Month: September 2015

ផឹកទឹកឲ្យបានច្រើន

ភ្ញៀវទេសច​រណ៍​​ដែល​​ទៅ​​លេង​​រដ្ឋ​កូឡូរ៉ាដូ តែង​តែមា​ន​ប​ញ្ហាខ្វះ​​​ជាតិទឹក​​ដោយ​​មិ​នដឹ​ងខ្លួ​ន។ អាកាសធា​តុ​ស្ងួ​ត និង​កំដៅ​ព្រះ​អាទិត្យ​ដ៏​ខ្លាំង ជា​ពិ​សេស​​នៅ​លើ​ភ្នំ អាច​ធ្វើ​ឲ្យបាត់​ជាតិទឹ​ក​​ក្នុង​ខ្លួនយ៉ា​ងឆាប់​រហ័ស​។ ហេតុ​នេះ​ហើយ​បានជា​ នៅ​លើ​ផែ​នទី និងស្លាកសញ្ញាសម្រាប់អ្នកទេសចរ ​​មាន​ពាក្យ​​លើកទឹ​កចិ​ត្ត​​ឲ្យ​​​ពួក​គេ​ពិសារ​ទឹក​ឲ្យ​​​បាន​ច្រើន។

នៅក្នុ​ង​​ព្រះគម្ពីរ គេ​ច្រើន​តែប្រើ​ទឹក​​​ ជា​និមិត្ត​រូប​​នៃ​​អង្គ​ព្រះ​យេស៊ូវ ដែល​ជាទឹ​កដ៏​រស់ ហើយ​អាច​បំពេញ​​សេចក្ដី​ត្រូវ​​ការ​​​ដ៏​ខ្លាំង​បំផុត​របស់​យើង​​បាន។ ដូច្នេះ នេះ​​ពិត​ជា​​ស័ក្ដិ​​សម​​បំផុត ដែល​​ព្រះយេស៊ូវបានមា​ន​ការ​សន្ទនា ​ដែល​គួរ​​ឲ្យ​កត់​សំគាល់​បំផុត ​នៅឯ​អ​ណ្ដូង (យ៉ូហាន ៤:១-៤២)។ ការ​​សន្ទនា​នោះ​​បាន​ចាប់​​ផ្ដើ​ម​​ឡើង​​ ពេលដែល​ព្រះយេ​ស៊ូវ​​​សុំ​ទឹក​ពី​ស្ត្រីសាសន៍​សាម៉ារី​ម្នាក់ ដើម្បី​​សោយ​(ខ. ៧)។ បន្ទាប់មក ព្រះ​យេស៊ូវ​​ក៏បាន​មាន​ព្រះប​ន្ទូល​​ទៅ​កាន់នា​ង​ថា “អស់​​អ្នក​ណាដែ​លផឹកទឹ​ក​នេះ​[ខាង​រូប​សាច់] នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នកណា​​ដែ​ល​ផឹកទឹ​ក​ខ្ញុំឲ្យ​នោះ ​នឹង​មិ​ន​​ស្រេក​ទៀ​តឡើ​យ ទឹកដែ​ល​ខ្ញុំឲ្យ នឹង​ត្រឡប់​​ជារ​ន្ធទឹ​កនៅ​ក្នុង​អ្នកនោះ​ ដែល​ផុស​ឡើង​ដ​ល់​​ទៅ​​បាន​ជីវិត​អស់​កល្ប​ជានិ​ច្ច”(ខ.១៣-១៤)។

កា​រសន្ទនា​នេះ​បា​ននាំ​ឲ្យ​​ស្រ្ដីម្នា​ក់នោះ​ និង​មនុស្ស​ជាច្រើ​ន នៅ​ក្នុង​ភូមិដែ​លនា​ង​​រស់នៅ​ បាន​នាំគ្នា​ជឿ​ថា​ ព្រះ​យេស៊ូវ​​ គឺ​​ជា “ព្រះ​គ្រីស្ទ ជាព្រះ​ដ៏ជួ​យសង្រ្គោះ​​មនុស្ស​លោក”(ខ.៤២)។

យើងមិ​ន​អាច​រស់​នៅដោ​យគ្មា​នទឹ​ក​បាន​ទេ។​ ហើយ​យើង​ក៏​​មិ​នអា​ចមាន​ជីវិត​ដ៏​ពិត នៅ​ពេលឥ​ឡូវ​នេះ ឬ​​ក្នុងពេល​​អស់​កល្ប​​ជា​និច្ច ដោយ​គ្មាន​ទឹក​រស់ ដែល​យើង​ទទួល​បាន​មក​ពីការ​ស្គាល់​​ដ​ល់​ព្រះ​យេស៊ូវ​គ្រីស្ទ​​​ដ៏​ជា​ព្រះ​អ​​ង្គ​សង្គ្រោះ​របស់​​យើងបា​ន​ឡើយ។ យើង​អាច​ផឹក​​​ពី​ទឹករបស់ព្រះអង្គ ​​ដែល​ប្រទាន​ឲ្យមាន​ជីវិត នៅ​ថ្ងៃ​នេះ​បាន។—David McCasland

សេចក្តីក្លាហានដ៏លេចធ្លោរ

មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្មអំ​ពី​នាឡិកា តាម​វិទ្យុ បានលើ​ក​ទឹក​ចិត្ត​​ឲ្យ​អ្នក​ស្ដាប់​ទាំង​ឡាយ ទិញ​នាឡិកា​​ដែល​​ខ្សែរបស់​វាមា​នពណ៌ភ្លឺ​ផ្លេក ​ហើយ​បន្ទាប់​​មក ពាក់នា​ឡិកា​នោះ ​ជា​មួយ​​នឹ​ងសំលៀកបំ​ពាក់​​ដែល​មា​នព​ណ៌ផ្សេ​ង​​ទៀត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ បាន​និយាយ​ទៀត​ថា នៅពេ​លដែ​ល​​​មនុស្ស​ចាប់អា​រម្មណ៍​ នឹងនាឡិកា​​រប​ស់​​លោកអ្នក ដោយសារ​ពណ៌ដែ​លលេ​ច​ធ្លោ​​របស់វា​ “នោះគេ​នឹង​ឃើញ​ថា លោកអ្នក​​មា​ន​​ពណ៌​ភ្លឺផ្លេ​ក។ ហើយ​គេនឹ​ងច​ង់​​​​ឲ្យខ្លួន​​គេ ​ បានស្រស់​សង្ហាដូចជា​​លោ​ក​អ្នក​ដែរ។” ​នៅ​ត្រង់ចំ​ណុច​នេះ បញ្ជាក់​ថា មាន​អ្វី​​មួយ​នៅក្នុងខ្លួ​ន​យើង ដែល​ចូល​ចិត្ត​ឲ្យគេយក​គំ​រូតាម​ខ្លួន។

