Month: July 2015

ការហោះហើរ ត្រូវបានបញ្ជាក់

មាន​ពេល​មួ​យ ការ​ធ្វើដំ​ណើរ​រប​ស់ខ្ញុំតា​មយ​ន្តហោះ​ ទៅកា​ន់ក្រុ​ង​ហ្វ្រែង​ហ្វ៊ត ត្រូវ​បាន​ពន្យាពេ​ល ដោយសារ​មាន​ព្យុះ​រន្ទះ។ គេបា​នប្រា​ប់​យើង​ថា យើង​នឹង​បាន​ធ្វើដំ​ណើរ នៅ​ពេល​ល្ងាច​ថ្ងៃ​ស្អែក ប៉ុន្តែ ពេល​ដែល​យើង​មក​ដល់​ច្រក​ចូល គេ​បែរ​ជាប្រា​ប់យើ​ង ឲ្យ​នៅ​រង់​ចាំ​ជើង​ហោះហើរ​មួយ​ទៀត ព្រោះ​ជើង​ហោះ​ហើរ​នោះ​បាន​ពេញ​ហើយ។ ពេ​លនោះ​ ខ្ញុំក៏​បា​នឆ្ង​ល់​ថា តើ​នេះ​គ្រាន់​តែ​ជាកា​រជូន​​ដំណឹងខុ​ស ឬ​នេះ​ជារ​បៀប​ដែល​គេយ​ក​រួច​ខ្លួន ពេល​​ដែល​មាន​ការ​ខក​ខាន​ដំណើរ។ ពួក​គេគួរ​តែ​ប្រាប់​អ្នកដំ​ណើរ​អំពី​ការ​ពិត តាំង​ពី​ដំបូង ដើម្បី​កុំ​ឲ្យ​ពួក​គេមាន​ការ​ខក​ចិត្ត។

ប៉ុន្តែ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះ ដែល​ព្រះអ​ង្គ​មិន​ដែល ធ្វើការ​របៀប​នេះ​ឡើយ។ ព្រះអង្គ​ប្រា​ប់​យើង​យ៉ាង​ច្បាស់ អំពី​របៀប​ទៅ​នៅន​គរ​ស្ថាន​សួគ៌។   ព្រះ​គម្ពីរ​បានចែ​ង​ថា   “​គ្រប់​​​គ្នា​​បាន​​ធ្វើ​​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ”(រ៉ូម ៣:២៣)។ ជា​ដំបូង ព្រះអង្គ​បា​ន​បង្ហាញ​យ៉ាងច្បាស់ អំពី​និស្ស័យ​បាប​របស់​មនុស្ស ក្នុងព្រះគ​ម្ពី​រលោកុប្បត្តិ ជំពូក៣ ហើយ​បន្ទាប់​មក ទ្រង់​ក៏បា​នប្រ​ទាននូ​វដំ​ណោះស្រា​យយ៉ា​ង​គ្រប់​គ្រាន់ ដើម្បីស​ង្រ្គោះ​យើង​ឲ្យ​រួច​ពីបាប។ បទ​គម្ពីរ​រ៉ូម ៣:២៤ បាន​ចែង​អំពី​ដំណោះស្រាយ​​នេះ យ៉ាង​ដូច​នេះថា​ “​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​យើងបាន​រាប់​ជា​សុចរិត ដោយសារ​សេចក្តី​ប្រោស​លោះ ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ”។ ព្រះបា​នចា​ត់​ព្រះរាជ​បុត្រាទ្រង់​ ដែល​គ្មាន​បាប​សោះ ឲ្យ​មក​សុគត​ដើម្បី​លោះបាប​យើង។ ការ​សុគត​របស់​ទ្រង់ នៅលើឈើ​ឆ្កាង បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​អត់​ទោស​បាប។ ដូច​នេះ ដើម្បី​ឲ្យ​យើង​បាន​រួច​ពីបាប យើង​គ្រាន់​តែ​ទទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះ ដោយ​ឥត​គិត​ថ្លៃ ដោយ​ជំនឿ​របស់​យើង។ ដូច​នេះ ខ្ញុំ​មាន​អំណរណា​ស់…

មនុស្សដែ​ល​មាន​ឥទ្ធិព​ល

បើ​សិន​ជា​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ប្រព័ន្ធ​ហ្គូហ្គល(Google) អំពី “បុគ្គល​ដែល​មាន​ឥទ្ធិព​ល” នោះអ្នក​នឹង​ឃើញ​ឈ្មោះ “បុគ្គល​ដែលល្បី​ល្បាញ​បំផុ​ត ក្នុង​ពិភព​លោក” ក្នុ​ង​ប​ញ្ជី​ឈ្មោះផ្សេ​ងៗ​។ តាមធ​ម្មតា បញ្ជីឈ្មោះ​ទាំ​ងនេះ​ រាប់​បញ្ចូល​ឈ្មោះអ្នកដឹ​ក​នាំ​នយោបាយ ម្ចាស់​មុខ​ជំនួញ និងកី​ឡាករ​ល្បីៗ​ ក៏ដូច​ជា បុគ្គល​ល្បី​ៗ​ ក្នុង​ផ្នែក​វិទ្យាសា​ស្រ្ត សិល្បះ និង​ការ​កម្សាន្ត​​។​ តែ​អ្នក​នឹង​មិន​ឃើញ​ឈ្មោះ​ចុ​ង​ភៅ និង​អ្នក​បោស​សម្អាត ដែល​បាន​ធ្វើការ​បម្រើ​​បុគ្គល​ល្បី​ឈ្មោះ​ទាំ​ង​នោះ​ទេ។​ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ថ្វីត្បិ​ត​តែ​ចុង​ភៅ និង​អ្នក​បោសស​ម្អាត មាន​មុខ​នាទី​តូច​ទៀប​មែន តែ​ពួក​គេ​ច្រើន​តែ​មាន​ឥទ្ធិ​ពល​មក​លើបុ​គ្គលដែល​ខ្លួន​បាន​បម្រើ​។

