Month: June 2016

សេចក្តីស្រឡាញ់ដ៏ពិត

ក្នុង​ពិភព​លោក​នេះ​ សេច​ក្តីស្រ​ឡាញ់​ជា​ពាក្យ​ដែ​ល​មនុ​ស្សបា​នឲ្យ​និ​យម​ន័យ​ខុ​សៗ​គ្នា​ ដូច​នេះ តើធ្វើ​ដូ​ច​ម្តេច​ ឲ្យយើ​ង​អាច​ដឹ​ង​ថា សេចក្តី​ស្រ​ឡាញ់​នោះ​ជា​សេចក្តីស្រ​ឡាញ់​​ពិត​? ក្នុង​សៀវភៅនេះ លោក​ប៊ីល ក្រោដឺរ(Bill Crowder) ដែល​ជា​​អ្ន​ក​និ​ពន្ធ បានលើ​ក​យ​​ក​​ប​​ទ​គម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បី​បង្ហា​ញនូ​វ​អ​ត្ថន័​យ​ដ៏ល្អ​បំផុ​ត​ នៃសេ​ចក្តី​ស្រឡាញ់ដ៏​ពិ​ត​ តាម​បំណង​ព្រះ​ទ័យ​ព្រះ​គ្រី​ស្ទ។​ ​យើងនឹង​បា​នស្វែ​ង​យ​ល់ អំពី​សេចក្តី​ស្រឡាញ់​ដែល​ធន់​នៅ គ្រប់​កាលៈ​ទេសៈ​​ ពេល​ដែល​យើង​បើ​កចិ​ត្ត​ទទួ​លសេ​ចក្តី​ស្រឡាញ់ដ៏​ស្ថិ​ត​ស្ថេរ​របស់​ព្រះ។

ចូរយើងអធិស្ឋាន

យើង​ប្រហែលជា​ច​ង់​ទំ​នាក់ទំ​ន​ង​ជា​មួ​យព្រះ​ណា​ស់​ តែជួ​នកា​ល​ យើង​ពិបា​ក​នឹ​ង​រ​​កពាក្យអធិ​ស្ឋាន ដើម្បី​បង្ហា​ញ​ចេ​ញនូ​វ​អា​រ​ម្មណ៍ ដែលមា​ន​ក្នុង​ចិ​ត្ត​យើ​ង។ ក្នុង​សៀ​វ​ភៅ ចូរ​យើង​អធិស្ឋាន ​ យើង​អា​ច​រៀនអ​ធិស្ឋា​ន​តាម​លំ​នាំ​ ដែល​អ្នក​និពន្ធ បានដ​ក​ស្រង់​ចេ​ញ​ពី​ព្រះ​គម្ពីរ ដែលជា​ការ​អធិ​ស្ឋានរ​បស់​តួ​អង្គ​សំ​ខា​ន់​ៗ ​ក្នុ​ង​ព្រះគ​ម្ពី​រ ​ដើ​ម្បី​បង្ហា​ញ​យើ​ង ​ពីរបៀ​ប​ដែល​យើ​ង​អាច​​ប្រើព្រះប​ន្ទូល​ព្រះ ​ដើម្បី​និយា​​យ​ទៅ​​កា​​ន់​ព្រះ​អង្គ​ ក្នុងគ្រ​ប់កា​លៈ​ទេសៈ​ទាំ​ង​អស់​នៃ​​ជីវិត។ សៀវភៅនេះ​រំឭ​ក​យើង​ថា​ “ព្រះ​អង្គ​ស​ព្វ​ព្រះ​ទ័យ​នឹ​ង​ប្រ​ទាន​ព​រ​ដល់​យើ​ង​ ហើយនាំ​យើ​ង​ចូល​ជិត​ព្រះ​អ​ង្គ ដោយសេ​ចក្តី​ស្រ​ឡាញ់ ដែល​នាំ​ឲ្យ​វិ​ញ្ញាណទាំ​ងឡា​យ​មា​ន​ជីវិ​ត​ជា​ថ្មី​” ហើយ​សៀវភៅនេះ​ក៏​បា​នលើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យចូ​ល​ទៅ​ជិ​តព្រះ​អ​ង្គ​ ដោយ​ការសរសើរ​ដំកើង និង​ទូលអ​ង្វ​រ។

ក្នុងព្រះវត្តមានព្រះអង្គ

ជួន​កាល ការ​ជា​ប់​រវ​ល់​នឹង​ស​កម្មភា​ព​ប្រ​ចាំថ្ងៃ​ អាច​ធ្វើ​ឲ្យ​យើង​មិន​សូវ​មា​ន​ពេលប្រកប​ជា​មួយ​ព្រះ។ ក្នុងសៀ​វភៅ​នេះ​ លោក​អ្នក​អា​ច​ស្វែ​ងយល់​ អំពី​របៀ​ប​ចំ​ណាយពេ​ល​អា​នព្រះ​គ​ម្ពី​រ និ​ងអ​ធិស្ឋាន ឲ្យ​បានទៀ​ង​ទា​ត់​ ដើម្បី​រក្សា​ពេ​ល​ណា​ត់​ជួ​ប​ជាមួ​យ​ព្រះ​អ​ង្គ​ជា​ប្រ​ចាំថ្ងៃ​ តាម​លំ​នាំដែ​លអ្ន​កនិ​ពន្ធ​​​បា​ន​បង្ហា​ញ​​ក្នុង​​ទំ​ព័​​រ​សៀ​វភៅ​​​នេះ។ លោក​អ្នក​នឹ​ង​បាន​ដឹ​ង​ថា​ ការចំ​ណាយ​ពេល​ស្ងា​ត់​ស្ងៀម​ជាមួ​យ​ព្រះ​ ជា​ឱកាស​ត​ភ្ជាប់​ទំនា​ក់​ទំន​ង​ឡើ​ង​វិ​ញ ជាមួ​យព្រះ​នៃ​ព្រះគុណ ដែលកំ​ពុង​រង់​ចាំ​យើង​ចំ​ណាយ​ពេល​ជាមួ​យ​ព្រះ​អ​ង្គ។