បើ​សិន​ជា​​អ្ន​កអា​នបទ​គ​ម្ពីរ ​១កូរិនថូស ៤ មិនបា​ន​ស៊ី​ជម្រៅ​ទេ នោះ​​លោក​អ្នក​​អា​ចនឹ​ង​​គិត​ថា លោក​សាវ័ក​ប៉ុល​ហាក់​​ដូចជា​អួត​បន្តិច នៅពេ​ល​​ដែល​​គា​ត់​​ប​ង្រៀន​គេ ឲ្យយ​ក​​តម្រា​ប់តា​មគា​ត់ ក្នុង​ការ​លះ​បង់ខ្លួ​ន​​របស់គាត់ថ្វា​យព្រះ​(ខ​.១៦)។ ប៉ុន្តែ បើ​យើង​ពិចារណា​ឲ្យ​បាន​ដឹត​ដល់ អំពីពា​ក្យ​ស​ម្តី​​របស់​​លោ​ក​ប៉ុល​ ត្រង់​ចំណុច​នេះ ​នោះ​យើង​នឹង​បាន​យល់ ពី​មូល​ហេតុ​ដែ​ល​គាត់​​បាន​សរសេរ​ប្រាប់គេ​ យ៉ាង​​មាន​ទំនុក​ចិត្ត​បែប​នេះ។ គាត់​អាច​​សុំ​​ឲ្យ​មនុស្សត្រាប់តា​ម​គាត់ ព្រោះ​គា​ត់​​បាន​ត្រាប់​តាម​​ព្រះគ្រីស្ទ​ (១១:១) ដែល​ព្រះអ​ង្គជា​​បាវប​ម្រើ​​​ដ៏​​អស្ចារ្យ​ជាង​គេ។

ការរ​ងទុ​ក្ខ​​បៀត​បៀន​ដែ​លគា​ត់​ទ្រាំទ្រ​ និងកា​រងារ​​ដែ​ល​​គាត់​​មា​ននៅ​ក្នុង​ពួក​ជំនុំ(៤:១០-១៧) គ្រប់​ការ​ទាំង​អស់​​កើតឡើ​ង​ ដោយ​ព្រោះប៉ុល​​បា​ន​ត្រាប់​តាម​ព្រះយេ​ស៊ូវ។ នៅពេ​ល​​គាត់​​លើ​ក​ឡើង​ថា ទោះបី​ជា​​ពួក​កូរិន​ថូស​​មាន​​គ្រូ​បង្រៀន​​ដល់ ១ម៉ឺន​​​នាក់ ក៏​ដោយ ក៏​គាត់​​នៅ​តែជា​ឪ​ពុក​ នៅក្នុ​ង​​សេចក្តី​ជំនឿ​របស់​​ពួ​ក​គេដ​ដែល (ខ.១៥) គាត់ដឹ​ង​ច្បាស់​​ជា​​និ​ច្ច​​ថា ព្រះយេស៊ូវ​​​គឺ​ជា​​ហេតុ​ផល​​តែ​​មួ​យ​គត់​ ដែល​​​ម​នុស្សអា​ចនឹ​ងទុ​កចិ​ត្ត​​លើសេ​ចក្តី​បង្រៀន​​រប​ស់​​គា​​ត់​បាន។

បើ​សិន​​ជា​​យើងចង់​​ឲ្យ​ម​នុស្ស​​ត្រាប់តា​ម​យើង ដំបូង​​យើង​ត្រូវ​តែ​​ត្រាប់​តាម​ព្រះអម្ចាស់​នៃ​យើង​​ជា​មុន​សិន។ បើ​សិន​​ជា​យើ​ងមា​នហេ​តុផ​លណា​មួយ​ ​ដើ​ម្បី​ឲ្យគេ​ត្រា​ប់តា​មគំ​រូ​​​យើង ហើយបើ​សិន​ជា​​យើ​ង​​មាន​សេចក្តីក្លា​ហាន​ណា​​…

តើខ្ញុំជានរណា?

ជា​ច្រើន​ឆ្នាំក​ន្លង​ទៅ លោក​ប៊ីលី ហ្គ្រាហាំ(Billy Graham) ដែល​ជា​គ្រូ​ផ្សាយដំ​ណឹង​ល្អដ៏​ល្បី​ល្បាញ ក្នុង​ពិភ​ព​លោក​ ​បាន​រៀប​ចំពេល​ ​ទៅ​អធិប្បាយ​​​នៅ​ឯ​​សាកល​វិទ្យា​ល័យ ខេម​ប្រ៊ីជ (Cambridge University) ក្នុង​ប្រទេស​អង់​គ្លេស ប៉ុន្តែ​ គាត់​​មា​នអា​រម្មណ៍​ថា គាត់​​​មិ​នមា​ន​ចំណេះ​​គ្រប់គ្រាន់​ ដើម្បី​​នឹ​ងថ្លែង​ទៅ​​កាន់​​ក្រុម​​អ្នក​រៀនបា​ន​ខ្ព​ង់​ខ្ពស់​​នៅ​ទីនោះ​ទេ។ គាត់​​ឥតមានស​ញ្ញាប័ត្រ​ជាន់​​ខ្ពស់ ហើយ​​​​ក៏​​មិ​នដែលបា​នចូ​លរៀ​ន នៅ​​សាលា​​ព្រះគ​ម្ពី​រដែ​រ។ លោក ប៊ីលី ក៏​បាន​ប្រាប់​រឿង​នេះ​ ដល់​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​​របស់​​គាត់ម្នា​ក់ថា​ “ខ្ញុំ​​មិន​ដែលមា​នអារម្មណ៍​ថា ខ្ញុំ​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ និ​ង​គ្មាន​ការ​ត្រៀមខ្លួ​ន​​ទាំង​ស្រុង សម្រា​ប់​ទៅបំពេញ​បេសក​កម្ម ដូច​លើក​នេះឡើ​យ។” គាត់​ក៏​​បាន​​អធិ​​ស្ឋាន​​សូម​ជំនួយ​​មក​ពី​ព្រះ ហើយ​ព្រះ​អង្គ​ក៏បាន​ប្រើ​គាត់​​​ឲ្យ​ចែក​ចាយ​ អំពី​សេច​​ក្ដី​ពិត​ដ៏សាមញ្ញ​នៃ​ដំណឹង​ល្អ និង​អំពី​ឈើ​ឆ្កាង​​រប​ស់​​ព្រះ​គ្រីស្ទ។