យ៉ាង​ណាមិ​ញ ក្នុង​រឿង​លោក​មេទ័ព​ណាម៉ាន់ ព្រះ​​គម្ពី​រ​ក៏​បា​នចែ​ងអំ​ពីស្តេ​ច​ពីរ​អង្គ និង​ហោរា​របស់​ព្រះ​(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ​ ក្នុងរឿង​នេះ អ្នក​បម្រើជា​តួ​អង្គ​ដ៏​សំខាន់ ដែល​បាន​ប្រាប់​លោកណា​ម៉ាន់ ឲ្យ​ទៅ​ទទួល​ការ​ប្រោស​ឲ្យ​ជា ពី​ជម្ងឺ​ឃ្លង់ ដែល​អាចធ្វើ​ឲ្យគា​ត់បាត់​បង់​មុខ​នាទី​ជា​មេ​ទ័ព និងរងគ្រោះ​​ក្នុ​ងជីវិត។ អ្នក​បម្រើដ៏​វ័​យក្មេ​ង​រូប​នោះ គឺជាឈ្លើ​យ​សឹក ដែល​គេ​បាន​យ​ក​ពី​នគរ​អ៊ីស្រា​អែល​​មក។ នាង​បាន​ប្រាប់​ភរិយារប​ស់​លោក​ណាម៉ា​ន់​ថា មាន​ហោរាម្នាក់ ក្នុង​ស្រុកសា​ម៉ារី ដែល​អាច​ប្រោស​គាត់​ឲ្យ​ជា​ពីជម្ងឺ​ឃ្លង់​បាន(ខ.២-៣)។ ពេល​ដែល​ហោរា​អេលីសេ​ប្រាប់​លោក​ណាម៉ាន់ ឲ្យ​ចុះ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់ លោក​ណាម៉ាន់​ក៏បា​នខឹងនឹ​ង​លោកហោរ ប៉ុន្តែ អ្នក​បម្រើ​រប​ស់គា​ត់បា​នលើកទឹ​ក​ចិត្ត​គាត់ ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​ហោរា។ ទី​បំផុត លោក​ណាម៉ាន់​ក៏បាន​ជា​ពី​រោគ​ឃ្លង់ បាន​ជា​គាត់​ប្រកាស់​ថា “នៅ​​ផែន​ដី​​ទាំង​​មូល គ្មាន​​​ព្រះ​​ឯ​ណា​សោះ វៀរ​តែ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​១​ប៉ុណ្ណោះ”(ខ.១៥)។

ត្រង់​ចំណុច​នេះ   ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ   យើង​ពិត​ជា​មានតួ​នាទី​ដ៏សំ​ខាន់​ណាស់។…

សេច​ក្តី​ស្រឡាញ់​ជា​អ្វី?

ពេល​ដែល​គេសួ​រ​ក្មេង​ៗ​ថា “សេចក្តី​ស្រឡាញ់​ជា​អ្វី?” ពួក​គេមាន​ចម្លើយ​ល្អ​ៗ​ជា​ច្រើន​។ សម្រាប់​ណូអេ ដែល​ជា​ក្មេង​មាន​អាយុ​៧​ឆ្នាំ គាត់​បាន​ឆ្លើយ​ថា “សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ដែល​អ្នក​និយាយ​ប្រាប់​មនុស្ស​ម្នាក់​ថា​ អ្នក​ចូល​ចិត្ត​អាវ​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ពាក់​អាវ​នោះ​រាល់​ថ្ងៃ”។ ចំណែក​ឯ​រេបិកា​ ដែល​ជា​ក្មេង​​ស្រី​មាន​អាយុ​៨​ឆ្នាំ​វិញ នាង​បាន​ឆ្លើយ​ថា“ដោយសារ​ជី​ដូន​ខ្ញុំ​មាន​ជម្ងឺ​ឈឺស​ន្លាក់​ដៃ​ជើង គាត់​មិន​អាន​ឱន​ចុះ ដើម្បី​ធ្វើ​ក្រចក​ជើង​គាត់​ទៀត​ទេ។   ដូចនេះ   ជីតា​របស់​ខ្ញុំតែង​តែ​ធ្វើ​ក្រចក​ជើង​ឲ្យ​គាត់ សូម្បីតែ​​នៅពេល​ដែល​ដៃ​គាត់​​ឈឺស​ន្លាក់​ដែរ​ក៏​ដោយ។ នោះ​ហើយ​ជា​សេចក្តី​ស្រឡាញ់”។ រីឯ​យេស៊ិកា​ក៏មាន​អាយុ៨​ឆ្នាំ​ដែរ នាង​បាន​ឆ្លើយ​ថា “អ្នក​មិន​គួរនិយាយ​ថា អ្នក​ស្រឡាញ់គេ​​ឡើ​យ បើ​សិន​ជា​អ្នក​មិន​ពិត​ជា​ស្រឡាញ់​គេ​ទេ​នោះ។ តែ​បើអ្ន​ក​ពិត​ជាស្រ​ឡាញ់​មែន អ្នក​គួរ​តែ​និយាយ​ប្រាប់​គេ​ឲ្យ​បាន​ច្រើន​ដង ដើម្បី​កុំ​ឲ្យ​គេ​ភ្លេច”។

មាន​ពេល​ខ្លះ យើងត្រូ​វ​រំឭក​ខ្លួនឯង​ថា ព្រះ​ស្រឡាញ់​យើង។ យើង​ច្រើន​តែ​ផ្តោត​ទៅ​លើ​ទុក្ខ​​លំបាក​ក្នុង​ជីវិត ហើយ​ក៏​សួរ​ខ្លួន​ឯង​ថា ឯណា​ទៅ​សេចក្តីស្រឡាញ់? ប៉ុន្តែ បើសិ​ន​ជា​យើងប​ង្អង់​ឈ​ប់សិន ហើយ​ពិចារណា​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើសម្រាប់​យើង នោះ​យើង​នឹង​នឹក​ចាំ​ថា ព្រះ​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា ដែល​ព្រះអ​ង្គជា សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៨-១០)។

