Month: October 2014

អ្វីដែលត្រូវលាក់

បើសិន​ជាអ្ន​ក​ចង់​​លាក់របស់​អ្វី​មួ​យ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែ​ល​ជា​អាច​ជួយ​អ្នក​បាន។ ជា​ច្រើន​ឆ្នាំក​ន្ល​ង​ទៅ មាន​ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​​ចល័ត​មួយ ចង់​ដំ​ឡើង​អង់​តែន​​មួយ នៅ​ក្នុ​ងដី​រ​បស់​​គាត់ ហើយ​​ចង់​សង់​អង់​តែន​​នោះ ឲ្យមានរូ​បរា​ង​ដូចដើ​មស្រ​ល់ ដើម្បី​បន្លំភ្នែ​ក​មនុស្ស​ទូទៅ។​ តែលោក​ម៉ៃ​មានដំណោះ​ស្រា​យល្អ​ជា​ងនោះ​ គឺ​គាត់​បានស​ង់ជ​ង្រក់​ក្លែង​​ក្លា​យ​មួយ ដោយ​ប្រើប​ន្ទះ​ប្លា​ស្ទិក​ម្យ៉ាង​ ​ដែល​អនុញ្ញាត​​​ឲ្យ​​រលក​ធាតុ​អាកាស​វិទ្យុ​ឆ្លងកា​ត់​​បាន។ គាត់​​ក៏បាន​ប្រើ​ទ្រឹស្តីនេះ​ ដើម្បី​បង្កើត​ក្រុម​ហ៊ុន​មួយ ដែល​​សាង​​​​សង់​​​សំណង់​ ដែលអា​ច​​លាក់​អង់តែ​នដើ​ម្បីឲ្យ​មាន​សោ​ភ័ណ​ភាពល្អ​ និងមា​នសុ​វ​ត្ថិ​ភាព។ លោក​ម៉ៃជឿ​ជាក់​ថា អ្នក​ជិត​ខាងរ​បស់គា​ត់​ជាច្រើ​ន ​នៅ​​​តែមិ​នដឹ​ង​ថា មាន​អ្វី​​នៅ​ខា​ង​ក្នុង​ជង្រុក​​របស់​គាត់​ទេ(នោះ​បើ​យោង​តាម ការ​សែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។

យើង​ភាគ​ច្រើន ​ព្យាយាម​​លាក់​រ​បស់​អ្វី​មួយ​ ឲ្យ​​ផុ​ត​​ពី​ភ្នែកគេ​ឯ​ង។ វា​អាច​​​ជារ​បស់​ដែល​​មិន​បង្ក​គ្រោះ​ថ្នាក់ ដូច​ជា​​​សម្ភារៈ​​រា​យ​​ប៉ាយ ក្នុងប​ន្ទប់​ដាក់​ឥ​វ៉ាន់ ឬអា​ចមា​នជា​តិ​ពុល ​ដូចជា​កំ​ហុសឆ្គ​ង​​ខាង​​​សីលធ​ម៌ ឬ​ខាង​វិ​ញ្ញាណ ដែល​យើង​ចង់​​លាក់​​ពី​​​អ្នក​​​ដទៃ ពី​ខ្លួន​ឯ​ង ហើយថែ​ម​ទាំង​ចង់​លា​ក់ពី​ព្រះ​​នេត្រ​ព្រះ​ផង។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣២ ស្តេច​ដាវីឌ​​​បាន​រៀ​បរា​ប់​អំពី​ភាព​ឥត​ប្រយោជន៍ នៃ​ការ​ព្យា​យាម​​លា​ក់បាំ​ង​អំពើ​បាប​របស់​ខ្លួន(ខ.៣-៤) ហើយ​បានពិ​ពណ៌នាអំ​ពី​ភាព​ធូរ​ស្បើយ ​ដែលកើ​តមាន​ ពេល​ទ្រង់​បើក​ចំហ​ចិត្ត​ដល់​​ព្រះ​​អម្ចាស់ គឺដូ​ចដែ​លទ្រ​ង់មា​នបន្ទូ​លថា​ “ទូល​បង្គំ​បានរ៉ាប់ទ​ទួ​ល​​​អំពើ​បាប​របស់ទូ​ល​បង្គំ​នៅ​ចំពោះ​ទ្រ​ង់ ឥត​លាក់​ការ​ទុចរិត​​របស់​ទូ​លប​ង្គំទុ​​ក​ឡើយ​។ ទូល​បង្គំ​បាន​និ​យាយ​ថា ទូលប​ង្គំ​នឹង​ល​ន់តួ​​​អស់ទាំ​ង​ការរំ​លង​​របស់​​ទូល​​ប​ង្គំ​​ ​ដល់​ព្រះ​យេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អ​ត់ទោ​ស​ចំពោះ​អំពើ​បាប​​​នៃទូ​ល​បង្គំ​​ទៅ”(ខ.៥)។…

ឈរឲ្យមាំមួន

ខណៈ​ពេល​ដែល​ខ្ញុំ​ហៀប​នឹង​បទ​ស្តាំ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​​​ដ៏​មមា​ញឹក​មួយ មាន​រថ​យន្ត​សង្រ្គោះ​បន្ទាន់​មួយ​គ្រឿង ​បាន​លេច​ចេញ​ពី​លើ​ផ្លូវ​ទួល​មក ដោយ​ល្បឿន​​យ៉ាង​​លឿន ឆ្ពោះ​ម​ក​រក​ទិស​ដៅ​​របស់​ខ្ញុំ។ អ្នក​បើក​បរ​រថ​យន្ត​ដែល​នៅ​​​ពី​ក្រោយ​ខ្ញុំ​បាន​ចុច​ស៊ី​ផ្លេ បង្ខំ​ឲ្យ​ខ្ញុំ​​បើក​​កាត់​​ផ្លូវ​ប្រសព្វ​នោះ។ ពេល​នោះ ខ្ញុំ​​ដឹង​ថា រថ​យន្ត​សង្រ្គោះ​​បន្ទាន់ មិន​ទំនង​ជា​ឈប់​ទេ ដូច​នេះ បើ​ខ្ញុំ​ហ៊ាន​បទ​ស្តាំ គ្រោះ​ថ្នាក់​នឹង​កើត​មាន​​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​​ បា​​ន​ជា​ខ្ញុំ​នៅ​តែ​បន្ត​ជាន់​ហ្វ្រាំង​​ជាប់ មិន​ព្រម​ទៅ​មុខ​ទៀត​។

