ត្វ​កងការូ និង​សត្វ​អ៊ីមញូ ស្ថិត​ក្នុង​ចំ​ណោម​សត្វ​ព្រៃ ប្រចាំ​ប្រទេស​អូស្រាលី​។ សត្វ​ទាំង​​ពីរប្រភេទ​នេះ មាន​លក្ខណៈ​ដូ​ច​គ្នា ដោយ​សារ​​ពួក​វា​កម្រ​ដើរ​ថយ​ក្រោយ​។ ដោយ​សារ​សត្វ​កង​ការូ​មាន​រូប​រាង្គ និង​កន្ទុយ​វែង​ហើយ​រឹង​មាំ នោះ​វា​អាច​លោត​ទៅ​មុខ​បាន​យ៉ាង​រលូន តែ​វា​មិន​អាច​ដើរ​ថយ​ក្រោយបា​ន​ងាយ​ស្រួល​ដូច​សត្វ​ដទៃ​ឡើយ។ រីឯ​សត្វ​អ៊ីមញូ​វិញ វា​អាច​រត់​បា​ន​លឿន ​ដោយ​ប្រើជើង​ដ៏​រឹង​មាំ​ទាំង​គូ​របស់​វា ប៉ុន្តែ សន្លាក់​នៅជ​ង្គង់​របស់​វា ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​បញ្រ្ចាស​ថយ​ក្រោយ​មា​ន​ការ​ពិបាក​។ ប្រទេស​អូស្រា្តលីបា​ន​ដាក់​រូប​សត្វ​ទាំង​ពីរ នៅ​​ក្នុង​និមិត្ត​សញ្ញារ​បស់​ជាតិ ដែល​ជា​ការ​បញ្ជាក់​ថា ប្រជាជាតិ​អូស្រាលី​នៅ​តែ​បោះ​ជំហា​ន​ទៅ​មុខ ហើយ​មាន​ការ​​រីក​ចម្រើន​ជា​និច្ច។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុ​ល​ក៏​បា​ន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​មាន​ដំ​ណើរ​​ទៅមុ​ខ​ ក្នុង​​ជីវិ​តខាង​វិញ្ញាណ​របស់​ពួក​គេ​ផង​​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បង​​ប្អូន​​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។

យើង​គួរ​តែ​រៀន​សូត្រ​ពី​អតីត​កាល​របស់​យើង  ដោយ​ភាព​ឆ្លាត​វ័យ តែ​យើង​មិន​គួរ​រស់​នៅ ​ក្នុង​អតីត​កាល​ឡើយ។ យើងមិ​ន​អាច​ឲ្យ​អតីត​កាល​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ឡើយ តែ​ដោយ​សារ​ព្រះគុណ​ព្រះ នោះយើ​ងអាច​​មមុល​ទៅមុ​ខ ហើយ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុ​ង​ពេល​អនា​គត​។ ជីវិ​ត​ខាង​សេចក្តី​ជំនឿ ជា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ ខណៈ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះគ្រី​ស្ទ។-Bill Crowder