អ្នកមកក្រោយគេបាន ទទួលការស្វាគមន៍
មានពេលយប់មួយ ខ្ញុំបានទៅមជ្ឈមណ្ឌលថែរទាំចាស់ជរាមួយកន្លែង។ ពេលនោះ លោកថម(Tom) បានដើរចេញពីបន្ទប់ស្នាក់នៅរបស់គាត់ស្ងាត់ៗ ដោយសង្ឃឹមថា នឹងបាននិយាយលេងជាមួយខ្ញុំ ឲ្យទាន់ពេលដែលខ្ញុំមិនទាន់ទៅវិញ។ បន្ទាប់ពីយើងបានជជែកគ្នាលេងអស់មួយរយៈ គាត់សួរខ្ញុំថា “តើព្រះទ្រង់មិនខឹងនឹងខ្ញុំទេឬ បើសិនជាខ្ញុំទើបតែទទួលជឿទ្រង់នៅពេលដែលមានវ័យចាស់ដូចនេះ”។ សំណួរនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ។ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ ជាញឹកញាប់ ខ្ញុំបានឮពាក្យសម្តីគ្រប់បែបយ៉ាងពីអ្នកចាស់ទុំ ពីអ្នកដែលមានបញ្ហាញៀននឹងអ្វីមួយ និងពីអ្នកដែលធ្លាប់ជាប់ពន្ធធនាគារជាដើម។ ពួកគេបានគិតថា ពួកគេមានហេតុផលនឹងជឿថា ខ្លួនយឺតពេលហើយ គឺមិនអាចទទួលជឿព្រះ ឬឲ្យទ្រង់ប្រើខ្លួនឡើយ។
ខ្ញុំក៏បានចំណាយពេលជាមួយលោកថម ដើម្បីស្វែងយល់អំពីបុគ្គលទាំងឡាយ នៅក្នុងព្រះគម្ពីរ ដែលអាចគិតថា ខ្លួនយឺតពេលហើយ គឺមិនអាចទទួលជឿព្រះបានទេ ដោយសារតែអតីតកាលរបស់ពួកគេ។ ប៉ុន្តែ នាងរ៉ាហាប ដែលជាស្រ្តីលក់ខ្លួន (យ៉ូស្វេ ២:១២-១៤ ហេព្រើ ១១:៣១) និងលោកសាខេ ដែលជាអ្នកយកពន្ធ (លូកា ១៩:១-៨) បានសម្រេចចិត្តទទួលជឿព្រះ ទោះបីជាខ្លួនមានអតីតកាលយ៉ាងដូចម្តេចក៏ដោយ។
ពេលនោះ យើងក៏បានងាកមកមើលរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីពួកជើងឈ្នួលចំការទំពាំងបាយជូរ(ម៉ាថាយ ២០:១-១៦)។ អ្នកដែលបានស៊ីឈ្នួលក្នុងចំការបានកាន់តែយូរ ក៏បានធ្វើការកាន់តែច្រើន សម្រាប់ម្ចាស់ចំការ (ខ.២-៧) ប៉ុន្តែ ក្រោយមក អ្នកទាំងនោះក៏បានដឹងថា ម្ចាស់ចំការបានឲ្យតម្លៃពួកគេ ស្មើអ្នកដែលទើបតែចូលធ្វើការក្រោយពួកគេ (ខ.៨-១៦) ត្រង់ចំណុចនេះ ម្ចាស់ចំការ ក៏បានសម្រេចចិត្តសម្តែងចេញក្តីសប្បុរស…
ការស្រឡាញ់ និងការអធិស្ឋាន
មានសៀវភៅរឿងកុមារដ៏ល្បីល្បាញមួយក្បាល បានដំណាល អំពីសត្វកូនខ្លាឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបានឃើញកាងហ្កា(Kanga) ដែលជាកូនសត្វកងគូរូលោតចេញទៅតាមផ្លូវ។ វីនីក៏គិតថា បើសិនជាខ្ញុំអាចលោតដូចគាត់ នោះមិនដឹងជាប្រសើរយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះអាចលោតបាន ហើយអ្នកខ្លះទៀតមិនអាចលោត ដូចកូនសត្វកងគូរូនោះបានទេ។ នេះជាការពិតមែន។