តាម​ន័យ​ធៀប​ខាង​ឯ​វិញ្ញាណ​វិញ យើង​ក៏​ចាំ​បាច់​ត្រូវ​“ប្រ​កាន់​​គោល​ជំហរ​របស់យើ​ង” ហើយ​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ជា​និច្ច ទោះ​បី​ទទួល​រង​សំ​ពាធ​​​ពី​អ្នក​ដទៃ​​យ៉ាង​ណា​ក៏​ដោយ​។ ស្តេច​​សាឡូម៉ូន​​បាន​រៀន​​ប្តេជ្ញា​ចិត្ត​យ៉ាង​ដូច​នេះ ដោយ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន។ ទ្រង់​​បាន​ចាប់​​ផ្តើម​គ្រង​រាជ្យ​ ដោយ​សូម​ប្រាជ្ញា​​​ពី​​ព្រះ(១ពង្សាវតារក្សត្រ ៣:៩) ហើយ​​ការ​អធិ​ស្ឋាន​​របស់​​ទ្រង់ ​នៅ​ឯ​ពិធី​ថ្វាយ​​ព្រះវិ​ហារ​​ដល់​​ព្រះ បាន​បង្ហាញ​ឲ្យ​ឃើញ​​ភាព​ស្មោះ​ត្រង់​​របស់​ទ្រង់​(៨:២៣,៦១)។ ប៉ុន្តែ ក្រោយ​មក ការ​ប្តេជ្ញា​ចិត្ត​របស់ទ្រ​ង់​ក៏​លែង​មាន​ទៀត។ ទ្រង់​បាន​រៀប​​អភិ​សេក​​​​​ជាមួយស្រ្តី​​​សាសន៍​ដទៃ​​ជា​ច្រើន ហើយ​ស្រ្តីទាំ​ង​នោះក៏​បា​ននាំ​ឲ្យ​​ទ្រង់​​ថ្វាយ​​ប​ង្គំ​ព្រះដ​ទៃ​។ ដល់​គ្រាចុ​ង​ក្រោយ​នៃ​ព្រះជ​ន្ម​​រប​ស់ទ្រ​ង់ នោះទ្រង់​ក៏​លែ​ងមា​ន “ព្រះ​​ទ័យ​​ស្មោះត្រ​ង់ចំ​ពោះ​ព្រះអ​ម្ចាស់​​ទៀត”(១១:១-៦ នេហេមា ១៣:២៦)។

សព្វ​ថ្ងៃ​នេះ ក៏​អាច​មាន​មនុ​ស្ស​ដែល​ជំរុញ​​ឲ្យ​​យើង ​លែង​មាន​ភាព​ស្មោះ​ត្រង់ ​​ចំពោះ​ព្រះ និងសេចក្តី​ពិត​របស់ទ្រ​ង់ផ​ង​ដែរ គឺ​មិន​ខុស​ពី​ស​ម័យមុ​នទេ​។ ប៉ុន្តែ ដោយ​​មា​ន​​ជំនួ​យ​​ម​កពី​ព្រះ ​នោះយើង​អា​ចប្រ​កាន់​ជាប់​តាម​​ព្រះ​បន្ទូល​នៃជី​វិ​ត​(ភីលីព ២:១៦)។ បើ​​អ្នក​​មា​នអា​រ​ម្មណ៍​​​ថា កំពុង​ទទួល​រង​សំពាធ​​ឲ្យឈា​ន​ចូល ​ទៅ​ក្នុ​ង​ចំណុ​ច​ប្រសព្វ​នៃ​​ជំនឿ​សា​សនា​ដ៏​គ្រោះ​ថ្នាក់ នោះ​ចូរ​សិក្សា​​ព្រះ​បន្ទូល​​ព្រះ ពាក់​គ្រឿ​​ងសឹ​ក​​រ​ប​ស់ទ្រ​ង់​(អេភេសូរ ៦:១០-១៨) ហើយ​ទូល​​​សូម​​ជំនួយ​​ម​ក​ពី​ព្រះវិញ្ញាណ​បរិ​សុទ្ធ​(​១កូរិនថូស ២:១០-១២) រួច​ឈរ​ឲ្យ​មាំមួន​​​ជាមួ​យ​​នឹ​ង​​ប​ង​ប្អូន​រួម​ជំនឿ ក្នុង​ព្រះ​គ្រីស្ទ​ចុះ។…

ការធ្វើអ្វីឲ្យផ្លាស់ប្រែ

រឿងរបស់អេលីសាបិត គឺជារឿង​ដែលធ្វើឲ្យប៉ះពាល់ចិត្ត​ណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅ​រដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះ​ឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាង​ចេះតែយំ​ខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ​ បានងើបចេញពីកៅអី បម្រុងនឹង​ចុះ​ពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរ​ក្រោយ រួចដើរមកកាន់​អេលីសាបិត​។ គាត់​បាន​ឃើញ​នាង​កំពុង​សម្រក់​ទឹក​ភ្នែក ហើយក៏បានហុច​ព្រះ​គម្ពីរ​របស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាង​ប្រហែល​ជា​ត្រូវ​ការ​ព្រះគម្ពីរ​​មួយ​ក្បាល​នោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាង​ថែមទាំងត្រូវការព្រះគ្រីស្ទ​​ ​ដែល​មានចែងក្នុងព្រះ​គម្ពីរផងដែរ។ អេលីសាបិត​ក៏បានទទួលជឿទ្រង់ ដោយ​សារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។

ព្រះយេស៊ូវ​ជាគំរូនៃការមានចិត្តក្តួល​អាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ​ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម​ដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែ​បានកត់​សំគាល់ អំ​ពីទុក្ខលំបាក និងការឈឺចាប់​របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ​ ទ្រង់ថែមទាំង​បាន​ឆ្លើយ​តប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់​អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ​ ដែលកំពុងវិនាស(ខ.៣៨)។

ខណៈពេលដែលយើង​យកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិត​ដល់មនុស្ស​ ដែល​ដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យ​យើងនាំអ្នកដទៃ ឲ្យមានជីវិតផ្លាសប្រែ។ —Bill Crowder

