មាន​ជាតិ​អាមេរិ​ក​ជាច្រើ​ន បានទិ​ញ​ឆ្នោ​តផ្សងសំណាង​ ដើម្បីឈ្នះទឹ​កប្រា​ក់​ប្រ​ហែ​ល​៦៤០​លានដុល្លារ។​ ទឹកប្រា​ក់ជាសរុប ដែល​ជន​ជា​តិ​អា​មេរិ​ក​ទាំង​នោះ បាន​ចំណា​យ​នៅក្នុ​ង​កា​រទឹ​ញ​​ឆ្នោ​ត​នោះ ​គឺប្រហែល១​៥០០​លាន​ដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ​ នៅអា​មេរិក ក្នុង​ដើមឆ្នាំ២០១២។ អ្វីដែ​លច​​ម្លែក​នោះ​ គឺពួ​ក​គេមា​ន​ឱ​កាស​ឈ្នះ ​១​ក្នុងចំ​ណោម​១៧៦​លាន​នា​ក់ ប៉ុន្តែ នៅតែ​មា​នម​នុស្សម្នាឈរត​ម្រង់ជួរតាមហាងល​ក់ទំនិញ ស្ថានីយ៍​ប្រេង​​ឥន្ធនៈ និងហាង​កា​​ហ្វេ ដើម្បី​ទិញ​ឱកាស​ផ្សង​សំណាង​ ក្លាយ​ជា​អ្នកមា​ន។ គំនិតខា​ងលោ​កីយ៍​នាំ​ឲ្យយើ​ង​គិត​​ថា ការ​មាន​​ប្រាក់កាន់តែ​​ច្រើន គឺអា​​ចដោះស្រា​យ​ប​ញ្ហា និង​ធ្វើ​ឲ្យជី​វ​ភាពយើងបាន​ប្រ​សើ​រ​ជា​ង​មុន។

តាម​ព្រះគ​ម្ពីរ មាន​បុ​រស​ម្នា​ក់​ឈ្មោះថា​ ​អេគើរ ​មាន​​ទស្សនៈ​​អំពីភាពសប្បូរសប្បាយ​ដែលខុ​សពី​​ទស្សនៈខាងលើ។​ គាត់​បាន​ទូល​សូមកា​រពី​រយ៉ា​ងពី​ព្រះ​ មុន​ពេលគាត់​ស្លាប់។

ទីមួយ : គាត់​ទូលសូ​ម​ព្រះថា​ “សូម​កំចា​ត់សេចក្តីភូត​ភរ និងកុ​ហក​ឲ្យឆ្ងា​យពី​ទូ​ល​ប​ង្គំ”​(សុភាសិត ៣០:៨)។ ភាពស្អាត​ស្អំ​ ជាគន្លឹះ​នៃ​កា​​ររ​ស់នៅ ដោយគ្មា​ន​ការ​ថប់​បារម្ភ​។ បើយើង​​គ្មាន​​អ្វី​ត្រូវ​លាក់​បាំ​ងទេ​ នោះយើ​ង​ក៏គ្មា​ន​អ្វី​ត្រូវ​ភ័​​​យ​ខ្លា​ច​ដែរ។ ការបោ​កប​ញ្ឆោត ​​នាំ​ឲ្យ​យើងក្លា​យ​​ជាទាស​ករ តែភា​ពស្មោះ​​​ត្រង់រំ​ដោះ​យើ​ង​ឲ្យ​មា​ន​សេរី​ភាព។ ទី​ពីរ : គាត់​បា​នទូលសូ​មថា​ “សូម​កុំឲ្យ​ទូល​ប​ង្គំមា​ន​សេ​ចក្តី​ទា​ល់ក្រ ​ឬ​ជា​អ្ន​កមាន​ដែរ សូម​គ្រាន់​តែចិញ្ចឹ​​​មទូល​ប​ង្គំ ដោយអា​ហារ​ដែ​​លត្រូ​វ​ការ​ប៉ុ​ណ្ណោះ”(ខ.៨)។ ការ​ស្កប់​​ចិត្ត​កើត​ចេញ​ម​​ក​ពី​ការ​ទុកចិ​ត្តលើ​ព្រះ​​ ជាអ្នក​ផ្គត់​ផ្គ​ង់ ​ហើយព្រ​មទ​ទួ​ល​ការផ្គ​ត់​ផ្គ​ង់ម​កពី​ទ្រ​ង់ ដោយកា​រ​ដឹង​​គុណ។ លោកអេ​គើរ​បា​នទូ​ល​សរ​សើ​រព្រះ​អា​ទិក​រ​ថា ​“តើអ្ន​ក​ណាបា​ន​ប្រ​តិស្ឋាន​​ចុង​ផែ​ន​ដីទាំង​ប៉ុន្មាន…ទ្រង់ជាខែលនៃ​អស់​អ្ន​ក​ដែល​​ពឹង​ជ្រ​ក​ក្នុង​​ទ្រង់”(ខ.៤-៥)។

ភាពស្អាតស្អំ និងការស្កប់ចិត្ត ជាទ្រព្យសម្បត្តិស្តុកស្តមរបស់ព្រលឹង ដែលព្រះបានប្រទានមកយើងរាល់គ្នា។ ទ្រង់ប្រទានមកយើងរាល់គ្នាតាមខ្នាតនៃជំនឿ។–David McCasland