នៅក្នុងការរស់នៅ យើងឃើញបុរស និងស្រ្តីដែលមានវ័យក្មេងជាងយើង ឬមានសមត្ថភាពជាងយើង ធ្វើកិច្ចការដែលមិនធម្មតា ដែលយើងមិនអាចធ្វើបាន។ ពួកគេអាចធ្វើបាន តែយើងមិនអាចធ្វើកិច្ចការនោះបាន។ នោះជាការពិតមែន។ យើងងាយនឹងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សគ្មានប្រយោជន៍ ពេលដែលយើងមិនអាចធ្វើអ្វី ដែលយើងធ្លាប់ធ្វើបាន កាលពីមុន។
ជាការពិតណាស់ យើងប្រហែលជាមិនអាច “លោត” ដូចកាលពីមុនទេ តែយើងនៅតែអាចស្រឡាញ់ និងអធិស្ឋានកាន់តែច្រើន។ ពេលវេលា និងបទពិសោធន៍បានរៀបចំខ្លួនយើង ឲ្យអាចមានក្តីស្រឡាញ់ និងការអធិស្ឋាន កាន់តែប្រសើរ។
សេចក្តីស្រឡាញ់ជាអំណោយដ៏ល្អ ដែលយើងត្រូវថ្វាយទៅព្រះ និងដល់អ្នកដទៃ។ សេចក្តីស្រឡាញ់មិនមែនជារឿងតូចឡើយ ព្រោះសេចក្តីស្រឡាញ់គឺជាផ្លូវ សម្រាប់ឲ្យយើងបំពេញតួនាទីរបស់យើងទាំងស្រុង ថ្វាយព្រះ និងសម្រាប់អ្នកជិតខាងយើង។ សេចក្តីស្រឡាញ់ដែលយើងមានចំពោះមនុស្សម្នាក់ ប្រហែលហាក់ដូចជាកិច្ចការដ៏តូច ប៉ុន្តែ សេចក្តីស្រឡាញ់ជាអំណោយដ៏ប្រសើរបំផុត (១កូរិនថូស ១៣:១៣)។
យ៉ាងណាមិញ យើងក៏អាចអធិស្ឋានផងដែរ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅក្រុងកូល៉ុស ឲ្យ “ព្យាយាមក្នុងសេចក្តីអធិស្ឋាន…
ជ័យជម្នះដ៏វេទនា
លោកចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជាជនជាតិស្កត់ឡិន ជាអ្នកនិពន្ធរឿងប្រលោមលោក និងកំណាព្យ និងជាអ្នកបម្រើព្រះ។ គាត់បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “ការអ្វីក៏ដោយ ដែលមនុស្សធ្វើ ដោយគ្មានព្រះ ការនោះនឹងត្រូវបរាជ័យយ៉ាងវេទនា ឬជោគជ័យកាន់តែវេទនា”។ ជាញឹកញាប់ ពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានវាទគ្មិន និងអ្នកនិពន្ធសម័យទំនើបដកស្រង់ ហើយឃើញមាននៅក្នុងសៀវភៅដែលគាត់បាននិពន្ធ ដែលមានចំណងជើងថា ការអធិប្បាយដោយមិនប្រើពាក្យសម្តី។
ពាក្យសម្តីមួយឃ្លានេះ និយាយអំពីការដែលគ្រីស្ទបរិស័ទត្រូវមានការលះចោលអាត្មាខ្លួនឯង និងអំពីរបៀបដែលយើងត្រូវអនុវត្តតាមសេចក្តីបង្រៀន ដែលព្រះយេស៊ូវបានមានបន្ទូលថា “រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។
លោកមែកដូណាល់បានមានប្រសាសន៍ថា ការបដិសេធន៍អាត្មាខ្លួនឯងដ៏ពិត គឺមានន័យថា យើងមិនគ្រាន់តែត្រូវព្យាយាមជម្នះបំណងប្រាថ្នា ខាងសាច់ឈាមរបស់យើងប៉ុណ្ណោះឡើយ តែថែមទាំងត្រូវមានទស្សនៈ និងគំនិតដូចព្រះគ្រីស្ទ ចំពោះអ្វីៗដែលយើងឃើញ ពោលគឺយើងត្រូវតែរាប់បំណងព្រះទ័យព្រះ ជាសំខាន់ជាងជីវិតយើងទៅទៀត …យើងត្រូវឈប់គិតថា “តើយើងខ្ញុំគួរធ្វើអ្វី?” តែត្រូវគិតថា “តើព្រះដ៏មានព្រះជន្មរស់សព្វព្រះទ័យ ឲ្យខ្ញុំធ្វើអ្វី?”
