ពេល នាង​ស្ស៊េរី​ភ្ជាប់​ពាក្យ មិត្ត​នាង​ឈ្មោះ​អាមីបានចូ​លរួ​ម​អបអរ​សាទរ។ នាង​អាមីរៀប​ចំពិធីជ​ប់លៀ​ង ជួយ​រើស​សម្លៀក​បំពាក់​រៀប​ការ ដើរ​ពីមុ​ខនាង​ និង​អង្គុយ​នៅ​ក្បែរនា​ងក្នុ​ងពិ​ធីនោះ​។ ពេល​នាង​ស្ស៊េរី​បាន​រៀប​ការ​រួច​ហើយមា​ន​កូន​ នាង​អាមី​ជួយ​រៀបចំ​​ពិធី​បង្កក់​កូន​យ៉ាង​សប្បាយ​ជូន​នា​ងទៀ​តផង។

ក្រោយ​មក នាង​ស្ស៊េរី​ប្រាប់​អាមី​ថា៖ «ពេល​ខ្ញុំ​លំបាក​មាន​តែ​ឯង​ទេជួ​យ​ខ្ញុំ ជាពិ​សេស​ខ្ញុំដឹ​ង​ថា ឯង​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​រីក​រាយ​នឹង​ជួយ​ខ្ញុំដែ​រ។ ឯង​មិន​ដែល​ច្រណែន​ខ្ញុំ​ទេ​ គឺ​ជួយ​រៀប​ចំ​កម្ម​វិធី​ជា​ច្រើន​ឲ្យ​ខ្ញុំ»។

នៅ​ពេល​សិស្ស​លោក​យ៉ូហាន​បាន​ឮ​ថា មានគ្រូ​​ថ្មីមួ​យ​នា​ម​ព្រះយេ​ស៊ូវ និង​មាន​មនុ​ស្ស​ជាច្រើ​ន​ដើរ​តាម​ព្រះអង្គ គេ​គិ​ត​ថាលោ​កយ៉ូ​ហាន​នឹង​ច្រណែន​នឹង​ព្រះ​យេស៊ូវ ​(យ៉ូហាន៣:២៦)។ ហេតុ​ដូច្នេះ គេក៏​ម​កប្រា​ប់​លោក​យ៉ូហាន​ថា៖​«ទ្រង់កំ​ពុង​តែ​ធ្វើពិ​ធីជ្រ​មុ​ជទឹ​ក​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម»។ លោក​យ៉ូហាន​ឆ្លើយ​តប​ថា៖«ខ្ញុំ​មិន​មែន​ជាព្រះ​គ្រីស្ទ​ទេ​ គឺ​គ្រា​ន់​តែទ​ទួល​បង្គាប់​នឹង​មក​នាំមុ​ខ​ទ្រង់​ប៉ុណ្ណោះ។​ អ្នក​ណាដែ​លយ​ក​ប្រពន្ធ នោះ​ឈ្មោះថា​ជា​ប្តី​ហើយ ​ឯពួ​ក​មិត្រ​សំឡាញ់​ដែល​ឈរស្តាប់​គាត់ កំពុង​ដែល​រៀប​ការ នោះក៏​មា​ន​សេចក្តី​អំណរ​ឡើង ដោយសារ​សំឡេងប្តី គឺ​យ៉ាង​នោះឯ​ង ដែល​សេចក្តី​អំណររប​ស់ខ្ញុំ​បា​នពោ​រ​ពេញ​ហើយ» (ខ២៨-២៩)។ ឥរិយាបថប​ន្ទាប​ខ្លួន គឺ​ជា​អត្ត​សញ្ញាណ​របស់​យើង។ កុំ​ឲ្យ​គិត​តែ​ពី​ប្រយោជន៍ផ្ទា​ល់​ខ្លួន អ្វី​ៗ​ដែល​អ្នក​រាល់​គ្នានឹ​ង​ធ្វើ ចូ​រធ្វើ​ដោយ​ថ្វាយសិ​រីរុ​ងរឿ​ងដ​ល់​ព្រះ​សង្រ្គោះនៃ​យើង​រាល់​គ្នាវិ​ញ។ «ត្រូវ​ឲ្យ​ព្រះអ​ង្គនោះ​បានចំ​រើន​ឡើង​ ហើ​យខ្ញុំ​ត្រូ​វថយ​វិ​ញចុះ​»(ខ.៣០)។-Anne Cetas