មាន​​ពេល​​មួយ ស្តេច​ដាវីឌ ត្រូវ​ប្រឈម​មុខ​ជា​មួយ​នឹង​ខ្មាំង​សត្រូវ   ដែល​ទ្រង់​ធ្លាប់​យក​ឈ្នះ​កាល​ពី​មុន។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ទ្រង់​បាន​ផ្តួល​កូលីយ៉ាត ដែល​ជា​កំពូល​អ្នក​ប្រយុទ្ធ​របស់​សាសន៍​ភីលីស្ទីន ដោយ​ប្រើក្រួ​ស​រលីង​ៗ​មួយ​ដុំ ដែល​​កា​ល​​នោះ ទ្រង់​គ្រាន់​តែ​​​​ជា​​ក្មេង​​គង្វាល​ចៀមប៉ុណ្ណោះ(១សាំយ៉ូអែល​ ១៧)។ ​ពេល​ដែល​​ដាវីឌ​​​ក្លាយ​ជា​ស្តេច​នៃ​​​អ៊ីស្រាអែល ទ្រង់​​ក៏​ត្រូវ​តទល់​នឹង​សាសន៍​​ភីលីស្ទីន​​ម្តង​​ទៀត! ពួក​គេបា​ន​ដឹង​ថា ទ្រង់​បាន​ក្លាយ​ជា​ស្តេចនៃ​​នគរ​អ៊ីស្រាអែល​ហើយ បាន​​ជា​​​ពួក​​គេ​​សម្រេច​​​ចិត្ត​​លើក​​ទ័​ព​​មក​​ម្តង​​​ទៀត(២សាំយ៉ូអែល ៥:១៧)។

តើ​យើង​ត្រូ​វ​ធ្វើ​អ្វី​មុន​គេ ពេល​ដែល​មានប​ញ្ហា​កើត​ឡើង? ពេ​ល​នោះ យើង​អាច​មាន​ការ​តក់​ស្លត់។ យើង​អាច​រិះ​រក​វិធី​ដោះ​ស្រាយ។ ពុំ​នោះ​ទេ យើង​អាច​អធិស្ឋាន ជា​មុនសិ​ន   តាម​គំរូ​របស់​ស្តេច​ដាវីឌ។ “ស្តេចដា​វីឌ​បានទូ​លសួ​រ ដ​ល់​ព្រះ​អម្ចាស់”(ខ.១៩) ហើយ​ព្រះ​អង្គ​ក៏​បាន​ដឹក​នាំ​ស្តេចអ​ង្គ​នេះ។ កាល​នោះ ស្តេច​ដាវីឌ​ត្រូ​វ​ធ្វើសង្រ្គាម​នឹង​ពួក​ភីលីស្ទីន នៅក​ន្លែង​ពីរ​ផ្សេង​គ្នា គឺ​នៅបា​ល-ពេរ៉ាស៊ីម និង​​វាល​​ច្រ​ក​​ភ្នំ​​រេផែម​។ ​ជាការ​ប្រសើរ​ណាស់ ដែល​ទ្រង់​បាន​ប្រឹក្សា​យោបល​ជា​មួយ​ព្រះ​អម្ចាស់ ព្រោះ​ក្នុង​សមរ​ភូមិ​ទាំង​ពីរ​នោះ ទ្រង់​ត្រូវ​ប្រើ​យុទ្ធ​សាស្រ្ត​ពីរ​ផ្សេង​គ្នា​។ ព្រះ​អង្គ​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ ដោយ​ព្រះអង្គ​ទ្រង់​ផ្ទាល់ ក្នុង​កន្លែង​ទីមួ​យ បាន​ជាស្តេ​ចដា​វីឌ​មានប​ន្ទូល​ថា ព្រះ​អម្ចាស់​បាន​ទម្លាយ​មក​លើ​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ទឹក​ធ្លាយទំ​នប់​(ខ.២០)។ ហើយ​នៅ​កន្លែង​មួយ​ទៀត ព្រះ​អម្ចាស់​បាន​ឲ្យស្តេច​ដាវីឌ​អនុវត្ត​តាម​ផែន​ការ​របស់​ព្រះ​អង្គ ហើយ​ពេល​ដែល​ទ្រង់​អនុវត្ត​តាម​ព្រះ​អង្គ​ ពួក​អ៊ីស្រាអែល​ក៏​បាន​ទទួល​ជ័យជម្នះ(ខ.២៣-២៥)។

ជា​រៀង​រាល់​ថ្ងៃ យើងជួ​ប​ប្រទះ​បញ្ហាជា​ច្រើ​ន ដែ​លត្រូវ​ឆ្លង​កាត់។ ទោះ​បី​ជា បញ្ហា​ទាំង​អស់​មិន​មាន​ដំណោះ​ស្រាយ​ដូ​ច​គ្នា​ក៏​ដោយ ក៏​យើងត្រូវ​តែ​ប្រឹក្សា​យោល​ជា​មួយ​នឹ​ង​ព្រះជា​និច្ច​មុន​នឹ​ង​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​នីមួយ​ៗ​។ បន្ទាប់ម​ក ពេល​ដែល​យើង​បាន​ទទួល​ជ័យ​ជម្នះ តាម​រយៈ​​កា​រ​អស្ចារ្យ​របស់​ព្រះអ​ង្គ ឬ​តាម​រយៈ​ការ​អនុវត្ត​តាម​ការ​ដឹក​នាំ​របស់​ព្រះអ​ង្គ នោះ​យើង​ត្រូវ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ​ទាំង​ស្រុង​។—Dave Branon