មានស្ថានីយស​ង្កេត​មើល​ផ្កាយ​ រប​ស់អ​ង្គការ​ណាសា បាន​រក​ឃើញប្រ​ហោង​យក្ស​ពណ៌​ខ្មៅ​មួយ ដែល​បញ្ចេញ​សម្លេងហឹ​ម​ៗ   ក្នុង​លំហរ​នៃ​អវកាស។ ប្រហោង​យក្ស​នោះ   មាន​ទីតាំ​ង ក្នុ​ងចំ​ណោម​កញ្ចំ​កាឡាក់​ស៊ី​ពើសៀស ដែលស្ថិ​តនៅ​ច​ម្ងាយ​ប្រហែល ២៥០​លាន​ឆ្នាំ​ពន្លឺ ពី​ផែន​ដី​យើង ហើយ​វា​បញ្ចេញ​សម្លេង​ដោយ​រំញ័រ​ ដែល​មាន​ប្រេកង់​ស្មើនឹង​សម្លេងណោត​​ស៊ី ក្នុង​​តន្រ្តី។ ប៉ុន្តែ សម្លេង​របស់វា​ទា​បពេ​ក បានជា​យើ​ងមិ​ន​អាច​ស្តា​ប់​វា​ឮ ​ដោយ​ត្រ​ចៀក​​យើង​ផ្ទាល់​បាន​ទេ។​ អ្នក​វិទ្យា​សាស្រ្តបា​ន​ប្រើ​ឧបករណ៍​វិទ្យា​សាស្រ្ត ដើម្បី​វាស់​សម្លេង​នោះ ​បាន​៥៧​ខ្នាត​រង្វាស់ ដែល​នៅក្រោ​ម​សម្លេង​កណ្តា​ល​នៃណោត​ដូ របស់​ព្យាណូ។

យ៉ាងណា​មិញ​ ការ​និយា​យអំ​ពី​ភ្លេ​ង និង​លំហរ​នៃអា-​វកាស មិ​នមែ​ន​ទើ​បតែ​មា​នក្នុងសម័​យ​នេះទេ​។ តា​ម​ពិត ព្រះ​ទ្រង់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​លោកយ៉ូប ដោយមា​ន​​​ប​ន្ទូ​ល​អំពី​កា​រ​ទាំ​ង​អស់​នេះ​ តាំងពី​​យូរម​កហើ​យ។ ដែល​កាល​នោះ ព្រះ​អង្គ​បាន​សួរ​គាត់​ថា “តើ​​ឯង​​នៅ​​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង? ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់ … ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ។”(យ៉ូប ៣៨:៤,៧)។ បានសេច​ក្តីថា​ ក្នុងពេ​លដែ​ល​ព្រះប​ង្កើ​ត​ចក្រ​វាល​ដ៏អ​ស្ចារ្យ​នេះ​ម​ក បទ​ចម្រៀង​សរសើរ​ដំកើង និង​សម្លេងស្រែក​ហ៊ោ​ដោយ​អំណរ​ បាន​បន្លឺ​ឡើង​លា​ន់ខ្ទ​រ​ថ្វាយសិរី​ល្អដ​ល់​ព្រះ។

ទំនុក​បរិសុទ្ធ​ដែល​លោក​គ្រូ សង់ ហ្រ្វង់ស៊ីស(St. Francis) នៃ​ក្រុង​អាស៊ីស៊ី បាន​ពិពណ៌នាអំ​ពី​ភាព​អស្ចារ្យ និង​ការ​ថ្វាយបង្គំ ដែល​យើង​មាន ពេល​ដែលយើ​ងបា​នឃើ​ញ​កាំ​រស្មីព្រះ​អាទិត្យ​នៅ​ពេល​ថ្ងៃ ឬ​មើល​ផ្ទៃ​មេឃ​នៅ​ពេលយ​ប់ ដែ​លមា​ន​ផ្កា​យស​ល់​សែន។

ឱ​ជីវិត​ទាំង​អ​ស់​ដែល​ព្រះ​ ​ដ៏ជាមហាក្សត្រ​ដ៏​ខ្ពស់​បំផុ​តបា​នបង្កើត

ចូរលើ​ក​សម្លេងឡើ​ង ហើយ​ច្រៀងជា​មួយយើ​ង​ខ្ញុំថា​ ហាលេលូយ៉ា ហាលេលូយ៉ា!

ឱ​ព្រះ​អាទិត្យ​ដែ​ល​ឆេះ​ក្នុងលំ​ហរ ដោយ​ពន្លឺពណ៌​មាស

ឱដួង​ច័ន្ទ​ដែ​ល​បញ្ចេ​ញព​ន្លឺព​ណ៌​ប្រាក់​ដ៏​ស្រទន់

ចូរស​រសើរ​ដំកើ​ង​ព្រះអង្គ​ ចូរស​រសើ​រដំ​កើ​ងព្រះអង្គ​ថា

ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!

“ផ្ទៃ​​មេឃ​​សំដែង​ពី​​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការដែល​ព្រះហស្ត​ទ្រង់​ធ្វើ”​(ទំនុកដំកើង ១៩:១)។ ចូរយើ​ង​សរ​សើ​រ​ដំកើ​ង​ព្រះ​ ដែលបានបង្កើតសម្រស់ ដ៏​ស្រស់ស្អាត​យ៉ា​ង​​នេះ សម្រាប់​ឲ្យយើ​ង​​​មើ​ល ដោយ​អំណរ!—Dennis Fisher