ការរកបានតែរបស់ដែលយើងចង់បានសម្រាប់តែខ្លួនឯង គឺជាការបរាជ័យដ៏វេទនា។ ជ័យជម្នះដ៏ពិត គឺមាននៅក្នុងការ “លះបង់” ជីវិតរបស់យើង ថ្វាយព្រះគ្រីស្ទ ហើយរកបានជីវិតនោះយ៉ាងពេញលេញមកវិញ…
ចូរយើងរួបរួមគ្នា
តំបន់ជាច្រើន ក្នុងពិភពលោកនេះ មានការជួបប្រទះនូវបាតុភូតព្រឹលធ្លាក់ដ៏អស្ចារ្យ ជាញឹកញាប់។ គ្រាប់ព្រឹលមានសម្រស់ដ៏ស្រស់ស្អាត ជាបន្ទះគ្រីស្ទាល់ទឹកកក ដែលត្រូវបានរចនាយ៉ាងពិសេស។ គ្រាប់ព្រឹលនីមួយៗ សុទ្ធតែមានសភាពផុយស្រួយ ហើយឆាប់រលាយ ពេលយើងដាក់វាក្នុងដៃយើង។ ប៉ុន្តែ ពេលដែលពួកវាផ្តុំចូលគ្នា វាបង្កើតបានជាកម្លាំងដ៏ខ្លាំង។ ពួកវាអាចបិទចរាចរណ៍នៃទីក្រុងធំៗបាន ហើយទន្ទឹមនឹងនោះ ពួកវាក៏បង្កើតទេសភាពដ៏ស្រស់ស្អាត ដែលមានដើមឈើគ្របដណ្តប់ដោយព្រឹល ដែលធ្វើឲ្យគេផ្តិតយករូបភាពរបស់វា ទៅដាក់លម្អក្នុងប្រតិទិន និងត្រូវបានគេប្រើប្រាស់ ដើម្បីបង្កើតស្នាដៃសិល្បៈផ្សេងៗ។ ពួកវាបានផ្តល់ឲ្យនូវការកម្សាន្តសប្បាយ សម្រាប់អ្នកជិះស្គីចុះពីលើចំណោត ហើយក៏បានធ្វើឲ្យក្មេងៗអរសប្បាយ នៅក្នុងការសូនរូបមនុស្សព្រឹល ព្រមទាំងសូនធ្វើដុំព្រឹលគប់គ្នាលេង។ ទាំងអស់នេះគឺសុទ្ធតែដោយសារគ្រាប់ព្រឹលនីមួយៗអាចផ្តំចូលគ្នា។
យ៉ាងណាមិញ អ្នកដើរតាមព្រះគ្រីស្ទក៏ចាំបាច់ត្រូវរួបរួមគ្នាជាធ្លុងមួយផងដែរ។ យើងម្នាក់ ៗសុទ្ធតែមានអំណោយទានពិសេសៗរៀងខ្លួន ដែលអាចរួមចំណែកនៅក្នុងការងារបម្រើព្រះគ្រីស្ទ។ ព្រះមិនដែលសព្វព្រះទ័យឲ្យយើងរស់នៅដាច់ពីគ្នាឡើយ តែទ្រង់សព្វព្រះទ័យឲ្យយើងធ្វើការរួមគ្នា ដើម្បីក្លាយជាកម្លាំងដ៏អស្ចារ្យ ថ្វាយព្រះ និងបំពេញបុព្វហេតុរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា រូបកាយព្រះគ្រីស្ទ “មិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ”(១កូរិនថូស ១២:១៤)។ យើងម្នាក់ៗត្រូវតែប្រើអំណោយទានរបស់យើង ដើម្បីបម្រើគ្នាទៅវិញទៅមក ដើម្បីឲ្យយើងអាចរួមគ្នាធ្វើឲ្យមានការផ្លាស់ប្រែដ៏សំខាន់ ក្នុងពិភពលោករបស់យើង។
សូមយើងប្រើអំណោយទានយើង ដើម្បីធ្វើការបម្រើព្រះ ដោយសហការណ៍ជាមួយអំណោយទានរបស់អ្នកដែលនៅក្បែរយើង ហើយអនុញ្ញាតឲ្យខ្យល់នៃព្រះវិញ្ញាណបរិសុទ្ធប្រើយើង ដើម្បីសិរីល្អទ្រង់! – Joe Stowell
ថ្ងៃដែលពិបាកបំផុត