ពីចម្ងាយ

ជាច្រើនឆ្នាំ​កន្លង​ទៅ​ មាន​បទ​ច​ម្រៀង​ដ៏ពេ​ញនិ​យម​មួយ​បទ ​មានចំ​ណ​ង​​ជើ​ងថា​ “ពី​ចម្ងាយ”។ បទ​នេះ​និយា​យអំ​ពី​កា​រ​ស​ម្លឹង​ឆ្ពោះ​ទៅ​រ​កពេ​ល​អ​នា​គត ដែល​មាន​ទៅដោ​យភា​ព​សុខ​ដុ​ម និង​មាន​ស​ន្តិ​ភា​ព។ បទ​នេះ​ច្រៀ​ង​ថា “ព្រះ​ទ្រង់​កំ​ពុ​ង​​ទ​ត​មើ​ល​យើ​ង​ពីច​ម្ងាយ។” ជា​ការ​ពិត​ណា​ស់ ព្រះ​ទ្រ​ង់​កំពុ​ង​ទ​ត​មើ​លយើ​ង​មែ​ន ប៉ុន្តែ​ មិន​មែន​​មើលពី​​​ច​ម្ងាយ​ទេ​។ ​ទ្រង់មា​ន​វ​ត្ត​មាន​ ជា​មួ​យអ្ន​ក​គ្រ​ប់​ទី​កន្លែង គឺនៅ​ចំ​ពោះមុ​ខ​អ្ន​កតែ​ម្ត​ង​ ដោយ​ទ​តមើ​ល​​អ្នក ​ដោយ​សេច​ក្តី​ស្រឡា​ញ់​​​ដ៏​ឥ​តល​ក្ខ​ខ​ណ្ឌ ​ក្នុ​ង​ព្រះនេ​ត្រ​ទ្រ​ង់។

ការនេះ​បា​ន​ធ្វើ​ឲ្យ​ខ្ញុំគិ​ត​ដ​ល់គំ​រូ​លោ​ក ​ប្រាដឺ ឡររ៉េនស៍ (Brother Lawrence) ដែលបា​ន​ចំ​ណាយ​ពេ​ល​ធ្វើ​កា​រជា​​ច្រើនឆ្នាំ​ ក្នុង​ផ្ទះបា​យ​ ដោយ​ធ្វើកិ​ច្ច​កា​រ​ដូ​ចជា​ ​​លាង​ចាន ​ឆ្នាំង និងជួ​ស​ជុ​ល​​ស្បែ​ក​ជើ​ង​​​ឲ្យ​អ្នក​បម្រើ​ព្រះ​ដ​ទៃ​ទៀ​ត ក្នុងព្រះ​វិ​ហារ​។ គាត់​​បាន​ស​រសេ​រ​​ថា “​ខ្ញុំបា​ន​ប​ន្ទាប​ខ្លួ​ន​ធ្វើ​ជាអ្ន​ក​ថ្វាយ​ប​ង្គំ នៅ​ចំពោះ​ទ្រ​ង់​ ឲ្យ​បា​នញឹ​ក​ញា​ប់​បំ​ផុត​ តា​ម​ដែ​ល​អា​ចធ្វើ​ទៅ​បា​ន​ ដោ​យ​ផ្ច​ង់​ចិត្ត​ទៅ​លើ​​ព្រះ​វ​ត្ត​​មាន​ដ៏បរិ​សុ​ទ្ធ​​​រប​ស់​ទ្រ​ង់។”

យ៉ាង​ណាមិ​ញ​ យើង​ក៏​ត្រូ​វ​មាន​កា​រ​ប្រតិ​បត្តិយ៉ា​ង​ដូច​នេះ​ផ​ងដែ​រ។ ប៉ុន្តែ យើង​ភ្លេច ​ហើយពេ​លខ្លះ​​ត្រូ​វ​រំ​ឭក​ខ្លួ​នឯ​ង​ថា ទ្រង់​កំពុ​ង​មា​ន​វត្ត​មា​ន នៅ​ជាមួ​យ​យើ​ង​ជា​និច្ច​។ ខ្ញុំ​​បា​ន​ដំ​ដែក​គោល​ចាស់មួ​យ ជា​ប់​​​នឹ​ង​​​ធ្នើ​រ​​​ពីលើ​តុ​​រ​ប​ស់​​ខ្ញុំ ដើម្បី​រំ​ឭ​ក​ខ្លួន​ឯង​ថា ព្រះយេ​ស៊ូវ​ដែ​ល​បាន​សុ​គត​ជា​ប់​ឆ្កាង ​ហើយ​មាន​ព្រះ​ជ​ន្មឡើ​ង​វិ​ញ ​ទ្រង់​តែ​ង​តែ​​​គ​ង់​​នៅ​​​ជិ​ត​ជា​និ​ច្ច។ ភារៈ​កិច្ច​រ​ប​ស់​យើ​ង គឺ​ត្រូវ​​ចាំ​ថា ​“យើង​ត្រូ​វតាំ​ង​​​ព្រះ​អ​ម្ចាស់​ ​នៅ​មុខ​[​យើង]ជា​ដ​រាប”(ទំនុកដំកើង ១៦:៨) ដើម្បី​ដឹង​​ថា ទ្រង់តែង​គ​ង់នៅ​​​ជា​មួ​យ​យើ​ង​ជា​និ​ច្ច ​“​ដរាប​ដ​ល់​បំ​ផុ​តក​ល្ប​”​(ម៉ាថាយ ២៨:២០) ហើយ​ចាំ​ថា​…

