សេចក្តីស្រឡាញ់ដ៏ពិត
ក្នុងពិភពលោកនេះ សេចក្តីស្រឡាញ់ជាពាក្យដែលមនុស្សបានឲ្យនិយមន័យខុសៗគ្នា ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា សេចក្តីស្រឡាញ់នោះជាសេចក្តីស្រឡាញ់ពិត? ក្នុងសៀវភៅនេះ លោកប៊ីល ក្រោដឺរ(Bill Crowder) ដែលជាអ្នកនិពន្ធ បានលើកយកបទគម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បីបង្ហាញនូវអត្ថន័យដ៏ល្អបំផុត នៃសេចក្តីស្រឡាញ់ដ៏ពិត តាមបំណងព្រះទ័យព្រះគ្រីស្ទ។ យើងនឹងបានស្វែងយល់ អំពីសេចក្តីស្រឡាញ់ដែលធន់នៅ គ្រប់កាលៈទេសៈ ពេលដែលយើងបើកចិត្តទទួលសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ។
ចូរយើងអធិស្ឋាន
យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។
ក្នុងព្រះវត្តមានព្រះអង្គ
ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។
ការស្រេកឃ្លានខាងវិញ្ញាណ
សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាង
សត្វកងការូ និងសត្វអ៊ីមញូ
សត្វកងការូ និងសត្វអ៊ីមញូ ស្ថិតក្នុងចំណោមសត្វព្រៃ ប្រចាំប្រទេសអូស្រាលី។ សត្វទាំងពីរប្រភេទនេះ មានលក្ខណៈដូចគ្នា ដោយសារពួកវាកម្រដើរថយក្រោយ។ ដោយសារសត្វកងការូមានរូបរាង្គ និងកន្ទុយវែងហើយរឹងមាំ នោះវាអាចលោតទៅមុខបានយ៉ាងរលូន តែវាមិនអាចដើរថយក្រោយបានងាយស្រួលដូចសត្វដទៃឡើយ។ រីឯសត្វអ៊ីមញូវិញ វាអាចរត់បានលឿន ដោយប្រើជើងដ៏រឹងមាំទាំងគូរបស់វា ប៉ុន្តែ សន្លាក់នៅជង្គង់របស់វា ហាក់ដូចជាធ្វើឲ្យការធ្វើចលនាបញ្រ្ចាសថយក្រោយមានការពិបាក។ ប្រទេសអូស្រា្តលីបានដាក់រូបសត្វទាំងពីរ នៅក្នុងនិមិត្តសញ្ញារបស់ជាតិ ដែលជាការបញ្ជាក់ថា ប្រជាជាតិអូស្រាលីនៅតែបោះជំហានទៅមុខ ហើយមានការរីកចម្រើនជានិច្ច។
យ៉ាងណាមិញ សាវ័កប៉ុលក៏បានបង្រៀនពួកជំនុំនៅក្រុងភីលីព ឲ្យមានដំណើរទៅមុខ ក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេផងដែរ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់តម្រង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។
យើងគួរតែរៀនសូត្រពីអតីតកាលរបស់យើង ដោយភាពឆ្លាតវ័យ តែយើងមិនគួររស់នៅ ក្នុងអតីតកាលឡើយ។ យើងមិនអាចឲ្យអតីតកាលវិលត្រឡប់មកវិញម្តងទៀតឡើយ តែដោយសារព្រះគុណព្រះ នោះយើងអាចមមុលទៅមុខ ហើយបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។ ជីវិតខាងសេចក្តីជំនឿ ជាការធ្វើដំណើរទៅមុខ ខណៈពេលដែលយើងមានការផ្លាស់ប្រែកាន់តែដូចព្រះគ្រីស្ទ។-Bill Crowder