុត្រានៅក្នុងយើងម្នាក់ៗ (កូឡូស ១:១៣)។ ការរស់នៅក្នុងមជ្ឈដ្ឋានរបស់ព្រះ មានន័យថា គំរូជីវិតដែលផ្លាស់ប្រែនឹងបង្ហាញយ៉ាងច្បាស់។ ហេតុដូច្នេះហើយ បានជាលោកប៉ុលរំលឹកយើងថា ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្តីសុចរិត សេចក្តីមេត្រី នឹងសេចក្តីអំណរដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ(រ៉ូម ១៤:១៧)។ ការរស់នៅតាមរបៀបព្រះជាម្ចាស់ គឺរស់នៅធ្វើជាសន្តិករ និងធ្វើជាប្រភពអំណរ បើធ្វើដូច្នេះបានមែន មានន័យថាអ្នករស់តាមព្រះហើយ។ បើអ្នករស់នៅបែបនេះ អ្នកជាទីគាប់ព្រះទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ (ខ.១៨)។
ស្តាប់មើលទៅ នេះជាអ្នកជិតខាងដ៏ល្អ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់រស់នៅក្បែរ ។- Joe Stowell