ពេល នាងស្ស៊េរីភ្ជាប់ពាក្យ មិត្តនាងឈ្មោះអាមីបានចូលរួមអបអរសាទរ។ នាងអាមីរៀបចំពិធីជប់លៀង ជួយរើសសម្លៀកបំពាក់រៀបការ ដើរពីមុខនាង និងអង្គុយនៅក្បែរនាងក្នុងពិធីនោះ។ ពេលនាងស្ស៊េរីបានរៀបការរួចហើយមានកូន នាងអាមីជួយរៀបចំពិធីបង្កក់កូនយ៉ាងសប្បាយជូននាងទៀតផង។
ក្រោយមក នាងស្ស៊េរីប្រាប់អាមីថា៖ «ពេលខ្ញុំលំបាកមានតែឯងទេជួយខ្ញុំ ជាពិសេសខ្ញុំដឹងថា ឯងស្រឡាញ់ខ្ញុំ ហើយក៏រីករាយនឹងជួយខ្ញុំដែរ។ ឯងមិនដែលច្រណែនខ្ញុំទេ គឺជួយរៀបចំកម្មវិធីជាច្រើនឲ្យខ្ញុំ»។
នៅពេលសិស្សលោកយ៉ូហានបានឮថា មានគ្រូថ្មីមួយនាមព្រះយេស៊ូវ និងមានមនុស្សជាច្រើនដើរតាមព្រះអង្គ គេគិតថាលោកយ៉ូហាននឹងច្រណែននឹងព្រះយេស៊ូវ (យ៉ូហាន៣:២៦)។ ហេតុដូច្នេះ គេក៏មកប្រាប់លោកយ៉ូហានថា៖«ទ្រង់កំពុងតែធ្វើពិធីជ្រមុជទឹក ហើយមានមនុស្សជាច្រើនចូលរួម»។ លោកយ៉ូហានឆ្លើយតបថា៖«ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ។ អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្តីហើយ ឯពួកមិត្រសំឡាញ់ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្តីអំណរឡើង ដោយសារសំឡេងប្តី គឺយ៉ាងនោះឯង ដែលសេចក្តីអំណររបស់ខ្ញុំបានពោរពេញហើយ» (ខ២៨-២៩)។ ឥរិយាបថបន្ទាបខ្លួន គឺជាអត្តសញ្ញាណរបស់យើង។ កុំឲ្យគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗដែលអ្នករាល់គ្នានឹងធ្វើ ចូរធ្វើដោយថ្វាយសិរីរុងរឿងដល់ព្រះសង្រ្គោះនៃយើងរាល់គ្នាវិញ។ «ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ»(ខ.៣០)។-Anne Cetas