នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ១៨៣៨ កញ្ញាហ្គ្រេស ដាលីង(Grace Darling) ដែល​ជា​កូន​ស្រីរបស់​អ្នក​យាម​ប៉មបំ​ភ្លឺនា​វា នៅ​មាត់​សមុទ្រ​នៃ​ប្រទេស​អង់​គ្លេស បាន​ឃើញ​សំពៅ​មួយ​គ្រឿង​កំពុង​លិច​ទឹក ហើយ​ក៏​ឃើញ​មាន​អ្នក​រួច​ជីវិត កំពុង​នៅ​ក្នុង​សមុទ្រ។ នាង និង​ឪពុករប​ស់​នាង​ក៏​បាននាំ​គ្នា​អុំ​ទូក ដោយ​ចិត្ត​ក្លាហាន កាត់​តាម​រលកធំ​ៗ​ ទៅជួ​យ​សង្រ្គោះមនុ​ស្សបួ​ន​ដ​ប់​នាក់   នៅ​ចម្ងាយ​១​គីឡូ​ម៉ែត្រក​ន្លះ ពី​មាត់​ឆ្នេរ។ កញ្ញា​ហ្រ្គេស​ក៏​មា​នឈ្មោះល្បីល្បាញ ដោយ​សារ​នាងមា​នចិ​ត្ត​អាណិតអា​សូរ នៅ​ក្នុង​ការ​ជួយ​សង្រ្គោះជី​វិត​អ្នក​ដទៃ​ ដោយ​មិន​រួញ​រា។

យ៉ាង​ណាមិ​ញ ព្រះ​គម្ពី​រក៏​បា​នចែងផ​ង​ដែរ អំពី​បុរស​ម្នាក់ និង​ស្រ្តីម្នា​ក់ ដែល​បាន​រួម​គ្នាប្រ​ថុយជីវិ​តជួយ​សង្រ្គោះ​អ្នក​ដទៃ។ ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ទៅកា​ន់​ពួក​ជំនុំ​នៅក្រុ​ងរ៉ូ​ម គាត់​បាន​និយាយ​អំពី​អ្នក​ស្រី​​ព្រីស៊ីល និង​លោក​​អ័គីឡា ដែល​ជា​គូរ​កន​ការងារ​ក្នុង​ព្រះគ្រី​ស្ទ ដែលបា​ន “​ប្រថុយ​ជីវិត​ដោយ​ព្រោះ​គាត់ មិន​មែន​តែគាត់ ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត”(រ៉ូម ១៦:៣-៤)។ ត្រង់​ចំណុច​នេះ ព្រះគម្ពីរ​មិនបា​នចែ​ង​ឲ្យបា​នច្បា​ស់ថា សាវ័កប៉ុ​ល​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​“ប្រថុយជី​វិត”នឹងគ្រោះថ្នា​ក់​មួយ​ណា​ឡើយ​ ប៉ុន្តែ យើងដឹ​ង​ថា​ សាវ័កប៉ុ​ល​បានទ​ទួល​រង​ការ​វាយ​ដំ ការ​ដាក់​គុក ការ​លិចសំពៅ និងការ​គំរាម​ផ្តាច់ជី​វិត​ម្តង​ហើយ​ម្តង​ទៀត នៅក្នុងកា​រងា​រដែល​គាត់បា​នធ្វើប​ម្រើ​ព្រះ ដូចនេះ យើង​ងាយនឹ​ងយ​ល់អំពី​កា​រដែ​ល​អ្នក​ទាំង​ពីរ​ បាន​ហ៊ាន​ប្រថុយនឹង​គ្រោះថ្នា​ក់ ដើម្បី​ជួយមិត្ត​សំឡាញ់រ​បស់​ខ្លួន។ ការ​​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ពួក​គេបា​ន​រាប់​ការ​ជួយ​សង្រ្គោះ​ជីវិត​សាវ័ក​ប៉ុល ជា​​​សំខាន់​ជាងសុវត្ថិ​ភាព​របស់​ខ្លួន​ឯង។

ការ​ជួយស​ង្រ្គោះអ្ន​កដទៃ ច្រើន​តែ​មាន​ការប្រថុយនឹ​ងគ្រោះ​ថ្នាក់​ ទោះនោះ​ជា​ការ​សង្រ្គោះ​ឲ្យ​រួច​ពីគ្រោះថ្នា​ក់ខា​ងរូប​កាយ ឬ​ខាង​វិញ្ញាណក៏ដោ​យ។ ប៉ុន្តែ ពេល​ដែល​យើង​ប្រថុ​យនឹ​ង​គ្រោះថ្នា​ក់ ដើម្បី​ជួយ​អ្នក​ដ​ទៃ ​មាន​ន័យ​ថា យើង​កំពុង​តែ​ឆ្លុះប​ញ្ចាំង ឲ្យគេ​​បាន​ស្គាល់​ព្រះ​ទ័យ​របស់ព្រះ​ស​ង្រ្គោះនៃ​យើង ដែល​បាន​លះបង់​ជា​ច្រើន​ដ៏​ម្ល៉ះដល់​យើង​រាល់​គ្នា។—Dennis Fisher