សម្រាប់​ប្រជា​ជន​ដែល​បាន​រ​ស់នៅ ក្នុង​ប្រទេស​អាឡឺ​ម៉ង់​ខាង​កើត កាល​ពី​ជាង៥០​ឆ្នាំ​មុន ពាក្យ ​“ជញ្ជាំង” គឺ​ជា​ពាក្យពី​ម៉ា​ត់ ដែល​អាច​ពិ​ពណ៌នា​អំពី​របាំង​បេតុង ដែល​គេបា​ន​សា​ងស​ង់​នៅ​ថ្ងៃ ១៣ ខែ​សីហា ឆ្នាំ ១៩៦១ ដើម្បី​ពុះ​ខណ្ឌ​ប្រទេស​អាឡឺ​ម៉ង​ខា​ងកើ​ត​ និង​អាឡឺម៉ង់​ខាង​លិច។ ក្រោយ​មក គេ​បាន​សង់​បន្ថែម​ពី​លើ​ជញ្ជាំងនោះ ដែល​ធ្វើ​ឲ្យ​គេស្ទើរ​តែ​មិន​អា​ច​ឆ្លង​កាត់​បាន ដោយ​សារ​មាន​បន្លា​លួស និង​ទាហាន​ចាំ​ការពារ។ ប៉ុន្តែ ក្នុង​ឆ្នាំ ១៩៨៩ គេក៏​បានរំ​លំ​ជញ្ជាំងនោះ​ ហើយ​ក៏​លែង​មាន​របាំង​អ្វីម​ក​ពុះ​ចែក​ប្រទេស​ទាំង​ពីរ​ទៀត​ហើយ​។

យ៉ាង​ណាមិ​ញ នៅ​មាន​ជញ្ជាំង​មួយ​ប្រភេទ​ទៀត ដែល​យើង​ត្រូវ​ដក​ចេ​ញ​ផង​ដែរ គឺ​ជញ្ជាំង​ពុះ​ខណ្ឌ​ឲ្យ​មនុស្ស ​ជាតិ​ ដាច់​ចេញ​ពី​​ព្រះ។ ជញ្ជាំង​នោះត្រូ​វ​បាន​សា​ង​សង់ នៅ​ក្នុង​សួ​នច្បា​រអេ​ដែន ពេលដែ​ល​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ បាន​ធ្វើ​ការ​បះ​បោរ​ដំបូង​បំផុត ទាស់​ប្រឆាំង​នឹ​ងព្រះ(លោកុប្បត្តិ ៣)។ ហើយ​មនុស្សយើ​ង​ក៏​បាន​បន្ត​ការ​បះបោ​រ​នេះ ចាប់តាំង​ពី​ពេល​នោះ​មក។  តើ​អ្នក​អា​ចស្រ​មៃ​​ថា ជញ្ជាំង​នោះ​មាន​សណ្ឋា​ន​ដូច​ម្តេ​ចខ្លះ​? បទ​គម្ពីរ​អេសាយ ៥៩:២ បាន​ចែងថា​ “គឺ​​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា ​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ”។

ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ការ​សុគ និង​ការ​មា​ន​ព្រះ​ជ​ន្មរស់ឡើ​ង​វិញ​ នៃ​ព្រះ​យេ​ស៊ូវ បាន​ធ្វើ​ឲ្យ​យើង​អាច​ផ្សះ​ផ្សា​ជា​មួយ​ព្រះ​បាន​(២កូរិនថូស ៥:១៧-២១)។ ព្រះ​យេស៊ូវ​បាន​លះប​ង់​ព្រះ​ជន្ម​ជាដង្វាយ​លោះបាប​យើង​ ដើម្បី​រំលំ​ជញ្ជាំង​នោះហើ​យ  ដូច​នេះយើ​ងអា​ច​ផ្សះផ្សា​នឹ​ង​ព្រះ ដោយ​ទទួល​ជឿទ្រង់។ ការ​សុគត​របស់​ព្រះ​គ្រី​ស្ទ​ក៏បា​ន​ផ្តួល​រំ​លំជញ្ជាំ​ងដ​ទៃ​ទៀ​ត ដែល​បាន​ពុះ​ខណ្ឌ​រវាង​សាសន៍​យូដា និង​សាសន៍ដ​ទៃ រវាង​ពួក​ទាស​ករ និង​ពួក​មាន​សេរីភាព ហើយរ​វាង​បុ​រ​ស​និងស្ត្រី(កាឡាទី ៣:២៨)។

ចូរ​កុំ​បណ្តោយ​ឲ្យ “ជញ្ជាំង” នៃ​កា​រ​ស្ទាក់​ស្ទើរ​របស់​អ្នក រា​រាំង​មិន​ឲ្យ​អ្នក​ទទួល​អំណោយ​ទាន​នៃសេ​ចក្តី​សង្រ្គោះពី​ព្រះឡើ​យ។–Cindy Hess Kasper