ក្នុងខែឧសភា ឆ្នាំ២០១១ មានស្រ្តីវ័យក្មេងម្នាក់បានចូលពួននៅក្នុងអាងទឹក ពេលដែលខ្យល់កួចយក្សថូនេដូ បានបំផ្លិចបំផ្លាញទីក្រុងចូពលីន(Joplin) រដ្ឋមីសូរី។ ប្តីរបស់នាងបានយកខ្លួនគាត់មកគ្របពីលើនាង ហើយក៏បានត្រូវកម្ទេចកំទីប៉ើងចំរហូតដល់បាត់បង់ជីវិត។ នាងក៏បានរួចជីវិត ដោយសារការលៈបង់របស់គាត់នៅថ្ងៃនោះ។ ក្រោយមក នាងក៏ចេះតែសួរខ្លួនឯងថា “តើហេតុអ្វី?” ប៉ុន្តែ រយៈពេលមួយឆ្នាំបន្ទាប់ពីមានគ្រោះមហន្តរាយខ្យល់កួចយក្សថូនេដូមក នាងក៏បាននិយាយថា នាងរកឃើញការកម្សាន្តចិត្ត ដោយដឹងថា នឹងនៅតែបានទទួលសេចក្តីស្រឡាញ់ សូម្បីតែក្នុងថ្ងៃដែលវេទនាបំផុតក៏ដោយ។
យ៉ាងណាមិញ ពេលដែលខ្ញុំគិតអំពី “ថ្ងៃដែលវេទនាបំផុត” ខ្ញុំតែនឹកឃើញលោកយ៉ូប។ គាត់ជាបុរសដែលស្រឡាញ់ព្រះ គាត់បានបាត់បង់សត្វចិញ្ចឹមទាំងហ្វូង រួចទាំងអ្នកបម្រើ ហើយថែមទាំងបាត់បង់កូនទាំង១០នាក់ នៅក្នុងរយៈពេលតែមួយថ្ងៃ (យ៉ូប ១:១៣-១៩)។ លោកយ៉ូបក៏បានទួញសោកយ៉ាងខ្លាំង ហើយគាត់ក៏បានសួរផងដែរថា “ហេតុអ្វី?” គាត់បានស្រែកយំថា “បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់?”(៧:២០)។ មិត្តភ័ក្ររបស់លោកយ៉ូបបានចោទប្រកាន់ថា គាត់បានធ្វើអំពើបាប ហើយគិតថា គាត់សមនឹងទទួលរងទុក្ខវេទនាទាំងអស់នេះ ប៉ុន្តែ ព្រះបានមានបន្ទូលអំពីមិត្តភ័ក្ររបស់គាត់ថា “អញមានសេចក្តីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នា មិនបាននិយាយសេចក្តីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ”(៤២:៧)។ ព្រះមិនបានប្រាប់គាត់អំពីមូលហេតុដែលគាត់រងទុក្ខនោះឡើយ។ ប៉ុន្តែ ទ្រង់បានបញ្ជាក់ឲ្យគាត់ដឹងច្បាស់ថា ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ហើយលោកយ៉ូបក៏បានទុកចិត្តទ្រង់ (៤២:១-៦)។
ព្រះអម្ចាស់ប្រហែលជាមិនបានប្រាប់យើង ពីមូលហេតុដែលយើងរងទុក្ខឡើយ។ ប៉ុន្តែ សូមយើងអរព្រះគុណទ្រង់…
គ្រូពេទ្យជនបទ
លោកស៊ីនគ្លែរ លូវីស(Sinclair Lewis) ជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោក ដែលមានចំណងជើងថា វិថីសំខាន់ ដែលនិយាយអំពីដំណើរជីវិតរបស់អ្នកស្រីខារ៉ូល(Carol) ដែលជាអ្នកទីក្រុងដ៏ទាន់សម័យម្នាក់ ដែលបានរៀបការជាមួយវេជ្ជបណ្ឌិតជនបទ។ នាងមានអារម្មណ៍ថា ខ្លួនមានភាពខ្ពង់ខ្ពស់ជាងអ្នកដទៃ នៅក្នុងទីក្រុងដ៏តូច