បទគម្ពីរ​ទំនុក​ដំកើង ជំពូក ១០៤ បា​ន​រៀបរា​ប់​អំពី “ព្រះពរ” ដែល​យើង​ទទួល​បាន ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដូច​តទៅ​ : ព្រះ​អង្គ​អត់​ទោស​បាប​យើង​(ខ.៣) ព្រះអង្គ​ចម្អែត​យើង​ដោយ​របស់​ល្អ(ខ.៥) ហើយសម្រេច​កិច្ចការ​ដ៏​សុចរិត និង​សេចក្តី​យុត្តិ​ធម៌​(ខ.៨)។ ទ្រង់​មិន​​​បាន​​ប្រព្រឹត្ត​​នឹ​ង​យើង តាម​​អំពើ​​បាប​​រប​ស់​យើង​​ទេ(ខ.១០) ហើយទិស​​ខាង​​​កើត​​នៅ​​ឆ្ងាយ​ពី​​ទិស​​ខាង​​លិច​​យ៉ាង​​ណា នោះ​ទ្រង់​​បាន​​ដ​ក​យក​​អស់​​ទាំង​​ការ​​ល្មើស​​របស់​យើង ឲ្យ​​ឃ្លាត​​ឆ្ងាយ​​ពី​​យើង​​យ៉ាង​​នោះ​​ដែរ(ខ.១២)។ ព្រះអ​ង្គមិ​នដែ​លភ្លេ​ចយើ​ងឡើ​យ! ពេលគេ​សួរ​យើង​ថា…

ប្រាជ្ញារបស់ហ្វូងមនុស្ស

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ប្រាជ្ញា​របស់​ហ្វូងមនុ​ស្ស ជាសៀ​វភៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ក្នុង​នោះ លោក​ចេមស៍ សួរូវេគី(James Surowiecki) ដែល​ជា​អ្ន​កនិ​ពន្ធ​សៀវភៅនេះ បាន​បង្ហាញ​អំពី​ទស្សនៈ​ដ៏​សាមញ្ញ​មួយ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​បាន គឺ​ទស្សនៈ​ដែល​​បា​ន​​យល់​​ឃើញ​​ថា “ហ្វូង​មនុស្ស​ដែល​មាន​គ្នា​ច្រើន មាន​ភាព​ឆ្លាត​វ័យ​ជាង​ម​នុស្ស​ដែល​លេច​ធ្លោ ដែល​មាន​គ្នា​​តិច ទោះ​បី​ជា​មនុស្ស​ដែល​លេច​ធ្លោ​ទាំង​នោះ មាន​ភាព​វ័យ​ឆ្លាត ពូកែ​ដោះ​ស្រាយ​បញ្ហា​ជាង ចេះ​លើកក​ម្ពស់​ឲ្យមា​នទស្ស​នៈ​ថ្មី​ៗ មាន​ការ​សម្រេច​ចិត្ត​ដែល​ឆ្លាត​វ័យ ឬ​ចេះព្យាករណ៍​អំពី​ពេល​អនាគត​យ៉ាង​ណា​ក៏​ដោយ”។ អ្នក​និពន្ធ​សៀវភៅ​នេះ​ បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​មនុស្ស​ទាំង​ពីរក្រុ​ម​នោះ ​ក្នុង​វិស្ស័យ​ផ្សេង​ៗ ដែល​​រាប់​​ចាប់​​តាំ​ង​​ពី​​វិស្ស័យ​​វប្ប​​ធម៌​​ដែល​​ពេញ​​និយម រហូត​​ដល់​​វិស្ស័យ​​នយោ​បាយ ហើយ​​បាន​​ធ្វើ​ការ​​សន្និ​ដ្ឋាន​​ជាមូ​ល​​ដ្ឋាន​​ថា “ហ្វូង​​មនុស្ស​ដែ​លមា​នគ្នា​​ច្រើ​ន ច្រើន​​តែ​មា​​ន​ភា​ព​ត្រឹម​​ត្រូ​វ​​ជាង​​មនុស្ស​ ​ដែល​លេ​ច​ធ្លោ​​ដែល​​មាន​​គ្នា​​តិច។ ទ្រឹស្តី​​នេះ​​មាន​​លក្ខណៈ​​គួរ​​ឲ្យ​​ចាប់​​អារម្មណ៍ ប៉ុន្តែ គេ​​អាច​​យក​​ទ្រឹស្តី​​នេះ​មក​​ពិភាក្សា ក្នុង​​ពេល​​បោះ​​ឆ្នោត​រើស​អ្នក​ដឹក​នាំ​ប្រទេស ឬ​នៅ​ពេ​​លដែ​ល​​គេ​បោះឆ្នោត​​ឲ្យ​​បេក​ជន ដែល​​ប្រកួត​​ក្នុង​​កម្ម​​វិធី​​ទូរទស្សន៍​​ជា​​ដើម”។

