កូន​ស្រីខ្ញុំ​មាន​ជំងឺប្រតិ​កម្ម(អាលែកហ្ស៊ី) នឹងស​ណ្តែកដី។ ជម្ងឺនេះមា​ន​កម្រិ​ត​ធ្ងន់​ធ្ងរ​ណា​ស់​ បា​ន​ជាសូ​ម្បី​តែកំទេច​សណ្តែ​កដី​ដ៏​តូ​ច​បំ​ផុត ក៏អា​ចគំ​រាម​ដ​ល់​​ជី​វិតនា​ងបា​ន​ដែ​រ។ ហេ​តុនេះ​ហើ​យ បាន​ជា​យើងពិនិ​ត្យពិ​ចៃ មើ​លស្លាកស​ញ្ញាលើ​ម្ហូបអា​ហារ យ៉ាង​ប្រុ​ងប្រ​យ័​ត្ន​ជានិ​​ច្ច។ យើងបាន​យកស៊ីរ៉ាង ដែ​​ល​មានថ្នាំនៅ​ខា​ងក្នុ​ង​ជា​ស្រេច​ ដាក់​ជាប់តាមខ្លួន (សម្រាប់​ព្យា​បា​លជំ​ងឺ​ប្រ​តិក​ម្មនោះ​)​ ទោះយើង​ទៅកន្លែងណា​ក៏​ដោយ​។ ហើយ​ពេល​​ណា​យើ​ងទៅ​បរិភោគនៅខា​ងក្រៅ​ យើងត្រូ​វ​ទូរ​ស័​ព្ទ​ទៅ​បុគ្គ​លិ​ក​ភោ​ជនី​យ​ដ្ឋា​ន​ជា​មុ​ន ហើយសួរ​អំ​ពីប​ញ្ជី​​មុខ​ម្ហូ​បរ​ប​ស់​ភោជ្ជ​នីយ​ដ្ឋាននោះ។

ទោះ​បីជា​មា​នកា​រ​ប្រ​ការ​ទុក​ជាមុ​ន​ក៏​ដោយ ក៏ខ្ញុំនៅ​តែ​ព្រួយបា​រម្ភ​ដ​ដែល ចំពោះ​សុវ​ត្ថិ​ភា​ព​រប​ស់​នា​ង​ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូ​ចជា​ក្នុ​ង​ពេ​ល​អនា​គ​ត។ តាមធ​ម្មតា ខ្ញុំ​ពិបាក​នឹងអ​រ​ព្រះ​គុណព្រះ សម្រាប់​ស្ថា​នភា​ព​លំបាក ​បែ​ប​នេះ​ណាស់។ ប៉ុន្តែ ព្រះបន្ទូលរបស់​ព្រះ ​បា​ន​លើ​ក​ទឹ​ក​ចិត្ត​ខ្ញុំ​​ថា “ចូរ​អរ​ព្រះ​គុ​ណ​ក្នុ​ងគ្រ​ប់កា​រ​ទាំ​ង​អ​ស់ ពីព្រោះ​ព្រះ​ទ្រង់​ស​ព្វ​ព្រះ​ហ​ប្ញ​ទ័យ​ឲ្យ​អ្ន​ក​រា​ល់គ្នា​ ធ្វើ​យ៉ា​ង​ដូច្នោះ​ ដោយនូ​វព្រះ​គ្រី​ស្ទ​យេ​ស៊ូ​វ”(១ថែស្សាឡូនីច ៥:១៨)។ ខ្ញុំមិ​នអា​ច​គេ​ចវេះ​ពី​បញ្ជត្តិ​នេះបា​ន​ឡើ​យ។ ព្រះ​សព្វ​ព្រះហ​ប្ញ​ទ័​យ​ឲ្យ​យើងអធិស្ឋាន​ដោយ​អ​រព្រះ​គុ​ណ ពេល​ណា​យើង​មិន​ដឹ​ង​ថា មាន​រឿ​ង​អ្វីនឹងកើ​ត​ឡើ​ង នៅពេ​ល​អនាគត គឺដូចជា​កា​រឈឺ​ចាប់​ក្នុ​ង​ចិ​ត្ត និង​កា​រខ្វះ​ខា​តជា​​ដើម។

ការអ​រព្រះ​គុ​ណព្រះ​ ​ក្នុង​ពេល​លំបា​ក ជាកា​រ​ដែ​ល​យើ​ងពិ​បាកធ្វើ តែមិន​មែ​ន​ជា​ការ​ដែលយើងធ្វើ​មិ​នកើ​ត​នោះ​ទេ។ លោកដា​នីយ៉ែ​ល បាន “អធិស្ឋាន និងអ​រ​ព្រះ​គុណព្រះ​” (ដានីយ៉ែល ៦:១០) ពេលដឹ​ងថា​ជីវិតគាត់​នឹ​ង​ជួ​ប​គ្រោះ​ថ្នាក់​។ លោ​កយ៉ូណា​សបា​ន​ស្រែក​រ​ក​ព្រះ “ដោយសម្លេង​នៃកា​រ​អរព្រះ​គុណ​”(យ៉ូណាស ២:៩) ទោះជាគាត់នៅ​ក្នុ​ង​ពោះ​ត្រី​ក៏ដោ​យ។ ម្យ៉ាង​ទៀត ​ព្រះទ្រង់​បា​ន​សន្យា​ថា ការ​ល្អ​ទាំ​ងអ​ស់​ផ្សំ​គ្នា​ឡើ​ង សម្រាប់​អ​ស់​អ្ន​កដែ​ល​ស្រ​ឡា​ញ់ព្រះ​អ​ង្គ​និងសម្រាប់​សិរី​ល្អ​រ​បស់​ទ្រ​ង់(រ៉ូម ៨:២៨)។ ដូចនេះ ទាំងឧ​ទារហណ៍ខាង​លើ ក៏​ដូ​ចជាព្រះ​ប​ន្ទូលសន្យារ​ប​ស់​ទ្រង់​ សុ​ទ្ធ​តែ​អា​ចប​ណ្តា​ល​ចិត្តយើ​ង​ ឲ្យ​អ​រ​ព្រះគុ​ណ​ព្រះ​ ក្នុង​គ្រប់​ការ​ទាំ​​ងអស់។–Jennifer Benson Schuldt