ពេល​ដែល​ខ្ញុំ និង​មិត្ត​ភ័ក្ររ​ប​ស់​ខ្ញុំម្នា​ក់ ត្រូវ​ធ្វើកិ​ច្ចការ​ចុង​ក្រោយ ដើម្បី​បញ្ចប់​មុខ​វិជ្ជាផែ​ន​ដីវិទ្យា កាល​យើង​នៅ​​រៀន​ក្នុង​ថ្នាក់​វិទ្យា​ល័យ យើង​បាន​សម្រេច​ចិត្ត​សង់​តុ​មួយ​សម្រាប់​ពិសោធន៍​ចរន្ត​ទឹក​ហូរ។ ពេល​នោះឪ​ពុក​ខ្ញុំបា​នជួ​យ​សង់តុ​នោះ​ ដោយ​ប្រើប​ន្ទះ​ក្តា​កុង​ផ្លាកេ ធ្វើ​ប្រអប់​វែង​មួយ ដោយដាក់​សន្ទះ​ខ័ណ្ឌ​នៅ​ចំ​កណ្តាល​។ បន្ទាប់​មក​យើង​ក៏បា​នយ​កប​ន្ទះថ​ង់ផ្លា​ស្ទិក​មកក្រា​លពី​លើ​ ហើយ​ដាក់​ដី​ខ្សាច់​ចូល​ឲ្យ​ពេល​ប្រអប់​នោះ។ យើងបា​ន​ភ្ជាប់​ក្បាល​ទុ-យោ​នៅខា​ង​ចុ​ង​ម្ខាង បញ្ចូល​ទឹក​ពីខា​ង​ក្រៅ ហើយនៅ​ចុ​ង​ម្ខាង​ទៀ​ត យើង​បាន​ធ្វើរ​ន្ធសម្រាប់ប​ង្ហូរ​ទឹក​ចេ​ញ​ក្រៅ​។ បន្ទាប់​ពីយើង​បាន​ដំឡើង​តុនោះ​រួ​ច​រាល់​ហើយ យើង​ក៏​ចាប់​ផ្តើម​ការពិសោធន៍ ដោយ​​លើក​តុ​នោះ​ឲ្យ​ចុងម្ខាងខ្ពស់ជាងចុងម្ខា​ងទៀ​ត រួច​យើង​ក៏​បើក​ទឹក​ឲ្យហូ​រ​ចូល​ក្នុង​តុ​នោះ។ ពេលនោះ យើង​ក៏​នាំគ្នាមើ​លទឹ​ក​ហូរ​ច្រោះដី​ខ្សា​ច់ក្នុង​តុនោះ បង្កើត​បាន​ជា​ស្នា​ម​ផ្លូវទឹ​ក ដែល​ហូរ​ចេញ​ពី​តុ តាម​ចុង​ម្ខាង​ទៀត។ ក្នុង​ផ្នែក​បន្ទាប់​នៃកា​រពិសោធន៍​នេះ យើង​ត្រូវ​ដាក់​ដុំ​ថ្មមួ​យ​ដុំ ក្នុង​ផ្លូវ​ទឹ​កដែ​ល​កំពុង​ហូរនោះ ហើយមើល​ទឹក​ផ្លាស់​ប្តូ​រទិ​សដៅ តាម​ផ្លូវ​ផ្សេង​ទៀត ដោយសារ​ដុំថ្ម​នោះ។

ការ​ពិសោធន៍មួ​យ​នេះ មិន​គ្រាន់​តែ​បាន​ប​ង្រៀន​​ខ្ញុំ អំពី​វិទ្យា​សាស្រ្ត​ប៉ុណ្ណោះទេ តែ​ថែម​ទាំ​ង​បាន​នាំឲ្យ​​ខ្ញុំ មាន​ការ​យល់​ដឹង​ជា​ច្រើន អំពី​ជីវិត​របស់​មនុស្ស​។ វា​បាន​បង្រៀន​ខ្ញុំថា​ បើខ្ញុំ​នៅលើ​ច្រាំង​ទន្លេនៃ​ជី​វិត នោះ​ខ្ញុំមិ​ន​អាច​ផ្លា​ស់ប្តូ​រទិ​សដៅ​រ​បស់​ចរន្ត​ទឹក​បា​ន​​ឡើយ។ ខ្ញុំ​ត្រូវ​តែ​បោះ​ជំហាន​ចូ​ល​ទៅ​ក្នុង​ទ​ន្លេ​នៃ​ជីវិត ហើយ​ឈរ​ក្នុ​ង​ចរ​ន្ត​ទឹ​ក​នៃ​ជីវិត ដើម្បីឲ្យ​វា​ហូ​រ​តាម​ទិស​ដៅ​ថ្មី។ នោះ​ហើយ​ជា​កា​រ​អ្វីដែ​លព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ។ ព្រះ​គម្ពីរ​បាន​ប្រដូច​សេចក្តី​សង្រ្គោះ ទៅ​នឹង​ថ្មដា(២សាំយ៉ូអែល ២២-៤៧ ទំនុកដំកើង ៦២:២,៦-៧) ហើយ​សាវ័​កប៉ុ​ល​ក៏បា​ន​បញ្ជាក់​ថា ថ្ម​ដា​នោះជា​​ព្រះ​យេស៊ូវ(១កូរិនថូស ១០:៤)។ ព្រះ​បាន​ដាក់​ព្រះយេស៊ូវ នៅ​ក្នុង​ច​រន្ត​ទឹក​នៃ​ប្រវត្តិសា​ស្រ្ត ដើម្បី​​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃប្រ​​វត្តិ​សាស្រ្ត។​

ពេល​ដែល​យើង​នៅ​តែ​មាន​ជំនឿរឹ​ង​មាំក្នុ​ង​ព្រះគ្រីស្ទ ដោយឥ​ត​មាន​ងាក​រេ នៅ​ក្នុ​ង​​​ព្រះរាជកិច្ចរបស់​​ព្រះ​អង្គ​ នោះព្រះ​ទ្រ​ង់នឹង​ប្រើយើ​ង ដើម្បី​ផ្លាស់​ប្តូរ​ទិសដៅនៃ​ប្រ​វត្តិ​សាស្រ្ត តាម​រយៈ​ការ​ស្តាប់​បង្គាប់​របស់​យើង ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ងាក​មក​រក​ព្រះអង្គ។—Julie Ackerman Link