Month: October 2016

ការសរសើរ ដែលមិនសមនឹងទទួល

មុនពេលខ្ញុំមានលុយល្មមនឹងទិញឡដុតនំ ដែលចេះសម្អាតខ្លួនឯងដោយស្វ័យប្រវត្តិ ខ្ញុំក៏បានសម្អាតឡដុតនំរបស់ខ្ញុំ ដោយខ្លួនឯង។ ភ្ញៀវដែលមកញាំបាយនៅផ្ទះខ្ញុំ ក៏បានពោលពាក្យសរសើរថា ខ្ញុំសម្អាតឡដុតនំបានស្អាតណាស់ មើលទៅដូចរបស់ថ្មីអញ្ចឹង។ ខ្ញុំព្រមទទួលការសរសើរនោះ ទោះបីជាខ្ញុំដឹងថា ខ្ញុំមិនសមនឹងទទួលក៏ដោយ។ ឡដុតនំរបស់ខ្ញុំជ្រះស្អាត មិនមែនដោយសារខ្ញុំឧស្សាហ៍សម្អាតវានោះទេ តាមពិតគឺមកពីខ្ញុំមិនសូវប្រើវា។

ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលការសរសើរ សម្រាប់ភាព “ស្អាតស្អំ” ក្នុងការរស់នៅរបស់ខ្ញុំ ដែលការសរសើរនោះ ខ្ញុំមិនសមនឹងទទួលសោះ? គេងាយនឹងពោលពាក្យសរសើរមនុស្ស សម្រាប់អាកប្បកិរិយ៉ាល្អ ដែលមិនបង្កររឿង ឬធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកដែលមិនចុះសម្រុងនឹងយើង អ្នកដែលមានទស្សនៈខុសពីយើង ឬអ្នកដែលមិនចូលចិត្តយើងទាល់តែសោះ។  សេចក្តីស្រឡាញ់តម្រូវឲ្យយើង   ចូលទៅក្នុងស្ថានភាពដ៏ច្របូកច្របល់នៃជីវិតរបស់អ្នកដទៃ ដើម្បីជួយពួកគេ។  ព្រះយេស៊ូវបានមានបញ្ហាជាមួយពួកអ្នកដឹកនាំសាសនាជាញឹកញាប់ ដោយសារពួកគេគិតតែពីរក្សាកិត្តយសរបស់ខ្លួន ឲ្យនៅតែស្អាតបាត ជាជាងគិតអំពីស្ថានភាពខាងវិញ្ញាណ របស់អ្នកដែលពួកគេត្រូវមើលថែរ។ ពួកគេបានចាត់ទុកព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ  ជាមនុស្សមិនស្អាត  ដោយសារព្រះអង្គអង្គុយជាមួយមនុស្សមានបាប ដែលតាមពិតព្រះអង្គ និងពួកសិស្សកំពុងព្យាយាមជួយសង្រ្គោះពួកអ្នកទាំងនោះ ឲ្យរួចពីផ្លូវនៃជីវិតដ៏ហិនវិនាស(លូកា ៥:៣០-៣១)។

សិស្សដ៏ពិតរបស់ព្រះយេស៊ូវហ៊ានប្រឈមមុខនឹងការបាត់បង់កិត្តិយស ដើម្បីជួយអ្នកដទៃ ឲ្យរួចពីចំណងនៃអំពើបាប។-Julie Ackerman Link

ប្រទេសកម្ពុជា

ការងារបម្រើព្រះ ដែលអង្គការនំម៉ាណាប្រចាំថ្ងៃបានធ្វើ នៅប្រទេសកម្ពុជា បានចាប់ផ្តើមដោយមានបុគ្គលិកតែម្នាក់គត់ គឺមិទាន់មានលក្ខណៈជាអង្គការនៅឡើយទេ។ ការងាររបស់យើងមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដោយបុគ្គលិរបស់យើងម្នាក់បានមើលការខុសត្រូវ លើការបកប្រែ ការកែសម្រួលអត្ថបទ ការបោះពុម្ភ និងការចែកផ្សាយសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ ក្រោយមក ក្រុមការងាររបស់យើងក៏បានពង្រីក ដោយមានអ្នកបកប្រែមួយចំនួន និងអ្នកកែសម្រួលអត្ថបទម្នាក់ ដែលបានជួយឲ្យយើងខ្ញុំផលិត និងចែកផ្សាយធនធានបន្ថែមទៀត ជាជំនួយដល់ប្រិយមិត្តអ្នកអាន នៅក្នុងការដើរជាមួយព្រះជាប្រចាំថ្ងៃ។