លោក​ម៉ូសេក៏​ធ្លា​ប់​មាន​អារម្មណ៍​ថា គ្មាន​សមត្ថ​ភាព​ផង​ដែរ នៅ​ពេល​​ព្រះ​​ទ្រង់​បាន​រើស​គាត់ ឲ្យ​ទៅប្រាប់​​ស្ដេច​ផា​រ៉ោន ឲ្យ​ដោះលែ​ង​ពួ​ក​កូន​ចៅ​សាសន៍​អ៊ីស្រា​អែល។ លោក​ម៉ូសេ​​បាន​ទូល​សួរព្រះ​ថា “តើទូលប​ង្គំ​​ជា​អ្វី ដែល​ព្រះអង្គឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន?”(និក្ខមនំ ៣:១១)។ លោក​ម៉ូ​សេ​​​ប្រហែល​​​ជា​​មាន​ចម្ងល់​អំពី​ប្រសិទ្ធ​ភាព​របស់​ខ្លួន ក្នុងកា​រ​បំពេញ​កិច្ចកា​រ​នេះ ដោយ​ព្រោះតែ​គាត់ “មិន​សូវ​មាន​វោហារ”(៤:១០) ​តែ​ព្រះទ្រ​ង់បា​នមា​នព្រះ​បន្ទូល​ថា ​“អញ​នឹង​នៅ​ជាមួ​យនឹ​ងឯ​ង​ជាប្រា​កដ”(៣:១២)។ លោកម៉ូ​សេដឹ​ង​ថា​ គាត់​​ត្រូ​វ​តែរួ​មចំ​ណែក ​​នៅ​​ក្នុ​ង​ផែន​​ការ​​ជួយ​សង្រ្គោះ​រ​បស់​ព្រះ   ​ហើយ​ត្រូវ​ប្រាប់​​ពួ​កកូ​នចៅអ៊ីស្រា​អែល ថាន​រណា​​បា​នចាត់​​ឲ្យគា​ត់មក បាន​ជា​គាត់​ទូល​​សួរ​ដល់​​ព្រះ​ថា “តើ​ត្រូវ​ឲ្យទូ​លបង្គំ​ប្រាប់គេថា​ដូចម្ដេ​ច?” ព្រះ​ទ្រង់​​មានព្រះ​បន្ទូល​តប​ថា “ឯង​​ត្រូ​វ​ឆ្លើយ​​ប្រាប់​ដល់​ពួក​កូន​​ចៅ​អ៊ីស្រាអែល​​ដូច្នេះ​​ថា ព្រះ​​ដ៏​​ជា​​ព្រះ​​ទ្រង់​​បាន​​ចាត់​​​ឲ្យ​​ខ្ញុំ​​មក​​ឯ​អ្នក​​រាល់​​គ្នា” (ខ.១៣-១៤)។ ពេល​ព្រះអង្គមា​នប​ន្ទូលថា​ “អញ​ជា​ព្រះដ៏ជា​ព្រះ​”…

ភ្លើង និងភ្លៀង

នៅ​ពេល​ភ្លើង​ឆេះព្រៃ​ បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​កាត់​តាម​​ជ្រល​ង​​​ភ្នំ​ដ៏ស្រ​ស់ស្អា​ត នៅ​ក្បែរ​តំបន់​​ខូឡូរ៉ា​ដូ ស្ព្រីងស៍ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ វា​បា​ន​បំផ្លាញ​ជម្រក​​ស​ត្វ​​ព្រៃ​​​គ្រប់​ប្រភេ​ទ​នៅទី​នោះ និង​បំផ្លា​ញ​ផ្ទះសំបែង​​រាប់​រយ​ខ្នង។ ប្រជាជ​ននៅ​​ប្រទេសអា​មេរិក ​បា​ន​ស្រែក​អំពាវ​នាវ​រក​ព្រះ សូម​ឲ្យ​ព្រះ​អង្គ ​ ចាក់​បង្អុរ​​ភ្លៀង​ចុះមក ​ដើម្បី​ពន្លត់​​អណ្តាត​ភ្លើង​​ដែលកំ​ពុង​ឆាប​ឆេះ ដើម្បី​បញ្ចប់​វិនាស​កម្ម ព្រម​ទាំង​ជួយ​ក្រុម​ពន្លត់​អគ្គីភ័​យ ឲ្យ​មា​ន​ភាព​ធូរ​ស្បើយ។ សេចក្ដី​​អធិ​ស្ឋាន​​រប​ស់​​អ្នក​ខ្លះ​មានល័​ក្ខ​ខណ្ឌ​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍ ភ្ជាប់​​មក​ជា​មួយ​ផង។ ពួក​គេ​​បា​នទូល​សូម​​ព្រះ​​អង្គ ឲ្យ​​បង្ហាញ​​សេចក្តី​មេត្តា ដោយ​​ឲ្យ​​មានភ្លៀ​ង​ធ្លាក់​ចុះម​ក តែ​កុំ​​ឲ្យ​មានផ្គ​រ​រន្ទះ​ឡើយ ព្រោះពួ​កគេ​ភ័​យខ្លា​ច​ថា រន្ទះ​​អាច​បណ្ដាល​​​​​ឲ្យមានភ្លើង​ឆេះច្រើ​ន​ថែម​ទៀត។

