មាន​ពេល​មួយ​ខ្ញុំ​បាន​បាត់​កូ​នសោ​រឡាន​។ ខ្ញុំ​ក៏​បានហៅ​​ជាង​សោ​រម្នា​ក់ឲ្យ​មក​ផ្ទះខ្ញុំ​។ គាត់ក៏​​បាន​ម​ក​ដល់​ ហើយ​ចាប់​ផ្តើម​បើ​ក​សោរ​ទ្វា​រឡា​ន​ខ្ញុំ ហើយ​យើង​ក៏បា​ន​ចា​ប់ផ្តើ​មជ​ជែក​គ្នាលេង​។ ពេល​នោះ​ ខ្ញុំ​ក៏បា​ន​កត់​ស​ម្គា​ល់​ឃើ​ញ​ថា ​គាត់​បា​ននិ​យា​យ​ភាសា​អ​ង់គ្លេ​ស​ ដោយ​ប្រើតុ​ង​ដែល​រួសរាយ ដែល​ខ្ញុំ​ធ្លាប់​ស្គា​ល់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹ​ង​ថា​ ជាង​​សោរ​រូ​បនោះ  មា​ន​ដើម​កំណើតនៅប្រទេសចាម៉ៃកា  ជា​ទឹក​ដី​ដែ​ល​ខ្ញុំ​បាន​ទៅ​លេ​ងជា​ញឹ​ក​ញាប់​  ហើយ​ក៏បា​ន​ចាប់​ចិត្ត​ស្រឡាញ់​ផង​។ ការ​នេះបា​ន​កែប្រែ​​ស្ថា​នភា​ព​អវិជ្ជ​មា​ន ទៅ​ជាវិ​ជ្ជមា​ន។​ យើង​ទាំង​ពីរ​មាន​អារម្មណ៍​ថា យើង​ដូច​ជាប​ង​ប្អូន ក្នុង​គ្រួសារ​តែមួ​យ ដោយ​សារ​យើង​សុទ្ធ​តែ​ស្រឡាញ់ប្រទេស​ដែន​កោះមួ​យ​នោះ ដូច​គ្នា។​

ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា យើង​មាន​ក្តី​អំ​ណរ​ដែ​ល​កាន់​តែ​អ​ស្ចារ្យ​ជាង​នេះទៀ​ត​​ ពេលដែ​ល​យើង​បា​ន​ជួប​នឹ​ង​នរណា​ម្នាក់​ជាលើ​ក​ទី​មួយ​  ហើយ​ក៏​បាន​ដឹង​ថា ​ គាត់ក៏​ជា​អ្ន​កជឿ​ព្រះគ្រី​ស្ទ​ដូច​យើង​ដែ​រ។  នៅ​តំប​ន់​ខ្លះ  យើង​មាន​អារម្មណ៍​ធម្មតា ដោយសារ​នៅទីនោះមា​ន​អ្នក​ជឿ​ព្រះ​ច្រើន​។ ប៉ុន្តែ ​ក្នុង​ទឹក​ដីដែ​ល​មាន​គ្រីស្ទ​បរិស័ទ​តិច យើង​មាន​អា​រម្មណ៍​រំភើប​រីក​រា​យ​ជា​ង​នេះ ពេល​បាន​ជួប​អ្នក​ដទៃ ដែលស្រ​ឡាញ់ព្រះ​យេស៊ូ​វ​ដូច​យើង​ដែ​រ។​  យើង​មានចិត្តរំ​ភើប ពេល​ដឹង​ថា យើងបា​ន​រួច​ពី​បាប​ដូ​ចគ្នា​ តាម​រយៈ​ព្រះយេ​ស៊ូវគ្រីស្ទ​។​

សម្រាប់អ្ន​ក​ដែល​ជឿ​​ព្រះយេ​ស៊ូវ យើង​មាន​ចំណងរួ​ម​មួ​យ ដែល​ជាការ​​រួប​រួម​គ្នា​តែមួយ​​ ក្នុង​ព្រះគ្រីស្ទ​(កាឡាទី ៣:២៨) និង​មាន​ក្តី​អំណ​រនៃ​កា​រ​ប្រក​​បគ្នា ដែល​អាច​បំភ្លឺ​ថ្ងៃ​ដែ​ល​មា​នភា​ពងងឹតបំ​ផុត។ ចូ​រយើ​ង​សរ​សើរ​ដំ​កើ​ង​ព្រះ ដែល​បាន​ប្រ​ទាន​នូ​វ​ចំណ​ង​នៃកា​រ​រួ​ប​រួ​ម​ ដល់​​អ​ស់អ្ន​ក​ដែល​ទទួ​ល​ព្រះ​អ​ង្គ​ជា​ព្រះសង្រ្គោះ។-Dave Branon