តើគេ​ហ៊ាន​លៈប​ង់​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​នូវ​ឧបករណ៍អាយ​ភែត​មួយ​គ្រឿង(iPad)? ជា​ការ​ពិត​ណាស់ មាន​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំម្នា​ក់ បា​ន​លៈ​ប​ង់ក្រ​លៀន​របស់​ខ្លួន​មួយ​ចំហៀង ដើម្បី​ឲ្យ​បាន​ឧបករណ៍​អាយ​ភែត​មួយគ្រឿង​! គេ​ជឿថា​ គាត់​គ្មាន​លទ្ធ​ភាព​ទិញអា​យ​ភែត​ឡើយ ហើយ​គាត់​ចង់​បាន​វាខ្លាំ​ង​ណាស់ បាន​ជាគា​ត់ហ៊ា​ន​ប្រថុយនឹង​ការ​វះ​កាត់​នោះ។

យ៉ាង​ណាមិ​ញ ក្នុង​បទ​គម្ពីរ​កិច្ច​ការ​ជំពូក​៧ លោក​ស្ទេផាន​ក៏​ហ៊ាន​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​មួយ​ផង​ដែរ ប៉ុន្តែ ​គាត់​បាន​ធ្វើ​ ដើម្បី​ប្រកាស​ដំណឹងល្អ អំពីព្រះយេស៊ូវតែប៉ុណ្ណោះ។ ពេល​គាត់​កំពុង​ធ្វើ​ការ​អស្ចារ្យ គេ​បាន​មក​ចាប់ខ្លួន​គាត់ ដោយ​ការ​មួលប​ង្កាច់​ថា គាត់​បាន​ប្រមាថ​ព្រះ និង​បំពាន​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​គេ​ក៏​បាន​នាំ​ខ្លួន​គាត់ ម​ក​កាត់​ក្តីនៅ​​​ចំពោះស​ម្តេច​សង្ឃ(៦:៨-១៤)។ ពេល​​សម្តេច​​សង្ឃ​ចោទ​សួរ​គាត់​(៧:១) លោកស្ទេផានហ៊ាន​ប្រ​ឈម​នឹង​គ្រោះ​ថ្នា​ក់ ដោយ​ការ​អធិប្បាយ​ព្រះ​បន្ទូល ទោះ​គាត់​ដឹង​ថា មនុស្ស​ដែលមា​ន​វត្ត​មាន​នៅ​ទីនោះ​មិន​ចង់​ស្តាប់​​ក៏ដោយ។ គាត់​បាន​មាន​ប្រសាស​ន៍​ថា នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សាសន៍​អ៊ី​ស្រាអែល សាស​ន៍​មួយ​នេះ​បាន​ប​ដិសេធ​អ្នកនាំ​ព្រះ​រាជសា​រ​​ព្រះ ម្តង​ហើយ​ម្តង​ទៀត។ ហើ​យ​ពេ​ល​នេះ ពួក​គេ​កំពុង​បដិសេធ​ព្រះ​មែស៊ី​ទៀត។

ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​គាត់ បាន​​បណ្តា​ល​​ឲ្យ​មាន​​​ប្រតិ​កម្ម​តប​ដ៏​ខ្លាំង​ក្លា​មួយ។ គឺដូច​ដែល​មាន​សេចក្តី​ចែង​ថា “នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់ គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម”(ខ.៥៧-៥៨)។ ហេតុ​អ្វី​បាន​ជា​លោក​ស្ទេផាន​ហ៊ាន​ប្រថុយ​ជីវិត ដើម្បី​ផ្សព្វ​ផ្សាយ​អំ​ពីព្រះ​យេស៊ូ​វ? តាម​ពិត គាត់​មាន​ចិត្ត​​ឆេះឆួ​​ល​ចង់​ឲ្យ​អ្នក​ស្តាប់​របស់​គាត់​ដឹង​ថា ដោយ​សារ​ការ​សុគត និង​ការ​រស់​ឡើ​ង​វិញ​នៃ​ព្រះ​យេស៊ូវ នោះពួ​ក​គេ​មិន​ចាំបា​ច់​ត្រូវ​រស់​នៅ​ ក្រោម​ក្រឹត្យវិ​ន័យ​ទៀ​ត​ឡើយ ប៉ុន្តែ អាច​រស់​នៅ​ក្រោម​ព្រះគុ​ណ និង​ការ​អត់​ទោស​បាប(៦:១៣-១៥ អេភេសូរ ២:៨-៩)។​ និយាយ​រួម ព្រះយេស៊ូវ​បាន​សុគត ដើម្បី​ឲ្យយើ​ង​អាច​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។—Albert Lee