ការនេះ​​បាន​រំឭក​ខ្ញុំ ​អំពី​ការដែ​លយើ​​ងរ​ស់​ នៅ​​ក្នុង​ស្ថាន​ភាព​ដ៏​តាន​តឹង នៅ​ចន្លោះ​ការ​ដែល​អាច​ជួយ​សង្រ្គោះយើ​ង និង​ការ​ដែលអា​ច​សម្លាប់​យើង​។ ឧទាហរណ៍ យើង​ប្រើ​ភ្លើង ដើម្បីចម្អិន​អាហារ និង​កម្តៅ​ខ្លួ​នឲ្យ​បាន​​កក់​​ក្ដៅ ប៉ុន្តែ ភ្លើង​ក៏អា​ច​ធ្វើ​ឲ្យមាន​គ្រោះថ្នាក់​ផង​ដែរ។ ចំពោះ​ទឹក​វិញ យើង​ប្រើវា​ ដើម្បី​រក្សា​រាងកា​យ​​​​យើ​ងឲ្យមា​នជា​តិទឹ​ក ហើយ​វា​ជួយ​ឲ្យ​ភពផែន​​​ដីយើ​ង មាន​ភា​ព​​ត្រជា​ក់​​ស្រួល ប៉ុន្តែ ទឹក​អាច​ធ្វើ​ឲ្យ​យើង​លង់​ស្លាប់​។ និយាយ​រួម ទឹក​និង​ភ្លើង សុទ្ធ​តែ​អាច​គំ​រាម​កំហែង​ជីវិត​យើង បើសិន​​យើង​មាន​ទឹ​ក​​ឬ​ភ្លើង ច្រើនពេ​ក ឬ​តិច​ពេក។

យើង​ឃើញមា​នគោលការណ៍ដូ​ចគ្នា​នេះ ក្នុង​ជីវិត​ខាង​ឯព្រលឹងវិ​ញ្ញាណផ​ងដែ​រ។ ដើម្បី​ឲ្យ​មា​ន​ការ​រីកច​ម្រើន អរិយ​ធម៌​ទាំង​​ឡាយ​ ត្រូវ​ការ​គុណ​ធម៌​ពីរ​យ៉ាង​ ដែល​ហាក់​ដូច​ជាផ្ទុយ​គ្នា គឺ​សេចក្តី​មេត្តា និង​សេចក្តី​យុត្តិ​ធម៌(សាការី ៧:៩)។ ព្រះយេ​ស៊ូវ​​បាន​ស្តី​បន្ទោស​ឲ្យ​ពួក​ផារិស៊ី ថាជា​អ្ន​កតឹ​ង​រ៉ឹង​​ខា​ង​ក្រឹត្យវិ​ន័យ ប៉ុន្តែ…

ផ្លូវនៃប្រាជ្ញា

គេ​ថា​ លោក​អាល់ប៊ើត អានស្តាញ (Albert Einstein) ធ្លាប់​មាន​ប្រសាសន៍​ថា “មានតែ​កា​រពី​រ​យ៉ា​ង​​គ​ត់ ​ដែល​​ឥ​តមា​ន​​ដែ​ន​​កំ​ណត់ នោះ​គឺច​ក្រវាល និង​ភាពល្ងង់​ខ្លៅ​​រ​បស់​​ម​នុស្ស ហើយខ្ញុំមិន​ដឹ​ង​ច្បាស់​ អំពី​ចក្រ​វាល​ទេ”។ គួរ​ឲ្យស្តា​យណា​​ស់ ដែល​មានពេ​ល​ច្រើន​ដង​ពេកហើយ ដែលយើ​ង​ចេះតែបណ្តោយ​ខ្លួន ឲ្យ​ធ្លាក់​​ចូ​លក្នុងភាព​ល្ងង់ខ្លៅ​ដែលគ្មាន​ព្រំដែ​ន ឬទទួ​លរ​ងកា​រខូ​ចខា​ត ​ដែល​យើងប​ង្ករ​ឡើង​ ​ដោយសា​រ​​ភាព​ល្ងង់​ល្ងើរបស់​យើង និងដោ​យកា​រស​ម្រេច​ចិត្ត ដោយ​ភាព​ល្ងង់​ខ្លៅនោះ​។

ពេលដែ​លស្ដេ​ចដាវីឌ​​កំពុង​មានវិ​ប្ប​ដិសារី ទ្រង់​បាន​ទូល​ថ្វាយនូវ​ទុក្ខ​លំបាក និងកា​រ​ត្អូញ​ត្អែរ​​រ​បស់​ទ្រង់​ ​ទៅចំ​ពោះ​​ព្រះ ​ ក្នុ​ង​បទគម្ពីរ​ទំ​នុកដំ​កើង ជំពូ​ក៣៨។ ទ្រង់បា​ន​រំ​ឭក​ឡើង​វិញ​​ អំពី​​កំហុស​របស់​​ទ្រង់ និងអំពី​​ផល​លំបាក​ដ៏ឈឺ​ចាប់​ ដែល​ទ្រង់​​​កំពុង​រង​ទ្រាំ ដោយសារ​តែ​​កំហុស​ទាំងនោះ​ ហើយទន្ទឹម​នឹង​នោះ ស្ដេច​អង្គ​នេះ ដែលធ្លា​ប់​​ជា​​​អ្នកគ​ង្វាលចៀ​ម ​បាន​មានប​ន្ទូលដ៏​មា​នន័​យថា “អស់ទាំងរ​បួសនៃ​ទូ​លបង្គំ សុទ្ធ​តែរ​លួយ ហើយស្អុ​យ ដោយ​ព្រោះអំពើឆោតខ្លៅ​រប​ស់​ទូលប​ង្គំ”(ខ.៥)។ ទោះបី​ជា​អ្ន​កនិពន្ធ​ទំនុកដំ​កើង​រូប​នេះ ​​មិ​នបា​ននិ​យាយលំ​អិត អំពី​ការ​សម្រច​ចិត្ត​ខុស​​របស់​​ខ្លួន ឬ​អំពី​របួស​​ដែល​កាន់​តែឈឺ​ចាប់​ក៏​ដោយ ក៏​យើង​នៅតែអាច​ដឹង​ច្បាស់​ថា ទ្រង់បា​នទ​ទួលស្គា​ល់​​ថា សេចក្តី​ឆោតល្ង​ង់​​របស់ទ្រ​ង់ គឺជា​ឫសគ​ល់​​នៃបញ្ហាទាំ​ងអ​ស់នោះ​ឯ​ង។