ដែលនាងទើបតែបានផ្លាស់មករស់នៅ។ ប៉ុន្តែ អាកប្បកិរិយ៉ាដែលស្វាមីរបស់នាងមាន នៅក្នុងការជួយអ្នករបួស បានធ្វើឲ្យនាងគិតឡើងវិញ អំពីភាពវាយឫករបស់នាង។ ពេលនោះមានកសិករអន្តោប្រវេសន្ត ម្នាក់មានរបួសដៃជាទម្ងន់ ដែលត្រូវកាត់ដៃនោះចោល។ អ្នកស្រីខារ៉ូលក៏បានមើលទៅស្វាមីរបស់នាង ដោយចិត្តកោតសរសើរ ពេលដែលគាត់កំពុងនិយាយកម្សាន្តចិត្តបុរសដែលមានរបួស និងភរិយារបស់គាត់ ដែលកំពុងពិបាកចិត្ត។ អាកប្បកិរិយ៉ាដែលចេះឈឺឆ្អាល ដែលមានលក្ខណៈជាអ្នកបម្រើ របស់លោកគ្រូពេទ្យម្នាក់នេះ បានជម្រុញឲ្យអ្នកស្រីខារ៉ូលចង់កែប្រែផ្នត់គំនិតដែលពេញដោយអំនួត។
ក្នុងទំនាក់ទំនងរបស់យើង ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងអាចសម្រេចចិត្តថា តើយើងត្រូវគិតថា យើងមានភាពខ្ពង់ខ្ពស់ជាងអ្នកដទៃ ឬគិតថា យើងត្រូវបម្រើប្រយោជន៍អ្នកដទៃ។ សាវ័កប៉ុលបានប្រាប់យើងថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៣-៤)។
កាលណាយើងផ្តោតទៅលើគំរូរបស់ព្រះយេស៊ូវ នោះយើងអាចរៀនគិតថា សេចក្តីត្រូវការរបស់អ្នកដទៃ មានភាពសំខាន់ជាងតម្រូវការរបស់យើង។ ទ្រង់បានយក “រូបភាពជាបាវបម្រើ” ហើយបានលះបង់ព្រះជន្មទ្រង់ ដើម្បីយើងរាល់គ្នា (ខ.៥-៨)។ ពេលដែលយើងមិនបានឲ្យតម្លៃអ្នកដទៃ នោះសូមយើងមើលទៅការលះបង់ដែលទ្រង់មានសម្រាប់យើង ដែលបានបង្ហាញផ្លូវដែលល្អជាង គឺផ្លូវនៃការបន្ទាបខ្លួន។–Dennis Fisher
ម៉ាស៊ីនហ្វឹកហាត់បើកយន្តហោះ
ពេលដែលអ្នកបើកយន្តហោះ កំពុងស្ថិតក្នុងការហ្វឹកហាត់ ពួកគេចំណាយពេលជាច្រើនម៉ោង នៅក្នុងម៉ាស៊ីនហ្វឹកហាត់បើកយន្តហោះ។ ម៉ាស៊ីនហ្វឹកហាត់បើកយន្តហោះទាំងនេះ បានឲ្យសិស្សមានអារម្មណ៍ថា ពួកគេកំពុងបើកបរក្នុងយន្តហោះពិតៗ ដូចនេះ ពួកគេមានឱកាសដកពិសោធនឹងការពិបាក និងគ្រោះថ្នាក់នៃការបើកបរយន្តហោះ ដោយមិនចាំបាច់ប្រថុយនឹងគ្រោះថ្នាក់ ដែលកើតមានក្នុងការបើកបរយន្តហោះពិត។ អ្នករៀនបើកយន្តហោះ ក្នុងម៉ាស៊ីននេះ មិនចាំបាច់ត្រូវឡើងទៅលើអាកាសផុតពីដី ហើយបើសិនជាពួកគេបើកយន្តហោះធ្លាក់ នៅក្នុងម៉ាស៊ីនហ្វឹកហាត់បើកយន្តហោះ ពួកគេនៅតែអាចដើរចេញយ៉ាងស្រួល ដោយគ្មានគ្រោះថ្នាក់អ្វីទាំងអស់។