ការស្រេកឃ្លានខាងវិញ្ញាណ

សៀវ​​​ភៅ ការ​ស្រេក​ឃ្លា​ន​ខា​ងវិ​ញ្ញាណ គឺ​ជា​កូន​សៀវភៅ​​​សម្រា​ប់​​អាន​ប្រ​​ចាំ​ថ្ងៃ​ រយៈពេល៣០​ថ្ងៃ ដែលត្រូ​វ​បានរៀ​បចំ​មក ជា​ពិសេស​សម្រាប់អ្ន​ក​ដែល​មិ​ន​ទាន់​ស្គា​ល់​ព្រះ ឬ​អ្នក​ជឿថ្មី​ ដែល​ចង់​ស្វែង​រក​ការ​ស្កប់​ស្កល់​ចិត្ត សន្តិ​ភាព និង​ក្តី​​សង្ឃឹម​ដ៏ពិ​ត​។ អ្នក​មិន​ទាន់​ជឿ​ព្រះជា​ច្រើ​ន មិន​មាន​ព្រះគម្ពីរ​អាន ឬ​ចេះបើ​ក​មើល​ខគម្ពីរ​យោ​ង​ទេ តែពួ​ក​គេ​អាចអា​ន​បទគ​ម្ពីរ​ប្រចាំថ្ងៃ ​ដែល​មាន​ក្នុង​ទំព័រ​សៀវ​ភៅនេះ​ ដែល​ងាយស្រួល​យល់ និង​មាន​អម​ទៅ​ដោ​​យ​​ការដក​ស្រង់​ខគម្ពីរគ​ន្លឹះ​ មា​ន​ការ​ពន្យល់ខ្លី​ៗ។ ​ម្យ៉ាង​

សត្វកងការូ និងសត្វអ៊ីមញូ

ត្វ​កងការូ និង​សត្វ​អ៊ីមញូ ស្ថិត​ក្នុង​ចំ​ណោម​សត្វ​ព្រៃ ប្រចាំ​ប្រទេស​អូស្រាលី​។ សត្វ​ទាំង​​ពីរប្រភេទ​នេះ មាន​លក្ខណៈ​ដូ​ច​គ្នា ដោយ​សារ​​ពួក​វា​កម្រ​ដើរ​ថយ​ក្រោយ​។ ដោយ​សារ​សត្វ​កង​ការូ​មាន​រូប​រាង្គ និង​កន្ទុយ​វែង​ហើយ​រឹង​មាំ នោះ​វា​អាច​លោត​ទៅ​មុខ​បាន​យ៉ាង​រលូន តែ​វា​មិន​អាច​ដើរ​ថយ​ក្រោយបា​ន​ងាយ​ស្រួល​ដូច​សត្វ​ដទៃ​ឡើយ។ រីឯ​សត្វ​អ៊ីមញូ​វិញ វា​អាច​រត់​បា​ន​លឿន ​ដោយ​ប្រើជើង​ដ៏​រឹង​មាំ​ទាំង​គូ​របស់​វា ប៉ុន្តែ សន្លាក់​នៅជ​ង្គង់​របស់​វា ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​បញ្រ្ចាស​ថយ​ក្រោយ​មា​ន​ការ​ពិបាក​។ ប្រទេស​អូស្រា្តលីបា​ន​ដាក់​រូប​សត្វ​ទាំង​ពីរ នៅ​​ក្នុង​និមិត្ត​សញ្ញារ​បស់​ជាតិ ដែល​ជា​ការ​បញ្ជាក់​ថា ប្រជាជាតិ​អូស្រាលី​នៅ​តែ​បោះ​ជំហា​ន​ទៅ​មុខ ហើយ​មាន​ការ​​រីក​ចម្រើន​ជា​និច្ច។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុ​ល​ក៏​បា​ន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​មាន​ដំ​ណើរ​​ទៅមុ​ខ​ ក្នុង​​ជីវិ​តខាង​វិញ្ញាណ​របស់​ពួក​គេ​ផង​​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បង​​ប្អូន​​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។

យើង​គួរ​តែ​រៀន​សូត្រ​ពី​អតីត​កាល​របស់​យើង  ដោយ​ភាព​ឆ្លាត​វ័យ តែ​យើង​មិន​គួរ​រស់​នៅ ​ក្នុង​អតីត​កាល​ឡើយ។ យើងមិ​ន​អាច​ឲ្យ​អតីត​កាល​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ឡើយ តែ​ដោយ​សារ​ព្រះគុណ​ព្រះ នោះយើ​ងអាច​​មមុល​ទៅមុ​ខ ហើយ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុ​ង​ពេល​អនា​គត​។ ជីវិ​ត​ខាង​សេចក្តី​ជំនឿ ជា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ ខណៈ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះគ្រី​ស្ទ។-Bill Crowder