ដើម្បី​ជម្នះ​ភាព​ឆោត​ល្ងង់​ ​ដែ​លអាចនាំ​ឲ្យ​ហិនវិ​នាស​ យើងត្រូ​វឱ​ប​ក្រសោបយ​កប្រា​ជ្ញា​រ​បស់​​ព្រះ។ បទគម្ពី​រសុភាសិត​​ ៩:១០ បានរំ​ឭកយើ​ង​ថា “សេចក្តី​កោតខ្លា​ចដ​ល់​​ព្រះយេ​ហូវ៉ា ជា​ដើមច​ម​​នៃ​ប្រាជ្ញា ហើយ​​ការ​ដែល​ស្គាល់​​ដ​ល់​​ព្រះដ៏​បរិសុទ្ធ​ នោះ​​គឺជា​យោបល”។ ទាល់តែ​យើ​​ង​អនុញ្ញាត​​ឲ្យ​​ព្រះ​​​ទ្រង់​​ផ្លា​ស់ប្រែ​យើង​សិ​ន…

មិនសូវសំខាន់

ពួក​អ្នក​ដែល​មា​នអំ​ណាច ក្នុង​សង្គម គឺ​ជាពួ​ក​​មនុស្ស​​ដែ​ល​ឡើង​កាំ​ជណ្ដើរ​​នៃ​ឥ​ទ្ធិពល និង​ភាព​ជោគ​ជ័យ។ បទ​គម្ពីរ​លូកា ជំពូក​៣ លើក​ឡើង​ អំពី​​អ្ន​កដឹ​ក​នាំសំ​ខាន់​ៗចំនួន​​ប្រាំពី​រ​នាក់ ដែល​ធ្វើការ​គ្រប់​គ្រង​​នៅ​ក្នុង​សង្គម​ ​នា​សម័យ​នោះ។ ស្តេច​សេសារ-​ទីប៊ើរ នៃ​ចក្រ​ភព​រ៉ូម៉ាំង មានអំ​ណាច​លើការ​ស្លាប់រ​ស់ របស់​ប្រជាជន ​នៅ​​ក្នុង​អាណាខែត្រ​ឆ្ងាយ​ៗ ក្នុង​ចក្រ​ភព​រ​បស់​ទ្រង់។ លោក​ប៉ុន​ទាស-ពីឡាត់ ជាតំ​ណាង​របស់​ចក្រភព​រ៉ូម៉ាំង​   ក្នុង​នាម​ជា​អភិ​បាល​នៃស្រុ​កយូ​ដា ចំណែក​ឯ​ស្តេច​ហេរ៉ូឌ ភីលីព និង​លីសានាស​វិញ ជាអ្នក​គ្រប់​គ្រង​ប្រជាជន នៅ​តាម​តំបន់។ លោក​អាណ និង​លោកកៃផាស​​ធ្វើ​ជាស​ម្តេចសង្ឃ​ ហើយ​បាន​ប្រើប្រាស់សិ​ទ្ធិ​​អំណាច​​ផ្នែក​សាសនា​​របស់​ខ្លួន​ យ៉ាង​តឹង​រឹង​។

ខណៈ​ពេល​ដែល​​អ្ន​កកា​ន់​អំណាចទាំង​អស់​នេះ​ បាន​ខំដំ​ឡើង​សាច់​ដុំ​​នយោបាយ​រ​បស់​ខ្លួន “​​ព្រះទ្រ​ង់មា​នព្រះ​​បន្ទូល​មក​យ៉ូហាន ជាកូន​​សាការី នៅទី​រហោ​ស្ថាន”(ខ.២)។ គាត់ជា​ម​នុស្ស​ម្នាក់ ដែល​ដែល​គេមិ​នសូ​វ​ស្គាល់ ហើយ​​រស់​នៅក្នុ​ងទី​រហោស្ថាន និង​រង់​ចាំស្ដា​ប់​​ព្រះសូ​រសៀ​ង​​របស់​ព្រះ ដូច​នេះ តើ​មាន​នរណា ដែល​ហាក់ដូ​ចជា​មិ​នសូវសំ​ខាន់​ជាង​គាត់ទៀ​ត​នោះ? តើ​លោកយ៉ូហាន-បាទីស្ទ​ អាចសម្រេ​ចកា​រអ្វី​ខ្លះ ដោយ​សារ​“ការប្រ​កាស​ប្រាប់​ពីបុ​ណ្យជ្រ​មុជ​ទឹក ខា​ងឯ​កា​រ​​ប្រែ​ចិត្ត​ ប្រយោជន៍​ឲ្យ​រួច​ពីបា​ប?”(ខ.៣)។ ប៉ុន្តែ ពួក​បណ្ដាជ​នទាំ​ង​ហ្វូង​ៗ​​បាន​មក​ឯ​​លោកយ៉ូ​ហាន ដើម្បីស្វែ​ងរ​ក​​សេចក្ដី​ពិត បែរ​ចេញពី​ការអាក្រក់​របស់​​ពួកគេ​ ហើយក៏​ចង់​ដឹ​ងផ​ងដែ​រថា គាត់​​ជា​ព្រះ​មែស៊ី ឬ​មិន​មែន​(ខ.៧,១៥)។ លោក​យ៉ូហាន​​បា​នប្រា​ប់​​ពួក​គេថា​ “មាន​ព្រះ១​អង្គ​មក​ ដែល​​មា​នអំណា​ចលើ​ស​ជាង​ខ្ញុំទៅ​ទៀត . . . ព្រះអង្គ​នោះ​​នឹ​ង​ធ្វើបុ​ណ្យ​ជ្រមុជ​​ឲ្យអ្ន​ករា​ល់គ្នា ដោយ​ព្រះវិ​ញ្ញាណបរិសុ​ទ្ធ…

មិត្តសំឡាញ់ពេលខ្វះខាត

កាលពី​ពេល​កន្លង​ទៅ ខ្ញុំ​និង​ចេនណែត(Janet) ភរិយា​របស់​ខ្ញុំ ​បានទិញ​សាច់គោ​ខ្លះ ពីមិត្ត​ភ​ក្តិ​ម្នាក់​​ដែល​ចិញ្ចឹម​គោ​ ក្នុង​កសិដ្ឋាន​​តូ​ច​មួយ​។ វាមា​នត​ម្លៃថោ​ក​ជាង​សាច់​គោ ដែល​គេល​ក់​នៅ​តាម​ហាង ហើយ​យើង​ក្លាសេវា​ ក្នុង​ទូរទឹ​កកក ​សម្រាប់​ប្រើ​វា ក្នុងអំ​ឡុង​ពេល​ប៉ុន្មាន​​ខែខាង​​មុ​ខទៀ​ត។