នាវាទីតានីច ទី២

លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បាន​ទិញ​​​ទូក ដែល​មាន​ប​ណ្តោយ​៥​ម៉ែត្រ សម្រាប់​ស្ទូច​ត្រី​ និង​ធ្វើ​ដំ​ណើរកំ​សាន្ត។ គាត់​​មិ​ន​ជឿ​លើ​អបីជំនឿ​ទេ បានជា​គា​ត់​​ដាក់​ឈ្មោះ​​ឲ្យ​ទូក​របស់​គាត់​ថា ទីតានិក ទី២(Titanic II) គឺ​ដាក់​ឈ្មោះ​តា​ម​ក​ប៉ាល់​​​ដ៏​​ប្រណិត​ដែលមា​ន​​វា​ស​នាអា​ក្រក់ ពេល​​បុ​ក​នឹង​ផ្ទាំង​ទឹកកក​អណ្តែត ​ក្នុង​សមុទ្រ ហើយ​ក៏បា​ន​លិ​ច ក្នុង​​ឆ្នាំ​១៩១២។ ទូក​រ​បស់​គាត់បា​នចេ​ញ​​​ដំណើ​រ​​យ៉ា​ង​រលូ​ន​​ជាលើ​ក​ដំបូ​ង ពី​​កំពង់​ផែ​នៅ​ក្រុ​ង​ដរ​សិត(Dorset) ប្រទេស​អង់​គ្លេស។ ប៉ុន្តែ នៅ​ពេល​លោ​កវី​ល​ឃីន​សុ​ន ធ្វើ​ដំ​ណើរ​វិល​​​ត្រ​ឡប់​ម​ក​វិ​ញ ទឹក​ក៏បា​នចា​ប់​ផ្តើ​ម​​​ចូ​ល​ក្នុ​ងទូ​ក​គា​ត់។ មិន​យូរ​ប៉ុ​ន្មាន គាត់​ក៏​​តោងប​ង្កា​ន់​ដៃ​ទូ​កជា​ប់​ ដើ​ម្បី​រង់​ចាំ​ឲ្យ​គេ​ម​ក​ស​ង្រ្គោះ។ ក្រោយ​មក​ លោក​វី​លឃី​ន​សុ​នក៏​បា​​នប្រា​ប់​អ្ន​កយ​កព​ត៌​មា​ន​ថា “ខ្ញុំ​មាន​កា​រ​អៀ​នខ្មា​ស​ប​ន្តិច ហើយ​ឆ្អែ​ត​ចិត្ត​នឹ​ង​ម​នុស្ស​​​ដែល​ចេះ​តែ​សួ​រខ្ញុំ​ថា​ តើទូ​កនោះ​បា​ន​​​បុ​កនឹ​ង​ផ្ទាំ​ង​ទឹ​ក​កក​អណ្តែត​ទឹក​ឬ បាន​ជា​វា​លិច​អញ្ចឹង?” ហើយ​អ្នក​ឃើ​ញ​​ហេតុ​ការណ៍​​ផ្ទាល់ភ្នែ​ក​​​ក៏​បា​ន​​និ​យាយផ​ង​ដែ​រ​ថា “ទូក​នោះមិ​ន​​មែន​ជា​ទូក​ធំ​ទេ​។ ខ្ញុំគិ​តថា​ សូម្បី​តែ​ដុំ​ទឹកកក​​១​​ដុំតូច​ ​​ក៏អា​ច​ធ្វើឲ្យ​វា​លិ​ច​បាន​ដែ​រ!”

រឿងទូ​​កទីតានីច ទី២ មាន​លក្ខ​ណៈ​កំ​ប្លែ​ង​បន្តិ​ច។ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដ​ល់​​នា​វា​ទីតានីច​ ដើម និងគិ​តអំ​ពី​​គ្រោះថ្នា​ក់ ​ដែ​លកើ​ត​ឡើ​ង​ពី​ការ​ទុ​ក​ចិត្ត​ខុ​ស។ ពួក​អ្នក​សា​ងស​ង់​នាវា​ដ៏​ធំ​នោះ បាន​ជឿជា​ក់​មួ​យរ​យភា​គ​រ​យ​ថា ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​នា​វា​​រ​បស់ពួ​កគេ​​​លិច​បា​នឡើ​យ។ ប៉ុន្តែ ​ពួកគេ​បា​ន​គិ​តខុ​ស​​ហើយ! ហោរា​យេរេមាបា​ន​រំ​ឭ​ក​យើង​ថា​ “ត្រូ​វ​បណ្តាសា​ហើ​យ អ្នក​ណា​​​ដែល​ទីពឹង​​​ដល់​​​មនុស្ស ហើយ​​យ​ក​សា​ច់ឈា​ម​ជា​ដៃរ​ប​ស់ខ្លួ​ន ជាអ្នក​ដែល​មា​នចិ​ត្ត​ដក​ថ​​យ​​ចេញ​ពី​​ព្រះយេហូវ៉ា”(យេរេមា ១៧:៥)។

យើង​រាល់​គ្នា​តែ​ង​ជួ​បកា​រ​ល្បួង…

សូម្បីតែនាងឬ?

សូម​ស្រមៃ​ថា អ្នក​កំពុង​បើក​មើល​​បញ្ជី​​ពង្សាវ​តានៃ​គ្រួសារ​​រ​បស់​​​អ្នក ហើយ​ក៏​ឃើញ​មា​នកា​រពណ៌​នា​​​យ៉ាង​ដូច​នេះ​ថា “បុព្វ​បុរ​សរ​ប​ស់អ្ន​ក​ជា​ស្រ្តីរ​ក​ស៊ី​ផ្លូវ​ភេទ ​នាង​​បា​នលា​ក់បំ​ពួ​នពួ​កខ្មាំ​ងស​ត្រូវ​​រ​បស់​រ​ដ្ឋាភិ​បា​ល នៅ​ក្នុងផ្ទះរប​ស់នា​ង។ នៅ​ពេល​ពួក​អា​ជ្ញា​ធ​រ​​បា​ន​​ម​ក​​សា​កសួ​រ​នាង ​នោះនា​ងក៏​បា​ន​និយា​យ​កុ​ហក​​​អំ​​ពី​​​កា​រ​នោះ។”

តើ​អ្នក​នឹ​ងធ្វើ​ដូ​ចម្តេច ពេល​បាន​ដឹ​ងអំ​ពី​ប្រ​វត្តិ​របស់​គាត់​ហើយ? តើអ្ន​ក​នឹង​លា​ក់​​​រឿង​​​រប​ស់គា​ត់ ពេល​ដែល​គេ​មក​សួរ​អំ​ពីប្រ​វត្តិ​គ្រួសា​ររ​បស់​​អ្នក​ឬ​? ឬ​ក៏និ​យា​យ​ដោយ​បើក​ចំហ​រអំ​ពីរឿ​ង​ពិ​តរ​ប​ស់​គាត់​ ហើយ​​សរសើរ​គាត់ នៅ​ក្នុង​ប្រវត្តិ​​នៃ​គ្រួ​សារ​​រប​ស់​​​អ្នក?

យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​ក៏បា​ន​ចែង​អំ​ពីខ្សែ​លោហិត​មួយ ដែល​មាន​នាង​រ៉ាហា​បជា​បុ​ព្វបុ​រស។ បើ​សិន​យើ​ង​គ្រាន់​តែអាន​អំពី​ប្រ​វត្តិរ​បស់នា​ង ដែល​មាន​ក្នុងប​ទគ​ម្ពីរ​ យ៉ូស្វេ​ ជំពូក២ ​នោះ​យើង​​​ប្រ​ហែល​ជា​រា​ប់ប​ញ្ចូ​លនា​ង ​​ទៅក្នុ​ង​ចំ​ណោម​ពួក​ម​នុស្ស​ដែល​ក្ប​ត់​ជាតិ​សាសន៍ខ្លួ​ន និង​ពួក​មា​ន​គំរូ​អា​ក្រក់ ​នៅ​ក្នុង​​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រវត្តិរ​បស់នា​ងមិ​ន​មែន​មា​ន​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​បទ​គម្ពី​រ​ម៉ាថាយ ១:៥-៦ បានបើក​ប​ង្ហាញ​ថា​ នា​ង​​​គឺជា​​​យាយ​​លួត​​នៃ​ហ្លួង​​ដាវីឌ ​ហើយថា​នាង​ក៏​មា​ន​ឈ្មោះ​​នៅ​ក្នុ​ងជំ​នួរ​វ​ង្ស​​នៃ​ព្រះ​យេ​ស៊ូវ​ ដ៏ជា​អ​ង្គ​សង្រ្គោះ​នៃ​យើ​ងផ​ង​​​ដែរ។ ជាង​នេះ​ទៅ​ទៀត​ បទ​គម្ពី​រ​ហេ​ព្រើរ ១១:៣១ បាន​រាប់​នា​ង​រ៉ាហាប​ ​ជា​ស្ត្រី​​នៃ​សេ​ចក្តី​ជំ​នឿ ដែល​​បាន​ទទួ​ល​​កា​រ​ស​ង្រ្គោះ ពេល​ក្រុង​យេរីខូរដួ​ល​រលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុង​បទ​គ​ម្ពីរ យ៉ាកុប ​២:២៥ ការ​ដែល​នា​ង​​បា​ន​ធ្វើ ​ដើម្បី​ជួយ​សង្រ្គោះ​ពួ​កស៊ើ​ប​ការ គឺ​ជាភ​ស្តុតា​ង​​ដែ​លប​ញ្ជាក់​ថា ​នាងជាម​នុស្ស​​សុចរិត ដោយ​សារ​​ជំនឿរ​បស់​នាង។

សេចក្ដីស្រ​ឡាញ់​រ​ប​ស់ព្រះ​ពិ​ត​ជាអ​ស្ចា​រ្យណា​ស់​។ ទ្រ​ង់​​អា​ច​ប្រើ​​​មនុ​ស្ស​​ដែ​ល​​​មាន​កេ​រ្តិ៍​ឈ្មោះ​អាក្រក់ ហើយ​កែ​ប្រែ​​ជីវិត​រ​បស់​ពួ​ក​គេ ព្រម​ទាំ​ងធ្វើ​ឲ្យ​ពួ​កគេ​ក្លា​យ​ជា​គំ​រូ នៃ​​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​​​​រ​​បស់​​ទ្រង់។ បើ​សិន​ជា​អ្នក​គិត​ថា ព្រះ​មិន​អា​ច​អត់​ទោ​ស​ឲ្យអ្ន​ក ដោយ​សា​រ​អ្នក​ជា​មនុស្សអា​ក្រក់​ពេ​ក…

ការរំពៃមើលសិរីល្អព្រះ ជាថ្មីម្តងទៀត

រៀង​រាល់​ពេ​ល​រ​ដូ​វក្ដៅ​ មាន​អ្នក​ទស្ស​នារា​ប់​ពាន់​​នាក់ នៃ​​កម្ម​​វិធី អរុណ​សួស្តី អាមេរិ​កាំង (Good Morning America) ​បាន​​នាំគ្នា​បោះ​ឆ្នោ​ត​ជ្រើ​សរើ​ស “ទីក​ន្លែង​​ស្អាត​បំផុត​​នៅ​ស​ហរដ្ឋ​អាមេ​រិក”។ ខ្ញុំមា​នសេ​ចក្តី​រីក​រា​យ​យ៉ា​ងខ្លាំ​ង ​ពេល​​ដែ​ល​បាន​ឮ​គេ​ប្រកា​ស​ថា​ ទីក​ន្លែងស្អា​ត​ជា​ង​គេ នៅ​សហរ​ដ្ឋអា​មេ​រិ​ក ក្នុង​ឆ្នាំ២​០​១១ គឺឧ​ទ្យាន​ជា​តិមា​ត់​បឹង​Sleeping Bear Dunes ដែល​​ស្ថិត​នៅ​ក្នុ​ងរ​ដ្ឋ​​រប​ស់​ខ្ញុំ​ គឺ​រដ្ឋ​មីឈីហ្គិន។ តាម​ពិ​​ត​ទៅ ខ្ញុំ​មិន​ដែ​ល​បាន​រំ​ពឹ​ង​ថា ​គេនឹ​ង​ដាក់​ចំណាត់​ថ្នាក់​លេ​ខ​១ ឲ្យ​ឧទ្យា​ន​ជាតិ ដែល​មាន​ទី​តាំង​នៅ​​ខាង​​ក្រោ​យ​ផ្ទះ​​រ​ប​ស់​ខ្ញុំ​នោះទេ​។​ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ​កាល​ដែល​ខ្ញុំ​ និង​ភរិ​យា​ខ្ញុំ គឺ​ម៉ាទី(Martie) បាន​ទៅ​លេង​ទឹក​ជ្រោះ​ណៃ​អាការ៉ា(Niagara Falls)។ កាល​នោះ ​បុរស​​ម្នា​ក់​​​ដែ​ល​​នៅ​ជិត​នោះ​​ បាន​សង្កេ​ត​មើល​​​ភា​ព​រី​ក​រាយ​របស់​ភ្ញៀវ​​​​ទេ​ស​ចរណ៍​របស់​យើង​ ហើយ​បាន​និយា​យ​លេ​ង​​ថា “វាគ្មា​អ្វី​​​អ​ស្ចារ្យ​ទេ​។ ខ្ញុំឃើ​ញទឹ​ក​ជ្រោះ​ហ្នឹង​រា​ល់​តែថ្ងៃ​។”

