ខ្សែ​ភាព​យន្ត ដែ​ល​មាន​ចំណង​ជើង​ថា រទេះ​អគ្គី ជា​រឿង​ដែល​បានរំ​ឭក​ដល់​ដំណើរ​ជីវិត​របស់​លោក​អេរិក លីឌែល(Eric Liddle) ដែលជា​កីឡា​ករ​ដែល​បាន​ទទួ​ល​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​១៩២៤ នៅ​ទីក្រុង​បារីស មុន​ពេល​គា​ត់​ចេញ​ទៅ​ធ្វើការ​ជា​បេសក​ជន នៅ​ប្រទេស​ចិន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​សង្រ្គាម​លោក​លើក​ទីពីរ​បាន​ផ្ទុះឡើ​ង លោក​លីឌែល​ក៏បា​ន​បញ្ជូន​គ្រួសារ​គាត់ ទៅ​រក​កន្លែង​សុវត្តិ​ភាព ក្នុង​ប្រទេស​កាណាដា តែ​គាត់​នៅ​បន្ត​រស់​នៅ​ក្នុង​ប្រទេស​ចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេស​ដទៃ​ទៀត ដាក់​ក្នុង​ជំរុំ​ឃុំ​ឃាំង​របស់​ប្រទេស​ជប៉ុន។ បន្ទាប់​ពី​គាត់​បាន​រស់​នៅ​ក្នុង​មន្ទី​ឃុំឃាំង អស់​រយៈ​​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក គាត់​ក៏​បាន​មានប​ញ្ហាសុខ​ភាព​ ហើយ​គ្រូ​ពេទ្យពិ​និត្យ​ឃើញ​ថា គាត់​ប្រហែល​ជា​មាន​សាច់​​ដុះ​ក្នុង​ខួរ​ក្បាល។ ជា​រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ មាន​ក្រុម​ភ្លេង​មួយ​ក្រុម បានមក​លេង​ភ្លេង​នៅ​ក្បែរ​មន្ទី​រ​ពេទ្យ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​គេលេង​បទ “ចូរ​ស្ងៀម​នៅ ឱ​វិញ្ញាណ​ខ្ញុំ​អើយ”។ ខ្ញុំ​គិត​ថា ពេលដែ​ល​គាត់កំ​ពុង​ស្តាប់​បទ​នេះ គាត់​ក៏​ប្រាកដ​ជា​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​បទ​នេះ ដែលមាន​ខ្លឹម​សារ​​ដូច​តទៅ​នេះ​ថា ចូរ​ស្ងប់​រំងាប់ ឱ​វិញ្ញាណ​ខ្ញុំអើយ : ពេលវេ​លា​កន្ល​ងទៅ​យ៉ាង​ឆាប់​រហ័ស / តើ​ពេល​ណា យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះអម្ចាស់​ជា​រៀង​រហូត / ពេល​ដែល​ការ​ខក​ចិត្ត ​ការសោក​សង្រេង និង​ការ​ភ័យ​ខ្លាចរ​លាយ​បាត់​អស់ / ចូរ​បំភ្លេច​ទុក្ខ​ព្រួយ ក្តី​អំណរ​របស់​ក្តី​ស្រឡាញ់​កើត​មាន​ជាថ្មី / ចូ​រ​ស្ងប់​រំងាប់ ឱវិ​ញ្ញាណ​ខ្ញុំ​អើយ ពេល​ដែល​កា​រផ្លា​ស់ប្រែ និង​ទឹក​ភ្នែក​កន្ល​ងផុ​ត​ទៅ / យើងនឹងជួបតែ​សេ​ចក្តី​សុខ និង​ព្រះ​ពរ នៅ​ទី​បំផុត។

ទំនុក​បរិសុទ្ធ​ដ៏​ពិរោះនេះ​ បាន​បង្ហាញ​អំពី​ភាព​ពិត​ដ៏​អស្ចារ្យ​នៃ​ព្រះគ​ម្ពីរ ហើយ​ផ្តល់​នូវ​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ដល់​លោក​លេឌែល ពេល​ដែល​គាត់​កំពុង​ប្រឈម​មុខ​នឹង​ជម្ងឺ ដែល​នាំ​ឲ្យ​គាត់​លា​ចាក​លោក ក្នុង​ពេល​បី​ឆ្នាំ​ក្រោយ​មក​ទៀត។ គឺ​ដូច​ដែល​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​​ចែង ក្នុង​បទ​ទំនុក​ដំកើង ៤៦:១០ ថា “ចូរ​​បង្អង់​​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”។ ក្នុង​ពេល​ដ៏​​ខ្មៅ​ងងឹត​បំផុត យើ​ង​នៅ​តែ​អាច​សម្រាក ​ដ្បិត​ព្រះអ​ម្ចាស់​បាន​ឈ្នះ​សេចក្តី​ស្លាប់ ជួស​យើង​ហើយ។ ចូរ​ស្ងប់​រំងាប់ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ បំបាត់​ការ​ភ័យខ្លា​ច​ដ៏​ធំ​បំផុត​របស់​អ្នក​ចុះ។—Bill Crowder