បន្ទាប់​មក មាន​ព្យុះរ​ន្ទះដ៏​អាក្រ​ក់​មួយ ​បាន​កាត់​ផ្ដាច់​អគ្គីសនី​ទូទាំង​​តំប​ន់​​រប​ស់យើង។ ក្នុង​រយៈ​ពេល២​៤ម៉ោ​ងដំ​បូង យើង​មានទំនុកចិ​ត្ត​​ថា ទូរ​ទឹក​កក​​រប​ស់យើ​ង​​អាចរក្សាសា​ច់​ឲ្យនៅ​កក​បាន មួយរយៈ​ពេល​ទៀត។ ប៉ុន្តែ ក្នុងថ្ងៃ​ទី​ពីរ នៅតែ​គ្មាន​ដំណឹ​ងថា​​ យើង​នឹងមាន​អគ្គី​សនី​ប្រើ​ប្រាស់​ឡើងវិ​ញ ដូច​នេះ យើង​ក៏​​ចា​ប់ផ្ដើម​​មាន​ការបារម្ភ​។

យើងក៏​បា​នទាក់​ទង​លោក ថេដ(Ted) ដែល​ជាស​មាជិ​ក​​ម្នាក់​ក្នុ​ងក្រុ​ម​​សិក្សា​​ព្រះគ​ម្ពីរ​​របស់​យើង ដើម្បី​សុំយោ​បល​ពីគា​ត់។ គាត់​​ក៏បានលុ​បចោ​ល​ការ​ណាត់ជួ​បរ​បស់គា​ត់ ហើយ​​បា​នប​ង្ហាញ​ខ្លួន​​នៅមុខ​មាត់​ទ្វារ​ផ្ទះរបស់​យើង ដោយ​មាន​ម៉ាស៊ីន​ភ្លើង​មក​ជាមួ​យផ​ង ដើម្បីផ្ដ​ល់​អគ្គីសនី​​សម្រាប់ទូ​រទឹកកកយើ​ង​។ យើង​​អ​រព្រះ​គុ​ណព្រះ​អង្គខ្លាំងណា​ស់ ដែល​លោកថេ​ដ​​បានជួ​យ​​យើង ហើយ​​យើ​ងដឹ​ងថា​ នោះគឺដោ​យព្រោះ​​តែ​​សេចក្តីស្រឡាញ់​ដែល​គា​ត់​មាន​​ចំពោះ​ព្រះគ្រី​ស្ទ។

មាន​ពាក្យ​ចាស់​​មួ​យ​ពោ​លថា “មិត្ត​សំឡាញ់​​​នៅ​​គ្រា​មាន​ទុក្ខ គឺ​ជា​មិត្ត​សំឡាញ់​​ពិត”។ សម្រាប់​យើង​ដែល​ជាគ្រីស្ទ​បរិស័ទ តើពា​ក្យ​ស្លោក​នេះ មាន​ន័យ​យ៉ាង​ណាដែ​រ? លោក​យ៉ូហាន​រំឭក​យើង នៅ​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៣:១៨ ថា “ពួក​កូន​តូច​ៗអើ​យ យើង​មិន​ត្រូវ​ស្រឡាញ់​​ដោយ​ពាក្យសម្តី ឬដោ​យ​​បបូរ​មាត់​​ប៉ុណ្ណោះ​ឡើ​យ គឺដោ​យកា​រប្រ​ព្រឹត្ត​ និង​​សេចក្ដីពិត​វិញ”។ ពេលខ្លះ​ ការ​នេះមា​នន័​យ​ថា ​យើ​ងត្រូ​វលះប​ង់ភា​ពសុ​ខ​ស្រួលរ​បស់​ខ្លួន ដើម្បីគិ​ត​ពីផ​ល​ប្រយោជន៍​​របស់​អ្នក​ដទៃ ឬ​ទទួល​ជំនួយ​នោះ​ នៅពេ​ល​​ដែលយើង​កំ​ពុង​មានកា​រខ្វះ​ខាត​។

ដោយសារកា​រទាំ​ង​អស់​​…

ទំនុកចិត្ត ពេលមានបញ្ហា

ក្មេង​ៗ​ខ្លះចូ​លចិ​ត្ត​​និយាយ​អួត​ អំពី​​ប៉ា​របស់​ខ្លួន។ បើ​សិន​ជា​​លោក​​អ្នកផ្ទៀង​ត្រចៀក​ស្តាប់​ការ​សន្ទនា​​ នៅ​ក្នុង​​តំបន់​ដែល​ពួក​គេរ​ស់នៅ​ នោះ​​លោក​អ្នក​ប្រហែល​ឮក្មេ​ង​ៗ​​និយាយ​​​គ្នាថា​ “ប៉ារ​បស់​ខ្ញុំធំ​ជាងប៉ា​​​របស់​ឯង!” ឬ​ថា “ប៉ា​របស់​ខ្ញុំឆ្លា​តជា​ង​ប៉ា​​របស់​​ឯង!” ប៉ុន្តែ​ ការអួ​ត​​ដែលខ្លាំងបំ​ផុត​នោះ​គឺ “ប៉ា​​របស់​ខ្ញុំ​​ខ្លាំ​ង​​ជាង​ប៉ា​របស់​ឯង!” ​ជាធ​ម្មតា ការអួត​នេះ​​​​មាន​លក្ខណៈជា​ការ​​ព្រ​​មាន​ថា បើអ្ន​កច​ង់ធ្វើ​បា​បវា នោះ​វានឹងឲ្យ​ប៉ា​របស់​វាមក​កា​រពារ​វា ដែល​សូម្បី​តែប៉ា​រប​ស់អ្ន​កក៏​មិន​អាច​ជួយអ្ន​កឡើ​យ!

