ក្នុង​ទសវត្ស​រ៍​ឆ្នាំ១​៩៦០ ក្រុមច​ម្រៀង​រ៉ក់​បែប​ប្រពៃណី ដែល​មាន​ឈ្មោះថា​ “ដឹ បាយអឺដស៍”(The Byrds) បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ដែលមាន​ចំណង​ជើង​ថា “ចូរ​ងាកម​ក! ងាក​មក! ងាក​មក!”។ បទ​ចម្រៀង​នេះ​ពិត​ជា​ល្បីល្បា​ញណា​ស់ បាន​ជា​គេ​ឲ្យ​ចំណាត់​ថ្នាក់​លេខ​មួយ​ ក្នុងប​ញ្ជី​បទ​ចម្រៀង​ទាំង​១០០​បទ ដែ​ល​ល្បីជា​ង​គេ នៅ​សម័យ​នោះ ក្នុង​សារ​ពត័​មាន​តន្រ្តី​ប៊ីល​ប៊​ត​(Billboard) ហើយ​ថែម​ទាំង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ​ទូទាំង​ពិភព​លោក​ផង​ដែរ។ បទ​ចម្រៀង​នេះ មាន​ទំនុក​ដែល​បាន​ធ្វើ​ឲ្យអ្នក​ស្តាប់ទាំង​ឡាយ​ មាន​ការ​ជក់​ចិត្ត​ឌិត​អារម្មណ៍​ណាស់​។ តែ​អ្វី​ដែល​គួ​រឲ្យចា​ប់អា​រម្មណ៍​នោះ​ គឺទំ​នុក​នៃបទច​ម្រៀង​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​កណ្ឌ​សាស្តា នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ក្នុង​នោះអ្ន​ក​និព​ន្ធបា​នថ្លែ​ងថា​ “មាន​​ពេ​ល​​សំរា​ប់​​គ្រប់​​ទាំង​​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ”(៣:១)។ បន្ទាប់​មក អ្នកនិពន្ធ​បាន​រៀប​រាប់ អំពី​រដូវ​កាល​មួ​យ​ចំនួន ដែល​មនុស្ស​ពើប​ប្រទះក្នុ​ងជី​វិត ដែល​មាន​ដូ​ច​ជា ការ​កើត និង​ការ​ស្លាប់ ការ​រក​បាន និង​ការ​បាត់បង់ ទឹកភ្នែ​ក និង​សំណើច ការ​សោកស​ង្រេង និង​ការ​លោត​រាំ។

រដូវ​កាលក្នុងជី​វិត​របស់​យើង​ក៏​មាន​ការប្រែ​ប្រួល​ពីមួ​យពេល​​ទៅ​មួយពេល​ ដូច​រដូ​វ​កាល ក្នុង​ធម្មជាតិ​ផង​ដែរ។ ស្ថាន​ភាព​របស់​យើង ​មិនស្ថិត​នៅដ​ដែល​ជា​រៀង​រហូត​ទេ។ ជួន​កាល យើង​ទទួល​ស្វាគមន៍​ការ​ប្រែ​ប្រួល​ក្នុង​ជីវិត​រប​ស់យើ​ង។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ពិបាក​ស្វាគមន៍​ការ​ប្រែប្រួ​ល ជា​ពិសេស នៅពេ​លដែ​ល​ការប្រែ​ប្រួ​លនោះ​ មាន​ទុក្ខ​ព្រួយ និង​ការ​បាត់​បង់។ ទោះ​បី​ជាយ៉ាង​ណាក៏​ដោយ យើង​នៅ​តែ​អាចអរ​ព្រះ​គុណ​ព្រះ ដែល​ព្រះ​អ​ង្គមិន​ចេះ​ប្រែ​ប្រួល។ ​គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​ម៉ាឡាគី​ថា “អញ គឺ​យេហូវ៉ា អញ​​មិន​ប្រែប្រួល​ឡើយ”(ម៉ាឡាគី ៣:៦)។

ដោយសារ​ព្រះ​នៅ​តែដដែល នោះ​យើង​អាច​ពឹង​ផ្អែកលើ​​ព្រះ​អង្គ នៅ​ពេល​ដែល​រដូ​វ​កាល​នៃ​ជីវិត​មាន​ការ​ផ្លាស់​ប្តូរ។ ព្រះ​វត្ត​មាន​របស់​ព្រះអង្គ តែង​តែ​នៅ​ជា​មួយ​យើង​ជា​និច្ច(ទំនុកដំកើង ៤៦:១) ស​ន្តិភា​ពរ​បស់​ព្រះអង្គ មាន​អំណាច​ការ​ពារចិ​ត្ត​របស់​យើង(ភីលីព ៤:៧) ហើយសេចក្តី​ស្រឡាញ់​របស់​ព្រះអ​ង្គ នាំឲ្យ​​វិញ្ញាណ​យើង​​មាន​សេចក្តី​សុខ(រ៉ូម ៨:៣៩)។—Jennifer Benson Schuldt