ម៉ាស៊ីនហ្វឹកហាត់បើកយន្តហោះ ពិតជាឧបករណ៍ដ៏មានប្រយោជន៍ នៅក្នុងការបង្រៀន ពោលគឺវាបានជួយឲ្យអ្នករៀនបើកយន្តហោះត្រៀមខ្លួន សម្រាប់ការបញ្ជាយន្តហោះពិត។ ទោះបីជាយ៉ាងណាក៏ដោយ ឧបករណ៍ទាំងនោះមានការខ្វះខាតម្យ៉ាង។ ឧបករណ៍ទាំងនេះធ្វើឲ្យអ្នករៀនបើកយន្តហោះមានអារម្មណ៍ថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពពិត តែមិនអាចធ្វើឲ្យពួកគេទទួលរងនូវសម្ពាតដ៏ពិត ដែលកើតមាននៅក្នុងកាប៊ីនរបស់យន្តហោះពិតបានឡើយ។
យ៉ាងណាមិញ ជីវិតពិតក៏មានលក្ខណៈដូចនេះផងដែរ តើមែនទេ? គេមិនអាចបង្កើតស្ថានភាពសប្បនិមិត្ត ដើម្បីធ្វើឲ្យមនុស្សមានអារម្មណ៍ថា ខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពពិតបានឡើយ។ យើងមិនអាចទៅរកកន្លែង ដែលគ្មានគ្រោះថ្នាក់ និងគ្មានហនិភ័យ ដើម្បីពិសោធន៍នឹងភាពឡើងចុះៗនៃជីវិត ដោយមិនជួបការអាក្រក់បានឡើយ។ យើងមិនអាចជៀសផុតពីហនិភ័យ និងគ្រោះថ្នាក់នៃការរស់នៅ ក្នុងលោកិយដែលបានធ្លាក់ចូល ក្នុងអំពើបាបបានឡើយ។ ហេតុនេះហើយបានជាព្រះយេស៊ូវមានបន្ទូលធានាដល់យើងថា “ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(យ៉ូហាន ១៦:៣៣)។
ទោះបីជាយើងមិនអាចជៀសផុតពីគ្រោះថ្នាក់ ក្នុងការរស់នៅក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាបក៏ដោយ ក៏យើងនៅតែអាចមានសន្តិភាពក្នុងចិត្ត តាមរយៈទំនាក់ទំនងជាមួយព្រះយេស៊ូវ។…
បញ្ហាប្រព័ន្ធទឹក
មានពេលមួយ ពួកជំនុំរបស់ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំង នៅពេលបានឃើញថា មានការសាងសង់ នៅក្នុងព្រះវិហារថ្មីរបស់យើង។ ជារៀងរាល់ថ្ងៃអាទិត្យ យើងមានចិត្តអន្ទះសារ ចង់ឃើញទឹកបាញ់ចេញពីក្នុងអាងទឹកដ៏ធំ ក្នុងសួនច្បារព្រះវិហាររបស់យើង។ ប៉ុន្តែ ដំណើរការនៃការសាងសង់ ហាក់ដូចជាមានភាពយឺតយ៉ាវ។ បញ្ហាគឺដោយសារការរៀបចំប្រព័ន្ធទឹកក្រោមដីមិនបានល្អ។ ទឹកមិនបានបាញ់ចេញខ្លាំងពេក តាមរន្ធខ្លះ ធ្វើឲ្យរន្ធផ្សេងទៀតខ្វះទឹក។ ការសាងសង់មិនអាចដំណើរការបានឡើយ ដរាបណាអ្នកត្រួតពិនិត្យ មិនឃើញទឹកបាញ់ចេញបានល្អទេនោះ។ ទន្ទឹមនឹងនោះ មន្ត្រីសាលាក្រុង បានប្រាប់យើងថា ទឹកដែលផ្គត់ផ្គង់អគារព្រះវិហាររបស់យើង មិនមានកម្លាំងល្មមនឹងអាចឲ្យយើងសាងសង់ទឹកបាញ់ ក្នុងសួនច្បារនោះបានឡើយ ដូចនេះ គេត្រូវតប្រព័ន្ធទឹកមួយខ្សែទៀត ដើម្បីឲ្យមានកម្លាំងទឹកកាន់តែខ្លាំង។ យើងមិនចង់ឲ្យគម្រោងសាងសង់នេះមានភាពយឺតយ៉ាវ ដោយសារបទបញ្ជានេះឡើយ ប៉ុន្តែ យើងក៏ដឹងផងដែរថា បើយើងមិនធ្វើតាមការរៀបចំនេះទេ នោះយើងនឹងជួបប្រទះបញ្ហាធ្ងន់ធ្ងរ ក្នុងពេលអនាគតជាមិនខានឡើយ។