យ៉ាង​​ណាមិ​​ញ ព្រះ​គម្ពីរ​​បរិសុទ្ធ​​បាន​​បង្ហាញ​​យ៉ាង​​ច្បាស់​​ថា ប្រាជ្ញា​រួម​រ​បស់​​ហ្វូង​​មនុស្ស មិន​​អា​ច​​ឲ្យ​​យើង​​ទុក​​ចិត្ត​​បាន​​គ្រប់​​ពេល​​ឡើយ ហើយ​​​ក៏​​អាច​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នា​ក់​ផ​​ង​ដែរ​(ម៉ាថាយ ៧:១៣-១៤) ប៉ុន្តែ ប្រាជ្ញា​រួម​របស់​ហ្វូង​មនុស្ស​អាច​មាន​ប្រយោជន៍ នៅ​ពេល​ដែល​ប្រាជ្ញា​នោះ​ត្រូវ​តាម​ព្រះ​បន្ទូល​​ព្រះ។ បទ​គម្ពីរ​សុភា​សិត ១១:១៤ បាន​ចែងថា​ “ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញា​នាំ​មុខ នោះ​ប្រជាជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្តី​សុខ​វិញ”។ ការ​រួម​គ្នាតែ​មួយ ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ​មាន​ប្រយោជន៍​ណាស់ ជា​ពិសេស​នៅពេល​ដែលយើ​ង​អាច​ជួយ​គ្នា​ទៅវិ​ញ​ទៅ​មក នៅ​ក្នុង​ការស្វែ​ងរក​ប្រាជ្ញា​ពី​ព្រះ។ ពេល​ដែល​យើង​រួម​គ្នា ដើម្បី​ស្វែង​​រ​ក​បំណង​ព្រះហឫ​ទ័យ​ព្រះ នោះ​យើង​នឹង​រក​ឃើញសុ​វត្ថិ​ភាព នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ និង​ទទួល​ប្រាជ្ញា​របស់​ព្រះអង្គ សម្រាប់​ការ​ពិបាក​ដែល​យើងឆ្លង​កាត់​ក្នុង​ជីវិត។—Bill…

ក្បួន​ផ្តាច់​ខ្លួន​ចេញ

អ្នកស្រី​ហ្គេល ប្ល៊ែង(Gail Blanke) ជា​អ្នក​និពន្ធសៀវភៅដែ​លមា​នចំ​ណងជើ​ងថា ការបោះ​ចោ​លរបស់​ទ្រព្យ៥​០​​ប្រភេទ ដែល​ក្នុង​នោះ គាត់​បាន​បង្ហាញ​នូវ​ក្បួនទាំ​ង​៤ “សម្រាប់​ដក​ខ្លួនចេញ” ដើម្បីជួ​​យ​ឲ្យ​មនុស្ស​បំបាត់ភា​ពច្រ​បូក​ច្របល់ ក្នុង​ជីវិតរ​ប​ស់​​ខ្លួន។ ក្បួនទី​១​ចែង​ថា “បើរ​បស់ទ្រ​ព្យនោះ​ … ធ្ងន់​ពេក ធ្វើ​ឲ្យ​ រាំង​​ស្ទះ ​ឬធ្វើ​ឲ្យ​អ្នក​​មានអា​រម្មណ៍​មិន​ល្អចំ​ពោះខ្លួ​នឯ​ង នោះ​ចូរបោះ​វា​ចោ​ល ឬ​ប្រគល់​វា​ឲ្យ​ទៅ​អ្នក​ដទៃ ឬ​ក៏​លក់​វា​ចោល​ទៅ ចូរប​ណ្តោយ​ឲ្យ​វាចេញពី​​ខ្លួន​អ្នក ហើយបន្ត​ដំណើរ​ទៅមុ​ខ​ទៀត​ចុះ។”

ត្រង់​ចំណុច​នេះ ខ្ញុំយ​ល់​ថា យើង​ក៏អា​ចប្រៀ​បធៀ​ប​ក្បួនដ​ក​ខ្លួន​ចេញ​ខាង​លើនេះ​ ទៅ​នឹង​បញ្ហាខាង​វិញ្ញាណ​ផង​ដែរ។ យើង​មិន​ចាំបា​ច់​ត្រូវ​នៅ​ជាប់​នឹង​អំពើបា​ប​ដែល​យើង​មាន​ ពី​អតីត​កាល​ឡើយ។ ពួកប​ងប្អួ​ន​ប្រុសរ​បស់លោ​កយ៉ូ​សែប​បាន​រង​ទុក្ខ ដោយសារ​អំពើ​បាប​របស់​ខ្លួន អស់​ជា​ច្រើន​ឆ្នាំ។ បន្ទាប់​ពី​ពួក​គេ​បាន​លក់​លោក​យ៉ូសែប ឲ្យ​ធ្វើ​ជា​ទាសករ អស់​រយៈពេ​ល​ជាច្រើន​ឆ្នាំម​ក ពួកគេ​ក៏​បាន​នឹ​កចាំ​ អំពី​ភាព​ព្រៃ​ផ្សៃដែលពួកគេបា​នប្រ​ព្រឹត្ត​នោះ ហើយ​ខ្លាច​យ៉ូសែប​សង​សឹក​(ខ.១៦-១៧)។ ក្រោយ​មក យ៉ូសែប​បាន​ធ្វើ​ល្អ​ចំពោះពួកគេ​ ដោយ​ចិត្ត​មេត្តា ហើយក៏​បា​នប​ញ្ជាក់ពួ​ក​គេ​ថា គាត់​នឹង​មិន​សង​សឹ​កឡើ​យ តែពួ​ក​គេ​នៅ​តែខ្លាច​យ៉ូ​សែប​ដដែល(៤៥:៤-១៥)។

មាន​មនុស្ស​ជា​ច្រើន នៅ​តែ​រស់​នៅ​ជាមួ​យនឹ​ងកំ​ហុស​ដែល​​ខ្លួន​បាន​ធ្វើតាំ​ង​ពី​យូរម​ក​ហើយ ទោះ​បី​ជា​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស ពី​អ្នក​ដែល​ខ្លួន​បាន​ធ្វើ​ខុ​ស​ចំពោះ​ហើយ​ក៏​ដោយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោ​យ សេរី​ភាព​ដ៏​ពិតកើ​ត​មាន ពេល​ដែល​យើង​លន់​តួ​បាប​នៅ​ចំ​ពោះ​ព្រះ។ ព្រះ​អង្គ​អត់​ទោស​បាប​យើង(១យ៉ូហាន ១:៩) ហើយញែ​ក​យើ​ងចេ​ញ​ពី​បាប​នោះ​ (ទំនុកដំកើង ១០៣:១២)។ គឺ​ដូច​ដែល​មាន​បទ​គម្ពីរ​មួយ​ចែង​ថា “ទ្រង់​​​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ”(មីកា ៧:១៩)។ ហេតុ​នេះ​ហើយ យើង​អាច​រំឭក​ខ្លួន​ឯ​ង​ថា…

