ពេល​ដែល​លោ​កចេហ្វ(Jeff) បាន​ដឹង​ថា​ សុខ​ភាព​រប​ស់ម្តា​យ​គាត់​កំពុ​ងតែ​មា​ន​ការ​ចុះខ្សោយ​យ៉ាង​ឆា​ប់​រហ័ស គាត់​ក៏​បាន​ប្រ​ញាប់​ជិះយ​ន្តហោះ​ ទៅនៅ​ក្បែ​រម្តាយ​​គាត់។ គាត់បាន​អង្គុ​យ​នៅ​ក្បែ​រ​ចំហៀ​ង​គ្រែ ដោយកា​ន់​ដៃម្តា​យ​គា​ត់ ដោយ​ច្រៀង​ច​ម្រៀង​ទំនុក​ដំ​កើង លើក​ទឹកចិ​ត្ត និងប​ង្ហា​ញ​សេច​ក្តី​ស្រ​ឡាញ់​ចំពោះ​អ្នក​ម្តាយ​។​ ម្តាយគា​ត់ក៏​បា​ន​លាចា​កលោ​ក​ទៅ​ ហើយនៅ​ក្នុង​ពី​ធី​បុ​ណ្យ​សព មាន​មនុ​ស្ស​ជា​ច្រើ​នបាន​ប្រា​ប់លោ​ក​ចេហ្វថា ម្តាយរ​បស់​គាត់​​ជា​ព្រះពរ ​ដែលម​ក​ពី​ព្រះ​។ ម្តាយ​គាត់​មា​ន​អំ​ណោយ​ទាន​ ក្នុង​កា​រ​បង្រៀ​ន​ព្រះ​គ​ម្ពី​រ ប្រឹក្សាផ្លូ​វ​ចិត្ត​ដ​ល់​អ្ន​ក​ដទៃ ហើយដឹ​ក​នាំ​ក្រុ​ម​អ​ធិស្ឋាន។ កិច្ចកា​រទាំ​ង​នេះ​ ជាផ្នែ​កដ៏​សំខាន់​​នៃ​ការ​បម្រើ​ព្រះ​គ្រី​ស្ទ រហូត​​ជិ​ត​ដល់​​ចុ​ង​​ប​ញ្ចប់​នៃ​ជីវិតគា​ត់។​ គាត់​បាន​បញ្ចប់​ការ​រត់​ប្រ​ណាំង បានយ៉ា​ង​ល្អ ​ថ្វាយព្រះ​គ្រី​ស្ទ។​

ដើម្បីជា​កា​រ​គោ​រព​ចំ​ពោះ​ជីវិ​ត​រ​បស់​ម្តា​យ​គា​ត់ លោក​ចេហ្វបានចូ​ល​រួ​ម​ ក្នុង​ការ​រ​ត់ប្រ​ណាំង​ម៉ារ៉ា​តុ​ន ចម្ងាយ​៤៥​គីឡូ​ម៉ែត្រ។ ក្នុងអំ​ឡុង​ពេល​នៃ​កា​ររ​ត់ប្រ​ណាំ​ង​នេះ គាត់​បាន​អរ​ព្រះ​គុ​ណ​ព្រះ ​ដែល​បាន​ប្រទា​​នជី​វិ​តឲ្យម្តា​យគា​ត់​ ហើយបា​ន​កា​ន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ម្តាយគា​ត់។ ពេល​គាត់​រត់​ដល់​ទី​ លោក​ចេហ្វ​ក៏បា​ន​ចង្អុល​ទៅលើមេ​ឃ។​ គា​ត់ថា​  គាត់កំ​ពុង​ច​ង្អុ​ល​ទៅ  “កន្លែង​ដែល​ម្តា​យ​គាត់កំពុងរ​ស់​នៅ​”។  ម្តាយរ​ប​ស់គា​ត់បា​ន​ថ្វា​យ​ព្រះកិត្តិនា​មដ​ល់​ព្រះ​គ្រី​ស្ទ ដល់ទី​បញ្ច​ប់ ដែ​លកា​រ​នេះបា​នរំ​ឭ​ក​គាត់ អំពី​ពាក្យ​រ​ប​ស់សា​វ័ក​ប៉ុល ដែល​បាន​មានប្រ​សា​សន៍​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ”(២ធីម៉ូថេ ៤:៧-៨)។

យើង​កំពុ​ងតែ​ចូ​ល​រួម នៅក្នុង​ “ការ​រត់​ប្រណាំច​ម្ងាយ​ឆ្ងាយ” ខាង​វិញ្ញាណ​។ ចូរយើង​រត់ តាមបែ​ប​ដែល​នាំ​ឲ្យ​បានរ​ង្វាន់ “ដែល​ជាភួ​ង​ជ័យ ដែលមិន​ចេះ​ពុក​រ​លួយ”(១កូរិនថូស ៩:២៥)។ តើមា​ន​​អ្វី​​ដែ​ល​គួរ​​ឲ្យ​ចង់​បាន ជាងការរត់ប្រណាំងដល់ទី បានយ៉ាងល្អថ្វា​យ​ព្រះគ្រី​ស្ទ និង​បាន​នៅ​ជា​មួយ​ព្រះអ​ង្គ​ជា​រៀង​រហូ​តនោះ​?-Dennis Fisher