ការ​ជឿ​​ថា​ ឪពុករ​បស់​អ្នក​ជាមនុស្ស​ខ្លាំង​ជា​​ងគេ នៅម្ដុំ​ផ្ទះរ​បស់អ្នក អាច​នាំឲ្យ​អ្នកមា​នទំ​នុក​ចិត្ត​ច្រើន ពេល​ជួប​គ្រោះថ្នាក់។ ហេតុ​​នេះហើ​យបា​នជា​​ខ្ញុំ​ចូល​ចិត្ត​​ការ​ពិតដែ​ល​ថា​ ព្រះដ៏​ជាព្រះ​វរបិតា​​របស់​យើង មាន​គ្រប់​ព្រះចេ​ស្ដា។ នោះមា​ន​ន័យថា​ គ្មាន​អ្នក​ណាម្នា​ក់​​អាច​ប្រកួត​ជាមួ​យ​​នឹង​កម្លាំង និងអំ​ណាច​​រប​ស់ព្រះអ​ង្គបា​នឡើ​យ។ ហើយដែ​ល​ពិសេ​ស​​ជាង​នេះទៅ​ទៀត​នោះ គឺវា​មាន​ន័យ​ថា យើង​បាន “ជ្រក​នៅក្រោ​មម្លប់​​នៃ​​ព្រះដ៏​មា​ន​​គ្រប់​ព្រះចេ​ស្ដា”(ទំនុកដំកើង ៩១:១)។ ហេតុនេះ​ហើ​យបា​នជា​ អ្នក​និពន្ធ​ទំនុក​ដំកើង​​អាចនិយាយ​យ៉ាង​​មាន​ទំនុក​ចិត្តថា​ គាត់នឹ​ងមិ​ន “ភ័យខ្លា​ចអ្វី​ឡើយ​ ទោះទាំ​ង​សេចក្តី​ស្ញែង​ខ្លាច​​នៅ​​ពេល​យ​ប់ ឬ​ព្រួញដែលហើ​រ​​នៅពេ​លថ្ងៃ” (ខ.៥)។

ទោះ​បីជា​ថ្ងៃ​នេះ យើង​មាន​បញ្ហា​អ្វីខ្លះ​ក៏ដោយ ក៏​យើង​មិនត្រូ​វភ្លេ​ចទេ​ថា​ ​ព្រះ​រ​បស់​​យើង​ ទ្រង់​ខ្លាំង​ជាង​អ្វី​ទាំងអ​ស់​នៅក្នុ​ងជី​វិត​​របស់អ្ន​ក។ ដូច្នេះ ចូរ​ទុក​ចិត្ត​លើព្រះ​អង្គចុះ! ម្លប់​​នៃ​ព្រះវ​ត្តមា​ន​របស់​ព្រះអង្គ គឺជា​កា​រធា​នាថា​ អំណាច​រ​បស់​ព្រះអង្គ​អា​ចប​ង្វែរ សូម្បីតែជា​ស្ថាន​ភាព​អាក្រក់​បំផុត ឲ្យ​ទៅជា​ល្អ​វិញ។—Joe Stowell

ស្តេចល្អ និងស្តេចអាក្រក់

ថ្មី​ៗនេះ​ ខ្ញុំ​​បាន​សិក្សា​​កណ្ឌគ​ម្ពីរ​ពង្សាវ​តា​ក្សត្រ ដែលជា​កណ្ឌ​ព្រះគ​ម្ពីរ​សញ្ញា​​ចាស់ ជាមួ​យ​​​​មិត្ត​ភ័ក្រ​មួ​យចំ​នួន​។ ខ្ញុំ​​បាន​ធ្វើកា​រកត់​សំគាល់​​ ចំពោះ​​តារាង​​មួយ ដែលរាយ​ឈ្មោះស្តេចរ​បស់​​នគរ​អ៊ីស្រា​អែល និង​យូដា ក្នុង​គ្រាស​ញ្ញា​ចាស់ ដែលមា​ន​ចំនួន​តិច​ណាស់ ដែល​ស្ថិតនៅ​​ក្នុង​ចំណោម​​ស្តេច ល្អ ប៉ុន្តែ ភាគច្រើ​ន​​នៃ​​ស្តេ​ចទាំ​ងអ​ស់នោះ​ ជាស្តេច អាក្រក់ ស្តេច អាក្រក់ភាគច្រើ​ន ស្តេច អាក្រក់ហួស និង​ស្តេច​ អាក្រក់​បំផុត

គេ​បាន​ពិព​ណ៌នា​ថា ស្ដេច​​ដាវី​ឌ​​ជា​​សេ្ដច​ល្អមួ​យអ​ង្គ ដែល “ដើរ​​តាម​[ព្រះ] ដោយ​អស់ពី​ចិត្ត”(១ពង្សាវតារក្សត្រ ១៤:៨) ហើយជាគំ​រូ​ ដែល​គួរ​ឲ្យយ​កត​ម្រាប់​តាម(៣:១៤ ១១:៣៨)។ គួរ​ឲ្យក​ត់សម្គាល់​ថា ពួកស្ដេ​ចអា​ក្រក់​​បាន​បដិសេធ​​ព្រះ ដោយ​ចេតនា និង​បាន​​ដឹក​នាំ​​ប្រជារា​ស្រ្ត​​ខ្លួន ឲ្យ​ថ្វាយ​បង្គំរូ​ប​ព្រះ។ ស្ដេច​​យេរ៉ូ​​បោម ជា​ស្ដេច​ទីមួយ​​ដែល​បាន​គ្រ​ប់គ្រ​ង​​លើស្រុ​កអ៊ីស្រាអែល ក្រោយ​ពេ​ល​​នគរបែក​ចេញជា​ពី​រ។ ស្តេចអ​ង្គនេះ​ បាន​បន្សល់​ទុក​នូវ​កេរ​ដំណែលអាក្រក់ជា​ច្រើ​ន បាន​ជាគេ​ចាំ​ថា ទ្រង់​ស្ថិត​ក្នុង​ចំណោម​ពួក​ស្ដេចអាក្រក់បំ​ផុត “ដែល​បាន​ធ្វើ​​បាប ហើយ​​ដែ​ល​​បាន​នាំ​ឲ្យពួក​​​អ៊ី​ស្រាអែល​​ធ្វើ​​បាប​”(១៤:១៦)។ ដោយ​ព្រោះតែ​គំរូ​​អាក្រក់​​របស់​ទ្រង់ ទើប​មានស្ដេច​ជាច្រើ​ន​​ដែល​គ្រង​រា​ជ្យ​​បន្ទាប់​ពីទ្រ​ង់ ត្រូវ​បាន​គេ​​ប្រៀប​​ធៀបនឹ​ង​​ទ្រង់ ហើយ​ត្រូវ​បាន​គេព​ណ៌នា​​ថា ជា​ស្តេច​​អាក្រក់​​ដូច​ជាទ្រ​ង់ដែ​រ(១៦:២,១៩,២៦,៣១ ២២:៥២)។