ការចាក់ឫស

មាន​កន្លែងដ៏​តូ​ចមួយ ក្នុងទី​ធ្លា​មុខ​ផ្ទះរ​បស់​ខ្ញុំ ដែល​ហាក់​ដូច​ជា​មិ​នអា​ចមា​នភា​ព​ស្រស់​ស្អាត​សោះ។ ស្មៅហាក់​ដូច​ជា​នៅ​តែ​ដុះ​រ៉ុយ​ៗ ក្នុង​ចំណុច​មួ​យ​នោះ ទោះបី​ជា​ខ្ញុំបា​នព្យាយាម​ស្រោច​ទឹក​វា យ៉ាង​ណា​ក៏ដោ​យ។ ដូច​នេះ ថ្ងៃមួ​យ ខ្ញុំ​ក៏បា​ន​យកប៉ែ​ល​មក​ចូក​មើលក​ន្លែង​ដែលមា​ន​បញ្ហា​នោះ​ ហើយ​ក៏រ​ក​ឃើញ​មូលហេតុ ដែល​ធ្វើ​ឲ្យស្មៅ​ដុះមិ​ន​បាន​ល្អ។ នៅពី​ក្រោ​មស្មៅ​នោះ​ មានថ្ម​មួ​យ​ស្រទា​ប់ ដែល​មាន​កម្រាស់​ជិត​មួយ​ទឹក។ ខ្ញុំ​ក៏​បាន​គាស់ថ្មនោះ​ចេ​ញ ហើយយក​ដី​ដ៏មាន​ជីរជា​តិ ​មក​ចា​ក់បំ​ពេញ ដើម្បី​ឲ្យ​គ្រាប់​ពូ​ជថ្មី​អាច​ចា​ក់ឫ​ស​ដុះបាន​ល្អ។​

ការ​នេះ​បា​ន​ធ្វើ​ឲ្យខ្ញុំ​នឹក​​ចាំ​ អំពី​ការ​ដែ​លព្រះ​យេស៊ូវ​មាន​បន្ទូ​ល​អំពី​គ្រាប់​ពូជ និង​ដី។ ក្នុង​រឿង​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១៣ ព្រះ​អង្គ​បាន​មាន​បន្ទូ​ល អំ​ពី​គ្រា​ប់ពូ​ជនៃ​ដំណឹង​ល្អ ដែល​ត្រូវ​បាន​សាប​ព្រោះ នៅ​លើ​ដី​ប្រភេទ​ខុស​ៗ​គ្នា។ ព្រះអ​ង្គ​មាន​បន្ទូល​ថា គ្រាប់​ពូជ​ដែល ​ធ្លាក់​​ទៅ​​ក្នុង​​កន្លែង​​ថ្ម​ ដែល​​មាន​​ដី​​​រាក់​​ពេក ស្រាប់​​តែ​​ដុះ​​​ឡើ​ង​​ភ្លា​ម ព្រោះ​​ដី​​មិ​ន​​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស(ខ.៥-៦)។ ត្រង់ចំ​ណុច​នេះ ព្រះ​អង្គកំពុ​ង មា​ន​បន្ទូ​ល អំពី​អ្នក​ដែល​បា​ន​ឮ​ដំណឹងល្អ​ ហើយទ​ទួល​ជឿ តែព្រះ​បន្ទូ​ល​ព្រះមិ​នបា​ន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​របស់​ពួក​គេឡើ​យ។ បាន​ជា​ពេល​ដែល​គាត់ ជួបប​ញ្ហា គាត់ក៏​​រវាត​ចិត្ត​ចេញ ដោយ​សារគា​ត់​មិន​មែន​ជាអ្នក​ជឿពិត​ប្រាកដ​។

ព្រះយេ​ស៊ូវ​ក៏បា​នមា​នបន្ទូលស​ន្និ​ដ្ឋា​ន​ថា “​អ្នក​ដែ​ល​​ទទួ​ល​ពូ​ជ​ក្នុ​ង​​ដី​​ល្អ​​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០”(ខ.២៣)។ យើង​គួរ​អរព្រះ​គុណព្រះអង្គ សម្រាប់​ព្រះប​ន្ទូល​ត្រង់​ចំណុច​នេះ ដែល​បាន​រំឭ​កយើង…

តើយើងអា​ច​រ​កប្រា​ជ្ញានៅ​ទី​ណា?