ជួនកាលយើងមានការរអ៊ូរទាំ ចំពោះរដ្ឋាភិបាល និងមន្ត្រីរាជការដទៃទៀត។ ប៉ុន្តែ ការគោរពរដ្ឋអំណាចឲ្យបានត្រឹមត្រូវ គឺជាការថ្វាយព្រះកិត្តនាមដល់ព្រះ។ សាវ័កប៉ុលក៏មានបញ្ហាជាមួយរដ្ឋអំណាចផងដែរ បានជាគាត់មានប្រសាសន៍ថា “ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ”(រ៉ូម ១៣:១)។ គាត់បានមានប្រសាសន៍ទៀតថា “ចូរប្រព្រឹត្តល្អចុះ នោះលោក(ពួករដ្ឋអំណាច)នឹងពោលសរសើរដល់អ្នកហើយ”(ខ.៣)។
កាលណាព្រះវិញ្ញាណទ្រង់បង្រៀនយើង នោះយើងអាចមានអាកប្បកិរិយ៉ាល្អ ចំពោះរដ្ឋាភិបាល។ ការនេះគឺដើម្បីជាប្រយោជន៍យើង និងជាបន្ទាល់នៃសេចក្តីជំនឿ ហើយដែលសំខាន់បំផុតនោះ គឺយើងបានថ្វាយព្រះកិត្តិនាមដល់ព្រះ។–Dave Branon
គ្មានអ្វីទ្រទេ
មានផែនទីពិភពលោកមួយ ត្រូវបានបោះពុម្ភផ្សាយ ដោយសមាគមន៍ភូមិសាស្រ្តជាតិ ដោយចេញទ្រឹស្តីថា “ផែនដីមានទម្ងន់ ៦,៦ ពាន់លាន…តោន” តើមានរបស់អ្វី ដែលបានទ្រទម្ងន់ផែនដី? គឺគ្មានទេ។ ភពផែនដីដែលយើងកំពុងរស់នៅ បានធ្វើដំណើរជំវិញខ្លួនឯង ដោយល្បឿន ១៦០៩ គឺឡូម៉ែត្រក្នុង១ម៉ោង ហើយវិលជុំវិញព្រះអាទិត្យតាមគន្លងក្នុងអវកាល។ ប៉ុន្តែ យើងងាយនឹងមិនចាប់អារម្មណ៍អំពីរឿងនេះ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ ដែលមានទៅដោយការព្រួយបារម្ភ អំពីបញ្ហាសុខភាព ទំនាក់ទំនង និងការចំណាយឥតឈប់។
ទោះជាយ៉ាងណាក៏ដោយ លោកយ៉ូប ដែលជាតួរអង្គម្នាក់ ក្នុងព្រះគម្ពីរសញ្ញាចាស់ បានពិចារណាម្តងហើយម្តងទៀត អំពីស្នារព្រះហស្តរបស់ព្រះ ដើម្បីទទួលបាននូវការកម្សាន្តចិត្ត ក្នុងពេលដែលគាត់កំពុងមានទុក្ខវេទនា ដោយសារការមានសុខភាពចុះខ្សោយយ៉ាងខ្លាំង ព្រមទាំងការបាត់បង់ទ្រព្យសម្បត្តិ និងកូនស្លាប់ចោលអស់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង”(យ៉ូប ២៦:៧)។ លោកយ៉ូបបានស្ងើចសរសើរព្រះ ដែលឲ្យពពកផ្ទុកនូវទឹកជាច្រើន មិនឲ្យធ្លាយពីក្រោមឡើយ(ខ.៨) ហើយបានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ (ខ.១០) ប៉ុន្តែ គាត់បានមានប្រសាសន៍ទៀតថា “ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ” (ខ.១៤)។