យើងរា​ល់​គ្នា​ងាយ​​នឹង​ស៊ាំជា​មួ​យ​នឹង​អ្វី​​​ៗ​​ ដែល​​នៅ​ជុំវិ​ញ​ខ្លួ​ន​យើង ហើយ​ងាយ​​​នឹ​ង​មាន​​​អារម្ម​ណ៍ធ​ម្មតា ​ចំពោះ​អ្វី​យើង​បា​ន​ស្គា​ល់ហើ​យ ទោះទី​ក​ន្លែង ឬ​បទ​ពិ​សោធន៍​នោះ ​ធ្លា​ប់​នាំ​មក​​នូវ​​ភាពរីក​រា​យ​​យ៉ា​ង​ណា​ក៏ដោ​យ។ ទោះបី​ជា​​សិ​រីល្អ​​រប​ស់​ព្រះ​ បា​នសម្តែង​មក​​​យ៉ាង​ច្បា​ស់​​​នៅ​ជុំរិញ​​យើង​ក៏​ដោ​យ ក៏ពេ​លខ្លះភា​ព​មមា​ញឹក​ក្នុងកា​ររ​ស់នៅ​ប្រ​ចាំថ្ងៃ​ បាន​បាំង​ពី​មុ​ខយើ​ង ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើ​ញសិ​រីល្អរ​បស់​ទ្រង់​។ យើង​​ទទួ​ល​​យ​កផ​ល​ប្រយោជន៍​ ពី​ការ​អស្ចា​រ្យ​​រ​បស់​ទ្រ​ង់​​ក្នុង​ជីវិតយើ​ង​ ដោយ​មិន​បា​នដឹ​ង​គុណ​ទ្រង់។ យើង​លែ​ង​​មា​ន​ការ​កោ​តស្ញ​ប់ស្ញែ​ង​​ ចំពោះឈើ​ឆ្កា​ង​ទ្រង់​។ យើង​បាន​ភ្លេ​ច​​ថា យើង​មាន​ឯ​កសិ​​ទ្ធិ​​ធ្វើ​ជា​កូន​​​រប​ស់​​ព្រះ។ យើង​ប្រែជាមិ​ន​មា​ន​​អំណរ ​ពេលចូ​លព្រះ​វ​ត្តមា​ន​ទ្រ​ង់ ហើយ​ក៏​មើល​រំ​លងភា​ព​​ស្រ​ស់​​ស្អាត​ ​នៃ​ស្នាព្រះ​ហស្ត​​រ​បស់​ទ្រ​ង់​ទៀត។

អ្នក​និពន្ធ​​ព្រះ​​គម្ពី​រ​​​ទំនុ​​កដំ​កើង​បា​ន​ថ្លែង​ថា​…

ពូកែវោហារ តែចេះបន្ទាបខ្លួន

ខ្ញុំ​កោត​សរសើរ អ្ន​ក​ដែ​លពូ​កែ​​ចែ​កចា​យ​​ អំ​​ពី​​សេចក្តី​​ជំនឿ​​របស់​ខ្លួន​ ហើយ​ចេះ​បញ្ចុះ​បញ្ចូល​អ្នក​ដ​ទៃ ​ដោយ​សំនួន​វោហារ​របស់ខ្លួ​ន។ អ្នក​ខ្លះថា​ អ្នក​នោះមា​ន​​ ”អំណោយ​​​​ទាន​និយាយ” ឬ “ចេះ​ប្រើ​ពាក្យ​ស​ម្តីបា​ន​ល្អ​”។ អ្ន​ក​ខ្លះ​​ទៀត​ថា ​​អ្នក​នោះ “ពូកែ​វោហារ”។

លោក​អ័ប៉ុឡូស​ក៏​មាន​អំ​ណោយ​ទា​ន​នេះ​ផង​ដែ​រ។ ព្រះ​គម្ពីរ​បាន​ចែង​ថា គាត់​ជា “អ្នក​មា​ន​វោហា​រ ហើយ​ក៏​ចេះ​​ស្ទាត់​​ក្នុង​គម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះ​បី​ជា​​គា​ត់​បាន​បង្រៀន យ៉ាង​ត្រឹម​ត្រូ​វ​អំពី​ព្រះ​គ្រី​ស្ទពិ​ត​មែ​ន​ក៏ដោ​យ​ ក៏​គាត់​​បាន​អធិ​ប្បាយតែអំ​ពី​ការ​ទ​ទួល​បុណ្យជ្រ​មុជ​ទឹ​ក​​របស់​លោក​យ៉ូហាន ដែល​ជាការ​ទ​ទួល​បុ​ណ្យជ្រ​មុ​ជ​ទឹក​ ខាង​ឯ​ការ​​ប្រែ​ចិត្ត​ចេញ​​​ពី​​អំ​ពើ​​​បា​ប​តែ​ប៉ុ​ណ្ណោះ(ខ.២៥ ១៩:៤)។

លោកអ័​ប៉ុឡូស​​បា​ន​ចេះ​​​ចាំ​​សេ​ចក្តី​បង្រៀន​ របស់​ព្រះ​យេស៊ូវ តែ​​​ប្រហែល​ជាមិ​ន​បា​នដឹ​ង​​​អំពី​​​ការ​សុ​គត និង​​ការ​មានព្រះជ​ន្ម​ឡើ​ង​វិញ​រ​ប​ស់​ទ្រង់​ និង​អំពី​​​ការ​ដែ​ល​​​ព្រះ​​វិ​ញ្ញាណ​​​បា​នយា​ងម​កនោះ​​ទេ(កិច្ចការ ២) ​ការ​បង្រៀ​ន​​​រប​ស់​គា​ត់នៅ​មា​ន​ការ​ខ្វះ​ចន្លោះ​ ព្រោះ​គាត់​មិ​ន​​បាន​ដឹ​ង​ ​អំពី​កា​រ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​​ប​រិសុទ្ធ ដែ​លប្រ​ទា​ន​អំ​ណា​ច​ជា​​​រៀង​រា​ល់​ថ្ងៃ។

ហេតុ​នេះហើ​យ​បា​នមិ​ត្ត​ភ័​ក្រ​រប​ស់សា​វ័ក​ប៉ុ​ល គឺ​លោក​អ័​គីឡា​ និង​នា​ង​ព្រីស៊ីល ជា​ភរិយា បា​នអញ្ជើ​ញ​លោ​កអ័​ប៉ុ​ឡូស ឲ្យម​ក​ឯ​​ផ្ទះ​​រ​ប​ស់​ពួក​គេ​ ដើម្បី​កែត​ម្រង់​​​កា​រប​ង្រៀន​​រ​បស់​គាត់​​ឲ្យ​បាន​ត្រឹម​ត្រូ​វឡើ​ង។ ទោះបី​ជា​លោក​អ័​ប៉ុ​ឡូស​រៀន​សូ​ត្រ​​បា​នជ្រៅ​ជ្រះ​ និង​​​ចេះ​​គ​ម្ពីរ​បា​ន​ច្រើន​យ៉ាង​ណាក៏​ដោ​យ ​​ក៏គា​ត់​នៅ​តែ​ទ​ទួលកា​រ​បង្រៀន​​ពី​ពួក​គេ​ ​ដោយ​បន្ទាប​ខ្លួន។ ទី​បំផុត លោក​អ័ប៉ុឡូស​ក៏​​អា​ច​បន្ត​​កា​រងារ​បម្រើ​ព្រះរ​ប​ស់ខ្លួ​ន ដោយ​ការ​យល់​ដឹ​ង​​ថ្មី។

