នៅ​ទីក្រុ​ងបាវ៉ារា(Bavaria) នៃ​ប្រទេស​អាឡឺម៉ង់ សង្កាត់​ណូត​លីង​ជិន​មា​ន​លក្ខណៈពិសេស​ខុស​គេ​។ វាមា​នទី​តាំង នៅ​ត្រង់​ចំណុច​កណ្តាល​នៃ​តំបន់​រេស ក្រេធ័រ ដែល​ជា​ទំនាប ដែល​មាន​សណ្ឋាន​ដី​ដូច​បាត​ខ្ទះ​ដ៏​ធំ ដែល​ជា​ស្នាម​រណ្តៅ​អា​ច់ម៍​ផ្កាយ​យក្ស​ ដែល​បាន​ធ្លាក់តាំង​ពី​យូរ​ណាស់​មក​ហើយ។  កម្លាំង​ធ្លាក់​ដ៏​ខ្លាំង​មហិមា​របស់​អាច់​ម៍ផ្កាយ​នោះ​ បាន​បណ្តាល​ឲ្យកើ​ត​​​មាន​ថ្ម​គ្រីស្តាល់​ចម្លែក​ៗ និង​គ្រាប់​ពេជ្យតូ​ចល្អិ​ត​រាប់​លាន​។ ក្នុង​សតវត្សរ៍​ទី១​៣ ថ្ម​ដែលចាំង​ផ្លេក​ៗ​ទាំង​នោះ  ត្រូវ​បាន​គេ​ប្រើ​ប្រាស់  ក្នុ​ង​ការ​សាង​សង់​ព្រះវិហារ​សេន ចច។ អ្នក​ដែល​មក​ទស្សនា​ព្រះ​វិហារ​នោះ អាច​ឃើញ​គ្រីស្តាល់​ដ៏​ស្រស់​ស្អាត ដែល​បាន​បង្កប់​នៅ​ក្នុង​គ្រឹះ និង​ជញ្ជាំង​នៃ​ព្រះវិហារ។ អ្នក​ខ្លះនិ​យាយ​ថា ព្រះ​វិហារ​នោះ​មាន​គ្រឹះ​ស្អាត ដូច​នៅ​ស្ថាន​សួគ៌។

ព្រះ​យេស៊ូវ​បាន​យា​ងចុះ​ពី​ស្ថានសួគ៌ មក​ក្នុង​លោកិយនេះ​(យ៉ូហាន ៣:១៣)។ ពេលព្រះ​អង្គ​យាងត្រ​ឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ បន្ទាប់​ពី​ព្រះអង្គ​សុគត និង​មាន​ព្រះជន្ម​ឡើង​វិញ ព្រះអ​ង្គបាន​ឲ្យ​អ្នក​ដើរតាមព្រះ​អង្គ ធ្វើជា​ “ព្រះ​វិហារ​ដ៏រ​ស់” របស់​ព្រះ ដែល​មានព្រះ​អង្គ​ជាគ្រឹះ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រ​សាសន៍​ថា “ដ្បិត​​គ្មា​ន​អ្នក​ណា​អាច​​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។

ព្រះ​វិហារ​ដែល​នៅ​ក្រុង​បាវ៉ារា ត្រូវ​បាន​សាង​សង់​ឡើ​ង ពីបំ​ណែក​នៃ​ថ្មដែល​បាន​ធ្លាក់​ចុះ​ពី​លើមេឃ​មក​។ ប៉ុន្តែ អ្នកជឿ​ព្រះ​គ្រីស្ទ​គ្រប់​រូប ជា​ព្រះវិហារ​ខាង​វិញ្ញាណ ដែល​ត្រូវ​បាន​សង់​ឡើង នៅ​លើគ្រឹះ​ដែ​លមក​ពី​ស្ថាន​សួគ៌ គឺ​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ​(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមស​រសើ​រ​ដំកើង​ព្រះ ដែល​បាន​ប្រទាន​សេចក្តី​សង្រ្គោះដល់​យើង​យ៉ាង​ជាក់​ច្បាស់ តាម​រយៈ​ការ​អ្វីដែល​ព្រះយេស៊ូវ​បាន​ធ្វើ។-Dennis Fisher