លោក​ចន ផាយភ័រ(John Piper) បាន​និពន្ធសៀវភៅ ដែល​មាន​ចំណង​ជើង​ថា ផែនការដ៏ផ្អែម និងជូរចត់របស់ព្រះ ដែលក្នុង​នោះ គាត់​បានមា​​​ន​ប្រ​សាសន៍ អំពី​ផែ​ន​ការ និង​ការ​ដឹក​នាំ​រ​បស់​​ព្រះ យ៉ាង​ដូច​នេះ​​ថា “ជីវិត​មិនមែ​នជា​ខ្សែ​បន្ទាត់​ត្រង់ ដែល​នាំ​ទៅរក​​ព្រះ​ពរ​​មួយ​​ហើ​យ មួយ​ទៀ​ត រហូត​ទៅ​​ដ​​ល់​​នគរ​​ស្ថាន​​សួគ៌​នោះ​​ឡើយ។ តែ​​ជីវិត​​​ជាផ្លូវ​​ក្រ​ងិច​​ក្រ​ង៉ុក និង​​មាន​​ពេញ​ដោ​យ​​បញ្ហា … ទន្ទឹម​នឹង​នោះ ព្រះ​ទ្រង់​មិន​មែន​គ្រាន់​តែមក​ជួយយើ​ង ពេល​មាន​បញ្ហាប៉ុ​ណ្ណោះ​ទេ តែ​ព្រះអ​ង្គ​បាន​រៀប​ចំ​ទិស​​ដៅនៃ​​​ជីវិ​ត​យើង ហើយ​គ្រប់​គ្រង​បញ្ហារប​ស់យើ​ង ដោយ​បំណង​ព្រះ​ទ័យ​ដ៏​ខ្ពស់​បំ​ផុត គឺដើ​ម្បី​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​គ្រីស្ទ”។

ពេល​ដែល​​ពួ​​កសាស​ន៍យូ​ដា ធ្វើ​ដំណើរ​ទៅក្រុ​ង​យេរូ​សាឡិម ដើម្បីធ្វើ​ពិ​ធីបុណ្យផ្សេង​ៗ ជារៀ​ងរា​ល់ឆ្នាំ​(ចោទិយកថា ១៦:១៦) ពួក​គេបា​ន​ទទួល​ការធានាថា​ ព្រះអម្ចាស់​កំពុ​ងរៀ​ប​ចំ​ទិស​ដៅ​រប​ស់​ពួក​គេ ហើយ​គ្រប់​គ្រង​ផ្លូវ​ដែលក្រ​ងិច​ក្រង៉ុក និង​មានពេ​ញ​ដោ​យ​បញ្ហា ដើម្បី​ឲ្យពួកគេ​ធ្វើ​ដំណើរដល់​គោល​ដៅ។​ ពួក​គេមា​នកា​រ​ជឿទុ​ក​ចិត្ត​លើ​ការ​នេះ​ ដោយ​ផ្អែក​លើ​បទ​គម្ពីរ​ទំ​នុ​ក ដំ​កើង ជំពូក ១២១ ដែល​ជាប​ទច​ម្រៀងនៃពួ​កអ្ន​កដើ​រទៅរ​កទី​បរិសុទ្ធ​។ ពេល​ដែល​ពួក​គេ​សួរ​ថា “តើ​សេ​ចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ ​មក​ពី​ណា?” នោះពួ​កគេ​ក៏ដឹ​ង​ច្បាស់ ដោយ​គ្មា​ន​​សង្ស័យ​ថា ជំនួយនោះ​ គឺមក​ពីព្រះ​អម្ចាស់ ដែល​ព្រះអង្គ​គ្រប់គ្រង​លើ​ទាំ​ង​អស់(ខ.១-២)។ ព្រះ​អម្ចាស់​មិនដែល​ងោក​ងុយ ហើយ​​ការពារ​ការ​ធ្វើដំ​ណើរ​រប​ស់រា​ស្រ្ត​ទ្រង់​ ដោយ​ព្រះទ័​យទុ​ក​ដា​ក់ (ខ.៣-៤) ព្រះអង្គ​មិន​ដូច​ពួ​ក​អ្នក​យាម ដែលងោ​កងុ​យ ហើយ​ក៏មិ​ន​ដូ​ចព្រះបាលដែ​ល​ត្រូវ​ការ ឲ្យ​គេដា​ស់​ឲ្យ​ភ្ញាក់​ឡើយ(១ពង្សាវតាក្សត្រ ១៨:២៧)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ជួយ​សង្រ្គោះ​រាស្រ្ត​អ៊ីស្រាអែ-ល ហើយ​​ព្រះ​អង្គ​នៅតែបន្ត​ជួ​យស​ង្រ្គោះ មើល​ថែរ និងយា​ង​ទៅ​ជាមួយ​រាស្រ្ត​ទ្រង់​ជា​និច្ច។

ជីវិត​រប​ស់ម​នុ​ស្ស​ជាផ្លូ​វ​ក្រងិ​ច​ក្រង៉ុក ដែល​យើង​មិនអា​ច​ដឹង​ថា នឹង​មាន​គ្រោះថ្នា​ក់ ឬ​បញ្ហាអ្វី​ដែល​នៅខា​ង​មុខ​ឡើយ តែយើ​ង​អាច​ដឹ​ងច្បា​ស់​ថា ព្រះ​ទ្រង់បានរៀ​ប​ផែន​ការ រក្សាស​ន្តិសុ​ខ និង​មើល​ថែរ​យើង​ជានិ​ច្ច។—Marvin Williams