ប្រាជ្ញា​ជាស​ម្រស់​នៃភា​ពប​រិសុទ្ធ។ សាវ័ក​​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា ប្រាជ្ញា មាន​ភាព​សមហេ​តុ​ផល ចេះ​បទ​បែន មាន​ការ​អត់​ទោស មាន​សន្តិភា​ព និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះអ្ន​កដ​ទៃ ព្រម​ទាំង​មា​នកា​រសួរ​សុខ​ទុក្ខ​គ្នា​ ក្នុង​នាម​ជា​មិត្តភ័​ក្រ មាន​ការ​គួរ​សម និង​និយាយ​ពាក្យ​សម្តី​ល្អ​ៗ។ ប្រាជ្ញា​មាន​ការ​បន្ទាប​ខ្លួន មានត​ម្លា​ភាព មាន​ភា​ព​សាម​ញ្ញ ស្លូត​បូត និង​មាន​ចិត្ត​សប្បុរស(យ៉ាកុប ៣:១៧)។ តើ​យើង​អាច​រ​កឃើញប្រាជ្ញា​ នៅ​ទី​ណា? ប្រាជ្ញាមា​ន​ប្រភព​​​ពី​នគរ​ស្ថាន​សួគ៌(​១:៥)។ បាន​ជា​លោក​ឆាល ស្ព័រជិន(Charles Spurgeon) បាន​មាន​ប្រសាសន៍​ថា “ប្រាជ្ញា ជាស​ម្រស់​នៃ​ជីវិត ហើយ​មាន​តែ​ព្រះ​ទេ ដែល​អាច​បង្កើត​​ឲ្យ​មានប្រា​ជ្ញា ក្នុង​ជីវិ​តយើង”។ វា​ជា​ការ​ប្រសើរ​ណាស់ ដែល​យើង​អាច​សួរ​ខ្លួន​ឯង​ឲ្យ​បាន​ញឹក​ញាប់​ថា “តើ​ខ្ញុំ​កំពុង​លូតលាស់​ក្នុង​ប្រាជ្ញា​ឬទេ​?” ទោះ​បី​ជា​យ៉ាង​ណាក៏​ដោ​យ ជីវិ​ត​ម​នុស្សយើ​ងមាន​ការ​ប្រែប្រួ​ល​ជា​និច្ច។ យើង​ចាំ​បាច់ត្រូវ​​លូ​ត​លាស់ ដោយ​មាន​ភាពផ្អែ​មល្ហែម និង​មាន​ប្រាជ្ញាកា​ន់តែ​ខ្លាំង ពីមួ​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពុំ​នោះទេ​ យើង​នឹ​ង​ក្លាយ​ជា​មនុស្ស​ដែល​ល្ង​ង់​ខ្លៅ ឬមាន​មុខ​ជូរ​កាន់​តែ​ខ្លាំង។

ម្យ៉ាង​ទៀត យើង​អាច​សួរខ្លួ​នឯ​ង​ថា “តើ​ខ្ញុំ​កំពុង​លូត​លា​ស់ទៅ​ជា​​អ្វី?” ដរាប​ណាយើ​ងនៅ​រ​ស់ យើង​នៅ​តែ​មាន​ឱកាស​ចាប់​ផ្តើម​លូត​លាស់ ក្នុង​ប្រាជ្ញាជា​និ​ច្ច។ ព្រះ​ទ្រង់​ស្រឡាញ់យើ​ង ដោយព្រះ​ទ័​យអា​ណិតអា​សូរ និង​ស្រឡាញ់​ជា​ខ្លាំង ដែល​អាច​រំដោះ​យើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​​ព្រះ​អង្គ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ អាច​កែ​ប្រែ​បុគ្គ​លិក​លក្ខណៈ​ដែល​ពិបាក​កែ​ប្រែ​បំផុត ឲ្យ​ក្លាយ​ទៅ​ជា​​មាន​សម្រស់​ដ៏​ល្អ​អស្ចារ្យ​។​ យើង​ប្រហែល​ជា​មាន​ការ​ឈឺចា​ប់​ខ្លះៗ​ ហើយត្រូ​វ​ចំណាយ​មួយ​រយៈ…

មានពរ​ខ្លាំង​ណាស់

ជា​រៀង​រាល់​ថ្ងៃ​ ពេល​ខ្ញុំ​ធ្វើដំ​ណើរ​ទៅក​ន្លែង​ធ្វើ​ការ ក៏​ដូ​ច​ជា​នៅពេ​ល​ដែល​ខ្ញុំត្រឡប់​មក​ផ្ទះវិ​ញ ខ្ញុំ​មាន​ពេល​ច្រើន សម្រាប់​អាន​អក្សរ​ស្ទីគើរ ដែល​គេបិ​ទ​នៅ​លើ​កាង​ខាង​ក្រោយ​របស់ឡា​ន ដែល​កំពុង​បើកនៅ​ខា​ង​មុខ​ឡាន​ខ្ញុំ។ ខ្ញុំ​ឃើញ​ឡាន​ខ្លះមា​នបិ​ទ​ពាក្យ​គ្រោក​គ្រាត ឡាន​ខ្លះ​ទៀត​មា​នដា​ក់​ពាក្យស្លោ​ក​ពិរោះ​ៗ តែ​មាន​ឡាន​មួយ​ចំនួ​ន ​មា​នបិ​ទ​ពាក្យអ​ក្សរ​អសីល​ធម៌​យ៉ាង​ខ្លាំង។ ទោះជាយ៉ា​ងណា​ក៏​ដោយ ថ្មី​ៗ​នេះខ្ញុំ​ឃើ​ញឡាន​មួយ​គ្រឿង​មាន​បិទ​ពាក្យ​ពេចន៍ដ៏​ស្រ​ទន់ នៅ​លើ​កា​ង​ខាងក្រោ​យរ​បស់​វា ដែល​បាន​លើក​ទឹ​កចិត្ត​ខ្ញុំ ឲ្យគិ​ត​អំពី​អាកប្ប​កិរិយ៉ា ដែលខ្ញុំ​​ច្រើន​តែ​មាន ក្នុង​ការ​រស់​នៅ។ អក្សរ​ស្ទីគើរ​នោះ​សរសេរ​ថា “ខ្ញុំមាន​ពរ​ខ្លាំងណាស់ ខ្ញុំមិ​ន​រអ៊ូ​រទាំ​អំពី​ជីវិត​ឡើយ”។