បទ​គម្ពី​រទំ​នុកដំ​កើង ២៥:៩ បាន​រំឭ​ក​យើ​ងថា​ ព្រះ​ទ្រង់​នឹ​ង “នាំម​នុ​ស្ស​សុភាព​ក្នុង​សេចក្តី​យុ​ត្តធម៌ ហើយ​​នឹង​បង្រៀ​នម​នុស្ស​រា​បទា​ប ឲ្យ​ស្គាល់​ផ្លូ​វទ្រ​ង់”។ បើ​សិន​ជា​យើ​ងមា​ន​វិញ្ញាណ​​ដែលប​ន្ទាប​ខ្លួ​ន នោះ​​​ព្រះ​អា​ចប​ង្រៀន​យើង ហើយ​នឹង​ប្រើ​ប្រាស់​យើ​ង…

សេចក្ដីស្រឡាញ់ដែលយើង​អាចទុកចិត្ត​បាន

ពាក្យ​សម្តី​ដែ​លធ្វើ​ឲ្យ​ឈឺ​ចា​ប់បំ​ផុ​ត ប្រហែល​ជា​ពាក្យ ​ដែល​និ​យាយថា​ “ខ្ញុំ​មិន​ស្រឡាញ់អ្ន​ក​ទៀ​ត​​ទេ”។ ពាក្យ​សម្តី​នេះធ្វើ​ឲ្យ​ទំនា​ក់ទំ​នង​ត្រូ​វប​ញ្ចប់ ធ្វើឲ្យ​ខូ​ច​​ចិត្ត ហើយ​ធ្វើឲ្យ​ក្តីស្រ​មៃ​រលាយ​បាត់​បង់។ ជា​ញឹក​ញាប់ មនុស្ស​​ដែល​ធ្លាប់​ត្រូវ​បា​នគេ​ក្ប​ត់ តែង​តែកា​រពា​រខ្លួ​ន ​កុំ​ឲ្យ​​ឈឺ​​ចាប់​នៅ​ពេល​ក្រោយ​ទៀត​ ដោយស​ម្រេច​ចិត្ត​ឈ​ប់ជឿ​ជា​ក់ លើ​សេច​ក្តី​ស្រឡា​ញ់រ​ប​ស់អ្ន​ក​ផ្សេង​ទៀ​ត​។ ជាង​នេះ​ទៅទៀ​ត​ ការ​តាំង​ចិ​ត្តបែ​ប​នោះ ​ក៏​អា​ច​ធ្វើ​ឲ្យ​អ្ន​កនោះ​មិ​នជឿ​ជា​ក់​លើ​សេច​ក្តី​ស្រ​ឡាញ់រ​ប​ស់ព្រះ​ផង​ដែរ។

សេចក្តី​​ស្រឡាញ់​ដែ​ល​ព្រះមា​ន​ចំពោះយើ​ង មាន​លក្ខណៈ​ដ៏គួ​រ​ឲ្យ​កត់​ស​ម្គាល់ ត្រង់​ចំណុ​ចដែ​ល​ទ្រ​ង់​បាន​សន្យា​ថា សេចក្តី​ស្រឡា​ញ់រ​ប​ស់ទ្រ​ង់ នឹង​មិន​ចេះ​​ចប់​​ឡើយ។ លោក​ហោរា​យេរេមា ធ្លាប់​បាន​ឆ្ល​ងកា​ត់​ស្ថាន​ភា​ពដ៏​​ជូរ​ចត់​ដែល​បាន​ធ្វើឲ្យ​​​គាត់​​ធ្លា​ក់ទឹ​កចិ​ត្ត​យ៉ាង​ខ្លាំ​ង(បរិទេវ ៣:១៣-២០)។ កាល​នោះ ពួកសា​សន៍​​រ​បស់​គាត់​​បាន​បដិសេធ​​មិន​ព្រម​ស្តាប់​តាម ពេលគាត់​​អំពាវនាវ​​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​​​ពួក​គេ​​ឆ្លើយ​ត​ប នឹ​​ង​​សេចក្តី​ស្រឡាញ់​​របស់​​ព្រះ ហើយ​​ឲ្យ​​វិល​​មក​​ដើ​រ​​តាម​​​ទ្រង់​​​វិញ។ គាត់ក៏បា​នធ្លា​ក់​ចូល​ក្នុង​ស​ភាព​ត្រដាប​ត្រ​​ដួស​​​បំផុត ​​បាន​ជា​គា​ត់​ថ្លែង​ថា “កំ​ឡាំងរ​បស់​ខ្ញុំសូ​ន្យ​​បាត់អ​ស់ទៅ​ សេចក្តី​​ស​ង្ឃឹម​រប​ស់ខ្ញុំ​ក៏​ផុត​ចាក​ពី​​ព្រះយេ​ហូវ៉ា​ហើ​យ(ខ.១៨)។

ប៉ុន្តែ ទោះ​គាត់​ស្ថិ​តក្នុ​ង​ស្ថាន​ភាព​ខ្មៅង​ងឹត​យ៉ាង​ណា​ក៏ដោ​យ ក៏គា​ត់​នៅ​តែ​ពិចារ​ណា​​អំពី​​សេចក្តី​ស្រឡាញ់​​ដ៏​ឋិត​ថេ​ររ​បស់​ព្រះ ​បាន​ជា​គាត់​សរសេរ​ថា “កុំតែមានសេចក្តីសប្បុរស​​របស់​ព្រះ​យេហូវ៉ា នោះ​​យើង​​បា​នសូ​ន្យបា​ត់អ​ស់​រ​លីងទៅ​ហើ​យ ឯសេ​ចក្តី​មេត្តាក​រុណា​​រ​ប​ស់ទ្រ​ង់ នោះ​មិ​ន​ចេះផុត​​ឡើយ។ សេច​ក្តី​នោះ ​ចេះ​តែ​ថ្មី​ឡើងរា​​ល់តែ​ព្រឹ​កជា​និ​ច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់។ ព្រលឹង​ខ្ញុំ​​បាន​​ពោ​ល​ថា ព្រះ​យេហូវ៉ា​ជា​ចំណែ​ក​នៃខ្ញុំ​ ហេតុ​​​នោះខ្ញុំ​នឹ​ងស​ង្ឃឹម​ដល់​ទ្រង់!”(បរិទេវ ៣:២២-២៤)។ មនុស្ស​អាច​សច្ចា​ថា​នឹ​ងស្រ​ឡាញ់​យើង​ជា​រៀង​រ​ហូត ប៉ុន្តែ ​ក៏​អាច​ក្បត់​ពាក្យ​សន្យា​នោះផ​ង​ដែ​រ។​ យ៉ាង​ណាមិ​ញ សេចក្តី​ស្រឡាញ់​របស់​​ព្រះ នឹង​នៅ​តែឋិ​ត​ថេ​រ ហើយ​ពិត​​ប្រា​ក​ដ​​ជានិ​ច្ច។​ គឺ​ដូច​ដែ​លមា​នសេ​ចក្តី​ចែង​ថា​ “ដ្បិត​​​គឺព្រះ​យេហូ​វ៉ា ជាព្រះ​នៃ​ឯង ​ដែល​យាង​ទៅ​​ជា​មួយ​នឹ​ងឯ​ង។…

