អេលីណា(Eliana) ជា​ក្មេង​ស្រីអា​យុ៤ឆ្នាំម្នា​ក់ ដែល កំពុងតែ​ជួ​យម្តា​យរប​ស់​នាង រៀប​ចំរ​បស់​រ​បរ​នាង នៅកន្លែងដើ​ម​វិញ​ មុន​ពេ​លចូល​គេ​ង។ ពេល​ដែល​ម្តាយ​នាង ប្រាប់ឲ្យ​យក​ខោ​អាវ​ទុកដា​ក់ក​ន្លែ​ង​ដើ​ម​វិ​ញ នាង​គិត​ថា ម្តាយ​នាង​បា​ន​ឲ្យនា​ងធ្វើការ​ច្រើនពេ​ក​ហើ​យ។ បាន​ជា​នាងបែរ​ក្រោយ ហើយ​ច្រត់ច​ង្កេះ រួច​ប្រា​​ប់​ម្តាយ​នា​ងថា​ “ម៉ាក់​ឲ្យខ្ញុំធ្វើ​អីច្រើ​ន​ណាស់​”។

តើ​អ្នក​ធ្លាប់មាន​អារ​ម្មណ៍​បែ​បនេះ​ ចំពោះកិ​ច្ចការ​ដែល​ព្រះបា​នត្រាស់ហៅ​ឲ្យអ្ន​កធ្វើ​ឬ​ទេ?​ វាជា​រឿ​ង​ធម្ម​តា​ទេ ដែល​យើងមា​នអារ​​ម្ម​ណ៍ថា យើងមា​នប​ន្ទុក​ធ្ង​ន់ពេ​ក នៅក្នុង​កា​ររួ​ម​​ចំណែ​​កកា​រងា​រ​ព្រះ​វិ​ហារ ការធ្វើ​បន្ទា​ល់ និងកា​រ​រកស៊ីចិញ្ចឹ​មគ្រួ​សា​រជា​ដើ​ម។ យើង​ប្រហែ​លជា​ដក​ដ​ង្ហើម​​ធំ ហើយ​អ​ធិស្ឋានថា“ព្រះអម្ចា​ស់​អើយ​ ទូលបង្គំ​មិ​ន​អាច​ធ្វើ​កា​រ​​ច្រើន​ពេ​ក​បា​​នទេ”។

ប៉ុន្តែ សេចក្តីប​ង្រៀន​រប​ស់ព្រះ​ បានប​ង្ហាញ​ថា ​ព្រះ​អង្គមិ​នមា​នកា​ររំ​ពឹង​ហួស​ហេតុឡើ​យ។ ឧទាហរណ៍ ចំពោះ​ការ​ដែលយើ​ងទំ​នាក់​ទំ​នង​​ជាមួ​យអ្ន​ក​ដទៃ ទ្រង់បា​ន​ប​ង្រៀនយើងថា​ “ខាងឯ​ពួ​ក​​អ្នក​រាល់​គ្នា នោះ​ខំ​ឲ្យ​នៅ​ជាមេ​ត្រី​នឹងមនុស្ស​ទាំង​អ​ស់​ចុះ ​បើ​សិ​នជា​បា​ន​”(រ៉ូម ១២:១៨)។ ព្រះ​ទ្រង់ជ្រា​បថា​​ សមត្ថ​ភា​ព​យើង​មា​នកំ​ណ​ត់។​ ម្យ៉ាង​ទៀត​ទ្រ​ង់​ប​ង្រៀន​ថា “កា​រ​អ្វីដែ​លត្រូវ​ធ្វើក៏​ដោយ ចូរ​ធ្វើ​ឲ្យអស់ពី​ចិត្ត​ ទុកដូ​​ចជា​ធ្វើ​ថ្វា​យ​ដ​ល់ព្រះ​អ​ម្ចា​ស់ ​មិ​​នមែ​ន​ដ​ល់​មនុ​ស្ស​ទេ​”(កូល៉ុស ៣:២៣)។ ព្រះអ​ង្គមិ​ន​បា​ន​ប្រា​ប់យើង ឲ្យ​ធ្វើ​ខ្លួន​​ឯ​ង ឲ្យមាន​ភាព​​​​ល្អឥត​ខ្ចោះ ​ដែល​អ្ន​ក​ដទៃ​នឹ​ងសរសើ​រយើ​ង​នោះ​ទេ ​ប៉ុន្តែ ទ្រង់សព្វ​ព្រះ​ទ័យ​​ឲ្យ​យើង​លើ​ក​ព្រះកិ​ត្តិនា​ម​ទ្រង់​ ក្នុង​គ្រប់​​កិច្ច​ការ​ដែលយើ​ងធ្វើ​។​ ជាងនេះ​ទៅ​ទៀ​ត ​“ចូរ​ឲ្យ​គ្រ​ប់គ្នា​ល្ប​ងល​ការ​ដែ​ល​ធ្វើរៀង​ៗ​ខ្លួ​ន នោះនឹ​ងមា​​ន​សេច​ក្តីអំនួ​តចំ​ពោះ​តែខ្លួ​នឯង មិន​មែន​ចំពោះ​​អ្នក​ណា​ទៀត​ទេ​”(កាឡាទី ៦:៤)។ យើងបំ​ពេញ​កិ​ច្ចការរ​បស់​យើង​ មិ​ន​មែន​ដើ​ម្បីប្រ​កួ​តប្រ​ជែ​ងនឹ​ង​​អ្នក​ដ​​ទៃឡើយ តែដើ​ម្បីបំ​ពេញបំ​​ណ​ង​ព្រះ​​ទ័យព្រះតែប៉ុ​ណ្ណោះ​។

ព្រះទ្រ​ង់បំ​ពា​ក់នូ​វ​សម​ត្ថភា​ព ឲ្យយើ​ង​ធ្វើ​​​ការអ្វី​ ដែល​ទ្រង់​ស​ព្វ​ព្រះទ័​យ​ឲ្យយើ​ង​ធ្វើ ​តែមិ​នមែនឲ្យ​យើ​ងធ្វើ​ការ​អ្វីគ្រ​ប់​យ៉ាង​នោះឡើ​យ​។–Dave Branon