ខ្ញុំ​ទទួល​ស្គាល់​ថា​ ពេល​នោះ​ខ្ញុំ​មាន​ការប៉ះ​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំ​ង ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិតអំពីពា​ក្យ​មួយ​ឃ្លានេះ។ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​ខ្ញុំ​បានចំ​ណាយ​ពេល​នឹក​ស្តាយអំពីកា​រ​អ្វីដែ​ល​មិន​បាន​ស​ម្រេច​ដូច​បំ​ណងរ​ប​ស់ខ្ញុំ​ ជាជា​ងចំ​ណាយ​ពេល​ផ្តោត​ទៅ​លើ​អំណោយ​ដ៏​អស្ចារ្យ ដែល​ព្រះ​វរបិតា​នៃ​យើង ដែលគ​ង់​នៅ​ស្ថានសួ​គ៌​បាន​ប្រទា​នមក។ ពេល​ដែ​លខ្ញុំបា​ន​អាន​ពាក្យ​ពេចន៍​ដ៏​សា​មញ្ញ នៅ​ថ្ងៃ​នោះហើ​យ ខ្ញុំ​ក៏​បាន​ធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹ​ង​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ​អម្ចាស់ កាន់​តែ​សកម្ម និង​អស់​ពី​ចិត្ត ព្រោះព្រះ​នៃយើ​ង ព្រះអង្គ​​ល្អចំ​ពោះ​ខ្ញុំណា​ស់ តាម​របៀប​ជា​ច្រើន ដែល​ខ្ញុំ​មិន​អាចរា​ប់​អស់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ ជា​ទំនុក​បទ​ចម្រៀង ដែល​ព្យាយាម​កែ​ប្រែ​គំនិត​របស់​មនុស្ស​ ដែល​មិន​ចេះ​អរ​ព្រះ​គុណ​ព្រះ។​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា ស្តេច​ដាវីឌ ជាអ្ន​ក​និពន្ធ​ទំនុក​មួយ​នេះ ដែល​បាន​ដាស់​តឿន​ចិត្ត​ដែ​លកាន់​តែ​ត្រជាក់​ឡើង​ៗ ដោយ​គ្មាន​ការ​ដឹង​គុណ​ព្រះ គឺដូ​ច​ដែល​ទំនុក​មួយ​នេះ​បានច្រៀងប​ន្ទរ​បួន​ដង​ថា “ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ”(ខ.៨,១៥,២១,៣១)។ សូម្បី​តែ​ក្នុងពេ​លដែ​លពិបាកបំ​ផុត ក៏យើង​នៅតែ​មាន​ការ​ជាច្រើន ដែល​ត្រូវ​អរ​ព្រះ​​គុណ​ព្រះ។ សូម​យើងរៀ​ន​អរ​ព្រះគុ​ណ​ព្រះ សម្រាប់​សេចក្តី​ល្អ ដែល​ព្រះអង្គ​មាន​ចំពោះ​យើង!—Bill…

ការ​ជួ​ស​ជុ​ល​ផ្លូវ

នៅ​រដ្ឋ​មីឈីហ្គិន គេ​ចូលចិត្តនិយាយកំ​ប្លែងលេ​ងថា​ ក្នុង​មួយ​ឆ្នាំ​យើង​មានរ​ដូ​វពី​រ គឺ​រដូវ​រងារ និង​រដូ​វ​ជួស​ជុស​​ផ្លូវ​ថ្នល់​។ បាន​ជា​យើង​និយាយ​ដូច​នេះ ព្រោះ​រដូវ​រងា​ដែល​ត្រជាក់​ខ្លាំង បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ថ្នល់ ដូចនេះ​ ជាងជួ​ស​ជុល​ថ្នល់​ត្រូវ​ប្រញាប់​​ជួស​ជុល​ថ្នល់ ពេលណាទឹកក​ក​នៅ​តាម​ផ្លូវ​ថ្នល់​រលាយអ​ស់ ហើយ​ដី​ក៏​ឈប់​កក​រឹង។ ​ទោះ​បី​ជា​យើងហៅ​​ការងា​រនេះ​ថា​ “ការជួស​ជុ​លថ្ន​ល់”ក៏ដោយ ក៏តា​មពិ​ត ភាគ​ច្រើន​នៃ​ការ​ជួស​ជុល​របស់​ពួក​គេ គឺមិន​ខុ​សពី​ការ “បំផ្លាញ​ផ្លូវ​ថ្នល់”ឡើយ។​ ព្រោះជួន​កា​ល បើគេ​គ្រា​ន់​តែជួ​សជុ​លក​ន្លែង​ដែលមាន​ក្រឡុក គឺមិ​ន​មែន​ជា​ជ​ម្រើ​​ដ៏​ល្អ​ឡើយ។ ពោល​គឺ​ជាង​ជួស​ជុ​ល​ថ្នល់​ ត្រូវ​សាង​សង់​ផ្លូវ​ថ្នល់​នោះ​សារ​ឡើង​​វិញ ទើប​បាន​ត្រូវ។