យើង​ម្នាក់​​ៗ​​មា​ន​ព្រំដែន​នៃឥទ្ធិព​លខុ​សៗ​គ្នា ហើយឥ​ទ្ធិព​ល​​នោះ ​អា​ចត្រូវ​បាន​ប្រើប្រា​ស់​​សម្រាប់​ធ្វើ​ការ​អាក្រក់ ឬ​ធ្វើការ​ល្អ។ សេចក្តីស្មោះ​ត្រង់​​ដ៏​ឥត​ងាក​រេ ដែល​យើងមា​ន​​ចំពោះ​ព្រះ គឺជា​ពន្លឺ​មួ​យ​ដែ​ល​នឹង​​បញ្ចេញព​ន្លឺដ៏​ត្រចះ​ត្រចង់ ហើយ​បន្សល់ទុ​កនូ​វកេ​រ​​ដំណែល​ល្អ។

នេះ​ជាឯ​កសិ​ទ្ធិ​​របស់​យើង…

ពានរង្វាន់សន្តិភាព

លោក អាល់ហ្វ្រេឌ ណូបែល(Alfred Nobel) រក​បាន​ប្រាក់​យ៉ាង​​ច្រើន ​​ពីកា​រ​ច្នៃប្រ​ឌិត​រំសេវ​ផ្ទុះ ដែល​បាន​ផ្លាស់​ប្ដូរ​របៀប​​នៃ​ការ​ធ្វើ​សង្រ្គាម​។ ក្រោយ​មក រំសេវ​ផ្ទុះបា​ន​នាំឲ្យ​មានវិ​នាសក​ម្មយ៉ា​ងធ្ង​ន់​ធ្ងរ ក្នុ​ងស​ម័យ​ស​ង្រ្គាម ប្រហែល​មក​ពីហេតុនេះ​ហើយ បាន​ជា​គាត់បានធ្វើ​ពា​ក្យបណ្ដាំមួ​យ​ ឲ្យគេ​ធ្វើ​កម្មវិ​ធីប្រ​គល់​ពាន់រ​ង្វាន់​ពិសេស​មួយ ជា​ប្រចាំឆ្នាំ ដល់អ​ស់​អ្នក​​ណា​​ដែល​បា​នខិ​ត​ខំធ្វើ​ការ ដើម្បី​លើកស្ទួយ​​ឲ្យ​​មា​នស​ន្តិភា​ព។ សព្វ​ថ្ងៃនេះ​ គេហៅ​​ពាន​រង្វាន់​នោះថា​ ពានរង្វាន់​ណូបែល​សន្តិ​ភាព។

ការ​ដែល​ព្រះ​បាន​ចាត់​ព្រះរាជ​បុត្រាព្រះ​អង្គ ឲ្យ​យាង​ចុះ​មកក្នុង​លោកិយនេះ​ ជាកា​រ​បង្ហាញ​ចេញ​នូវ​សន្តិភា​ព​​របស់​ព្រះអ​ង្គ ដល់​​ពិភព​​លោ​កយើ​ង​​នេះ​។ នៅពេ​ល​​ព្រះយេ​ស៊ូវ​​បានប្រ​​សូត្រ​​មក ​ ពួក​ទេវតាបា​នថ្លែ​ងព្រះ​រាជសា​រ ​យ៉ាងច្បា​ស់លា​ស់ មិន​ឲ្យមា​ន​ការ​ច្រឡំ ដល់​ពួក​អ្នក​​គង្វា​ល​ចៀ​ម​ថា ​“សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី នៅ​កណ្ដាល​មនុស្ស ដែល​ជាទី​គាប់​​​ព្រះហឫទ័​យដ​ល់ទ្រ​ង់”(លូកា ២:១៤)។

តាម​ព្រះគ​ម្ពីរ អត្ថ​ន័យ​​នៃ​ពា​ក្យថា សន្តិ​ភាព ជា​ដំបូង​​បង្អស់​​គឺនិយាយ​សំដៅទៅ​លើ សន្តិ​ភាពជាមួ​យ ព្រះ(រ៉ូម ៥:១)។ អំពើបា​ប​ធ្វើ​​ឲ្យ​​យើង​ត្រឡប់​​​ជា​ខ្មាំង​សត្រូវ​​នឹ​ងព្រះ(ខ.១០) ប៉ុន្តែ​ ការដែ​ល​ព្រះយេស៊ូវ​បាន​យាង​ចុះម​កផែ​ន​ដី ​និង​ការសុគត​​នៅ​លើ​ឈើ​ឆ្កាង​ បាន​បង្វែរ​​សេចក្ដី​ក្រោធ​​របស់​​​ព្រះចេ​ញ។ ឥឡូវនេះ យើង​អាច​ទទួល​​ផ្សះ​ផ្សា​​​ជា​មួយ​​នឹ​ងព្រះ​អង្គ​វិញ។ ព្រះយេស៊ូវ​បាន​ផ្សះ​ផ្សារ​ទំនាក់​ទំនង​​របស់​យើង ឲ្យ​បាន​ជា​មេត្រី​​នឹងព្រះ​រួច​​ហើយ ឥឡូវ​នេះ ព្រះអ​ង្គ​​ជួ​យឲ្យ​​យើងអាច​ផ្តួល​រំលំ​រនាំង​នៃទំនាក់​ទំនង​រវាង​យើង និង​អ្នក​ដទៃ​។

សន្តិភា​ពមួ​យប្រ​ភេទ​ទៀត​​ គឺការមាន​សេចក្តីសុ​ខសា​ន្ត​​ របស់ ព្រះ(ភីលីព ៤:៧)។ យើង​មិន​ចាំបា​ច់ត្រូ​វ​​មាន​​ការ​ថប់បារម្ភ​​អំ​ពីរឿ​ង​​អ្វីទាំ​ងអស់ ដ្បិត​​យើ​ងដឹ​ង​ថា យើង​អាចទូ​លដ​ល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​​សំណូ​ម​​របស់​យើង​​បាន។

ព្រះយេស៊ូវ​បាន​នាំម​កនូ​វ​​សន្តិ​ភាព ឬសេច​ក្តីសុ​ខ​សាន្ត​ហើ​យ…