មាន​ពេល​មួយ ខ្ញុំ​បា​ន​ធុំក្លិ​ន​ខ្លោ​ច​អ្វី​ម្យ៉ាង ខ្ញុំ​ក៏​ប្រញាប់​រត់​ទៅ​មើ​ល នៅច​ង្រ្កា​ន​បាយ។ តែ​ខ្ញុំ​មិន​​ឃើញ​មាន​អ្វី​លើ​ចង្រ្កា​ន ឬ​ក្នុង​ម៉ា​ស៊ី​ន​ដុត​នំ​ទេ​។ ខ្ញុំក៏​ដើ​រ​ហិត​ក្លិន​​ពេញ​ក្នុង​ផ្ទះ ដើម្បី​រក​មើ​ល​ប្រ​ភព​រ​ប​ស់​វា។ ខ្ញុំ​រ​ក​មើល​ពី​បន្ទប់​មួយ​ទៅ​បន្ទ​ប់​មួ​យទៀ​ត​ ទីបំ​ផុត ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ប្រភ​ពក្លិន នៅ​ជា​ន់​ខា​ង​ក្រោ​ម។ ច្រមុះ​រប​ស់​ខ្ញុំ​បា​ន​នាំខ្ញុំ​ ទៅ​ការិ​យា​ល័យ​​​ក្នុ​ងផ្ទះ​រ​ប​ស់ខ្ញុំ​ ​ហើយប​ន្ទាប់​ម​ក ក៏​នាំ​ទៅរ​ក​តុ​ការិ​យា​ល័យ​រ​ប​ស់​ខ្ញុំ​។ ខ្ញុំ​ក៏​រក​មើ​ល​ចុះ​ឡើ​ង​ៗ នៅពី​ក្រោម​តុ​នោះ ខ្ញុំក៏​ឃើ​​ញមែ​គី(Maggie)ឆ្កែ​រប​ស់ខ្ញុំ​ កំ​ពុង​សម្លឹង​មក​ខ្ញុំ ដោយ​កែវ​ភ្នែ​ក​ដែ​ល​កំ​ពុង​អ​ង្វរ​ឲ្យ​ខ្ញុំ​ជួ​យ​វា​។ តាម​ពិត​ក្លិន​ឈ្ងៀ​ម ដែ​ល​សា​យ​ភា​យដល់ជាន់​ខា​ង​លើ​​ គឺ​ជា​ក្លិន​​ដែលសត្វ​សំពោច​ផោម​ បា​ន​បាញ់​ជាប់​ខ្លួន​មែគី​សោះ។ មែគី​បាន​រត់​ទៅ​ដ​ល់គៀ​ន​ជ្រុង​ផ្ទះ​ ដើម្បី​​គេច​ចេ​ញ​ក្លិ​ន​ដ៏​ស្អុ​យ ដែល​សត្វ​នោះ​បាន​បា​ញ់​ដា​ក់​វា ប៉ុន្តែ វា​មិ​ន​ដឹង​ថា​ ត្រូវ​គេ​ច​ទៅ​ណា​ទៀត ពេល​ដែ​ល​ក្លិ​ននោះ​បា​ន​ជា​ប់​ខ្លួ​ន​វាហើ​យ​​នោះ។

ខ្ញុំ​បាន​នឹ​ក​ចាំ​រឿ​ង​របស់​ស​ត្វឆ្កែ​មែ​គី​ ជាច្រើ​ន​ដង នៅ​ពេល​​ដែល​ដែ​ល​​ខ្ញុំ​ព្យាយាម​គេច​ចេញ​ពីកា​រលៈទេ​សៈដែ​ល​ខ្ញុំមិ​ន​ចូល​ចិ​ត្ត តែ​ក្រោយ​មក ទើប​ដឹង​ថា កាលៈ​ទេសៈ​នោះ​មិន​មែន​ជា​បញ្ហាទេ​ ប៉ុន្តែ ខ្លួន​ខ្ញុំ​ទេ​ដែល​ជាប​ញ្ហានោះ​។ ចាប់​តាំង​ពី​ពេ​ល​ដែល​អ័​ដាម ​និងនា​ង​អេវ៉ាបា​ន​លាក់ខ្លួន ក្រោយ​ពី​បាន​ប្រព្រឹត្ត​អំពើបា​ប​មក(លោកុប្បត្តិ ៣:៨) យើងទាំង​អ​ស់​គ្នា​ក៏​បា​ន​យក​គំរូ​តាម​ពួកគេ​ដែរ​។ ពោល​គឺ​យើង​ព្យា​យា​ម​រត់​គេ​ច ចេញ​ពី​ហេតុកា​រណ៍​ផ្សេង​ៗ​ ដោយ​គិត​ថា យើង​អាច​គេច​ចេញ​ពី​ការ​អ្វីដែ​ល​យើ​ងមិន​ចូល​ចិ​ត្ត​នោះ​ ហើយ​ទី​បំផុត​យើង​ក៏​រក​ឃើ​ញថា​ គឺ​ខ្លួន​យើង​ហ្នឹង​ហើយ ដែ​ល​ជា​កា​រដែ​ល​មិន​គួ​រឲ្យ​គា​ប់ចិត្ត​នោះ។

មាន​វិធី​តែ​មួ​យ​គត់ ដែល​អា​ចជួ​យ​ឲ្យ​យើ​ង​គេ​ច​ចេញ​ពី​ខ្លួ​ន​ឯ​ង​បា​ន គឺ​យើ​ង​ត្រូ​វ​ឈប់​លាក់​បាំង​អំ​ពើបា​ប​រ​ប​ស់​យើ​ង​ ហើយ​ទ​ទួលស្គា​ល់ថា​ ខ្លួន​ឯ​ង​កំពុ​ង​មា​ន​ភា​ព​អាត្មា​និយម រួច​យើង​ត្រូវ​ឲ្យព្រះយេ​ស៊ូវ​លាង​ស​ម្អា​តយើ​ង​ឲ្យ​ស្អា​ត(វិវរណៈ ១:៥)។ ខ្ញុំសូ​ម​អ​រ​ព្រះ​គុ​ណ​ព្រះ​ខ្លាំ​ង​ណាស់​ដែល​នៅតែ​ឲ្យ​យើងមា​នឱ​កាស​ចាប់​ផ្តើម​សា​រ​ជាថ្មី​ នៅពេ​លដែ​ល​យើ​ង​បា​ន​ប្រព្រឹត្ត​អំពើ​បាប។– Julie Ackerman Link