ត្រង់​ចំណុច​នេះ បើយើ​ង​ប្រៀប​ធៀប​នឹង​ជីវិត​ខាង​វិញ្ញាណវិ​ញ នោះ​យើង​ឃើញ​ថា ព្រះ​ទ្រង់​ក៏បាន​ប្រទាន​នូវ​ផ្លូវ​ថ្មី សម្រាប់​ជីវិត​របស់​យើង​ផង​ដែរ​។ ក្នុង​ព្រះគម្ពី​រសញ្ញា​ចាស់​ទាំង​មូល យើង​ឃើញ​ថា ព្រះ​បាន​ប្រាប់​រាស្រ្ត​ព្រះ​អង្គ​ ឲ្យរំពឹងគិ​តអំ​ពី​ការជួ​ស​ជុល​ផ្លូវ​ដ៏​សំខាន់ ដែល​តភ្ជាប់​រវាង​ពួក​គេ​នឹង​ព្រះ​អង្គ​(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេល​ដែល​ព្រះ​ចាត់​ព្រះយេ​ស៊ូវ​​ឲ្យយា​ង​ចុះម​ក ពួក​សាសន៍​យូដាហាក់​ដូច​ជា​យល់​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​​បំផ្លាញ​ផ្លូវ​នៃ​ជីវិតរប​ស់ពួ​ក​ហើ​យ។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​បាន​បំ​ផ្លាញ​អ្វីឡើ​យ។ តាម​ពិត ព្រះអង្គ​បាន​យា​ង​ម​ក ដើម្បី​សម្រេច​ការ​ជួស​ជុល​នោះទៅ​វិញ​ទេ​(ម៉ាថាយ ៥:១៧)។ ផ្លូវ​ចាស់​ដែល​ត្រូវ​បាន​ចាក់​ក្រាល​ពី​លើ​ដោយ​ក្រឹត្យ​វិន័យ ត្រូវ​ក្លាយ​ជា​ផ្លូវ​ថ្មី ដែល​ក្រាល​ពី​លើ​ដោយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះយេស៊ូវ ដែល​មាន​ការ​លះប​ង់។ ព្រះទ្រ​ង់​នៅតែ​ធ្វើ​កិច្ច​ការ​របស់​ព្រះអង្គ ដោយជំ​នួសផ្លូវចា​ស់​នៃអំ​ពើ​បាប និ​ងក្រឹត្យ​វិន័​យនិ​យម ដោយ​ផ្លូវ​ថ្មី នៃសេ​ចក្តី​ស្រឡាញ់ ដែល​​ព្រះ​យេស៊ូវ​បាន​សាង​សង់​ចប់​ស​ព្វ​គ្រប់។ ពេ​ល​ដែ​លព្រះអង្គ​ដក​ចេញ​ផ្លូ​វចាស់ នៃ​ការ​គិត និង​ការ​ប្រព្រឹត្តដែ​ល​យើង​ធ្លាប់​តែ​មាន​ យើង​អាច​មាន​អារម្មណ៍ថា​…

ចង់​បាន​ហើយ​ ចង់​បាន​ទៀត

មាន​អ្នក​ខ្លះចូ​ល​ចិ​ត្ត​ដើរទិ​ញឥ​វ៉ាន់​ខ្លាំង​ណាស់។ ពួក​គេមា​ន​ចិត្ត​ច​ង់ទិ​ញ ហើយ​ទិញ​ទៀត ឥត​ឈប់ឈ​រ​។ ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន​អ្នកដែ​ល​ស្វែង​រក​ទិញ​ឥវ៉ាន់ នៅ​ក្រៅប្រទេស​ទៀត​ផង។ សព្វ​ថ្ងៃនេះ​ មានផ្សា​រ​ទំនើបធំ​ៗ​ជាច្រើន ក្នុង​ប្រ​ទេស​ចិន ​សូឌី-អារ៉ាប៊ី ​កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេស​ផ្សេង​ទៀត នៅទូទាំង​ពិ​ភព​លោ​ក។   ការ​កើន​ឡើ​ង​នៃការ​ទិញ​ទំនិ​ញ   ​តាម​ហាង​ទំ​និញ និង​នៅ​តាម​ប្រព័ន្ធ​អ៊ីនធើណិត បាន​បង្ហាញ​ឲ្យ​យើង​ដឹង​​ថា ការ​ញៀន​នឹង​ការ​ទិញ​ទំនិញ គឺជា​​បាតុ​ភូត​ដែល​កើ​ត​មា​ន​នៅ​ទូទាំង​ពិភព​លោក។​

យ៉ាង​ណាមិ​ញ ទាក់ទ​ង​នឹង​ប​ញ្ហានេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូលប្រាប់យើ​ងរា​ល់គ្នា​ថា “ចូរ​​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀ​ត​ ព្រះអង្គ​បាន​មាន​បន្ទូល​ជាពាក្យ​ប្រៀបប្រ​ដូច អំពី​បុរស​ម្នាក់​ ដែល “ខំបង្គរ​ទ្រព្យ​សម្បត្តិទុ​កស​ម្រាប់ខ្លួ​ន​ឯ​ង” ដោយមិ​នខ្វ​ល់អំ​​ពីទំនាក់ទំ​នង ដែល​គាត់ត្រូ​វមា​ន​ជាមួ​យ​ព្រះ​ឡើយ(ខ.២១)។

តើ​ធ្វើដូ​ចម្តេ​ច ឲ្យយើ​ង​អាចរៀ​ន​ស្ក​ប់ចិ​ត្ត នឹងរ​ប​ស់ដែ​ល​យើង​មា​ន ដោយ​មិន​លោ​ភច​ង់​បាន​ជាប​ន្ថែម​ទៀត? ជាប​ន្តទៅ​នេះ ​សូមស្វែ​ង​យល់អំពី​ដំណោះស្រា​យ​មួយ​ចំនួ​ន​ ដូ​ចត​ទៅ :

  • ចូរ​ចាត់​ទុ​​ករ​ប​ស់ដែ​ល​យើ​ងមា​ន ជាអំ​ណោយ​ដែល​ព្រះ​ប្រទាន សម្រា​ប់​ឲ្យយើង​ប្រើ យ៉ាង​ឆ្លាត​វ័យ(ម៉ាថាយ ២៥:១៤-៣០)
  • ចូរខិ​ត​ខំធ្វើ​ការរក​ប្រាក់ ហើយ​សន្សំ​ទុ​ក​ប្រើ​ពេល​ក្រោយ​ទៀត(សុភាសិត ៦:៦-១១)។
  • ចូរ​ដាក់​ដង្វាយ សម្រាប់​ការងារ​បម្រើ​ព្រះអ​ម្ចាស់ និង​សម្រាប់អ្នក​ដែល​ខ្វះខា​ត(២កូរិនថូស ៩:៧ សុភាសិត ១៩:១៧)។
  • ហើយ​ចូរ​កុំ​ភ្លេច​អរ​ព្រះគុ​ណ​ព្រះ ហើយ​អរ​សប្បាយ​នឹ​ង​របស់​អ្វី ដែ​លព្រះអង្គ​ប្រ​ទាន(១ធីម៉ូ ថេ ៦:១៧)។—Dennis…