កាលនៅពីក្មេង ខ្ញុំមានបញ្ហាគេងក្រលក់។ ពេលដែលឪពុកម្តាយរបស់ខ្ញុំបិទភ្លើង មិនទាន់បានយូរប៉ុន្មានផង ខ្ញុំក៏មើលទៅខោអាវដែលខ្ញុំបានបោះទៅលើកៅអី ឃើញមានរូបរាង្គដូចសត្វនាគភ្លើង ធ្វើឲ្យខ្ញុំមានការភ័យខ្លាចណាស់ ហើយខ្ញុំក៏មានការតក់ស្លត់ផងដែរ ពេលដែលខ្ញុំស្រមៃឃើញសត្វអ្វីមួយ កំពុងលាក់ខ្លួនក្រោមគ្រែរបស់ខ្ញុំ បានជាខ្ញុំគេងក្រលក់។
ក្រោយមក ខ្ញុំបានដឹងថា មិនមែនមានតែក្មេងៗទេ ដែលទៅណាមិនរួច ដោយសារមានការភ័យខ្លាច។ ការភ័យខ្លាចរារាំងមិនឲ្យយើងអត់ទោសឲ្យគេ មិនហ៊ានចេញមុខ ក្នុងកន្លែងការងារ ឬមិនហ៊ានលះបង់ធនធានរបស់យើង ថ្វាយដល់នគរព្រះ ឬមួយមិនហ៊ាននិយាយថាទេ ពេលដែលមិត្តភ័ក្រយើងសុទ្ធតែនិយាយថា បាទ ឬចាស។ ការនេះបានបណ្តាលឲ្យយើងត្រូវប្រយុទ្ធ នឹងសត្វនាគភ្លើងជាច្រើនក្បាល នៅក្នុងជីវិតរបស់យើង។
ពេលខ្ញុំអានបទគម្ពីរដែលចែង អំពីការដែលពួកសាវ័កនៅក្នុងទូក ពេលជួបខ្យល់ព្យុះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានតែព្រះយេស៊ូវទេ ដែលមិនមានការភ័យខ្លាច ក្នុងហេតុការណ៍នោះ។ ព្រះអង្គមិនខ្លាចខ្យល់ព្យុះ ព្រះអង្គមិនខ្លាចមនុស្សឆ្គួត នៅក្នុងកន្លែងកប់ខ្មោច ហើយក៏មិនខ្លាចវិញ្ញាអាក្រក់មួយកងពល ដែលបានសណ្ឋិតគាត់ឡើយ(ម៉ាថាយ ៨:២៣-៣៤)
ពេលយើងជួបការភ័យខ្លាច យើងចាំបាច់ត្រូវស្តាប់ព្រះយេស៊ូវសួរយើងថា “ហេតុអ្វីបានជាភ័យដូច្នេះ”?(ខ.២៦) ហើយត្រូវនឹកចាំថា ព្រះអង្គនឹងមិនចាកចោលយើង ឬបោះបង់ចោលយើងឡើង(ហេព្រើ ១៣:៥-៦)។ គ្មានការអ្វីដែលព្រះអង្គមិនអាចជម្នះនោះឡើយ ដូចនេះ គ្មានអ្វីដែលព្រះអង្គខ្លាចឡើយ។
ដូចនេះ លើកក្រោយ ពេលដែលអ្នកជួបការភ័យខ្លាច សូមចាំថា អ្នកអាចពឹងផ្អែកលើព្រះយេស៊ូវ ដែលជាជើងឯករបស់យើង ដែលមិនចេះភ័យខ្លាច!—Joe Stowell