សព្វថ្ងៃនេះ យើងបានចែកផ្សាយសៀវភៅសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ ជាភាសាខ្មែរ សម្រាប់អានរយៈពេល៦ខែ ក៏ដូចជាក្រុមសៀវភៅការរុករកឃើញ ដែលមានប្រធានបទផ្សេងៗជាច្រើន។ សព្វថ្ងៃនេះ យើងក៏មានគេហទំព័រសៀវភៅនំម៉ាណាប្រចាំថ្ងៃ ជាភាសាខ្មែរ ដែលផ្តល់ឱកាសដល់អ្នកអានទាំងឡាយដែលមានអ៊ីនធើណែតប្រើ នៅទូទាំងប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសមួយចំនួន ឲ្យអាចអានអត្ថបទនំម៉ាណាប្រចាំថ្ងៃ និងស្តាប់សម្លេងអានសៀវភៅនំម៉ាណាប្រចាំថ្ងៃ ក៏ដូចជាទទួលបាននូវធនធានដទៃទៀត ហើយទន្ទឹមនឹងនោះ យើងខ្ញុំក៏បានបង្កើតទំព័រក្នុង Facebook សម្រាប់ទំនាក់ទំនង និងលើកទឹកចិត្តប្រិយមិត្តអ្នកអានផងដែរ។

យើងខ្ញុំបានប្រើប្រាស់ធនធានដែលយើងខ្ញុំមាន ដើម្បីសម្រេចគោលដៅឈោងចាប់ ទៅដល់ប្រជាជនកម្ពុជា ដោយសេចក្តីស្រឡាញ់របស់ព្រះ ហើយនាំប្រាជ្ញានៃព្រះបន្ទូលទ្រង់ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ទៅដល់គ្រប់ទិសទី ក្នុងប្រទេសជាតិយើងខ្ញុំ។

 

 

សង្រ្គាមពាក្យសម្តី

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ប្រទេសអូទ្រីស-ហុងគ្រី បានប្រកាសសង្រ្គាមនឹងប្រទេសសឺបៀ ជាការឆ្លើយតប ចំពោះការធ្វើឃាតព្រះអង្គម្ចាស់ ហ្វ្រង់ស៊ីស ហ្វឺឌីណង់(Francis Ferdinand) និងព្រះនាមសូភី មហេសីរបស់ទ្រង់។ ក្នុងរយៈពេលតែ៩០ថ្ងៃសោះ ប្រទេសដទៃទៀតនៅអឺរ៉ុប ក៏បានចូលដៃជាមួយប្រទេសទាំងពីរ ក្នុងនាមជាសម្ព័ន្ធមិត្ត និងដើម្បីបំពេញបំណងរបស់ខ្លួន។ ហេតុការណ៍ដ៏តូចនេះបានរីករាលដាល ទៅជាសង្រ្គាមលោកលើកទី១ ដែលស្ថិតក្នុងចំណោមជម្លោះយោធា ដែលមានវិនាសកម្មបំផុត ក្នុងសម័យទំនើប។

សោកនាដកម្មសង្រ្គាម គឺមានសភាពធ្ងន់ធ្ងរណាស់ តែទំនាក់ទំនង និងគ្រួសាររបស់យើងក៏អាចចាប់ផ្តើមមានភាពប្រះស្រាំ ដោយសារតែពាក្យសម្តីសំអប់តែពីរបីម៉ាត់ប៉ុណ្ណោះ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗ ទៅបាន”(យ៉ាកុប ៣:៥)។ គន្លឹះដើម្បីជៀសវាងជម្លោះពាក្យសម្តី គឺមានក្នុងបទគម្ពីរសុភាសិត ដែលបានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹង”(១៥:១)។

ពាក្យសម្តីដ៏ខ្លី អាចបណ្តាលឲ្យមានជម្លោះដ៏ធំ។ ពេលយើងសម្រេចចិត្តថា មិនតបតដោយពាក្យសម្តី ដោយយល់ដល់ព្រះគុណព្រះ នោះយើងបានថ្វាយព្រះកិត្តនាមដល់ព្រះយេស៊ូវ ដ៏ជាព្រះសង្រ្គោះនៃយើង។ ពេលដែលគេវាយធ្វើបាប និងជេរប្រមាថ គឺព្រះអង្គបានសម្រេចបទទំនាយដែលលោកអេសាយបានថ្លែងថា “ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ”(អេសាយ ៥៣:៧)។

បទគម្ពីរសុភាសិតនេះបានលើកទឹកចិត្តយើង ឲ្យនិយាយការពិត ហើយស្វែងរកសន្តិភាព តាមរយៈពាក្យសម្តីរបស់យើង។ គឺដូចដែលមានសេចក្តីចែងថា “ឯអណ្តាតដ៏លំហើយ…