មនុស្សជាច្រើនបានយល់ថា សង្គ្រាមលោកលើកទី១ ស្ថិតក្នុងចំណោមសង្រ្គាមដែលនាំឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ មានមនុស្សរាប់លាននាក់ បានបាត់បង់ជីវិតក្នុងសង្រ្គាម ដែលបានកើតឡើងទូទាំងពិភពលោក ជាលើកទី១នោះ។ នៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ១៩១៨ គេក៏បានអនុវត្តបទឈប់បាញ់គ្នា នៅម៉ោង១១ នៃថ្ងៃ១១ ក្នុងខែ១១ នៅឆ្នាំនោះ។ ក្នុងអំឡុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះ មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកបានរក្សាភាពស្ងៀមស្ងាត់មួយរយៈពេល ដើម្បីកាន់ទុក្ខ ចំពោះវិនាសកម្មដ៏ធ្ងន់ធ្ងររបស់សង្រ្គាមនោះ ដែលមានមនុស្សជាច្រើនបានបាត់បង់ជីវិត និងរងទុក្ខវេទនា។ កាលនោះគេបានសង្ឃឹមថា “សង្រ្គាមដ៏ធំនោះ” នឹងបានធ្វើជា “សង្រ្គាមដែលបញ្ចប់សង្រ្គាមទាំងអស់”។
ប៉ុន្តែ ជាច្រើនឆ្នាំក្រោយ សង្រ្គាមលោកលើកទី២ក៏បានផ្ទុះឡើង កាន់តែសាហាវ និងហិនហោចជាងមុនទៀត តែមនុស្សនៅតែមានសង្ឃឹមថា ថ្ងៃណាមួយពិភពលោកនឹងមានសន្តិភាពជារៀងរហូត។
យ៉ាងណាមិញ ព្រះគម្ពីរបានផ្តល់ឲ្យនូវការសន្យាដែលយើងអាចសង្ឃឹម និងជឿទុកចិត្តបានថា ថ្ងៃមួយ សង្រ្គាមនឹងលែងមានតទៅទៀត នៅទីបញ្ចប់។ លោកហោរ៉ាអេសាយ បានថ្លែងទំនាយថា “គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ”(អេសាយ ២:៤)។ បទទំនាយនោះនឹងបានសម្រេច ពេលដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ។ ពេលនោះ ម៉ោងទី១១ នឹងកន្លងផុតទៅ ហើយម៉ោងទី១ នៃសន្តិភាពដ៏ស្ថិតស្ថេរ ក្នុងនគរស្ថានសួគ៌ និងផែនដីថ្មីនឹងចាប់ផ្តើម។
មុននឹងថ្ងៃនោះមកដល់ អ្នកដែលដើរតាមព្រះគ្រីស្ទ ត្រូវរស់នៅជារាស្រ្តរបស់ព្រះ ដែលធ្វើជាដំណាងឲ្យព្រះអម្ចាស់នៃសន្តិភាព ក្នុងការរស់នៅ និងក្នុងការដែលយើងនាំឲ្យមានការផ្លាស់ប្រែក្នុងលោកិយនេះ។-Dennis Fisher