ចូរអរព្រះគុណ

នៅ​ទីក្រុ​ង​ឡែន​ស៊ីង​(Lansing) រដ្ឋមី​ឈី​ហ្គិន ក្នុង​អំឡុង​​ពេ​លរ​ដូ​វ​រងា យើង​មិន​សូវ​មា​ន​ថ្ងៃរះ​ប៉ុ​ន្មានទេ។ ប៉ុន្តែ ឆ្នាំ​មុន​ ព្រះ​ទ្រង់​បា​ន​ប្រទា​ន​ពរ​ ​​ឲ្យយើ​ង​​​មាន​​ថ្ងៃ​​​ដ៏ស្រស់បំ​ព្រង ហើយ​ខ្ញុំ​សង្កេ​តឃើ​ញ​ថា ​មនុស្សស្ទើ​រ​តែ​គ្រប់​​គ្នាបា​ន​អរ​ព្រះគុ​ណព្រះ​ ​លើក​លែង​តែ​ខ្ញុំម្នា​ក់​ប៉ុ​ណ្ណោះ។ នៅ​​ពេលខ្ញុំ​ចេ​ញពី​ធ្វើ​ការ មាន​បុ​រស​ម្នាក់​បា​ន​​និ​យាយ​​​ថា “ថ្ងៃ​នេះជា​ថ្ងៃ​ដ៏អ​ស្ចា​រ្យ​មែន ជា​អំណោ​យ​ដែល​ព្រះ​ប្រទា​ន!” ខ្ញុំ​​ក៏​​បានឆ្លើ​យ​តប​ថា​ “មែន​ហើយ ប៉ុន្តែ​ ព្រឹល​នឹង​ធ្លាក់​នៅ​សប្តា​ហ៍​ក្រោយ​ទៀត”។ ត្រង់​ចំ​ណុច​នេះ​ ខ្ញុំ​គួរ​តែ​អ​រព្រះ​​គុ​ណ​​ព្រះ គឺ​មិ​​នត្រូ​​​វរ​មិល​គុ​ណយ៉ា​ង​ដូ​ចនេះ​ទេ​។

យ៉ាង​ណាមិ​ញ​ សាវ័​កប៉ុ​ល​បា​នស​រសេ​រ​សំបុ​ត្រ​ទៅកា​ន់​ពួកជំ​នុំស​ម័យដើ​ម ដើម្បី​ឲ្យ​ពួក​គេ​រៀន​ដឹង​គុ​ណព្រះ​។ គាត់​បាន​និយា​យ​​អំ​ពី​ការ​អ​រព្រះ​​​គុណ ក្នុងសំ​បុត្រ​រ​បស់​គា​ត់ គឺ​បាន​ច្រើ​នជា​ង​អ្ន​កនិ​ពន្ធ​នៃក​ណ្ឌគ​ម្ពី​រ​​ស​ញ្ញាថ្មី​​ដទៃទៀ​ត។ ជាក់​ស្តែង គាត់បា​ន​ប្រើ​ពាក្យ​អ​រ​ព្រះគុណ​២​៣​ដង ដែល​ក្នុង​នោះ យើង​អាច​ទ​ទួល​​សេ​ចក្តី​​​​​បង្រៀន​​​អំ​ពី​​កា​រ​​អរ​​ព្រះ​​គុណ។

ជា​និច្ច​ជា​កាល​ ព្រះ​គម្ពី​របា​ន​បង្រៀ​ន​ឲ្យយើ​ង​ថា្វយ​ការ​អ​រគុណ​ដល់​ព្រះ​ ជា​ជាង​អរ​គុណ​មនុស្ស។​ មនុស្ស​​គឺ​​ជា​​​អំណោ​យម​ក​ពី​ព្រះ ​ហើយ​សាវ័ក​ប៉ុលបា​ន​អរ​ព្រះគុណ​ព្រះ​ ដែល​បាន​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​ការ​រី​កលូ​ត​លាស់​ មានសេ​ចក្តី​ស្រ​ឡាញ់ និង​សេច​ក្តី​ជំនឿ​​(១​កូរិន​ថូស ​១:៤ ១​ថែ​ស្សាឡូ​នី​ច ១:២)។

យើង​ត្រូវ​អ​រព្រះ​គុ​ណព្រះ​ ដោយ​នូវ​ព្រះ​នា​ម​ព្រះយេ​ស៊ូ​វ​គ្រីស្ទ​​ សម្រាប់​គ្រប់​កា​រទាំ​​ង​អស់ ​(កូល៉ុស ៣:១៥,១៧)។ សាវ័ក​ប៉ុល​ជឿថា​ អ្នក​ដើរ​តា​មព្រះ​យេស៊ូវ​​អា​ច​អរ​ព្រះ​គុ​ណព្រះ​ សម្រាប់​គ្រប់​កា​រទាំ​ង​អស់ ពីព្រោះ​ព្រះ​ទ្រង់​មាន​អំណា​ច​គ្រ​ប់គ្រ​ង ហើយ​ទ្រង់​កំពុ​ង​ធ្វើកា​រ​​របស់​ទ្រង់ ​ដើម្បី​ជា​ប្រ​យោជន៍​ដ​ល់អ្ន​ក​ជឿទ្រ​ង់​(១ថែស្សាឡូនីច ៥:១៨)។

សូម​ឲ្យយើ​ង​រា​ល់គ្នា​​​មាន​ចិត្ត​ច​ង់​ដឹង​ ​អំ​ពី​អំណោយ​​​​​​ដែល​ព្រះប្រ​ទា​ន​មក​ នៅ​ជុំ​វិញ​យើង ​ហើយ​​ឆ្លើ​យ​តប​​​ ដោយកា​រ​ដឹង​គុ​ណ។…