លោក​ដេស​មិន ដូស(Desmon Dos) ជា​ព​ល​ទាហាន​ដែល​បា​ន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក និង​ពួក​ទា​ហាន​រួម​ជំនាន់​រប​ស់​គាត់ មាន​អារ​ម្មណ៍រំ​ខាន​ជា​ខ្លាំង។ ដោយសា​រ​គាត់​ជា​អ្ន​ក​ស​ន្តិភា​ព​និ​យម គាត់​បាន​ប​ដិសេធ​មិន​ព្រម​កា​ន់កាំ​ភ្លើ​ង​ចូ​លក្នុ​ង​ស​មរ​ភូមិ​ឡើ​យ ហើយ​ការ​នេះ​ក៏បា​ន​ធ្វើឲ្យ​ដៃ​គូ​រ​ប​ស់គា​ត់​ មាន​ការ​សង្ស័យ​អំពី​ភាព​ក្លា​ហាន​របស់​គាត់។ ក្នុង​​នា​មជា​ពេ​ទ្យ​ទា​ហាន ដែល​បាន​ទ​ទួ​លកា​រ​ហ្វឹក​ហាត់ គ្រីស្ទ​បរិ​ស័​ទ​ដ៏ក្មេ​ង​វ័​យម្នា​ក់​នេះ​ មិ​ន​ខ្លាច​កា​រ​ប្រឈម​មុខនឹ​ងស​ង្រ្គា​ម​ឡើ​យ។ ប៉ុន្តែ គាត់​មា​នគោ​ល​​ដៅសង្រ្គោះ​​ជីវិត​មនុស្ស ដែលរង​របួ​សក្នុ​ង​ច​ម្បំា​ង​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ ក្រោយ​​មក​ គេ​ក៏​លែ​ង​មាន​ការ​ស​ង្ស័យ​ចំ​ពោះ​ភា​ព​ក្លាហា​ន​រ​បស់​លោ​ក​ដូ​ស​ទៀត ពេលដែ​ល​កង​ព​ល​រ​បស់​គា​ត់​ចូ​លប្រ​យុទ្ធក្នុ​ង​ស​ង្រ្គាម។ នៅ​ក្នុង​សង្រ្គាម​លោក​លើ​ក​ទី​២ នៅកោះ​អូគីណាវ៉ា(Okinawa) គាត់​បាន​រ​ត់​ឱ​នក្បា​ល កាត់​កន្លែង​​ដែល​គ្រា​ប់​កាំ​ភ្លើង​​យន្ត​ដែល​កំពុង​បាញ់​រះ ​ដើម្បីអូ​ស​អ្ន​ក​របួស ចេញ​មក​រ​ក​ក​ន្លែង​មា​ន​សុវត្តិ​ភាព​។ គា​ត់បា​នអ​ធិ​ស្នា​ន​ថា “ឱ​ព្រះ​អ​ម្ចាស់​អើ​យ សូមប្រ​ទា​ន​ឲ្យ​ទូល​ប​ង្គំ​មា​ន​ក​ម្លាំង ចូល​ទៅ​ជួយ​ទា​ហាន​ឲ្យ​បាន​ម្នាក់​ទៀ​ត”។ ទី​បំ​ផុត គា​ត់បា​ន​ជួ​យ​អ្នក​រ​បួ​សបា​ន​រ​ហូតដ​ល់៧​០​នាក់ ដោយ​សែ​ង​ពួក​គេ​ចុះ​ពី​លើ​ភ្នំយឺ​តៗ ​មក​ទទួ​ល​​ព្យាបា​ល​ជាប​ន្ថែ​ម​ទៀត។ ​ដោយសា​រកា​រ​ប្រឹង​ប្រែ​ង​នេះ​ លោក​ដេសម៉ុន ដូសក៏បា​ន​ទទូ​ល​រ​ង្វា​ន់​មេ​ដាយកិ​ត្តិ​យស ដែល​ជា​កិត្តិយស​ដ៏ខ្ព​ស់​បំ​ផុ​ត ដែ​លប្រ​ទេ​ស​រប​ស់​គា​ត់អា​ច​ផ្ត​ល់​​ឲ្យ​បាន។

ព្រះគ​ម្ពីរ​ក៏​បា​ន​ចែ​ងផ​ង​ដែ​រ អំពី​គ្រី​ស្ទប​រិ​ស័​ទ្ធម្នា​ក់​ទៀ​ត ​ដែល​បា​នធ្វើ​កា​រ​ប្រ​ថុយ​ជី​វិត ដើម្បី​ជួយ​អ្ន​កដ​ទៃ។ លោក​ប៉ុល​បា​ន​រៀប​រា​ប់​អំ​ពី​លោ​ក​អេបា​ប្រូឌីត នៅ​ក្នុ​ងសំ​បុ​ត្ររ​ប​ស់​គា​ត់​ថា “ចូរ​ទទួល​​​គា​ត់​​​ក្នុង​​​ព្រះ​អម្ចា​ស់ ដោយ​អំណរ​គ្រប់​ជំពូក  ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះគ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត”(ភីលីព ២:២៩-៣០) ។

នៅ​ទូទាំ​ង​ពិភ​ព​លោក សព្វ​ថ្ងៃ​នេះ​ ​មានអ្ន​ក​ជឿ​ព្រះ​ជាច្រើ​ន​ហ៊ាន​ប្រថុ​យជី​វិត​ ដើម្បី​ធ្វើ​ការ​ថ្វាយព្រះគ្រី​ស្ទ។ សូ​មយើ​ង​អ​ធិស្នា​ន សូម​ឲ្យ​ព្រះ​នៃ​យើង​ ការ​ពារ​ពួ​ក​គេ​ ខណៈ​ពេល​​ដែល​ពួ​ក​គេ​កំពុ​ង​បម្រើ​ទ្រ​ង់​ ក្នុង​ស្ថាន​ភា​ព​ ដែលមា​នការ​គំ​រា​មកំ​ហែង​នោះ។ – Dennis Fisher