ស្នាព្រះហស្តរបស់ព្រះមិនបានឆ្លើយតបចំពោះសំណួរបស់លោកយ៉ូបទេ ប៉ុន្តែ ផ្ទែមេឃ និងផែនដីបានបង្អុលបង្ហាញគាត់ ឲ្យងាកបែរទៅរកព្រះអាទិករ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចឆ្លើយតប ដោយផ្តល់ជំនួយ និងសេចក្តីសង្ឃឹមដល់គាត់បាន។ ព្រះអម្ចាស់ទ្រង់បានទ្រទ្រង់សកលោកទាំងមូល “ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់”(ហេព្រើ…
ភាពខ្លាំងក្នុង នាមជាបុរស
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជិះជណ្តើរយន្ត ជាមួយប្រុសៗបួនប្រាំនាក់។ កាលនោះ យប់ជ្រៅណាស់ហើយ យើងក៏មានការនឿយហត់ណាស់ដែរ។ ជណ្តើរយន្តក៏បានជាប់គាំង ហើយឃើញមានបុរសម្នាក់បានចុះមកជួយយើង។ គាត់មានមាឌធំជាងអ្នកគង្វាលគោ មួកដែលនៅលើក្បាលគាត់កញ្ចាស់ និងអាវស្បែកសត្វ ហើយមានពាក់ស្បែកជើងកវែងកណ្តាចផង។ គាត់ក៏មើលយើងចុះឡើងៗ ហើយមើលមុខយើងចំ រួចនិយាយដោយសម្លេងគ្រលថា “សួរស្តី ក្រុមបុរស”។ ពេលឮគាត់និយាយដូចនេះ យើងទាំងអស់គ្នាក៏តម្រង់ខ្លួនឲ្យត្រង់ ដើម្បីខំបង្ហាញភាពរឹងប៉ឹង ក្នុងនាមជាបុរស។
កាលពីថ្ងៃនោះ គាត់បានឲ្យតម្លៃពួកខ្ញុំដែលជាបុរស ឥឡូវនេះ សូមយើងនិយាយអំពីការរស់នៅឲ្យសមជាបុរស។ តាមធម្មតា មនុស្សប្រុសបានព្យាយាមធ្វើខ្លួនឲ្យមានភាពរឹងមាំ ក្នុងនាមជាបុរស ប៉ុន្តែ ជាញឹកញាប់ យើងមានភាពរឹងប៉ឹងតែសម្បកក្រៅប៉ុណ្ណោះ។ ទោះបីជាយើងខិតខំយ៉ាងណាក៏ដោយ ក៏យើងនៅតែដឹងខ្លួនថា យើងមិនមានភាពរឹងមាំដូចការរំពឹងទុកឡើយ។ នៅពីក្រោយភាពក្លៀវក្លារបស់យើង យើងបានលាក់ទុកការភ័យខ្លាច ការគ្មានទំនុកចិត្ត និងការខ្វះខាត។ ភាគច្រើននៃភាពជាបុរស គ្រាន់តែជាការបន្លំភ្នែកប៉ុណ្ណោះ។
យ៉ាងណាមិញ សាវ័កប៉ុលមានភាពជាបុរស ដែលរឹងមាំល្មមនឹងទទួលស្គាល់ភាពកម្សោយរបស់ខ្លួន បានជាគាត់មានប្រសាសន៍ថា “យើងខ្ញុំក៏ខ្សោយដែរ”(២កូរិនថូស ១៣:៤)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយតាមបែបមនុស្សមានពុតឡើយ តែបាននិយាយអំពីការពិត ដោយការបន្ទាបខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា យើងត្រូវ “ប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ”(១កូរិនថូស ១៦:១៣)។
តើយើងអាចធ្វើជាមនុស្សរឹងមាំ តាមបំណងព្រះហឫទ័យព្រះ ដោយរបៀបណា? យើងអាចធ្វើជាមនុស្សរឹងមាំបាន…