ពេល​ខ្ញុំ និង​បង​ខាល(Carl) ដែល​ជា​ស្វាមី​របស់​ខ្ញុំ ឃើញ​​របង​​​ផ្ទះ​នៅ​ទីធ្លា​ចំហៀង​ផ្ទះ​របស់​យើង​ មាន​ការ​បាក់​បែក យើង​ក៏​បាន​សម្រេច​ចិ​ត្ត​រុះ​រើ​របង​នោះ ដើម្បី​កុំ​ឲ្យ​វាដួល​រលំ​នៅ​ថ្ងៃ​ក្រោយ។ ការ​រុះ​រើរ​បង​នោះ មាន​ភាព​ងាយ​ស្រួល​គួរស​ម​ដែរ បាន​ជា​យើង​រើវា​ចេញ​បាន​ឆាប់​រហ័ស ​នៅពេល​រ​សៀល​ថ្ងៃមួ​យ។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ពេ​ល​ដែល​បង​ខាល កំពុង​បោស​ស្លឹក​ឈើ ក្នុង​ទីធ្លារបស់​យើង មាន​ស្រ្តី​ម្នាក់​​កំ​ពុង​បណ្តើរ​ឆ្កែមួ​យ​ក្បាល​កាត់​មុខ​ផ្ទះ​យើង។ គាត់​ក៏​បាន​ឈប់ ហើយ​ប្រាប់​យើង​ថា “ទីធ្លារ​បស់​អ្ន​ក មើ​លទៅ​ស្រស់​ស្អាត​ជាង​ពេល​ដែល​វា​មាន​របង។ ម្យ៉ាង​ទៀត ខ្ញុំ​មិន​ទុក​ចិត្ត​របង​ផ្ទះទេ​”។​ គាត់​ក៏​បាន​បក​ស្រាយប្រា​ប់យើ​ងថា​ គាត់​ចូល​ចិត្តកា​រ​មាន​ទំនាក់ទំ​នង​ជាមួ​យគ្នា​ជា​ “សហគមន៍” ដោយ​គ្មាន​រនាំង​អ្វី​រារាំង​ទំនាក់​ទំនង​នោះឡើ​យ។

យើង​មាន​ហេតុ​ផល​ល្អៗ​ជា​ច្រើន ដែល​ត្រូវ​មាន​របង​ផ្ទះខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ​ យើង​មិន​គួ​រ​រស់​នៅ ដោយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជិត​ខាង​របស់​យើង​ឡើយ។ ដូ​ច​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា អ្នក​ជិត​ខា​ងរ​បស់​យើង ចង់​បាន​​ទំនាក់​ទំនង​​ជា​សហគមន៍ ក្នុង​តំបន់​​យើង។ ពួក​ជំនុំ​ដែល​ខ្ញុំ​ចូ​ល​រួមថ្វា​យ​បង្គំ​ ជា​រៀង​រាល់​អាទិត្យ មាន​ក្រុម​សហគមន៍ ដែល​ជួប​ជុំ​គ្នា​មួយ​សប្តាហ៍​ម្តង ដើម្បី​កសាង​ទំនាក់​ទំនង និង​លើក​ទឹក​ចិត្ត​គ្នា​ទៅវិ​ញទៅ​ម​ក ក្នុង​ដំណើរ​ជីវិត​របស់​យើង ជាមួ​យ​ព្រះ​អម្ចាស់។ ពួកជំ​នុំដំ​បូង ក្នុង​សម័យ​ពួក​សាវ័ក ​បាន​ជួប​ជុំ​គ្នា​ជា​ប្រចាំថ្ងៃ​ ក្នុង​ព្រះវិ​ហារ​(កិច្ច​ការ ២:៤៤,៤៦)។ ពួក​គេ​មាន​ការ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែមួ​យ ក្នុង​ការ​ប្រក​បគ្នា​ និង​អធិ​ស្ឋា​ន។ បើសិ​ន​ជា​ពួក​គេ​ជួប​ការ​លំបាក នោះ​ពួក​គេ​មាន​បង​ប្អូន​រួម​ជំនឿ​ជួយ​ជ្រោង​គ្នាឡើ​ង(សាស្តា ៤:១០)។

ការ​មាន​ទំនាក់ទំ​ន​ងជា​​សហគម​ន៍​នៃ​អ្នក​ជឿ​ព្រះ​ មាន​សារៈ​សំខាន់​​ណាស់ នៅ​ក្នុង​ដំណើរ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​។ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ​ដល់​យើង​រាល់​គ្នា គឺ​តាម​រយៈ​ទំនាក់ទំ​នង​នោះ​ឯង។-Anne Cetas