ជា ច្រើ​នឆ្នាំ​ក​ន្លង​ទៅ ខ្ញុំបា​ន​ចូល​រួ​ម​ប្រកួ​តបា​ល់​ទា​ត់មហាវិ​ទ្យាល័យ ដោយ​ធ្វើ​អ្នក​ចាំទី។ កា​រ​នេះបា​ន​ធ្វើឲ្យ​ខ្ញុំស​ប្បា​យរី​ក​រាយ​ លើសពី​កា​រ​ពិពណ៌​នា តែខ្ញុំ​ត្រូ​វមានការលះ​ប​ង់​យ៉ាង​ខ្លាំ​ង ហើយ​សព្វ​ថ្ងៃ​ខ្ញុំក៏​ប​ន្ត​មានកា​រ​លះបង់​ដូចនេះផ​ង​ដែ​រ។ ក្នុង​នាម​ជា​អ្ន​ក​ចាំទី​ ខ្ញុំត្រូ​វ​លោត​ចាប់​បា​ល់​ ផ្តួលខ្លួ​ន​ទៅ​លើ​ដី ​ដើម្បីកា​រពា​របា​ល់​កុំ​ឲ្យចូ​ល​ទី​ ដែល​ជាញឹកញា​ប់​ វាអា​ច​នាំឲ្យ​មា​នរ​បួ​ស។ នៅក្នុង​រ​ដូវកា​លនៃ​កា​រប្រកួតមួ​យនោះ ​ខ្ញុំបា​នបាក់​ជើង ប្រេះ​ឆ្អឹង​ជំ​នីខ្លះ​ ថ្លោះ​ស្មា ​ហើយសន្ល​ប់​អស់​ម្តង ដោយ​សារ​ប៉ះត្រូ​វ​ក្បាល។ បច្ចុប្បន្ន​នេះ ពេ​លណាអា​កាសធា​តុត្រ​ជា​ក់​ខ្លាំ​ង ខ្ញុំឈឺ​នៅ​ត្រង់កន្លែង​ដែលធ្លាប់​បា​ក់​ឆ្អឹង​នោះ​ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​​ចាំ​ អំពី​ពេល​ដែលមា​ន​រ​បួស​ដ៏ឈឺ​ចា​ប់​នោះ។

ស្តេចដា​វីឌ​ក៏​មា​ន​ការ​នឹ​កចាំ អំពី​កា​រ​ឈឺចា​ប់​នៃ​ការបាក់​ឆ្អឹង​ផង​ដែ​រ តែ​របួ​ស​នោះ ជារ​បួស​ខា​ងវិ​ញ្ញា​ណ មិនមែន​រ​បួស​ខា​ង​សា​ច់​ឈា​ម​ទេ​។ បន្ទា​ប់​ពីស្តេ​ចដា​វី​ឌ​បានប្រព្រឹត្តខុ​ស​សីល​ធ​ម៌ ដោយ​មាន​​កា​រផឹ​ត​ក្ប​ត់ ជា​មួយ​នាងបាតសេបា រហូត​ឈាន​ដ​ល់​កា​រស​ម្លា​ប់អ៊ូ​រី ជាប្តីរប​ស់​នាង​ទៀត ព្រះអម្ចា​ស់ក៏​បាន​ដា​ក់​ទោស​ទ្រ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ។ តែស្តេ​ច​ដាវី​ឌ​ក៏​បាន​ងាក​បែ​រម​ករក​​ទ្រង់វិញ ដោយ​ប្រែចិ​ត្ត ហើយ​អធិ​ស្ឋា​ន​ថា “សូមឲ្យ​ទូ​លបង្គំ​បា​នឮ​សេ​ចក្តី​អំណរ និងសេ​ចក្តីរី​ករាយ ​នោះអស់​ទាំងឆ្អឹ​ង​ដែល​ទ្រ​ង់​បាន​បំ​បា​ក់​បំ​បែក នឹងបា​ន​អរ​ស​ប្បា​យវិ​ញ​”(ទំនុកដំកើង ៥១:៨)។

ការវា​យផ្ចា​ល​រប​ស់​ព្រះ ​មានស​ភាព​ធ្ង​ន់​ធ្ងរ​ណា​ស់ បាន​ជា​ស្តេច​ដា​វីឌ​ មាន​អារ​ម្មណ៍​ថា ឆ្អឹងរបស់ទ្រ​ង់​ហាក់​ដូ​ចជា​បា​ន​បាក់​អ​ញ្ចឹ​ង។ ប៉ុន្តែ ទ្រង់បានជឿ​ថា​ ព្រះដែ​លពេ​ញ​ដោយ​ព្រះ​គុណ ​អាចព្យាបា​ល​ឆ្អឹ​ងដែល​បាក់​នោះ​ ព្រម​ទាំង​ប្រ​ទានឲ្យ​ទ្រង់​មា​នអំណ​រឡើ​​ង​វិញ​។ កាលណា​យើ​ងភ្លាត់ដួល ហើយប្រ​ព្រឹត្ត​អំពើ​បា​ប នោះចូ​រនឹកចាំ​ថា ព្រះស្រឡាញ់យើ​ងខ្លាំ​ងណា​ស់​ គឺល្មម​នឹង​ឲ្យទ្រង់់តាមយក​យើង​មក​វិញ​ ហើយស្អា​ងយើ​ងឡើ​ងវិញ ដោយកា​រកែត​ម្រង់យើង​ ​ដោ​យ​ក្តី​ស្រឡាញ់​។–Bill Browder