ជារៀងរាល់ឆ្នាំ ខ្ញុំចូលចិត្តស្តាប់ការផ្សាយបន្តផ្ទាល់ ជាអន្តរជាតិរបស់វិទ្យុប៊ីប៊ីស៊ី(BBC) អំពីកម្មវិធីបុណ្យអូណែល នៅពេលល្ងាយថ្ងៃបុណ្យណូអែល ដែលបានប្រារព្ធឡើង នៅក្នុងព្រះវិហារឃីង ខូលីជ(King’s College Chapel) ក្នុងក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស។ កម្មវិធីបុណ្យនេះមានការអានបទគម្ពីរ៩ខ និងច្រៀងទំនុកសរសើរចំនួន៩បទ និងបូករួមជាមួយនឹងការអធិស្ឋាន ភ្លេងបុណ្យណូអែល ក្នុងកម្មវីធីថ្វាយបង្គំដែលធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត។
មានពេលមួយ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឮអ្នកប្រកាស់កម្មវិធីនេះអត្ថាធិប្បាយ អំពីដំណើររបស់ពួកជំនុំ ចាកចេញពីព្រះវិហារដ៏ធំស្កឹមស្កៃនោះថា ពួកគេបាន “បោះជំហានចេញពីពិធីដែលប្រកបដោយព្រះគុណ ហើយចូលទៅក្នុងលោកិយដ៏ពិត”។
តើនេះមិនមែនជាអ្វីដែលបានកើតឡើង នៅថ្ងៃបុណ្យណូអែលដំបូងបំផុតផងដែរទេឬ? កាលនោះ ពួកអ្នកគង្វាលបានឮទេវតាប្រកាស អំពីការប្រសូត្រនៃព្រះសង្គ្រោះ គឺព្រះគ្រីស្ទជាអម្ចាស់(លូកា ២:១១) បន្ទាប់មក “មានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះ”(ខ.១៣-១៤)។ បន្ទាប់ពីពួកគេបានរកឃើញនាងម៉ារា លោកយ៉ូសែប និងបុត្រតូច នៅភូមិបេថ្លេហិម ពួកអ្នកគង្វាលក៏បានចេញទៅប្រាប់អ្នកដទៃទៀត ឲ្យដឹងអំពីការប្រសូត្រនៃព្រះឱរស ដោយមិនបង្អង់យូរឡើយ(ខ.១៧)។ គឺដូចដែលមានសេចក្តីចែងថា “ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក”(ខ.២០)។
ពួកគេមានការផ្លាស់ប្រែ ដោយសារ “បុណ្យណូអែលប្រកបដោយព្រះគុណ” ដែលពួកគេបានអបអរសាទរនោះ។ ពេលដែលពួកគេបោះជំហាន ចូលក្នុងពិភពលោក ពួកគេក៏បានពាំនាំដំណឹងល្អអំពីព្រះយេស៊ូវ ដែលពួកគេបានទទួលក្នុងចិត្ត ហើយបន្លឺសម្លេងឲ្យគេបានដឹងដែរ។
សូមយើងនាំព្រះគុណព្រះ ចូលទៅក្នុងលោកិយ ក្នុងពិធីបុណ្យណូអែល នៅឆ្នាំនេះ ក៏ដូចជារៀងរាល់ថ្ងៃ នៅក្នុងឆ្នាំថ្មី។—David McCasland