មាន​ពេល​មួ​យ ខ្ញុំ​បា​នជួ​ប​រឿ​ង​​គួរ​ឲ្យ​រំខាន់​​ នៅពេ​លព្រឹ​ក​ថ្ងៃ​អាទិត្យ។ ខ្ញុំ​បាន​ដាក់​សម្ភារៈ​ចូលទៅ​ក្នុ​ងឡា​ន​ សម្រាប់​ប្រើ​នៅ​ព្រះ​វិហារ តាម​ដែល​ចាំ​បាច់ រួច​ខ្ញុំ​ក៏បា​ន​ចូ​លអង្គុយ  ​ទាញទ្វា​រ​បិ​ទ ហើយ​ក៏បើ​ក​ថ​យ​ក្រោយ ចេញ​ពីក​ន្លែង​ដាក់​ឡា​ន។ ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​​អ​ង្គុយ​បើក​បរ​​ស្រួលបួល​ផ​ង ឡានរ​ប​ស់ខ្ញុំ​​ប​ន្លឺស​ម្លេង​រោទ៍​ឲ្យ​ខ្ញុំ​ដឹ​ង​ថា ខ្ញុំបា​នភ្លេ​ច​ពា​ក់ខ្សែ​ក្រ​វ៉ាត់​ហើយ។ ខ្ញុំ​មិន​ទាន់​​ច​ង់​​ពា​ក់​ខ្សែ​ក្រវ៉ាត់​ភ្លាម​ៗ​ទេ​ គឺច​ង់​ពន្យា​ពេ​ល​មួយ​នា​ទីទៀ​ត។ តែ​ឡាន​របស់​ខ្ញុំនៅ​​តែមិ​ន​ព្រម​ឲ្យខ្ញុំ​ពន្យាពេ​ល ទាល់​តែ​ខ្ញុំពា​ក់​ខ្សែ​ក្រវ៉ា​ត់​ហើយ​ ទើ​ប​វាឈ​ប់រោ​ទ៍។ ដូច​នេះ​ ឡានរ​បស់ខ្ញុំ​ពិ​ត​ជា​គ្មាន​ការ​លើក​លែង​មែ​ន។

យ៉ាង​ណាមិ​ញ ការ​រំខាន​ដ៏​តូច​នេះ​ក៏​បា​ន​ក្រើន​រំឭ​កយើ​ង​ផង​ដែរ​ថា ជីវិត​យើង​នឹ​ង​ទៅ​ជា​​យ៉ាង​ណា បើសិ​ន​ព្រះ​គ្មាន​ព្រះ​គុណ ​ដែលលើ​ក​លែង​ទោស​បាប​ឲ្យ​យើង​ទេ​នោះ​។ បើសិន​ជា​គ្មា​ន​ព្រះគុណ​ទេ នោះ​យើ​ង​រាល់​គ្នានឹ​ង​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​ សម្រាប់​អំពើ​បាប​ទាំងអ​ស់​ដែល​យើង​មាន។​ ​បើ​គ្មា​នព្រះគុ​ណ​របស់​ព្រះ​ទេ​ នោះ​យើង​ក៏គ្មា​ន​ឱកាស​សារភាព​បាប ឬ​កែ​ប្រែអ​ត្ត​ចរិក​ដែរ ហើយ​ក៏​គ្មាន​ការអ​ត់​ទោស​បាប សេចក្តី​មេត្តា​ក​រុណា និង​ក្តី​សង្ឃឹម​ឡើយ​។

ជួន​កាល ការ​រស់​នៅ​ក្នុង​លោកិយ​នេះ ប្រៀបបា​ននឹ​ង​ការ​ធ្លាក់​ចូល​ទៅក្នុ​ង​រណ្តៅដ៏​សែ​ន​ជ្រៅ ដែល​គ្មាន​មេ​ត្តា។​ តាម​ធម្មតា យើង​មាន​អា​រម្មណ៍​ថា​ខ្លួន​ឯ​ង​​មាន​កំហុស ដែល​ជាប​ន្ទុក​ដ៏​ធ្ង​ន់ ពេល​ដែល​កំហុ​សដ៏​តូចត្រូ​វគេបំប៉ោ​ងឲ្យក្លា​យ​ជាធំ​ ឬ​ពេល​ដែល​គេ​មិន​ព្រម​មើល​រំលង​កំហុស​​ដ៏​តូច​របស់​យើង។  ប៉ុន្តែ ព្រះ​ដែល​ប្រកប​ដោយ​ព្រះ​គុណ បាន​ចាត់​ព្រះ​យេស៊ូវ​ឲ្យ​យាង​ចុះម​ក​ទទួលប​ន្ទុក​ជួស​យើង។  អ្នក​ដែល​ទ​ទួល​អំណោយ​នៃ​ព្រះ​គុណ​ព្រះ មាន​អភ័យ​ឯក​សិទ្ធិ នៅក្នុ​ងកា​រ​នាំអ្ន​ក​ដ​ទៃ ឲ្យ​ទទួ​ល​អំណោយ​នៃ​ព្រះ​គុ​ណ។​ គឺ​ដូចដែ​លមា​នសេ​ចក្តី​ចែ​ងថា​ “​មុន​​ដំបូង​​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។-Julie Ackerman Link